ជាច្រើ​ន​ឆ្នាំក​ន្លងទៅ​ ក្នុង​អំឡុង​ពេ​ល​នៃ​ការសិ​ក្សា អំ​ពីសុ​វត្ថិភាព​នៅក្នុ​ងទឹ​ក ខ្ញុំ​បាន​ទទួល​ការបណ្តុះប​ណ្តាល​ពីរ​បៀប​ជួយ​សង្រ្គោះ​មនុស្ស​លង់ទឹក​ ដែល​រើ​បំរាស់​ខ្លាំង ធ្វើ​ឲ្យ​គេពិបាក​ជួយ​។ គ្រូ​បង្វឹកបា​នប្រាប់​យើងឲ្យហែល “ទៅជួយអ្នក​នោះពីក្រោយខ្ន​ងគាត់។ ដោយយកដៃមួយចំហៀង​ឱបពីលើ​ទ្រូង និង​ពី​លើ​ដៃរ​បស់​គាត់​ដែ​លកំពុងប្រវេប្រវា រួច​​ហែលនាំ​​គាត់​ទៅ​រក​ទីសុវត្ថិ​ភាព​។ បើ​យើង​ហែ​ល​ទៅ​ជួយ​គា​ត់ពីខាងមុ​ខ នោះ​គាត់​នឹ​ង​កញ្ឆក់ទាញ​យើង ឲ្យលង់​ទឹក​ជា​មួយ​គាត់​មិនខាន”។ ត្រង់​ចំណុច​នេះ ភាព​ស្លន់ស្លោ​ និង​ការ​ភ័យខ្លា​ចអាច​ធ្វើឲ្យមនុស្សបា​ត់បង់​សមត្ថ​ភាពគិត និង​ធ្វើសកម្ម​ភាព​ ឲ្យ​បាន​ត្រឹ​ម​ត្រូវ។

ពេល​ព្រះទ្រ​ង់​ចាត់​ទេវតា​ពីរអង្គ ឲ្យ​មក​ជួ​យសង្រ្គោះលោ​ក​ឡុត និង​ក្រុម​គ្រួ​សារគា​ត់ ឲ្យរួ​ច​ពីសេចក្តី​ហិន​វិនាស​ ដែល​ហៀប​នឹ​ង​កើតឡើង នៅ​ក្រុង​សូដុំម និង​កូម៉ូរ៉ា(លោកុប្បត្តិ ១៩:១២-១៣) ពួក​គេបានជួ​ប​នឹ​ងកា​រ​ប្រឆាំង។ កូនប្រ​សាររ​បស់​លោកឡុ​តគិ​ត​ថា ការដាស់​តឿនរបស់ទេ​វតា ជាកា​រនិយាយ​លេង(ខ.១៤)។ ពេល​ពួកទេវតា​ប្រាប់​លោ​កឡុត​ឲ្យ​ប្រញាប់​ចាក​ចេញ គាត់​មា​នកា​រ​ស្ទា​ក់​ស្ទើ​រ(ខ.១៥)។ ពេល​នោះ ទេវតា​ទាំង​ពី​រអង្គក៏​បាន “​​ចាប់​ដៃ​គាត់ និង​ដៃ​​ប្រពន្ធ ហើយ​​នឹ​ង​កូន​ស្រី​គាត់​ទាំង​២​ នាំ​ចេញ​ទៅ​លែង​ឯ​ក្រៅ​ទី​ក្រុង ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មេត្តា​ប្រណី​ដល់​គាត់”(ខ.១៦)។

ពេល​យើង​គិ​ត​ឡើ​ង​វិ​ញ អំពី​ការ​ធ្វើ​ដំណើរ ក្នុង​សេចក្តី​ជំនឿ ដែល​យើង​មានក្នុង​ព្រះគ្រី​ស្ទ យើង​អាច​នឹក​ចាំ​ អំពីភាពស្មោះត្រង់របស់ព្រះ នៅក្នុងការ​ជួយយើង ពេល​ដែលយើងមានការស្ទាក់ស្ទើ​រ និងប្រ​ឆាំង​នឹង​ទ្រង់។ ពេល​យើងជួបមនុស្សដែលកំពុងលិចលង់ ក្នុងភាពអស់សង្ឃឹម និង​ការភ័យ​ខ្លាច​ក្នុងវិ​ញ្ញាណ យ៉ាង​ធ្ងន់​ធ្ងរ នោះ​យើងអាចសូមប្រាជ្ញាពីព្រះ​ដើ​ម្បីបង្ហាញ​ក្តីស្រឡាញ់​ចំពោះពួក​គេ ក៏ដូ​ច​ជាដ​ល់អ្ន​ក​ដែលមា​នការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​ទទួល​សេចក្តី​សង្រ្គោះ​របស់​ទ្រង់។-David Mccasland