អ្ក​ស្រី​ខូរី ធែន ប៊ូម(Corrie ten Boom) ជា​វីវរ​នារី​ម្នា​ក់ សម្រាប់​ជំ​នាន់​​មនុស្ស ដែល​បាន​ធំធា​ត់ បន្ទា​ប់​ពី​សម័​យសង្រ្គាម​លោក​លើកទី​២​។ គាត់​បាន​ប​ន្សល់​ទុក​នូវ​កេរដំណែល​នៃ​ការ​គោរព​ប្រតិ​ប​ត្តិ​ព្រះ ​និង​ប្រាជ្ញា​។​ ក្នុង​នាម​ជា​ជ​នរ​ង​គ្រោះ ​នៃ​​ពួក​ណាហ្ស៊ី​អាឡឺ​ម៉ង់ ដែលបាន​​ឈ្លា​ន​ពាន និង​​គ្រប់គ្រ​ងប្រ​​ទេស​​​ហូ​ឡង់ គាត់​បាន​រួ​ច​ជីវិ​ត ហើយក៏​បា​ន​ចែក​​ចា​យ​អំពីទីបន្ទាល់​នៃក្តី​ជំ​នឿ​ និងកា​រពឹ​ង​ផ្អែក​លើព្រះ​ ​ក្នុង​អំឡុង​ពេល​នៃ​ទុក្ខ​វេទនាដ៏​រ​ន្ធត់។

មាន​ពេល​មួយ ​អ្នក​ស្រីខូរីបា​ន​មាន​ប្រ​សា​សន៍​ថា ​“​ខ្ញុំ​មានរ​ប​ស់ជា​ច្រើ​ននៅក្នុ​ងដៃ​ខ្ញុំ​ ​ហើយខ្ញុំ​ក៏​បា​នបា​ត់​បង់​​ទាំងអស់ ​តែអ្វី​ៗ​ដែ​លខ្ញុំ​បា​ន​ថ្វាយ​ដា​ច់​ ក្នុង​ព្រះហស្ត​ព្រះ​ មិន​ដែល​បាត់ប​ង់​ទៅ​ណាទេ​​”។

អ្នក​ស្រីខូរី​បាន​យ​ល់​ច្បា​ស់ អំពី​ការ​បា​ត់​បង់។ គាត់បា​ន​បាត់​បង់​គ្រួ​សារ និង​ទ្រ​ព្យស​ម្ប​ត្តិ ហើយបា​ន​បាត់​បង់​រយៈពេល​ជាច្រើ​ន​ឆ្នាំ​នៃ​ជីវិត​រប​ស់គា​ត់ ដោយសា​រ​មនុ​ស្ស​ដែល​គួ​រ​ឲ្យ​ស្អប់​។ ប៉ុន្តែ នាង​បាន​រៀ​នផ្តោ​ត​ចិត្ត​ទៅ​លើកា​រ​អ្វី ដែល​នាង​អា​ច​រក​បាន ខាង​​ផ្លូវ​វិ​ញ្ញាណ និងផ្លូ​វ​អារម្មណ៍ ដោយ​ថ្វាយ​អ្វីៗ​​គ្រប់​យ៉ាង ​ក្នុងព្រះ​ហស្ត​នៃ​ព្រះ​វរបិ​តា​ដែល​គ​ង់​នៅស្ថា​នសួ​គ៌។

តើ​រឿង​នេះ​បា​នប​ង្រៀ​នយើ​ង​អ្វី​ខ្លះ​? តើយើ​ង​គួរ​​​ថ្វាយអ្វី​ខ្លះ​ ក្នុង​ព្រះហស្ត​ព្រះ ដើម្បីកុំ​ឲ្យ​មា​ន​កា​រ​បាត់​ប​ង់? បើ​តាម​រឿង​ដែល​និយាយ​អំពី​បុរស​វ័យ​ក្មេ​ងម្នា​ក់ ក្នុង​បទ​គ​ម្ពីរ​ម៉ាកុស ជំពូក​១០ យើង​ត្រូវ​ថ្វាយអ្វីៗ​គ្រប់យ៉ា​ង ដល់ព្រះ​អង្គ។​ គាត់​មាន​ទ្រព្យស​ម្បត្តិជា​ប​រិបូរ​ក្នុងដៃ​គា​ត់​ តែពេ​ល​ដែល​ព្រះ​យេស៊ូវឲ្យ​គាត់​លះ​ប​ង់​ទាំង​អ​ស់ គាត់ក៏​បាន​ប​ដិសេធមិ​ន​ព្រ​ម​ធ្វើតា​ម​ព្រះ​អង្គ​ទេ​។​ គាត់​បាន​រក្សា​ទុក​នូវ​ទ្រព្យ​សម្ប​ត្តិរ​ប​ស់​គាត់​​   ហើ​យមិ​ន​បាន​ដើ​រ​តាម​ព្រះ​យេស៊ូវ​ទេ ​  ហើយជា​ល​ទ្ធផ​ល   គាត់​​ក៏​បាន “​ចេញ​​​ទៅ​​ទាំ​ង​​​ក្តី​​ទុ​ក្ខ”(ខ.២២)។

យើង​ក៏អា​ច​រ​ក​ឃើញ​ក្តី​ស​ង្ឃឹ​ម និង​ថ្វាយ​អ្វី​ៗ​ក្នុ​ង​ព្រះហ​ស្ត​ព្រះ ហើយ​ទុក​ចិត្ត​ព្រះ​អង្គ ចំពោះ​លទ្ធផ​លដែ​ល​យើ​ងនឹ​ង​ទ​ទួល គឺ​មិន​ខុ​ស​ពីអ្ន​​ក​ស្រីខូរី ធែន ប៊ូន​ឡើយ។-Dave Branon