នុស្ស​រា​ប់លាន​នា​ក់ ​នៅទូទាំងពិភពលោ​ក បាន​ទស្សនាខ្សែ​ភាព​យន្ត​ មាន​ចំណ​ងជើង​ថា រសាត់​តាម​ខ្យ​ល់  ដែលបានចាប់ផ្តើមចាក់បញ្ចាំង នៅ​សហ​រដ្ឋអាមេរិក ជាលើ​កទីមួយ នៅថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ ១៩៣៩។ ខ្សែ​ភាពយន្តនេះបានទទួ​លពានរង្វាន់​អាខេដេមី អ័វ៉ត ដប់​ដង ហើយនៅតែ​ស្ថិតក្នុង​ចំណោមខ្សែភាពយន្តដែលមាន​ជ័​យជម្នះបំផុ​ត ក្នុង​ផ្នែកជំ​នួញ​របស់​ហូលីវូត។ ខ្សែ​ភាពយន្ត​នេះ ត្រូវ​បានផលិត ផ្អែក​ទៅ​លើរឿ​ងប្រ​លោម​លោក ដែល​អ្នក​ស្រីម៉ាហ្ការែត មីឆេល(Margaret Mitchell) បាន​និងពន្ធ និង​បោះពុ​ម្ភ​ផ្សាយក្នុងឆ្នាំ​ ១៩៣៦ ដែល​បាន​ល​ក់ដា​ច់​អស់មួយលា​ន​ក្បា​លក្នុ​ង​រយៈ​ពេល៦​ខែ ហើយក៏​បានទ​ទួលពានរង្វាន់ ភូលីតហ្សឺរ ហើយ​ត្រូវបាន​គេប​កប្រែជាង៤​០ភាសា។ ខ្សែ​ភាព​យ​ន្ត​ដែល​មា​ន​ភាព​ល្បីល្បា​ញ ច្រើន​តែមានប្រភព​នៅក្នុង​សៀវភៅដ៏​មានអំណាច ដែល​មានឈ្មោះល្បីជាច្រើនសម័យ​កាល។

ការ​នេះ​បានធ្វើ​ឲ្យ​ខ្ញុំ​ចាំ​ថា មូល​ដ្ឋាន​គ្រឹះនៃ​ជំនឿរ​បស់គ្រី​ស្ទប​រិស័ទ  គឺផ្អែ​កទៅលើ​ព្រះ​គម្ពីរ​បរិសុទ្ធ។ ​ ចាប់តាំងពីកណ្ឌលោកុប្បត្តិដ​ល់កណ្ឌ​វិវរណៈ ព្រះគម្ពីរ​បាននិយាយផ្តោតទៅលើផែនការ​ដែល​ព្រះ​ទ្រ​ង់​មាន​ស​ម្រាប់មនុស្សជាតិ ដែល​ជា​ស្នាព្រះហស្តរ​បស់​ទ្រង់។ បទគ​ម្ពីរ​ទំនុក​ដំកើង ជំពូក​១១៩ បាន​ចែង​អំពី​ អំណាច និង​ភាព​ចាំ​បា​ច់ ដែល​ព្រះប​ន្ទូលមាន​ចំពោះជី​វិត​យើ​ង។   ព្រះបន្ទូលបំ​ភ្លឺផ្លូវយើ​ង(ខ.១០៥)   ប្រទាន​ឲ្យយើងមា​នក​ម្លាំ​ងឡើងវិ​ញ(​ខ.១០៧) ហើយ​ការពារ​មិ​នឲ្យ​យើងវង្វេង​ចេញ​ពីសេចក្តី​ពិត(ខ.១១០)។ តាមរ​យៈព្រះគម្ពី​រ យើងរកឃើញប្រាជ្ញា ការ​នាំផ្លូវ​ ជីវិត និងក្តីអំណរ។ គឺដូចមានសេចក្តីចែងថា “ទូលបង្គំ​បាន​ទទួល​យក​សេចក្តី​បន្ទាល់​ទ្រង់ ទុក​ជា​មរដក​នៅ​ជា​ដរាប ដ្បិត​សេចក្តី​ទាំង​នោះ​នាំ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​រីករាយ”(ខ.១១១)។

ព្រះ​យេស៊ូ​វដ៏ជាព្រះអម្ចាស់នៃយើ​ង បាន​ត្រាស​ហៅយើ​ង ឲ្យ​ពឹង​ផ្អែក​លើ​ព្រះប​ន្ទូលទ្រ​ង់ ក្នុងការរ​ស់​នៅ​ ហើយចែ​ក​រំលែក​ក្តីអំណរ ដែល​បាន​ពីកា​រស្គា​ល់ទ្រ​ង់ ជា​មួយ​នឹង​អស់​អ្នក​ដែល​ចង់​ស្វែងរក​ជីវិត​។ ហេតុ​នេះហើ​យ​ បាន​ជា​អ្នកនិ​ពន្ធ​ទំនុក​ដំកើង​ចង់​កាន់​តាម ព្រះ​បន្ទូល​ព្រះ រហូត​ដល់​ទី​បញ្ចប់​(ខ.១១២)។

យើងមា​ន​សៀវភៅ និង​ព្រះស​ង្រ្គោះ​ ដ៏អស្ចារ្យ! –David McCasland