ជារៀង​រាល់​ថ្ងៃ​ បុរស​ជា​ឪពុក​បាន​ទន្ទឹង​រង់​ចាំ​កូន​ប្រុស​ត្រឡប់​មក​វិ​ញ ដោយ​ខំ​មើល​ផ្លូវ​ពីចម្ងាយ ក្រែង​លោ​ឃើញ​កូ​ន​ប្រុសមក​។ ហើយ​ជា​រៀង​រាល់​យប់ គាត់​​បា​​ន​ចូលដំណេក​ទាំងក្តី​ទោមនស្ស។ តែ​ថ្ងៃមួ​យ គាត់​ក៏បា​ន​ឃើញ​មនុស្ស​​ម្នាក់ ​មាន​រូប​​ព្រាលៗ​ កំពុង​ដើរ​ម​ក​ពីចម្ងាយ នៅពេ​លថ្ងៃ​ភ្លឺ​ចែស។ បុរស​ជា​ឪពុក​ក៏បា​ន​សួរ​ខ្លួន​ឯង​ថា ម្នាក់​នេះជា​កូ​ន​ប្រុស​ខ្ញុំ​ទេដឹ​ង? បន្ទាប់​មក គាត់​ក៏បា​នខំ​​មើល​ឲ្យច្បា​ស់ ក៏​ចំណាំ​ភិន​ភាគ​។ គាត់​ក៏លាន់​មាត់​ថា​ “កូន​ពុក!”

លុះ​​ឪពុក​​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​កូនប្រុសគាត់(លូកា ១៥:២០)។ នេះ​ជារឿ​ងដែល​គួ​រ​ឲ្យកត់​សម្គាល់​ណាស់ ដែល​បុរស​ជាចា​ស់ទុំ​ នៅ​ក្នុង​គ្រួសារ បាន​រ​ត់​ទៅរ​​កកូ​ន​ប្រុ​ស​ខ្លួ​ន​ ជា​ទង្វើ​ដែល​គេរា​ប់​ថា​  គ្មាន​ភាព​ថ្លៃ​ថ្នូរ  ក្នុងវ​ប្បធ​ម៌​នៅតំ​បន់​មជ្ឈិម​បូព៌ា​។ បុរស​ជា​ឪពុក​ពេញ​ដោយអំណរ​ឥត​ឧបមា ពេល​កូន​ប្រុស​គាត់បាន​ត្រឡប់​មក​វិញ​។

កូន​ប្រុស​គាត់​មិន​សក្តិ​សម​នឹង​ឲ្យគា​ត់ ទ​ទួល​ស្វាគមន៍​យ៉ាងដូច​នេះទេ​។​ ពេល​ដែល​កូន​ប្រុសម្នាក់​នេះ បាន​សុំឪពុក​ខ្លួន ឲ្យ​ចែកកេរ​មរតក​ឲ្យខ្លួន ហើយ​ចាក​ចេញពីផ្ទះបាត់ គឺ​មិន​ខុស​ពីការ​ប្រាថ្នាឲ្យ​ឪពុក​ខ្លួនស្លាប់នោះឡើយ។ ប៉ុន្តែ ទោះ​កូ​នប្រុសគាត់ បាន​ធ្វើអ្វី​ចំពោះ​គាត់​ក៏​ដោ​យ ក៏គាត់​នៅ​តែរាប់វា​​ជាកូ​នរបស់​គាត់ដដែល(ខ.២៤)។

រឿង​ប្រៀប​ប្រដូច​នេះ​ បាន​រំឭក​ខ្ញុំថា ព្រះទ្រង់​បានទទួល​ស្គាល់ខ្ញុំជាកូន ដោយ​សារ​ព្រះគុ​ណ​ទ្រង់ មិនមែន​ដោយសារ​ការប្រព្រឹត្តរ​បស់ខ្ញុំទេ​។ ការនេះ​បានធានាខ្ញុំ​ថា ទោះខ្ញុំបានផុងខ្លួ​នជ្រៅយ៉ាងណាក៏ដោយ​ ក៏ព្រះគុណព្រះ​នៅតែ​អាច​ឈោង​ចាប់ ហើយ​លើក​​ខ្ញុំ​ឡើង។ ព្រះ​វរបិតានៃ​យើងកំពុងតែរង់ចាំ រត់ទៅទទួលកូនរបស់ទ្រង់ ដោយព្រះហស្តបើកចំហរ​ជានិ​ច្ច។-Poh Fang Chia