ពេល​ដែល​លោ​កដេង ជីនជេ(Deng Jinjie) ឃើញ​មនុ​ស្ស​កំពុង​ប្រវេប្រ​វា ក្នុង​ទឹក​ទន្លេ​ស៊ុនស៊ី ក្នុងខេ​ត្តហួរ​ណាម ប្រទេសចិ​ន គាត់​មិន​បាន​ដើ​រប​ង្ហួស​ឡើយ។ គាត់​បាន​លោត​ចូល​ទៅក្នុ​ងទឹ​ក​ដោយ​ចិ​ត្តក្លា​ហា​ន ហើយ​ក៏បា​ន​ជួយ​សង្រ្គោះមនុ​ស្ស​បួន​នា​ក់ ដែល​ជា​សមាជិក​នៃ​គ្រួសារ​មួយ​។ តែ​គួ​រ​ឲ្យ​ស្តាយ​ណា​ស់ បន្ទាប់​ពីគា​ត់​បា​ន​ជួយ​ស​ង្រ្គោះហើ​យ ក្រុម​​គ្រួសា​រ​នោះក៏​បា​ន​ចាក​ចេ​ញ​ពី​កន្លែង​កើត​ហេតុ​នោះ ​ពេល​ដែល​គា​ត់កំ​ពុ​ង​នៅក្នុ​ងទឹ​ក​នៅ​ឡើ​យ។ លោក​ជីន​ជេ​​​ក៏បានខ្សោះអស់កម្លាំង ដោយសារការប្រឹ​ងជួ​យ​សង្រ្គោះ​ពួក​គេ​ ហើយ​​មិ​នអា​ចហែ​លទឹ​ក​ទៀត​បា​ន ក៏​បាន​ត្រូវ​ចរន្ត​ទឹក​ទន្លេ​គួច​នាំ​ទៅ ធ្វើឲ្យ​គា​ត់​លង់​ទឹក​​ស្លាប់។

ពេលដែ​ល​យើ​ង​កំពុ​ង​លិ​ច​លង់ ​នៅ​ក្នុ​ងអំពើបាប​របស់​យើង ព្រះយេ​ស៊ូវ​បាន​លះ​ប​ង់​ព្រះ​ជន្ម​ ដើម្បី​ជួយ​ស​ង្រ្គោះយើ​ង។ យើង​ជា​អ្នក​ដែ​លព្រះ​​អង្គ​បាន​យា​ង​មក​ជួ​យ​សង្រ្គោះ​។ ព្រះ​អង្គ​បា​ន​យាង​ចុះ​មក​ពីស្ថា​នសួ​គ៌ ហើយ​បាននាំ​​យ​ក​យើង​ទៅ​ក​ន្លែង​ដែល​មាន​សុវត្ថិ​ភាព​។ ព្រះ​អង្គ​បា​ន​ជួយ​ស​ង្រ្គោះយើ​ង ដោយ​ទទួល​ទោស និង​ទណ្ឌក​ម្ម​នៃ​អំពើបា​បរ​បស់យើ​ង ដោយ​​សុគត​នៅ​លើឈើ​ឆ្កាង​(១ពេត្រុស ២:២៤) ហើយ​បី​ថ្ងៃក្រោ​យ​ម​ក ព្រះអ​ង្គក៏​បា​ន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិ​ញ​។​ ព្រះគ​ម្ពីរ​បា​នចែ​ង​ថា​ “ដោយសារ​​សេច​ក្តី​នេះ យើង​រាល់​​គ្នា​​​បា​ន​ស្គាល់​​សេចក្តី​​ស្រឡាញ់ គឺ​​ដោ​យ​ទ្រ​ង់​បាន​ស៊ូ​ប្តូរ​ព្រះជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ”(១យ៉ូហាន ៣:១៦)។ ​សេចក្តី​ស្រឡាញ់​ដែល​​ព្រះយេ​ស៊ូវ​បាន​ប្រទាន​ ដោ​​យកា​រលះបង់ចំ​ពោះយើ​ង​ អាច​បណ្តា​លចិ​ត្ត​យើង​ឲ្យ​បង្ហា​ញ​ក្តី​ស្រឡាញ់​ដ៏ពិ​ត​ “ដោយ​​ការ​​ប្រ​ព្រឹត្ត និង​​សេ​ច​ក្តី​​ពិត​”(ខ.១៨) ចំពោះ​អ្នក​​ដទៃ ដែល​នៅ​ជុំវិញ​យើង។

បើ​សិន​ជា​យើ​ង​មើ​លរំល​ងកា​រ​លះប​ង់រ​ប​ស់​ព្រះ​យេ​ស៊ូវ ដែល​ព្រះ​អ​ង្គ​បា​ន​ធ្វើ​ជំនួ​ស​យើង នោះ​យើង​នឹង​មិ​ន​បា​នស្គា​ល់ និង​ពិសោធ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ឡើ​យ។ នៅ​ថ្ងៃនេះ​ ចូរ​ពិចារណា អំពី​ទំនាក់​ទំន​ង​រ​វាង​កា​រ​លះប​ង់​ និង​សេចក្តី​ស្រឡា​ញ់ ដែល​ព្រះ​អ​ង្គ​មាន​ចំ​ពោះអ្ន​ក​ចុះ។ ព្រះអង្គបា​​នយា​ង​ម​ក ដើម្បីជួ​យ​ស​ង្រ្គោះអ្ន​ក​​។-Jennifer Benson Schuldt