ពេល​ដែល​ខ្យ​ល់​ព្យុះ​កំបុតត្បូង​កាទ្រីណា បា​ន​បក់បោក​មក​រក​តំបន់ឆ្នេរ​នៃរ​ដ្ឋ​មីស៊ីស៊ីពី មានគ្រូ​គង្វាល​ដែល​បា​ន​ចូល​និ​វត្តន៍​ម្នា​ក់​បាន​ចាក​ចេ​ញ​ពី​ផ្ទះ ជា​មួយ​ភរិ​យារ​បស់​គា​ត់ ទៅ​រកកន្លែង​ជ្រក​ខ្យ​ល់ព្យុះ​។ កូន​ស្រីរ​បស់​ពួក​គាត់​បាន​អង្វរ​ពួក​គាត់​ ឲ្យ​ធ្វើដំ​ណើរ​ទៅ​រដ្ឋ​អាតាឡាន់​តា ដែល​នៅទី​នោះ​នា​ង​នឹង​បា​ន​មើល​ថែរពួ​កគា​ត់​ តែ​អ្នក​ទាំ​ងពី​រ​មិន​មាន​លុ​យស​ម្រាប់​ធ្វើដំ​ណើ​រ ព្រោះ​ធនាគា​បាន​បិទ​អស់ហើ​យ។ បន្ទាប់​ពី​ខ្យល់​ព្យុះបា​ន​ស្ងប់ហើយ​ ពួក​គាត់​ក៏​បា​នត្រ​ឡប់ម​កផ្ទះ​វិញ ដើម្បី​ទៅរ​ក​របស់​របរ​បន្តិ​ច​បន្តួច ហើយ​ពួក​គេអា​ចស្រ​ង់រូ​បថត​រប​ស់គ្រួ​សារ​បាន​តែ​ពីរបីស​ន្លឹក ដែលអ​ណ្តែតទឹ​ក។ បន្ទាប់​មក ពេល​លោក​គ្រូគ​ង្វាល​​​ដក​រូប​ថ​ត​​ឪពុក​គាត់ ចេញ​ពី​ស៊ុមរូ​បថ​ត ដើម្បី​ហាល​ឲ្យស្ងួ​ត មាន​លុយ​៣៦៦ដុល្លាបា​ន​ធ្លាក់​ចេ​ញ​ពី​ស៊ុម​រូប​ថតនោះ​ គឺល្មម​នឹង​ឲ្យ​ពួក​គា​ត់ធ្វើ​ដំណើរ​ទៅរ​ដ្ឋ​អាតាឡាន់តា។ ពួកគា​ត់ក៏​បា​នអ​រព្រះ​គុ​ណដល់ព្រះយេស៊ូវ ដែលពួក​គាត់​អា​ចទុ​ក​ចិ​ត្ត ពេល​ពួកគាត់​មា​ន​តម្រូ​វការ។

រឿងនេះ​បា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹ​ក​ចាំ​ អំពីកា​លដែ​ល​ព្រះ​យេស៊ូវ​បានបង្រៀន​ពួក​សាវ័ក​ឲ្យទុ​ក​ចិ​ត្តទ្រង់ នៅក្នុ​ងខ្យល់​ព្យុះ ​គឺដូច​ដែ​លមា​ន​ចែង ក្នុង​បទ​គ​ម្ពីរ ម៉ាកុស ៤:៣៥-៤១។ កាល​នោះ ព្រះយេ​ស៊ូវ​បាន​ឲ្យពួ​ក​សាវ័ក​ធ្វើ​ដំណើរ​តាមទូ​ក ឆ្លង​សមុទ្រ​កាលីឡេ ហើយបន្ទាប់​មក ទ្រង់​ក៏បា​នផ្ទំ​លក់ក្នុ​ងទូ​ក។ ពេល​ដែល​​ខ្យល់​ព្យុះស្រាប់​តែប​ក់បោកម​កយ៉ា​ងខ្លាំ​ង​ ដោយ​ទឹករល​កធំ​ៗ​ ពួកសា​វ័ក​ក៏​មា​ន​កា​រថប់បា​រម្ភ និង​ភ័យ​ខ្លា​ច​អស់​ជីវិត​។ ពួកគេ​ក៏​បាន​តើ​ន​ទ្រ​ង់ឡើង​ ទូលថា “លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​?”​(ខ.៣៨)។ កាល​​តើន​​​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា “ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ”។

យើងម្នា​ក់​ៗ​សុ​ទ្ធតែ​ធ្លាប់ជួ​បខ្យល់ព្យុះ ក្នុង​ជីវិត ដែ​លមា​នដូច​ជា​ កា​រធ្វើ​ទុក្ខបៀ​តបៀន បញ្ហាហិរញ្ញវ​ត្ថុ ជម្ងឺ ការខ​កចិ​ត្ត ភាពឯ​ក​កោ ​ហើយមា​នពេ​ល​ខ្លះ​ព្រះយេស៊ូវទ្រ​ង់​រារាំង​មិនឲ្យបញ្ហានោះ​កើតឡើ​ង តែពេ​លខ្លះ​ទ្រ​ង់ក៏​បា​នអនុញ្ញា​តឲ្យកើ​ត​ឡើង​។ ទោះជាយ៉ា​ងណាក៏ដោយ ទ្រង់​បានសន្យា​ថា នឹងមិ​ន​ដែល​ចាក​ចេញពី​យើ​ង ឬបោះ​បង់​យើង​ចោលឡើ​យ(ហេព្រើ ១៣:៥)។

ទ្រង់​នឹងជួ​យឲ្យយើងមានចិត្តស្ងប់ ពេលមានខ្យល់ព្យុះ។-Marvin Williams