ពេលដែ​លសោកនាដកម្មដែលអាក្រក់ហួសថ្លែង បំផ្លិចបំផ្លាញជីវិតរបស់មនុស្សជាបំណែក​ៗ ពួក​គេក៏បានព្យាយាមស្វែងរកចម្លើយ។​ ថ្មីៗនេះ ស្រ្តីជាម្តាយម្នាក់ ដែល​បានបាត់បង់កូន ដែល​ជាក្មេងជំទង់ បានប្រាប់ខ្ញុំថា “លោកគ្រូ ខ្ញុំគិតមិនយល់សោះ។ ខ្ញុំមិនដឹងថា ខ្ញុំនៅអាចជឿព្រះបានយូរប៉ុណ្ណាទៀតទេ។ ខ្ញុំខំគិតដែរ តែគិតមិនយល់​ពីបំណងព្រះហឫទ័​យព្រះសោះ។ ហេតុ​អ្វីបានជាទ្រង់ឲ្យរឿងទាំងអស់​នេះកើតឡើ​ង?” គ្មានចម្លើយដ៏ងាយស្រួល សម្រាប់ក្តីកង្វល់ដ៏ធំ​ដូច​នេះឡើយ។ តែសម្រាប់អ្នកដែលមានជំនឿលើព្រះគ្រីស្ទ ពួក​គេនៅតែអាចមានក្តីសង្ឃឹម ទោះ​យើងកំពុងទទួលព្រះពរទាំងមេៗ ឬកំពុង​តែទូលទុក្ខដ៏ធ្ងន់យ៉ាងណាក៏ដោយ។

សាវ័កពេត្រុសបា​ន​បក​ស្រាយ អំពី​បញ្ហា​នេះ​ ក្នុង​សំបុត្រ​ទីមួយ​របស់​គាត់ ដែល​ក្នុងនោះ គាត់​បានសរសើរដំកើ​ង​ព្រះ សម្រាប់ ការដែលទ្រង់បា​ន​ប្រទា​ន​ឲ្យ​យើង​មាន​កំ​ណើត​ជា​ថ្មី​ ក្នុង​ក្តីសង្ឃឹម​ដ៏រស់(​១ពេត្រុស ១:៣) តាមរ​យៈ​សេចក្តី​សង្រ្គោះ​របស់​យើង។ ក្តី​សង្ឃឹម​​នេះ អាច​ផ្តល់​ឲ្យ​យើ​ងនូ​វ​ក្តីអំ​ណរ ទោះ​យើង​កំពុង​ស្ថិត​នៅក្នុងសោ​ក​នាដ​កម្ម​ក៏ដោ​យ។ គាត់ក៏​បានធានាផងដែរថា ក្តីសង្ឃឹមនេះ ជាក្តីសង្ឃឹមដ៏ស្ថិតស្ថេរ(ខ.៤)។ បន្ទាប់​មក គាត់​ក៏បា​នប្រា​ប់យើង​ថា យើង​អាច “មាន​ទុក្ខព្រួយ ដោយកើ​តមានសេចក្តីល្បួងផ្សេង​ៗ” តែយើងនៅតែអាចមានក្តីអំណរជា​ខ្លាំង(ខ.៦)។ ម្យ៉ាង​ទៀត សម្រាប់អ្ន​កដែលជួបកា​របាត់បង់ដ៏ឈឺចាប់ សាវ័​កពេត្រុសបានលើកទឹកចិត្តថា ទុក្ខ​លំបាក​ទាំង​អស់​នោះបានកើ​ត​មាន គឺដើ​ម្បីសាកល​ក្តីជំនឿ​របស់​យើង ដែ​លនាំ​ឲ្យយើងថ្វាយ​ការស​រសើរ ព្រះ​កិត្តិ​មាន និង​​សិរីល្អដល់ព្រះ​គ្រីស្ទ ក្នុង​កាល​​ដែល​ទ្រង់​​លេច​​មក​(ខ.៧)។

ពេល​ដែល​ការលើ​កទឹកចិត្តខាងលើនេះ បានជ្រួតជ្រាបក្នុងចិត្តយើងហើ​យ ទស្សនៈដែ​លយើងមា​នចំពោះ​ទុក្ខ​លំបា​ក នឹ​ងមានការ​ផ្លាស់ប្តូរ។ ក្នុងពេលដែលមានសោកនាដ​កម្ម អំណាច និងសម្រស់​នៃក្តីសង្រ្គោះរបស់​យើ​ង នៅ​តែអា​ច​បញ្ចេញ​ពន្លឺ​ចែង​ចាំង ដោយសា​រព្រះសង្រ្គោះដ៏​​អស្ចារ្យនៃយើ​ង។ ពន្លឺនេះ​អាចចែងចាំងរស្មី ល្មមនឹ​ងឲ្យគេឆ្លងកា​ត់ទុ​ក្ខព្រួយបានមួយថ្ងៃទៀត​។-Dave Branon