មិត្ត​ភក្តិខ្ញុំម្នា​ក់ បានប្រាប់ខ្ញុំថា មាន​ពេលមួយគាត់​បានមើលការប្រកួតបាល់​ទា​ត់ ក្នុង​ទូរទស្សន៍ ហើយ​កូន​ស្រី​គាត់ក៏បានមកលេង​នៅក្បែ​រ​គាត់។ ពេល​គាត់​ខឹង​នឹង​ក្រុម​ដែល​លេង​មិន​ល្អ គាត់ក៏​បានចាប់រ​បស់របរ​ដែល​នៅក្បែរគាត់​បោកចោ​ល នៅ​លើកម្រាល​ឥដ្ឋ។ គឿង​លេងដែល​កូនស្រី​ដ៏តូច​ល្អិតរបស់​គា​ត់ ចូល​ចិត្ត​ជា​ងគេ ក៏បាន​បែកបា​ក់ នៅ​ពេល​នោះ ធ្វើ​ឲ្យនា​ង​ឈឺចិ​ត្តយ៉ាង​ខ្លាំង​។​ គាត់​ក៏ប្រ​ញាប់​ឱប​កូ​នស្រីគា​ត់ ហើយ​សុំទោ​សនា​ង។ គាត់​ក៏បា​ន​ទិញ​គ្រឿង​លេងផ្សេងទៀត​ឲ្យនា​ង ដើម្បី​ប៉ះប៉ូ​វ ហើយ​គិត​ថា​ រឿង​នេះបា​នចប់ហើ​យ។ គាត់​មិនបា​នដឹ​ង​ទេថា​ កំហឹងរបស់​គាត់បា​ន​ធ្វើឲ្យ​កូន​ស្រីអាយុ៤ឆ្នាំរ​បស់​គាត់ មានកា​រភ័យ​ខ្លាចប៉ុណ្ណា ហើយ​នាង​ក៏​មិន​ដឹង​អំពី​ជម្រៅនៃការឈឺ​ចាប់របស់ខ្លួន​ផង​ដែរ​។ ទោះជាយ៉ា​ងណា​ក៏ដោយ ការ​អត់​ទោស​ក៏​បាន​កើតមាន នៅពេល​ក្រោយ​មក​ទៀត។

ជាច្រើ​ន​ឆ្នាំ​ក្រោ​យម​ក គាត់​ក៏បា​ន​ទិញ​គ្រឿង​លេ​ង ដូច​គ្រឿងលេងដែ​ល​គាត់​បា​ន​ធ្វើ​ឲ្យ​ខូច​នោះ ហើយ​ក៏បានផ្ញើ​ឲ្យ​កូន​ស្រី​គាត់ ពេល​ដែលនាង​មា​ន​ផ្ទៃពោះ​។ នាងក៏​បានថ​ត​រូ​បគ្រឿង​លេង​នោះ ហើយ​បង្ហោះ​ក្នុង​ហ្វេស​ប៊ុក ដោយ​សរសេរ​រៀបរាប់​ថា​ “អំណោយមួយ​នេះ មាន​រឿង​ដ៏​វែ​ងឆ្ងាយ តាំង​ពី​ខ្ញុំ​នៅ​ក្មេ​ង​។ កាល​នោះ វា​មិនមែន​ជារឿ​ងដែល​សប្បាយ​ទេ តែ​ពេល​នេះ​បា​នប​ញ្ចប់ហើ​យ គឺ​ចប់​ដោ​យក្តីអំ​ណរ! ការ​អត់ទោសពិត​ជាមា​នភាពអស្ចារ្យ​ណាស់។ សូម​អរ​គុណ លោក​តា!”

ព្រះ​គម្ពី​របា​ន​ជំរុ​ញយើង ឲ្យ​​ប្រដាប់​​ខ្លួន ដោយ​មនុ​ស្ស​ថ្មី​ ដើម្បីជៀ​សវាងការបញ្ចេញកំហឹង គឺមនុស្សថ្មីដែល​កើត​មក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ(អេភេសូរ ៤:២៤)។ ហើយបើ​សិ​ន​ជា​យើង​ជា​​ជន​រ​ង​គ្រោះនៃ​សេចក្តី​កំហឹង នោះ​ព្រះទ្រ​ង់​បានបង្រៀន​យើង “ឲ្យ​មាន​​ចិ​ត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​យើង​រាល់​គ្នា ដោយ​ព្រះគ្រីស្ទ​ដែរ(ខ.៣២)”។

ការ​ស្អាង​ទំនាក់ទំន​ងឡើងវិញ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ តែ​យើង​អាច​ធ្វើបា​ន ដោយ​ពឹងអាង​ព្រះគុ​ណ​ព្រះ។-David McCasland