មាន​ពេល​មួយ​ ភ្ញៀវ​ទាំង​ឡា​យ​ដែ​លម​ក​ទស្សនានៅ​សួ​នស​ត្វមួ​យ មាន​ការ​ខឹង​សម្បា ពេល​ដែល “សត្វ​តោអា​ហ្វ្រិក” បាន​ចេះ​ព្រូ​ស​ដូច​ឆ្កែ​ ជាជា​ង​ស្រែ​កគ្រហឹម​ដូច​ស​ត្វ​តោ។ បុគ្គលិកសួ​នស​ត្វ​នោះ​ ក៏បា​នប្រា​ប់​គេ​ថា​ ពួក​គេបា​ន​តុប​តែ​ង​ខ្លួ​ន​​ស​ត្វ​ឆ្កែ​ពូជ​ទីបេ​(ដែល​ជាឆ្កែ​ដ៏​ធំ) បន្លំធ្វើ​ជា​​សត្វ​តោ ​ព្រោះពួ​កគេ​មិ​ន​មាន​លទ្ធភាព​ទិញ​ស​ត្វតោ​អា​ហ្វ្រិកទេ។ ជា​ការ​ពិ​ត​ណា​ស់ បញ្ហា​នេះបា​ន​ធ្វើឲ្យ​សួ​ន​សត្វ​នេះ​ខូ​ចឈ្មោះ​ បាត់​បង់​ការ​ជឿ​ជា​ក់​ ហើយម​នុ​ស្សម្នា​មិ​ន​ងាយ​នឹ​ង​ទៅ​លេង​សួន​ស​ត្វនោះ​ទៀ​ត​ឡើ​យ។

កេរ្តិ៍​ឈ្មោះមា​ន​ភា​ព​ផុយ​ស្រួ​ល​ណា​ស់។ កាល​បើបា​ន​ខូច​ហើយ នោះ​មិន​ងា​យ​នឹង​កែ​ខៃ​ឲ្យដូ​ច​ដើ​មឡើ​​យ។ វា​មិន​មែ​ន​ជារឿងចម្លែក​ទេ ដែល​មា​ន​មនុ​ស្ស​ជា​ច្រើ​ន​ បា​​ន​លះប​ង់​កេរ្តិ៍ឈ្មោះដ៏​ល្អ ​ដើម្បីឲ្យ​បា​នអំ​ណាច ឥទ្ធិព​ល ឬ​ផល​ក​ម្រៃ។​ យើង​ក៏​អាច​ជួ​ប​រឿង​នេះផ​ង​ដែរ​។ ព្រះគ​ម្ពី​របា​ន​លើ​ក​ទឹក​ចិ​ត្ត​យើ​ង​ថា​ “នា​ម​​ឈ្មោះ​ល្អ នោះ​​គួរ​​​រើ​ស​​យក ជា​​ជា​ង​​ទ្រ​ព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ​នោះ​វិសេស​ជាង​ប្រាក់​នឹង​មាស​ផង”(សុភាសិត ២២:១)។ ត្រង់​ចំណុ​ច​នេះ​ ព្រះ​ទ្រ​ង់​កំពុ​ង​តែ​ប្រា​ប់យើ​ង​ថា​ តម្លៃ​ដ៏​ពិត​មិន​មា​ននៅ​ក្នុ​ងទ្រ​ព្យ​ស​ម្បត្តិ​ទេ​ ​តែ​មាន​នៅ​ក្នុ​ង​កេរ្តិ៍ឈ្មោះ​របស់យើ​ង។

ក្នុង​នា​មជា​អ្ន​ក​ដើ​រតា​ម​ព្រះ​យេស៊ូ​វ យើង​មាន​ព្រះ​នា​ម​ព្រះ​អង្គ​នៅជា​ប់នឹ​ង​ជី​វិត​យើ​ង។ ដើម្បី​សេច​ក្តី​ស្រ​ឡាញ់​ដែ​ល​ព្រះ​អ​ង្គមា​ន​ចំ​ពោះ​យើង​ ​យើង​ត្រូ​វ​រស់​នៅដោយ​ទីប​ន្ទា​ល់ ដែល​សក្តិ​ស​ម​នឹង​ព្រះ​នា​មព្រះ​អ​ង្គ ដោយ​ឆ្លុះ​ប​ញ្ចាំង  ឲ្យ​គេឃើ​ញ​ថា ​ ​យើង​មានលក្ខ​ណៈ​ដូច​ព្រះ​អ​ង្គ​  នៅ​ក្នុ​ងពា​ក្យ​សម្តី​ ​និង​កា​រ​ប្រ​ព្រឹត្ត​រ​ប​ស់យើង។

ពេល​ដែ​ល​យើ​ងដួ​ល​ ព្រះអ​ង្គ​លើក​យើង​ឡើង​ ម្តង​ហើយ​ម្ត​ង​ទៀ​ត ដោយ​សេចក្តី​ស្រឡាញ់របស់​ព្រះអ​ង្គ​។ គំរូ​ដ៏​ល្អរ​ប​ស់​យើ​ង នឹ​ងនាំ​ឲ្យ​ម​នុស្ស​នៅ​ក្បែរ​យើ​ង​សរ​សើរ​ដំកើ​ង​ព្រះ​ ដែល​បាន​រំដោះយើ​ង​ និង​ធ្វើ​ឲ្យ​យើង​ផ្លា​ស់​ប្រែ​(ម៉ាថាយ ៥:១៦)  ដ្បិត​ព្រះនា​ម​ព្រះអ​ម្ចាស់​​សក្តិ​សមនឹង​​ទទួល​​សិរី​ល្អ ព្រះកិ​ត្តិនា​ម និង​ការសរសើរ​គ្រប់​យ៉ា​ង​។-Poh Fang Chia