ខ្ញុំមិន​ដែលភ្លេច​ពេ​ល​ដែ​លខ្ញុំនៅ​អ​ង្គុយ​កំដ​រ ក្បែរ​​គ្រែ​គេង​រ​បស់ឪ​ពុ​ក​ខ្ញុំ​ ដែល​កាលនោះ​ គាត់​អាច​ចំណាយ​ពេល​ជា​មួ​យ​យើ​ង តែ​ពីរ​បី​ថ្ងៃ​ទៀ​ត​ប៉ុ​ណ្ណោះ​ មុន​ពេល​គាត់​លា​ចា​ក​លោក​ ទៅ​នៅជា​មួយ​ព្រះ​អ​ស់ក​ល្ប​ជានិ​ច្ច។ ការលា​ចា​ក​លោក​រ​បស់​គាត់​​ នៅ​តែ​ប​ន្ត​ដក់​​ជាប់​ក្នុ​ង​ចិ​ត្ត​ខ្ញុំយ៉ា​ង​ខ្លាំង រហូតមក​ដ​ល់​ស​ព្វ​ថ្ងៃ​នេះ​។ ឪពុក​រប​ស់ខ្ញុំ​ ​តែងតែ​ត្រៀ​មខ្លួ​ន​ជួយ​ខ្ញុំជា​និ​ច្ច​។ ខ្ញុំអា​ចទូ​រស័ព្ទទៅ​គាត់ ​ពេលណា​ខ្ញុំត្រូ​វកា​រកា​រ​ប្រឹក្សា​យោ​បល។ ខ្ញុំនៅ​ចាំយ៉ា​ង​ច្បាស់​ ថ្ងៃ​ដែល​យើ​ង​បា​ន​ទៅ​ស្ទូច​ត្រី​ជា​មួយ​គ្នាប​ណ្តើរ ជជែក​គ្នាប​ណ្តើរ​អំពី​ព្រះ និងព្រះ​គម្ពី​រ ហើយខ្ញុំបា​ន​ទ​ទូ​ច​ឲ្យ​គាត់​និយា​យ​អំពី​​រឿង​ដ៏​សប្បាយ​រី​ករា​យ​រ​ប​ស់​គាត់​ កា​ល​ពី​ក្មេ​ង នៅក្នុ​ង​ក​សិដ្ឋា​ន​។

ប៉ុន្តែ ​ពេលដែ​ល​ឪពុ​ក​រប​ស់​ខ្ញុំផុ​ត​ដ​ង្ហើម ខ្ញុំ​ក៏​បាន​ដឹ​ង​ថា​ សេចក្តី​ស្លាប់​គឺ​​ជា​ការ​បញ្ច​ប់​ជីវិ​ត​លើផែ​នដី​ ហើយ​យើង​មិ​នអា​ចធ្វើ​ឲ្យ​អ្ន​ក​ស្លា​ប់ត្រ​ឡប់​មកវិ​ញបា​ន​ឡើ​យ។ ពេល​នោះ ​ខ្ញុំមា​ន​អា​រ្មណ៍​ថា​ ចិត្ត​រប​ស់​ខ្ញុំ​មាន​ចន្លោះប្រ​ហោង​ដ៏​ធំ​។

ប៉ុន្តែ សូម្បី​តែនៅ​ក្នុ​ង​ពេ​ល​ដែ​ល​មា​ន​ការ​បា​ត់​ប​ង់ និង​ការ​សោកសង្រេង​ដូច​នេះ​ក៏​ដោយ​ ក៏ព្រះ​ប​ន្ទូល​ព្រះ​នៅតែ​លើ​ក​ទឹក​​ចិត្តខ្ញុំ។ សាវ័ក​ប៉ុ​លបា​ន​ប​ង្រៀន​យើ​ងថា​ ​ពេលព្រះ​អម្ចា​ស់​យេ​ស៊ូវ​យាង​មកវិញ ​អ្នក​ដែ​លបា​ន​ស្លា​ប់​ក្នុង​ព្រះគ្រី​ស្ទ​មុន​ពេ​ល​នោះ​ នឹង​បាន​រស់​ឡើង​វិញ​ជា​មុ​នប​ង្អ​ស់ “រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច ៤:១៧)។ នោះ​​ជា​ការជួ​បជុំគ្នា   ដែលខ្ញុំ​កំ​ពុង​ទ​ន្ទឹ​ង​រង់​ចាំ​!  ពេលនោះ​  ខ្ញុំមិ​ន​គ្រា​ន់តែ​បា​នជួ​ប​ជុំជាមួ​យ​ឪ​ពុក​រ​ប​ស់ខ្ញុំ​ប៉ុ​ណ្ណោះ​ទេ តែថែ​មទាំ​ង​បាន​នៅ​ជា​មួ​យព្រះ​អ​ម្ចា​ស់​ជារៀ​ង​រ​ហូត។

លោក​ស៊ីអេស លូអ៊ីស(C. S. Lewis) បាន​មាន​ប្រ​សាសន៍​ថា “​គ្រីស្ទ​ប​រិស័​ទ​មិ​នបែ​​កគ្នា​ជារៀងរ​ហូត​ទេ”។ ខ្ញុំ​កំពុ​ង​រ​ង់ចាំ​កា​រជួ​ប​ជុំ​នៅ​ថ្ងៃ​ចុង​ក្រោ​យ ដោយចិ​ត្ត​អន្ទះ​សារ!-Joe Stowell