មានពេលមួយមិត្តភក្តិរបស់ខ្ញុំម្នាក់ បានសួរសុខទុក្ខបុរស ដែលទើបចូលនិវត្តន៍ និងលែងធ្វើការពេញពេលដូចមុនទៀត។ បុរសនោះក៏បានឆ្លើយថា សព្វថ្ងៃនេះ គាត់មានមុខរបរជាភ្ញៀវ គឺគាត់ដើរសួរសុខទុក្ខគេឯង ក្នុងពួកជំនុំ និងសហគមន៍របស់យើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬកំពុងស្ថិតក្នុងមន្ទីរថែរទាំ ឬក៏កំពុងរស់នៅម្នាក់ឯង ឬមួយត្រូវការអ្នកនិយាយ និងអធិស្ឋានជាមួយពួកគេ។ គាត់មានអំណរនៅក្នុងកិច្ចការនេះណាស់។ មិត្តភក្តិរបស់ខ្ញុំមានការស្ងើចសរសើរ ចំពោះបុរសម្នាក់នេះ ដែលកំពុងរស់នៅដោយគោលបំណងច្បាស់លាស់ និងកំពុងមើលថែរអ្នកដទៃ។

រយៈពេលពីរបីថ្ងៃ មុនពេលព្រះយេស៊ូវត្រូវគេយកទៅឆ្កាង ទ្រង់បានមានបន្ទូលអំពីរឿងមួយ ឲ្យពួកសិស្សទ្រង់ស្តាប់ ដែលសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃការទៅសួរសុខទុក្ខអ្នកដែលកំពុងមានសេចក្តីត្រូវការ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “នោះលោកដ៏ជាស្តេច នឹងមានព្រះបន្ទូលទៅពួកអ្នកដែលនៅខាងស្តាំថា … យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺ ហើយអ្នករាល់គ្នាបានមកសួរយើង ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង”(ម៉ាថាយ ២៥:៣៤,៣៦)។  គេក៏បានទូលសួរទ្រង់ថា “តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា?” នោះស្តេចនឹងឆ្លើយទៅគេថា “យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ”(ខ.៣៩-៤០)។

ការទៅសួរសុខទុក្ខអ្នកដទៃ ជាកិច្ចការបម្រើព្រះ ដែលនាំឲ្យមានផលចំណេញពីរយ៉ាង គឺចំណេញដល់អ្នកដែលគេទៅសួរសុខទុក្ខ និងចំណេញដល់ព្រះយេស៊ូវ។ ការទៅជួយ និងលើកទឹកចិត្តមនុស្សម្នាក់ គឺជាការបម្រើទៅដល់ព្រះអម្ចាស់នៃយើង ដោយផ្ទាល់។

តើមាននរណាម្នាក់ ដែលនឹងបានទទួលការលើកទឹកចិត្ត ពីការទៅសួរសុខទុក្ខរបស់អ្នក នៅថ្ងៃនេះទេ?David McCasland