ពេល​ដែល​សត្វ​កំប្រុក​ដី​ បាន​ចាប់​ផ្តើម​កកេរ​ជញ្ជាំង​បន្ទប់​ដាក់​ឡាន​រប​ស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ទិញ​អន្ទាក់​មក​ដាក់​ចាប់​វា​ឲ្យបា​នទាំ​ង​រ​ស់ ដោយ​មាន​គម្រោង​យក​វា​ទៅលែង ​​នៅ​ឧទ្យាន​ជាតិ​ណាមួ​យ​។​ ខ្ញុំ​ក៏​បាន​​យក​​នំ​ឆ្ងា​​ញ់​ៗ​​ម​ក​ធ្វើ​ជា​នុយ​បញ្ឆោត​​វា ហើយ​បើក​ចំហរ​ទ្វា​អន្ទាក់។  នៅពេលព្រឹ​ក​ថ្ងៃ​ប​ន្ទាប់ ខ្ញុំ​មា​ន​​ចិ​ត្ត​រំភើបរី​ករា​យ ពេល​បាន​ឃើញ​សត្វ​ដ៏​តូច​​នោះ ជាប់​ក្នុង​ទ្រុង​របស់​ខ្ញុំ តែពេលចូ​លមើ​លជិ​ត ទើប​ដឹង​ថា វាមិ​ន​មែន​ជាស​ត្វកំ​ប្រុក​ដី​ទេ។ តាម​ពិត ខ្ញុំ​ចាប់​បាន​សត្វ​ស្កាំង ​ដែល​ចេះបាញ់សា​ជាតិ​​ស្អុយ​ដូច​ផោម​ឲ្យ​ជា​ប់​ខ្លួន​យើង បើ​សិន​ជា​យើ​ង​ទៅ​ក្បែរ​វា​ពេក។

ខ្ញុំក៏​បានស្រា​វ​ជ្រាវ​ពត៌មា​ន​នៅតា​មប​ណ្តាញអ៊ី​ន​ធើណែត​ អំពី​របៀប​ដោះសត្វ​នោះ ចេញ​ពី​អន្ទាក់ ព្រោះ​បើ​មិ​នចេះ​​ដោះវា​ទេ​ ខ្ញុំ​មុខ​ជា​ត្រូវ​វា​បាញ់​ក្លិ​ន​ឲ្យ​ស្អុយ​ជាប់​ខ្លួន​ជា​មិន​ខា​ន។​ ខ្ញុំ​ក៏​បាន​រ​ក​ឃើញ​ដំណោះ​ស្រាយ​មួយ​ចំនួន ​នៅតា​ម​បណ្តាញ​អ៊ីន​ធើណិត ដែល​បាន​ណែនាំ​ឲ្យ​យើង​មាន​​ការ​ប្រុង​ប្រយ័ត្នខ្ព​ស់ នៅ​ក្នុង​ការពារ​ខ្លួន​យើង  ​ពេល​ដែល​យើង​ដោះ​វា​ចេញ​ពី​អន្ទាក់​។  គឺ​យើង​ត្រូវ​មា​ន​ថ​ង់​ផ្លាស្ទិច ស្រោម​ដៃ តង់​កៅស៊ូ​​ ភួយ និង​វែន​តា​ការពារ​ភ្នែក។ កិច្ច​ការ​​នេះ​មើល​ទៅគួ​រឲ្យញញើត និង​គ្រោះថ្នា​ក់ផ​ង។

បន្ទាប់​មក អេវីង កូន​ប្រសា​រប្រុ​សរ​ប​ស់​ខ្ញុំ ក៏បា​នចេ​ញ​មក​ជួយ​ខ្ញុំ។ គាត់​គ្រាន់​តែដើ​រ​ទៅ​រក​អន្ទាក់​នោះ ដោយដៃ​​ទទេតែ​ម្ត​ង គាត់​បើក​ទ្វារ​អន្ទាក់​នោះ ហើយ​ក៏លួ​ង​ស​ត្វដែ​លមា​នសំ​បុរ​ខ្មៅ លាយ​ឆ្នូត​ពណ៌​សរនោះ​ ឲ្យ​​ចេ​ញ​ទៅ​ក្រៅ ​ដោយយក​ទុ​យោ​ទឹក​សម្រាប់​ស្រោច​ផ្កា មក​បាញ់​ដា​ក់​វាតែ​ពី​រ​បី​ច្រូ​ច វាក៏​ចេញ​ទៅ​បា​ត់។

ជួន​កាល ​ការភ័​យ​ខ្លាច​រ​ប​ស់​យើង អា​ច​ធ្វើ​ឲ្យយើ​ងអ​សកម្ម។​ យើង​មាន​ការ​ព្រួយបា​រម្ភ​​អំ​ពីសុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ពេក បាន​ជាយើង​រ​ក​ធ្វើ​អ្វីមិ​ន​កើ​ត។ ពេលដែ​ល​ស្តេច​អេ​សា​ជ្រាប​ថា​ ព្រះ​អម្ចា​ស់​សព្វ​ព្រះទ័​យ​ឲ្យ​ទ្រង់​ដករូ​បព្រះចេ​ញពី​ទឹ​កដីអ៊ី​ស្រាអែ​ល​ “ទ្រង់​ក៏មា​នព្រះ​ទ័យ​ក្លាហា​ន​ឡើង”(២របាក្សត្រ ១៥:៨)។ ការ​បំបា​ត់​រូប​ព្រះ​ក្នុ​ងទឹ​ក​ដីអ៊ីស្រាអែល អាច​នាំឲ្យ​មា​ន​ការបះបោ​រប្រ​ឆាំងនឹ​ង​ទ្រ​ង់ តែ​ទ្រង់​បានអ​នុវត្ត​តាម​ព្រះ​អម្ចាស់ ហើយជា​ល​ទ្ធផ​ល ប្រជាជន​ក៏មា​ន​ក្តី​អំណរ​ឡើង(ខ.១៥)។

តើអ្ន​កកំ​ពុង​ប្រ​ឈម​មុខ​នឹង​ឧបស័គ្គខា​ង​វិញ្ញាណឬ​? ព្រះអ​ម្ចាស់នឹ​ង​ជួយ​ឲ្យអ្ន​កបោះ​ជំហាន​ទៅ​មុខ ដោយ​ចិត្ត​ក្លា​ហាន ហើយ​ថ្វាយ​លទ្ធផល​​ទៅ​ព្រះអ​ង្គ ជា​អ្នក​សម្រេច។-Dave Branon