ទ​ទំនុ​ក​ដំ​កើង ដែល​មា​ន​ចំ​ណ​ងជើង​ថា “ខ្ញុំ​មក​ថ្វាយ​ខ្លួន”(បទលេខ ២០១) ជា​ស្នាដៃ​និពន្ធរបស់​អ្នក​ស្រីឆាឡុត អេលាត(Charlotte Elliott) ក្នុង​ឆ្នាំ១​៨៣៤។ គាត់​មានជ​ម្ងឺ ដែល​ធ្វើឲ្យគាត់​មិន​អាច​ធ្វើកា​រ​ងារ​កើ​ត អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ​ ហើយគា​ត់​ចង់​ជួយ​រ៉ៃអង្គាស​ប្រាក់​ជួយសាលា​រៀន​សម្រាប់​ក្មេង​ស្រី​ តែគាត់​ឈឺធ្ង​ន់ពេក មិនអា​ចជួយ​បាន។ គាត់​មាន​អារម្មណ៍​ថា គាត់​ជាមនុស្ស​គ្មាន​ប្រយោជន៍ ហើយ​ភាព​តប់​ប្រមល់ក្នុងចិត្តបាន​ធ្វើ​ឲ្យគាត់​មានកា​​​រ​សង្ស័យ អំពី​ជំនឿលើ​ព្រះ​គ្រីស្ទ។ គាត់​ក៏បាននិព​ន្ធប​ទ“ខ្ញុំម​កថ្វាយខ្លួ​ន” ដើម្បី​ជម្នៈ​ការ​សង្ស័យនោះ​។

ដោយសា​រនាងមាន​ចិ​ត្តត​ប់​ប្រមល់​ដូច​នេះ​ហើ​យ បា​នជា​នា​ងសរសេរ​ក្នុង​បទ​ចម្រៀង​នេះថា​ :

ខ្ញុំមក​ថ្វា​យ​ខ្លួ​ន មានចិ​ត្ត​សង្វាត …

ទាំង​មានចិត្ត​ពេញ មន្ទិស​ហួស​ខ្នា​ត

ខ្ញុំមកថ្វា​យ​ចិ​ត្តឲ្យ​ទ្រង់ សម្អាត

ឱព្រះ​អង្គស​ង្រ្គោះអើ​យ ​ខ្ញុំម​ក។

នៅ​ថ្ងៃទី​បី បន្ទាប់​​ពីព្រះ​យេស៊ូវ​បាន​សុ​គត ហើយ​គេយ​ក​ព្រះ​សព​ទ្រង់​ទៅ​បញ្ចុះ ទ្រង់​ក៏បា​ន​យា​ងចេ​ញ​ពី​ផ្នូរ ហើយ​ក៏បា​ន​ប្រាប់លោកថូ​ម៉ាស ដែល​មាន​រហ័ស​នាម​ថា​ “ថូម៉ាសអ្នក​ពូកែ​ស​ង្ស័យ” ឲ្យពិនិត្យ​មើ​លស្នា​មរបួ​ស​ដែ​ល​ទ្រ​ង់បា​ន​ទទួល​រង នៅ​លើ​ឈើ​ឆ្កាង(យ៉ូហាន ២០:២៧)។ ពេល​លោក​ថូម៉ា​សបា​ន​ប៉ះរ​បួសរ​បស់​ព្រះយេស៊ូវ ទី​បំផុត គាត់​ក៏បា​ន​ជឿ​ថា ​ទ្រង់​ពិត​ជា​បាន​មានព្រះ​ជន្ម​រ​ស់​ឡើង​វិញ​មែន។ ព្រះ​យេស៊ូវ​ក៏បាន​ឆ្លើយ​ត​ប​ថា “ថូម៉ាស​​អើយ អ្នក​​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ”(ខ.២៩)។

ក្នុងនាមជាគ្រីស្ទបរិស័ទក្នុងសម័យបច្ចុប្បន្ន យើងជាអ្នកដែលមិនបានឃើញព្រះយេស៊ូវផ្ទាល់ភ្នែក តែយើងនៅតែជឿទ្រង់។ ទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះ ស្ថានភាពក្នុងលោកិយនេះ ចេះតែធ្វើឲ្យយើងមានការសង្ស័យ ហើយចោទជាសំណួរដែលពិបាកឆ្លើយ។ ប៉ុន្តែ យើងនៅតែអាចស្រែកឡើងថា “ទូលបង្គំជឿ​ហើយ ព្រះអម្ចាស់អើយ សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ទូលបង្គំ​មិន​ជឿ​ផង”(ម៉ាកុស ៩:២៤)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងឲ្យយើងចូលមករកទ្រង់ ទោះយើងមានសណ្ឋាន​​បែបណាក៏ដោយ។-Jennifer Benson Schuldt