ខ្ញុំ និង​ភរិយា​ខ្ញុំ សុទ្ធតែ​មា​ន​ជីដូន​ដែល​បាន​រ​ស់នៅ លើស​អាយុ​១០០​ឆ្នាំ​។  ពេល​ខ្ញុំ​បាន​ជជែកជាមួយពួ​កគា​ត់ និង​​​មិត្ត​ភក្តិ​របស់​ពួក​គា​ត់ ខ្ញុំ​សង្កេត​ឃើញ​ថា មនុស្ស​ចា​ស់ស្ទើ​រតែ​គ្រ​ប់រូប  មាន​ទម្លាប់​ម្យ៉ាង។  ពួកគេចូ​លចិត្ត​និ​យាយ​រំឭក​អំ​ពីការ​ពិបា​ក  ដែល​ពួក​គេ​ធ្លាប់ជួបពីអតីត​កាល​។ ពួក​គេ​ច្រើន​តែ​និយាយ​អំពីសង្រ្គាម និង​វិបត្តិ​សេដ្ឋ​កិច្ច ដោយរៀប​រាប់​យ៉ាង​ក្បោះក្បា​យ អំពីទុក្ខលំ​បាកនៅរដូវរ​ងារ អំពីអនុស្សាវរីយដ៏សប្បាយកាលនៅក្មេង និងអំពីកាល​នៅរៀន ដែលពួក​គេខ្វះអា​ហារប​រិ​ភោគ។

ការលំបាក់អាចជួយ​ឲ្យជំនឿមាន​ការរីកចម្រើន ហើយ​ជួយពង្រឹង​ទំនាក់​ទំ​នង។ បន្ទាប់​ពី​ខ្ញុំបានពិសោធន៍​ដោយផ្ទា​ល់ ជា​មួយនឹង​គោលការណ៍​មួយ​នេះ​ ខ្ញុំក៏​បានយ​ល់​កាន់តែ​ច្បាស់ អំពីទំនាក់ទំនង​ជាមួយព្រះ​។ បើខ្ញុំ​ពិ​តជាឈរនៅលើថ្មដាដ៏​រឹង​មាំនៃ​ជំនឿលើព្រះ(ទំនុកដំកើង ១៨:២) នោះគ្មានការពិ​បាក​អ្វី ដែល​នឹងបំផ្លាញទំនាក់​ទំនង​ដែល​ខ្ញុំមានជាមួយ​ទ្រង់​ឡើ​យ។

ជំនឿដែល​រឹ​ងមាំដូចថ្មដា ជួយឲ្យ​ខ្ញុំមា​នទំនុកចិត្តថា ទោះមា​ន​ភាពវឹកវរក្នុងពេលបច្ចុប្បន្នក៏​ដោយ ក៏ព្រះទ្រង់នៅតែគ្រ​ប់គ្រងស្ថានការណ៍។ ទោះខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯងគ្មានតម្លៃ​ក៏ដោយ ក៏​ខ្ញុំនៅតែ​មា​នតម្លៃចំពោះព្រះនៃក្តីស្រឡាញ់។ គ្មាន​ការ​ឈឺចា​ប់អ្វី​ដែល​នឹងស្ថិតស្ថេរជារៀងរហូត​ទេ​ ហើយគ្មានការអាក្រក់អ្វីដែលនឹងមានជ័យជម្នះ​ នៅ​ចុង​ប​ញ្ចប់ឡើយ។

ជំនឿដែ​លរឹងមាំដូចថ្មដា អាចមើលឃើញការលះបង់ដ៏ធំបំផុត ក្នុងប្រវត្តិ​សាស្រ្ត ដែលជា​ការសុគតរបស់​ព្រះរាជបុត្រានៃព្រះ ដែលជាដើមចមនៃព្រឹត្តិការណ៍ដ៏អស្ចារ្យ​បំផុត ក្នុងប្រវត្តិសាស្រ្ត ដែលជាការមានព្រះជន្មរស់ឡើងវិញ និងជាជ័យជម្នះដែល​ទ្រង់មានមកលើសេចក្តីស្លាប់។-Philip Yancey