ក្នុងឆ្នាំ​១៨៥៩ ក្នុងអំ​ឡុ​ង​ពេល​ដ៏​វឹ​កវរ មុន​ពេ​លស​ង្រ្គាម​ស៊ីវិល​នៅ​សហ​រដ្ឋ​អាមេរិក លោក​ប្រធានាធិ​បតី អ័ប្រាហាំ លីនខិន(Abraham Lincoln) មាន​ឱកា​សឡើ​ង​ថ្លែ​ង​សន្ទរក​ថា ទៅ​កាន់​សមាគមន៍​កសិក​ម្ម ក្នុងក្រុ​ងមី​វូគី រដ្ឋ​វីសខុនស៊ីន។ ពេល​នោះ គា​ត់បា​ន​ចែក​ចាយ អំពី​រឿង​របស់​ស្តេច​នៅ​សម័យ​បុរាណ​មួ​យអ​ង្គ​ ដែល​ស្វែង​រក​ពាក្យ​សម្តី​ “ដែល​និយាយត្រូ​វ ហើយ​សម​រម្យ ​សម្រាប់គ្រប់​​សម័យ​កាល និង​គ្រប់​ស្ថាន​ភាព​​ទាំ​ងអ​ស់”។ បណ្តា​ទីប្រឹក្សាដ៏​ឆ្លាត​វ័​យរ​បស់ទ្រង់ ក៏​បានទូ​លថ្វា​យទ្រ​ង់​​​ថា “ពាក្យសម្តី​ប្រភេទ​​នោះ ក៏គង់តែ​កន្លងផុតទៅ​ដែរ។ គ្មាន​អ្វី​ដែល​ស្ថិតស្ថេ​រ​ទេ”។

ជា​កា​រពិ​ត​ណា​ស់ ពាក្យ​មួយ​ប្រ​យោ​គនេះ​ពិ​តជា​​និយាយ​ត្រូវ ​សម្រាប់​ពិភព​លោក ក្នុង​ពេល​ប​ច្ចុ​ប្បន្ន ដែល​ការ​អាក្រក់​កំពុង​តែ​កើនឡើ​ង​ជានិ​ច្ច។ បញ្ហា​នេះ​មិន​គ្រា​ន់​តែ​បា​ន​កើត​ឡើ​ង ចំពោះ​ពិភព​លោក​ប៉ុ​ណ្ណោះទេ​ ព្រោះយើ​ងក៏​កំ​ពុងតែ​ប្រ​ឈម​មុខ​នឹង​ការ​ពិត ក្នុង​ជីវិ​ត​យើ​ង ដែល​ពេល​វេ​លា​ដែ​លយើ​ង​នៅ​សល់​លើ​ផែនដីនេះ កំពុ​ង​តែ​ខើច​ទៅ​ៗ​។​ គឺ​ដូច​ដែ​ល​សាវ័​ក​យ៉ាកុ​ប​បាន​មាន​ប្រសាសន៍ថា​ “អ្នក​​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១​ភ្លែត រួច​បាត់​ទៅ”​(យ៉ាកុប ៤:១៤)។

ទោះ​បី​ជា​ជីវិ​ត​យើ​ង​សព្វ​ថ្ងៃ​ គ្រាន់តែ​ជា​ជីវិ​តប​ណ្តោះ​អាស​ន្ន ហើយ​នឹង​ត្រូ​វប​ញ្ច​ប់​ក៏​ដោយ ក៏​ព្រះដែ​លយើ​ង​ថ្វាយ​ប​ង្គំ និង​បម្រើ គឺជា​ព្រះ​ដ៏​អស់​ក​ល្ប​ជានិ​ច្ច។ ព្រះ​អង្គ​បា​ន​ចែក​រំលែក​ជីវិត​អស់​កល្ប​ជាមួ​យយើ​ង​ តាម​រយៈ​ព្រះ​រាជ​បុ​ត្រា​ព្រះអ​ង្គ ព្រះនា​មយេ​ស៊ូវ​គ្រី​ស្ទ ដែល​ជាអំ​ណោយ​ដល់​យើងរា​ល់​គ្នា​។ ព្រះអ​ង្គបា​ន​សន្យា​ថា​ យើងនឹងមានជីវិតដែលនឹងគ្មានទីបញ្ចប់។ គឺដូ​ចដែ​ល​ព្រះ​អង្គ​បាន​មា​ន​ប​ន្ទូ​ល​ថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៦)។

ពេល​ព្រះគ្រី​ស្ទ​យា​ង​ម​កវិ​ញ​ ព្រះអ​ង្គនឹ​ង​ទ​ទួ​ល​យើង​ ទៅនៅ​ជា​មួ​យ​ព្រះអ​ង្គអ​ស់​កល្បជា​​និច្ច!-Bill Crowder