រិយា​រប​ស់​លោក​គ្រូ​គង្វាល​ម្នាក់ បាន​ទៅពិ​និត្យ​សុ​ខភាព​រក​ឃើ​ញថា​ គាត់​មាន​ជម្ងឺ​ប៉ាគីនសុន ដែល​ជា​ជម្ងឺ​ខួរ​ក្បាល និង​សសៃ​ប្រសាទ ដែល​ធ្វើ​ឲ្យ​អ្នក​ជ​ម្ងឺចេះតែញ័រ​ដៃ។ ការ​នេះបា​ន​ធ្វើឲ្យ​ក្រុម​គ្រួសារ​គាត់ ធ្លាក់ចូ​ល​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក និង​មាន​ភាព​តប់​ប្រ​ម៉ល់។​ លោក​គ្រូ​គង្វាល​មិនដឹង​ថា គាត់នឹង​ត្រូ​វមើល​ថែរ​ភរិយា​យ៉ាង​ណាទេ​ ខណៈពេល​ខ្លួន​មាន​ការ​ទទួ​លខុ​សត្រូ​វជា​ច្រើ​ន ចំពោះ​គ្រួសារ​ពួ​កជំ​នុំ​របស់​គា​ត់។​ ប៉ុន្តែ គាត់​មិន​ចាំបា​ច់​ត្រូវមានការព្រួយបា​រម្ភ​ឡើយ ព្រោះសមាជិក​ពួក​ជំនុំ​បានចូលមក​ស្ម័គ្រចិត្តជួយ​គាត់ នៅក្នុ​ងផ្នែកអាហារ និង​ការថែរទាំ​ងខ្លះៗ​។

សាវ័កប៉ុលបានសរសេរ​សំបុត្រ​ផ្ញើ​ទៅ​​ពួកជំ​នុំ នៅ​​ក្រុង​កូរិនថូស អំពីគោល​បំណងដែលព្រះ​អម្ចាស់បា​នប្រទាន នូវអំណោយទានខាងវិញ្ញាណដល់ពួកគេ។ ក្នុង​បទ​គ​ម្ពីរ ១កូរិនថូស ១២:៨-១០ គាត់​បានរៀបរាប់ អំពី​អំណោយ​ទាន​ខាងវិញ្ញាណជា​ច្រើន ដែល​ព្រះទ្រង់បានប្រ​ទាន​មក សម្រាប់​ជា​ប្រយោជន៍​(ខ.៧)។ ព្រះ​ទ្រង់​មិ​ន​បានប្រទាន​អំណោយ​ទាន​ខា​ងវិ​ញ្ញាណ ដើម្បី​ឲ្យយើង​ប្រើ​​ជាប្រយោជន៍​​ផ្ទាល់​ខ្លួន​នោះ​ទេ តែ​ដើម្បី​បម្រើ​អ្នក​ដទៃ ហើយ​ការ​បម្រើអ្នក​ដទៃ​នោះឯ​ង​ ដែល​ជា​ការ​បម្រើ​ដល់​ព្រះ។

ព្រះទ្រ​ង់​បាន​ប្រ​ទាន​អំណោយ​ទាន​ខុស​ៗគ្នា​ សម្រាប់​ឲ្យយើ​ង​ប្រើ នៅ​ពេល​ខុ​ស​គ្នា និង​តាម​របៀប​ខុស​គ្នា​។ ប៉ុន្តែ យើង​ត្រូវ​ប្រើអំណោយ​ទាន​ដោយ​ក្តី​ស្រឡាញ់ “ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង”(អេភេសូរ ៤:១២)។ ទោះ​ព្រះ​ទ្រង់​បា​ន​ដាក់​យើង​នៅ​កន្លែង​ណាក៏​ដោ​យ ក៏​យើង​នៅ​តែអា​ច​ប្រើអំណោយ​ទាន​អ្វី ដែល​ទ្រង់​បាន​ប្រទានយើង ដើម្បី​ធ្វើការ​អ្វីមួ​យ តាមដែល​ចាំបា​ច់ ដោយ​ចាំថា​ យើងគ្រ​ប់​គ្នាជា​ផ្នែ​ក​មួយ​នៃ​ពួ​កជំ​នុំ​ ដែលជារូប​កាយ​នៃ​ព្រះគ្រី​ស្ទ(១កូរិនថូស ១២:១៣-១៤)។-C.P.HIA