លោក​ចច បឺន(George Burns) ជា​សីល្បៈក​រ​ជនជាតិអា​មេរិក និង​អ្នកនិពន្ធ​រឿងកំប្លែង បាន​មាន​ប្រសាសន៍​ថា “បើ​អ្នក​សួរ​ថា​ តើ​អ្វី​ជា​គន្លឹះ​សំខាន់​បំផុត ដើម្បី​ឲ្យមានអា​យុវែ​ង? ខ្ញុំ​នឹង​ឆ្លើយប្រាប់ថា ដើម្បី​ឲ្យ​មាន​អា​យុ​វែ​ង​ យើងត្រូ​វ​ជៀ​សវា​ងកា​រ​ព្រួយ​បារ​ម្ភ ភាពតប់​ប្រមល់ និង​ភាព​តាន​តឹង​ក្នុងចិ​ត្ត។ ហើយ​ទោះ​អ្ន​​កមិន​សួ​រខ្ញុំ​ ក៏ខ្ញុំ​នៅតែ​​ឆ្លើយ​ប្រាប់​​ដូច​នេះ”។ លោក​​បឺន​បាន​រស់​នៅ​ដ​ល់អាយុ​១០០​ឆ្នាំ។ គាត់​ចូល​ចិត្ត​ធ្វើ​ឲ្យ​គេសើ​ច ហើយ​ធ្វើ​តាម​យោបល​គាត់​។

ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចជៀសវាងការព្រួ​យបា​រម្ភ​បាន នៅពេល​ដែ​លជីវិតយើងមានភាពមិនច្បាស់លាស់ មានបញ្ហា និង​មាន​តម្រូវ​ការជាច្រើនយ៉ាងនេះ? សាវ័ក​ពេត្រុសបានលើក​ទឹកចិត្ត ឲ្យអ្ន​ក​ដើរ​តាម​ព្រះយេស៊ូវ​ឈប់​មាន​ការ​ព្រួយ​បារម្ភ ខណៈ​ពេល​ដែល​ពួក​គេរស់​នៅរា​យ​ប៉ាយ ដោយ​សារ​ការ​បៀត​បៀន ក្នុង​តំបន់​អាស៊ី ក្នុង​សត​វត្សរ៍​ទី​១។ គឺដូច​ដែល​គាត់មាន​ប្រសាសន៍​ថា “ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់  ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា”(១ពេត្រុស ៥:៦-៧)។

ត្រង់​ចំណុច​នេះ សាវ័ក​ពេត្រុ​ស​មិន​បាន​បង្រៀន​គេ​ ឲ្យ​ខំជៀសចេញ​ពី​សេចក្តី​ទុក្ខនោះឡើ​យ(ខ.៩) ផ្ទុយ​ទៅវិញ គាត់​បា​នបង្រៀន​គេ​ឲ្យរ​ក​ឃើញ​សន្តិ​ភាព និងកម្លាំង ដើម្បី​ឈ្នះកា​រ​វាយ​ប្រហារ​របស់​សាតាំង​(ខ.៨-១០)។ យើងមិន​ត្រូវបណ្តោយ​ខ្លួន​ឲ្យមា​ន​ការ​ថប់​បារម្ភ និងភ័​យព្រួយ​ឡើយ ព្រោះព្រះទ្រង់បានប្រោស​យើងឲ្យរួ​ច ដើម្បី​ឲ្យបា​ន​អរស​ប្បាយនឹងសេចក្តី​ស្រឡា​ញ់ ដែល​ទ្រង់​មាន​ចំពោះយើង ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដ​ល់គ្នា​ទៅវិញ​ទៅម​ក​។

យើង​មិន​ត្រូវ​ដាក់​គោលដៅថា ​យើង​នឹង​រស់​នៅ​ឲ្យបានប៉ុន្មាន​ឆ្នាំឡើ​យ តែ​ផ្ទុយ​ទៅវិ​ញ យើងត្រូវ​ដាក់​គោល​ដៅថា នឹង​រ​ស់​នៅ ដោយ​ជីវិត​ពេញ​បរិបូរ ក្នុងកា​រ​បម្រើព្រះ​អម្ចាស់ ដោយ​ក្តី​ស្រឡាញ់ ក្នុង​រយៈពេ​ល​ប៉ុន្មា​នឆ្នាំខា​ង​មុ​ខ ដែ​លយើ​ងនៅសល់​។-David MacCasland