ន្ត​ហោះឈ្មោះ​ សូឡា អ៊ីមផាល(Solar Impulse) មាន​ដំណើរ​​កា​រ​ ដោយ​ថាម​ពល​ព្រះ​អាទិត្យ ដែ​ល​អាច​ឲ្យ​វា​បា​ន​ហោះហើរបា​នទាំ​ង​យ​ប់​ថ្ងៃ ដោយ​មិន​ប្រើ​ប្រេង​ឥន្ធនៈ។ លោក​បឺត្រាន ពីកាដ(Bertrand Piccard) និង​លោក អនដ្រេ បូសបឺក(Andre Borschberg) ជាអ្នក​ឆ្នែ​ប​ង្កើត​យន្ត​ហោះ​នេះឡើ​ង។ អ្នក​ទាំង​ពីរ​ស​ង្ឃឹម​ថា​ ខ្លួន​អាច​បើ​ក​យ​ន្ត​ហោះ​នេះ​ ជុំវិញពិភព​លោក​។ យន្តហោះ​នេះ​អា​ចហោះ​ហើ​រ​ពេញ​មួ​យថ្ងៃ​ ដោយ​ថាម​ពល​ព្រះ​អាទិត្យ ហើយ​ទន្ទឹម​នឹង​នោះ វាក៏​បា​ន​សន្សំ​ថាម​ពល​ល្មម​នឹង​អាច​ហោះហើរ​​ពេញ​មួ​យ​យ​ប់​ទៀ​ត។ បាន​ជា​លោក​ពី​កាដ​មាន​ប្រសាសន៍​ថា “នៅ​ថ្ងៃប​ន្ទាប់ ថ្ងៃ​ក៏​បាន​រះ​ឡើ​ង ដែល​នាំ​ឲ្យ​យើង​ក៏មា​នក្តីសង្ឃឹម​ជា​ថ្មី​​​ថា​ យើង​អាច​ប​ន្ត​ហោះហើរ​ទៀត”។

ពេល​ដែល​ខ្ញុំ​គិ​តអំ​ពី​ការ​ដែល​ថ្ងៃរះ​នាំ​ម​កនូ​វក្តី​ស​ង្ឃឹម ខ្ញុំ​ក៏​បាន​នឹក​ចាំអំ​ពីប​ទគ​ម្ពីរ​បរិទេវ ជំពូក​៣ ដែល​ខ្ញុំ​បាន​អា​ន ​តាមកា​លវិ​ភាគ​ប្រចាំថ្ងៃ​។ បទ​គម្ពី​រនេះ​បា​ន​ចែ​ង​ថា​ “​ខ្ញុំ​​នឹ​ក​ឡើង​វិ​ញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង។ គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់”(ខ.២១-២៣)។ ពេលដែ​ល​រាស្រ្ត​របស់​ព្រះកំ​ពុង​ស្ថិ​តក្នុ​ង​ស្ថា​នភា​ព​អស់​ស​ង្ឃឹម   ដោយ​សារ​ទីក្រុ​ង​យេ​រូសាឡិម កំពុង​តែ​ត្រូវ​ចក្រ​ភព​បាប៊ីឡូន​ឈ្លាន​ពា​ន លោក​យេរេមា​បាន​មា​នប្រ​សាស​ន៍ថា​ ពួក​គេ​នៅ​តែអា​ចមា​ន​ក្តី​សង្ឃឹម ព្រោះ​ព្រះអ​ម្ចាស់​នៅ​តែមា​ន​សេចក្តី​មេ​ត្តា និង​ក្តី​អាណិត​អាសូរ។

ជួន​កាល សេចក្តី​ទុក្ខ​យើ​ង​ហាក់​ដូច​ជា​កាន់​តែ​អា​ក្រក់​ឡើ​ង នៅ​ពេល​យ​ប់  ប៉ុន្តែ  ថ្ងៃ​រះនៅ​ថ្ងៃប​ន្ទា​ប់ ក៏បា​ន​នាំ​ម​កនូ​វ​ក្តី​សង្ឃឹ​ម​​ជា​​ថ្មី គឺស​ង្ឃឹមថា​ យើងអា​ច​ប​ន្តទៅ​មុ​ខ​ទៀ​ត។ គឺ​ដូច​មា​ន​សេចក្តី​ចែង​ទុក​ថា​ “ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន តែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្តី​អំណរ​ឡើង​ដែរ”(ទំនុកដំកើង ៣០:៥)។

ទូល​បង្គំ​សូ​មអ​រព្រះ​គុ​ណព្រះ​អ​ម្ចា​ស់ សម្រាប់​សេច​ក្តី​ស​ង្ឃឹម ដែល​ព្រះ​អ​ង្គប្រ​ទា​ន​នៅ​ពេល​ថ្ងៃ។ សេចក្តី​មេ​ត្តា និង​ក្តី​អាណិតរ​ប​ស់​ព្រះអង្គ​មា​នជា​ថ្មី​ទៀ​ត នៅ​ពេល​ព្រឹ​ក​ឡើង!-Anne Cetas