ការ​ញាំអា​ហារជុំ​គ្នាដែលមានភាព​សប្បាយ​រីក​រាយ មិនអាស្រ័យ​ទៅលើតុ ​​វាមានរាងមូល ឬជ្រុង ក៏មិនស្រ័យទៅលើកៅអី ទោះវាធ្វើពី​ផ្លាស្ទីក ឬឈើ ហើយក៏មិនអាស្រ័យទៅ​លើអាហារ មានរស់ជាតិ​ឆ្ងាញ់យ៉ាងណាក៏ដោយ។ ការញាំអាហារជុំគ្នា មានភា​ពសប្បាយរីករាយ ពេល​ដែល​យើ​ងបិទ​ទូរទស្សន៍ និងទូ​រស័ព្ទរបស់​យើង​ ហើយងា​​ក​មកផ្តោត​ទៅលើអ្ន​កដែលកំពុ​ងអ​ង្គុ​យ​​​នៅ​ក្បែរ​យើង​​វិញ។

ខ្ញុំ​ចូល​ចិ​ត្ត​អ​ង្គុ​យ​ជុំ​គ្នា នៅ​ជុំវិញ​តុអា​ហារ ដោយ​មាន​ការ​ជជែក​គ្នាលេ​ង​ យ៉ាង​សប្បាយ​រីក​រាយ​ ជា​មួយ​មិ​ត្ត​ភ​ក្តិ និ​ងក្រុ​ម​គ្រួ​សារ ហើយ​និយា​យគ្នា​ ក្រោម​ប្រធាន​បទច្រើន​រាប់​មិ​ន​អ​ស់។ ទោះ​ជាយ៉ា​ង​ណាក៏​ដោ​យ សព្វថ្ងៃ​នេះ​ យើងពិបាក​នឹង​មា​នពេ​ល​ដ៏ល្អ​ដូ​ចនេះ​ ដោយសា​រ​តែ​បច្ចេក​វិទ្យា ដែលជួយឲ្យ​យើ​ង​ទំនា​ក់ទំ​ន​ងបា​ន​ឆា​ប់​រហ័ស ជាមួ​យ​មនុស្ស​ដែល​នៅឆ្ងាយ​ពីយើ​ង។ ជួន​កាល យើង​ខ្វល់​អំពី​ពាក្យ​សម្តី​របស់​អ្នក​ដទៃ ដែល​នៅ​ចម្ងាយ​រា​ប់សិ​ប​គី​ឡូម៉ែ​ត្រ​ពី​យើង ជាជា​ងយ​ក​ចិត្ត​ទុក​ដាក់ ចំពោះ​ពាក្យ​ពេចន៍​របស់​អ្នកដែលកំ​ពុង​អង្គុយនៅ​ក្បែ​រយើ​ង នៅ​តុអាហារ​។

ខ្ញុំធ្លា​ប់​បា​នទ​ទួល​ការ​អ​ញ្ជើញ ឲ្យទៅ​ចូ​លរួ​ម​ពិធី​លាង​ព្រះអម្ចាស់ នៅ​ក្នុង​ព្រះវិហារ​មួយ។ ពិធីនោះ​នាំម​ក​នូវ​កា​រប៉ះ​ពាល់​ចិ​ត្ត និង​ក្តីអំណរ តែ​មិន​អាស្រ័យ​ទៅ​លើសំណង់អ​គារ​ព្រះវិហារ ទោះតូ​ច ឬ​ធំក្តី​ ​ហើយ​ក៏មិ​នអា​ស្រ័​យទៅ​លើ​ប្រភេទនៃ​នំប៉័ង​ដែល​យើ​ង​ចែ​ក​គ្នានោះ​ដែរ​។ តែ​វា​អាស្រ័យ​ទៅលើ​ការ​បិទ​ចិត្ត​របស់​យើង ឲ្យ​ឈប់​គិត​ពីការ​ព្រួយ​បារម្ភ និង​ខ្វល់​ខ្វាយ​ ហើយងា​កមកផ្តោត​ទៅលើ​ព្រះយេស៊ូវវិញ​។

នៅក្នុងពេ​លដែលយើងប្រារព្ធពិ​ធី​លៀង​ព្រះអម្ចាស់ ដោយអំ​ណរ កាល​ពីពេ​លកន្លង​ទៅ តើយើង​មានអំ​ណរ​នឹង​ព្រះ​វត្ត​មាន​ទ្រង់​ឬទេ ​ឬមួយយើ​ង​ខ្វល់​អំពីបញ្ហាអ្វី​មួយ​ ដែល​កំពុង​កើត​ឡើងនៅ​កន្លែង​ផ្សេង? ពិធី​លៀងព្រះអម្ចាស់ពិតជាសំ​ខាន់​ណា​ស់ “ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក”(១កូរិនថូស ១១:២៦)។-Keila Ochoa