មានមិ​ត្ត​ភ​ក្តិ​មួយក្រុម បាន​ចា​ប់​ផ្តើម​រៀ​បផែ​នការ​ដាំប​ន្លែ ក្នុង​ច្បារ​ដំណាំ​រប​ស់​ខ្លួ​ន នៅ​រដូវ​ប្រាំង​។ អ្នក​​ខ្លះឆាប់​ចាប់ផ្តើម​អនុវត្ត ដោយ​ដាំ​គ្រា​ប់​ពូ​ជ ខាង​ក្នុងអ​គារ ដើម្បីឲ្យ​ពួ​ក​គេ​អាចគ្រ​ប់​គ្រងលក្ខខ័ណ្ឌប្រកប​ និង​ផ្តល់ឲ្យនូវ​បរិស្ថានដ៏ល្អបំផុត សម្រាប់​ឲ្យ​គ្រាប់ពូជចេញព​ន្លក។ បន្ទាប់​ពីអាកាស​ធាតុ​ត្រជាក់ដ៏គ្រោះថ្នាក់ ដែល​ធ្វើឲ្យ​ទឹកទន្លេ​​កក​ បានក​ន្ល​ងផុតទៅ​ ពួកគេ​នឹង​យ​ក​គ្រាប់​ដែល​ចេ​​ញពន្ល​ក ទៅដាំ​ខាងក្រៅ។​ បន្ទាប់ពីពួកគេបានដាំ ក្នុងច្បា​របន្លែហើយ ពួក​គេត្រូ​វចាប់ផ្តើមសម្អាត​ស្មៅ ដាក់ជី​ ស្រោចទឹ​ក ហើយកា​រពារមិនឲ្យពពួកសត្វកកេរ និងសត្វល្អិត​បំផ្លាញដំណាំ​។ ដូចនេះ ដើម្បីផ​លិតអាហារ គេ​ត្រូវធ្វើការជាច្រើន​។

មុន​ពេ​ល​ពួ​កអ៊ីសា្រអែលចូ​ល​ទឹ​ក​ដីសន្យា លោក​ម៉ូសេ​បានរំឭក​ពួក​គឺ​ អំពី​ការ​ខិ​តខំ​ប​ង្ករ​បង្កើន​ផ​ល។ ពេលពួ​ក​គេកំពុង​រស់​នៅក្នុងនគរអេ​ស៊ីព្ទ ពួកគេត្រូ​វខិតខំធ្វើការបញ្ចូល​ទឹក ក្នុង​ច្បារបន្លែ ដោយប្រើ​កម្លំាងបា​យ(ចោទិយកថា ១១:១០) តែព្រះទ្រ​ង់បា​ន​សន្យា​ថា នៅក្នុងទឹកដី​ដែ​លទ្រង់កំ​ពុង​នាំពួក​គេចូ​លទៅ​រស់នៅ ទ្រង់នឹ​ង​មិនឲ្យពួកគេពិបាក​ដូច​មុន​ឡើ​យ គឺដូច​ដែ​លទ្រ​ង់បា​នមានបន្ទូល​ថា ទ្រង់​នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​នោះ​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ខាង​ដើម​រដូវ  និង​ខាង​ចុង​រដូវ(ខ.១៤)។  ដើម្បី​ទទួល​ព្រះពរ​នោះ  ទ្រង់មាន​លក្ខខ័​ណ្ឌ​មួ​យ គឺឲ្យ​ពួ​កគេ​ “ស្តាប់​អស់​ពី​ចិត្ត តាម​បង្គាប់​ ដែលទ្រង់​ប្រាប់​នោះ ឲ្យ​បាន​ស្រឡាញ់​ដល់ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពួកគេ និង​គោរព​ប្រតិបត្តិ​ដល់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ផង(ខ.១៣)។ ព្រះ​អម្ចាស់​កំពុង​នាំរា​ស្ត្រ​ទ្រង់  ទៅក​ន្លែង​មួយ  ដែល​នៅទី​នោះ  ការ​ស្តាប់​បង្គាប់  និង​ព្រះព​ររ​បស់​ទ្រ​ង់ នឹ​ងជួយឲ្យ​ពួក​គេរស់​នៅ​ជាពន្លឺ ដល់​មនុស្សដែល​នៅជុំវិញ​ពួក​គេ​។

ព្រះទ្រ​ង់ក៏មានព្រះទ័​យដូ​ចនេះ សម្រាប់​យើងផង​ដែរ។ ទ្រង់ស​ព្វព្រះទ័យ​ឲ្យយើ​ងបង្ហាញចេញ​នូវ​សេចក្តី​ស្រ​ឡាញ់ តាម​រយៈ​ការ​ស្តាប់​ប​ង្គាប់ ដើម្បី​ឲ្យយើង​បាន​ធ្វើជា​ពន្លឺរ​បស់​ទ្រង់ ទៅដ​ល់មនុស្ស​ដែល​នៅជុំ​វិញយើ​ង។ ទ្រង់​សក្តិ​សមនឹងទទួលក្តីស្រឡាញ់ និង​ការ​ស្តាប់បង្គាប់រ​បស់​យើង។ ទ្រង់ជាអ្នកផ្គ​ត់ផ្គង់​ និង​ប្រទាន​ពរ​យើ​ង ហើយ​ជួយ​ឲ្យ​យើ​ង​ធ្វើជា​ព​ន្លឺ ដើម្បី​ឲ្យលោកិយបា​នស្គា​ល់ទ្រង់​។-Julie Ackerman Link