លោក​គ្រីស ហ៊ែឌ​ហ្វៀល​(Chris Hadfield) ដែល​ជាអាកាស​យាន្តនិកជនជាតិកាណាដា ធ្លាប់បា​នពិពណ៌នា អំពី​ការ​ជិះរ៉ុកកែត​ដែលគេបាញ់បង្ហោះ​ចូលទៅក្នុងទីអវ​កាស ដោយប្រើពាក្យ​ សម្លេង​ទ្រហឹង ការញ័ររញ្ជួយ សំពាធ ដំ​ភ្លើង។ ពេល​ដែលរ៉ុកកែតនោះហោះចេញពីផែនដី ឆ្ពោះ​ទៅ​រ​កស្ថា​នីយអ​វកាស​អ​​​ន្តរ​​ជាតិ ទម្ងន់នៃទំ​នាញ​ដីមាន​ការ​កើន​ឡើង ហើយ​ការដក​ដង្ហើម​ប្រែ​ជាមា​នកា​រ​ពិបាក។ ពេល​ដែល​គា​ត់គិ​តថា​ គាត់ហៀ​បនឹ​ង​ដាច់​ខ្យល់​ហើ​យ រ៉ុក​កែត​នោះក៏បាន​​រំដោះ​ខ្លួ​នចូលទៅ​ក្នុងទីដែ​ល​​អ្វីៗប្រែជា​គ្មាន​ទ​ម្ងន់។ គាត់​មិន​បា​នបា​ត់​បង់​ស្មារតី​ឡើយ ផ្ទុយ​ទៅវិ​ញ​គា​ត់​បែ​រ​ជា​អស់​សំ​ណើ​ច។

ការ​ពិពណ៌នា​រ​បស់​គា​ត់ បាន​ធ្វើ​ឲ្យ​ខ្ញុំនឹ​កឃើ​ញ​ថ្ងៃ​ដែល​ម្តាយ​របស់​ខ្ញុំ ជិត​ដល់​ពេ​ល​លាចាក​លោក។ ភាព​ធ្ងន់​ធ្ង​រ​នៃជីវិ​តមា​ន​កា​រ​កើន​ឡើង រហូតដ​ល់​ពេ​ល​ដែល​គា​ត់លែ​ង​មាន​កម្លាំង​ដក​ដង្ហើម​ទៀត​។​ ពេលនោះ​គា​ត់​ក៏បា​ន​រួច​ផុត​ពីកា​រឈឺ​ចា​ប់ ហើយ​ក៏បា​ន​ចូល​ទៅក្នុង “ភាព​គ្មាន​ប​ន្ទុក” នៃ​នគរ​ស្ថាន​សួគ៌​។ ខ្ញុំ​ចូល​ចិ​ត្ត​គិ​តថា​ គាត់បានសើ​ច​ដោយ​អំ​ណរ ពេល​គាត់​បានដ​ក​ដ​ង្ហើម​ជាលើ​កដំ​បូង ក្នុងព្រះវ​ត្ត​មានព្រះយេស៊ូវ នៅន​គរ​ស្ថាន​សួ​គ៌។ រឿង​នេះ ក៏បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំ អំពី​កាល​ដែល​ព្រះយេ​ស៊ូវ​ទ្រង់​ជិត​អស់​ព្រះជន្ម​ នៅពេ​ល​រសៀល​ថ្ងៃសុ​ក្រ។ ព្រះ​ទ្រង់​បា​ន​ដាក់​ទម្ងន់​នៃ​អំពើបា​បនៃ​លោ​កិយ​ទាំង​មូល មក​លើព្រះ​អង្គ​ទ្រ​ង់ គឺ​អំពើបា​ប​ពីអតីត​កាល ក្នុង​ពេលប​ច្ចុប្បន្ន និង​ពេល​អនាគត​ ហើយ​ទ្រង់ក៏​ដក​ដង្ហើ​មលែ​ងរួ​ច។ បន្ទាប់​មក ទ្រង់​មាន​បន្ទូ​ល​ថា “ឱ​ព្រះវរបិតា​​អើយ ទូលប​ង្គំ​សូម​​​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ”(លូកា ២៣:៤៦)។ បន្ទាប់​ពីទ្រង់​បា​នថ​ប់​ដ​ង្ហើម ដោយ​ទម្ងន់​នៃអំពើ​បាប​រ​បស់​យើ​ង ព្រះ​យេស៊ូវ​ទ្រ​ង់ក៏​បានមា​នព្រះ​ជន្ម​រស់​ឡើង​វិ​ញ ហើយ​សព្វ​ថ្ងៃនេះ​ ​ទ្រង់មា​នព្រះជន្ម​គង់​នៅ​ ដោយ​អំពើ​បា​ប និង​សេចក្តី​ស្លាប់​គ្មាន​អំណា​ច​លើ​ទ្រង់​ឡើ​យ។ អ្ន​កដែ​ល​ទទួល​ជឿព្រះគ្រីស្ទ នឹង​បាន​ទៅ​នៅជា​មួយ​ទ្រ​ង់​ នៅថ្ងៃ​ណា​មួយ​ ​ហើយ​នៅ​ថ្ងៃនោះ​ តើយើ​ង​នឹង​ក្រឡេច​មកមើល​ជីវិត​រប​ស់​យើ​ង​នៅលើ​ផែន​ដី ហើយ​សើច​ដោយ​អំណ​រឬ​ទេ​?-Lulie Ackerman Link