ន្លេ​នីល ស្ថិត​នៅ​ទ្វីបអា​ហ្វ្រិក លាត​​សន្ធឹ​ង​ប្រវែង​៦​៦៥០​គីឡូម៉ែ​ត្រ ហើយ​ហូរ​ពី​ត្បូង​ទៅ​ជើង កាត់​ប្រទេស​មួយ​ចំនួន ក្នុង​ភាគ​ខាង​ជើងនៃ​ទ្វីប​អាហ្វ្រិក។ អស់​រយៈ​ពេលជា​ច្រើនស​តវត្សរ៍មក​ហើយ ដែលទ​ន្លេនីល​បានផ្តល់​ឲ្យនូ​វការទ្រទ្រង់​ជីវិត និង​ជីវភាព ដល់​ប្រជាពល​រដ្ឋរា​ប់លាននាក់ ក្នុ​ងប្រ​ទេស​ដែលទន្លេនេះ​​ហូរ​កា​ត់។ ថ្មីៗ​នេះ ប្រទេស​អេធីយ៉ូពី​កំពុង​សា​ង​សង់ទំនប់​វារី​អគ្គីសនី​ធំ​ជាង​គេ​បំផុតរបស់​ទ្វី​បអាហ្រ្វិក តាម​បណ្តោយ​ទន្លេ​នីល។ ទំនប់​វារី​អគ្គី​សនី​នេះនឹ​ង​ក្លាយ​ជាធនធាន​ដ៏សំខាន់ សម្រាប់​តំបន់នោះ។

កាលពី​សម័យ​ដើម ស្តេច​ផារ៉ោន​នៃនគរ​អេស៊ីព្ទ បាន​អៈ​អាងថា ខ្លួន​ជា​ម្ចាស់ និង​ជា​អ្នក​បង្កើត​ទន្លេ​នីល។ ស្តេច​អង្គនេះ និង​ប្រជាជន​​អេស៊ីព្ទ​​​បាន​អួត​ថា “ទន្លេ​នេះ​ជា​របស់​ផង​អញ អញ​បាន​បង្កើត​សំរាប់​តែ​ខ្លួន​អញ​ទេ”(អេសេគាល ២៩:៣,៩)។ ពួកគេ​មិ​ន​បាន​ទទួល​ស្គាល់​ថា មាន​តែព្រះ​​មួយអ​ង្គ​គត់ ដែល​បាន​ប្រទាន​នូវធនធា​ន​ធម្មជាតិ​ទាំង​អស់។ ហេតុ​នេះហើ​យ បាន​ជា​ទ្រង់​សន្យា​ថា នឹង​ដាក់ទោ​ស​នគរ​អេស៊ីព្ទ​(ខ.៨-៩)។

យើងត្រូ​វ​ថែរ​រក្សា​ស្នាព្រះ​ហ​ស្ត​របស់​ព្រះ ហើយ​មិន​ត្រូវ​ភ្លេច​ទេថា អ្វីៗ​ដែលយើងមាន សុទ្ធ​តែមា​ន​ប្រភព​ម​ក​ពីព្រះអម្ចាស់។ បទគម្ពីរ​រ៉ូម ១១:៣៦ បាន​ចែង​ថា​ “ដ្បិត​រ​បស់​​សព្វ​សារពើ​បាន​កើត​មក​ពី​ទ្រង់ ដោយសារ​ទ្រង់ ហើយ​សំរាប់​ទ្រង់ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ​នៅ​អស់​កល្ប​ជានិច្ច”។ ទ្រង់​ក៏​ជាអ្នកដែល​បាន​ប្រទាន​ឲ្យម​នុស្ស​ជាតិ មាន​សមត្ថ​ភាព​ផលិត និង​ឆ្នែបង្កើត​នូវ​ធនធា​ន ដែល​ជាស្នា​ដៃម​នុស្ស​។ ពេល​ណាយើ​ង​ជ​ជែក​អំពី​ការ​ល្អ ដែល​យើងបានទ​ទួល ឬ​អំពី​កិច្ច​ការ​ដែល​យើង​បាន​សម្រេច យើង​ចាំបា​ច់ត្រូវចាំ​ព្រះបន្ទូ​លព្រះ​ ក្នុង​បទ​គម្ពីរ អេសាយ ៤២:៨ ដែល​បានចែ​ង​ថា “អញ​​ជា​​យេហូវ៉ា នេះ​​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរីល្អ​របស់​អញ​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្តី​សរសើរ​របស់​អញ ដល់​រូប​ឆ្លាក់​ឡើយ”។-Lawrence Darmani