ទ្រង់បានស្វែងរកខ្ញុំ
ខ្សែភាពយន្តហូលីវូដ ដែលមានចំណងជើងថា ព្រះគុណអស្ចារ្យ និយាយអំពីរឿងដែលបានកើតឡើង នៅចុងទសវត្សរ៍ឆ្នាំ ១៧០០។ រឿងនេះដំណាលអំពីលោកវីលៀម វីលប៊ើហ្វ៊ស(William Wilberforce) ដែលជាអ្នកនយោបាយម្នាក់ ដែលបានទទួលការបណ្តាលចិត្ត ដោយសារជំនឿលើព្រះគ្រីស្ទ ឲ្យលះបង់ទ្រព្យសម្បត្តិ និងកម្លាំង ដើម្បីលុបបំបាត់ការជួញដូរទាសករ ក្នុងចក្រភពអង់គ្លេស នៅសម័យនោះ។ មានពេលមួយ មេការ ក្នុងផ្ទះលោកវីលៀម បានឃើញគាត់កំពុងអធិស្ឋាន។ មេការរូបនោះក៏បានសួរគាត់ថា “តើលោកបានរកឃើញព្រះទេ?” លោកវីលៀមក៏បានឆ្លើយថា “ខ្ញុំយល់ថា គឺទ្រង់ទេដែលរកឃើញខ្ញុំ”។
ព្រះគម្ពីរបានប្រៀបប្រដូចមនុស្សជាតិ ទៅនឹងសត្វចៀមដ៏រឹងចចេស ដែលដើរវង្វេងទៅតាមផ្លូវរបស់ខ្លួន។ គឺដូចមានសេចក្តីចែងមកថា “យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នា ទៅលើទ្រង់”(អេសាយ ៥៣:៦)។ តាមពិត ភាពរឹងចចេសនេះ បានចាក់ឫសចូលយ៉ាងជ្រៅ ក្នុងយើងម្នាក់ៗ បានជាសាវ័កប៉ុលមានប្រសាសន៍ថា “គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ”(រ៉ូម ៣:១០-១២)។ ហេតុនេះហើយ បានជាព្រះយេស៊ូវទ្រង់យាងមក។ យើងមិនដែលទៅរកទ្រង់មុនទេ ហេតុនេះហើយជាទ្រង់យាងមកស្វែងរកយើង។ គឺដូចដែលព្រះយេស៊ូវទ្រង់បានប្រកាសបេសកកម្មរបស់ទ្រង់ថា “ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់”(លូកា ១៩:១០)។
លោកវីលៀមពិតជានិយាយត្រូវ។ ព្រះយេស៊ូវបានយាងមករកយើង ព្រោះយើងមិនអាចរកទ្រង់ឃើញទេ បើយើងពឹងសមត្ថភាពរបស់យើង។ ការនេះបានបង្ហាញយ៉ាងច្បាស់…
ព្រះទ្រង់បន្តកែប្រែវិញ្ញាណថ្មីឡើងជានិច្ច
អ្នកស្រីយុននី លេហ្វេវរេ(Yoni Lefevre) ដែលជាសិល្បៈករជនជាតិហូឡង់ បានបង្កើតគម្រោងមួយ មានឈ្មោះថា “អំណាចពណ៌ប្រផេះ” ដើម្បីបង្ហាញអំពីភាពក្លៀវក្លា នៃជំនាន់មនុស្សចាស់ ក្នុងប្រទេសហូឡង់។ គាត់បានសុំឲ្យក្មេងសិស្សសាលាក្នុងតំបន់ គូរូបយាយតារបស់ខ្លួន។ អ្នកស្រីលេហ្វេវរេ ចង់បង្ហាញអំពី “ទស្សនៈដ៏ស្មោះត្រង់ និងបរិសុទ្ធ” អំពីមនុស្សចាស់ ហើយគាត់ជឿថា ក្មេងៗអាចបង្ហាញនូវទស្សនៈដ៏ស្មោះត្រង់ និងបរិសុទ្ធនេះបាន តាមរយៈការគូរូបជីដូនជីតារបស់ខ្លួន។ គំនូរបស់ក្មេងៗបានឆ្លុះបញ្ចាំង អំពីទស្សនៈថ្មីៗ និងរស់រវើក អំពីសាច់ញាតិរបស់ខ្លួនដែលមានវ័យចំណាស់ ដូចជា ការគូរូបជីដូន ឬជីតាកំពុងលេងកីឡាវាយកូនបាល់តិន្នីស ធ្វើការក្នុងច្បារដំណាំ គូគំនូ ។ល។
នៅប្រទេសអ៊ីស្រាអែល កាលពីសម័យបុរាណ ពេលលោកកាលែបនៅក្មេង គាត់បានលួចចូលទៅក្នុងទឹកដីសន្យា ដើម្បីស៊ើបការ មុនពេលពួកអ៊ីស្រាអែលចូលកាន់កាប់។ លោកកាលែបជឿថា ព្រះនឹងជួយជនជាតិគាត់ ឲ្យវាយឈ្នះសាសន៍កាណាន តែពួកស៊ើបការដទៃទៀតមានគំនិតផ្ទុយពីគាត់(យ៉ូស្វេ ១៤:៨)។ ដោយសារក្តីជំនឿរបស់លោកកាលែប ព្រះទ្រង់ក៏បានរក្សាជីវិតគាត់ ដោយការអស្ចារ្យ ឲ្យគាត់រស់នៅបាន៤៥ឆ្នាំទៀត ដើម្បីឲ្យគាត់បានរួចជីវិត ក្នុងការវិលវល់ ក្នុងវាលរហោស្ថាន ហើយចូលទឹកដីសន្យា។ ដល់ពេលដែលត្រូវចូលទឹកដីកាណាន លោកកាលែបមានអាយុ៨៥ឆ្នាំហើយ។ ពេលនោះគាត់និយាយថា “សព្វថ្ងៃនេះខ្ញុំនៅតែមានកំឡាំង ដូចក្នុងកាលដែលលោកម៉ូសេបានចាត់ខ្ញុំឲ្យទៅនោះនៅឡើយ កំឡាំងខ្ញុំឥឡូវនេះក៏ដូចជាកាលពីដើមដែរ”(ខ.១១)។ ដោយមានជំនួយពីព្រះ នោះលោកកាលែបក៏បានចូលកាន់កាប់ទឹកដីសន្យា ជាមួយប្រជាជនអ៊ីស្រាអែលដោយជោគជ័យ(ជនគណនា ១៤:២៤)។…
ភាពរញេរញៃខាងវិញ្ញាណរបស់នរណា?
មានពេលមួយ ខ្ញុំបានដើររើសសម្បកដប នៅឆ្នេរសមុទ្រ ហើយបោះចូលទៅក្នុងធុងសំរាម ដែលនៅចម្ងាយប្រហែល៦ម៉ែត្រ។ ខ្ញុំរើសបណ្តើររអ៊ូដាក់លោកចេយ(Jay) បណ្តើរថា “ធុងសំរាមនៅក្បែរហ្នឹងសោះ ហេតុអ្វីពួកគេមិនព្រមដើរទៅបោះសំរាមចូលក្នុងធុងអញ្ចឹង? តើការធ្វើឲ្យឆ្នេរសមុទ្រមានភាពរាយប៉ាយ សម្រាប់អ្នកដទៃ ធ្វើឲ្យពួកគេកាន់តែមានអារម្មណ៍ល្អឡើងចំពោះខ្លួនឯងឬ? ខ្ញុំសង្ឃឹមថា អ្នកចោលសំរាមនោះ សុទ្ធតែជាភ្ញៀវទេសចរណ៍។ ខ្ញុំមិនចង់គិតថា ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះ កំពុងប្រព្រឹត្តចំពោះឆ្នេរសមុទ្ររបស់ខ្លួន ដោយគ្មានការគោរពយ៉ាងដូចនេះទេ”។
នៅថ្ងៃបន្ទាប់ ខ្ញុំក៏បានអានចំសេចក្តីអធិស្ឋាន ដែលខ្ញុំបានសរសេរកាលពីប៉ុន្មានឆ្នាំមុន អំពីការកាត់ទោសអ្នកដទៃ។ សេចក្តីអធិស្ឋាននោះបានរំឭកខ្ញុំថា ខ្ញុំបានធ្វើខុសហើយ ដែលបានមានអំណួត នៅក្នុងការជួយសម្អាតភាពរាយប៉ាយដែលអ្នកដទៃបានបង្ករយ៉ាងដូចនេះ។ តាមពិត ខ្ញុំបានបង្ករភាពរាយប៉ាយជាច្រើន តែខ្ញុំគ្រាន់តែមិនបានចាប់អារម្មណ៍ ជាពិសេស នៅក្នុងជីវិតខាងវិញ្ញាណ។
ខ្ញុំច្រើនតែឆាប់អះអាងថា ខ្ញុំមិនអាចធ្វើឲ្យជីវិតខ្លួនឯងមានសណ្តាប់ធ្នាប់ គឺដោយសារតែអ្នកដទៃធ្វើឲ្យជីវិតខ្ញុំមានភាពរញេរញៃ។ ហើយខ្ញុំក៏ឆាប់សន្និដ្ឋានថា “សំរាម” ដែលកំពុងជះក្លិនជុំវិញខ្លួនខ្ញុំ ជារបស់អ្នកដទៃ ជាជាងថា វាជារបស់ខ្ញុំ។ ប៉ុន្តែ នេះមិនមែនជាការពិតទេ។ គ្មានអ្វីដែលនៅក្រៅខ្លួនខ្ញុំ អាចថ្កោលទោស ឬធ្វើឲ្យខ្លួនខ្ញុំក៏ខ្វក់ឡើយ តែគឺមានតែអ្វីដែលនៅខាងក្នុងខ្លួនខ្ញុំប៉ុណ្ណោះ ដែលធ្វើឲ្យស្មោកគ្រោក និងគ្មានសណ្តាប់ធ្នាប់(ម៉ាថាយ ១៥:១៩-២០)។
ធាតុពិតនៃសំរាម គឺជាអាកប្បកិរិយា ដែលនាំឲ្យខ្ញុំតម្រង់ច្រមុះ ទៅតាមហឹតអំពើបាបរបស់អ្នកដទៃ ដោយមិនអើពើរចំពោះក្លឹនដ៏ស្អុយនៃអំពើបាបរបស់ខ្លួនឯង។-Julie Ackerman Link
ចិត្តដែលរឹងចចេស
ពេលខ្ញុំរៀនសរសេរអក្សរនៅថ្នាក់ទី១ គ្រូរបស់ខ្ញុំបានជំរុញឲ្យខ្ញុំកាន់ខ្មៅដៃសរសេរ ឲ្យត្រូវទំនង។ ពេលគាត់មើលខ្ញុំសរសេរ ខ្ញុំក៏បានកាន់ខ្មៅដៃ តាមរបៀបដែលគាត់ប្រាប់។ តែពេលគាត់ដើរទៅបាត់ ខ្ញុំក៏បានងាកមកកាន់ខ្មៅដៃ តាមរបៀបដែលខ្ញុំយល់ថាងាយស្រួលជាង ដោយចិត្តរឹងចចេស។ ខ្ញុំគិតថា ខ្ញុំបានឈ្នះគាត់ ដោយសម្ងាត់ ក្នុងសង្រ្គាមនៃបំណងចិត្តនេះហើយ ហើយខ្ញុំក៏នៅតែបន្តកាន់ខ្មៅដៃ តាមរបៀបឆ្គងរបស់ខ្ញុំទៀត។ ទោះជាយ៉ាងណាក៏ដោយ បួនដប់ឆ្នាំក្រោយមក ខ្ញុំក៏បានដឹងថា គ្រូបង្រៀនដ៏មានប្រាជ្ញារបស់ខ្ញុំ បានដឹងថា ទម្លាប់ដ៏រឹងចចេសរបស់ខ្ញុំ នឹងធ្វើឲ្យខ្ញុំសរសេរខុសរបៀប ជាហេតុធ្វើឲ្យខ្ញុំឆាប់រួយដៃ។
ក្មេងៗកម្រនឹងដឹងថា មានអ្វីខ្លះដែលល្អសម្រាប់ខ្លួន។ ពួកគេច្រើនតែ ធ្វើអ្វីៗតាមបំណងចិត្ត ដែលនឹកចង់បានភ្លាមៗ។ គេបានហៅ “ពួកកូនចៅអ៊ីស្រាអែល”ថា ជាដំណរមនុស្ស ដែលចេះតែងាកទៅរកការថ្វាយបង្គំរូបព្រះ របស់ជាតិសាសន៍ជិតខាង តាមទំនើងចិត្តរបស់ខ្លួន ជាច្រើនជំនាន់ ជាជាងថ្វាយបង្គំព្រះដ៏ពិតដែលមានតែមួយ។ ទង្វើររបស់ពួកគេពិតជាបានធ្វើឲ្យព្រះអម្ចាស់ទ្រង់មានសេចក្តីក្រោធយ៉ាងខ្លាំង ដ្បិតទ្រង់ជ្រាបថា អ្វីជាការល្អបំផុតសម្រាប់ពួកគេ ហើយទ្រង់ក៏បានដកព្រះពរចេញពីពួកគេ(ពួកចៅហ្វាយ ២:២០-២២)។
លោកគ្រូគង្វាល រីក វរិន(Rick Warren) បានមានប្រសាសន៍ថា “ការស្តាប់បង្គាប់ និងភាពរឹងចចេស គឺប្រៀបបាននឹងមុខផ្ទុយគ្នាទាំងពីរ របស់ប្រាក់កាក់។ ការស្តាប់បង្គាប់នាំមកនូវអំណរ តែការរឹងចចេស ធ្វើឲ្យយើងវេទនា”។
បើវិញ្ញាណនៃការមិនស្តាប់បង្គាប់ ធ្វើឲ្យយើងមិនស្តាប់បង្គាប់ព្រះ នោះយើងដល់ពេលដែលត្រូវប្រែចិត្តហើយ។ ចូរងាកបែរមករកព្រះអម្ចាស់ ដ្បិតទ្រង់ប្រកបដោយព្រះគុណ និងសេចក្តីមេត្តាករុណា។-Cindy…
ពិនិត្យមើលសុខភាពខាងវិញ្ញាណ
ជារៀងរាល់ឆ្នាំ ខ្ញុំត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព។ ទោះខ្ញុំមានអារម្មណ៍មានសុខភាពល្អ ហើយមិនមានបញ្ហាខុសភាពអ្វីក៏ដោយ ខ្ញុំដឹងថា ការពិនិត្យសុខភាពឲ្យបានទៀតទាត់ មានសារៈសំខាន់ ព្រោះវាអាចស្វែងរកបញ្ហាសុខភាពដែលបានលាក់ខ្លួន ហើយអាចវិវត្តន៍ទៅជាជម្ងឺធ្ងន់ធ្ងរ បើយើងមិនបានរកមើលវាទេនេះ។ ខ្ញុំដឹងថា ការអនុញ្ញាតឲ្យវេជ្ជបណ្ឌិតរបស់ខ្ញុំ រកមើល និងព្យាបាលបញ្ហាសុខភាពដែលលាក់ខ្លួន អាចនាំឲ្យខ្ញុំមានសុខភាពល្អក្នុងរយៈពេលវែង។
ជាការពិតណាស់ អ្នកនិពន្ធទំនុកដំកើងក៏យល់ថា គាត់ត្រូវការឲ្យព្រះពិនិត្យសុខភាពខាងវិញ្ញាណរបស់ខ្លួនផងដែរ។ គឺដូចដែលគាត់បានអធិស្ឋានសូមឲ្យព្រះឆែកពិនិត្យមើលអំពើបាបដែលបានលាក់ខ្លួន យ៉ាងដូចនេះថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង … សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច”(ទំនុកដំកើង ១៣៩:២៣-២៤)។ គាត់បានឈប់បង្អង់ ដើម្បីអនុញ្ញាតឲ្យព្រះទ្រង់ ធ្វើការពិនិត្យមើលចិត្ត និងវិញ្ញាណគាត់ ទាំងស្រុង ដោយគ្មានលក្ខខ័ណ្ឌ ដោយគាត់ចុះចូលចំពោះផ្លូវដ៏សុចរិតរបស់ព្រះ ដែលនឹងជួយឲ្យគាត់មានខុសភាពល្អខាងវិញ្ញាណ។
ដូចនេះ ពេលនោះ ជាពេលពិនិត្យមើលសុខភាពខាងវិញ្ញាណ ទោះបីជាអ្នកមានអារម្មណ៍ថា ខ្លួនមិនមានបញ្ហាសុខភាពខាងវិញ្ញាណក៏ដោយ។ មានតែព្រះទេ ដែលជ្រាបច្បាស់ អំពីស្ថានភាពដ៏ពិត នៃចិត្តរបស់អ្នក ហើយមានតែទ្រង់ទេ ដែលអាចអត់ទោសបាប ប្រោសឲ្យជា និងដឹកនាំយើង ឆ្ពោះទៅរកជីវិតដែលស្អាតល្អ និងអនាគតដែលបង្កើតផលជាបរិបូរ។-Joe Stowell
ចិត្តដែលថ្វាយដាច់ដល់ព្រះ
មានអ្នកជំនួញម្នាក់ ដែលជាគ្រីស្ទបរិស័ទ បានចែកចាយទីបន្ទាល់របស់គាត់ នៅព្រះវិហាររបស់ខ្ញុំ។ គាត់បានចែកចាយ ដោយគ្មានលាក់លៀម អំពីការតស៊ូរបស់គាត់ ក្នុងក្តីជំនឿ និងទ្រព្យសម្បត្តិដ៏ច្រើនបរិបូរ។ គាត់មានប្រសាសន៍ថា “ទ្រព្យសម្បត្តិបានធ្វើឲ្យខ្ញុំមានការភ័យខ្លាច!” គាត់ក៏បានដកស្រង់ព្រះបន្ទូលព្រះយេស៊ូវថា “ដ្បិតដែលសត្វអូដ្ឋនឹងចូលទៅតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀត”(លូកា ១៨:២៥)។ គាត់ក៏បានដកស្រង់បទគម្ពីរលូកា ១៦:១៩-៣១ ដែលនិយាយអំពីបុរសអ្នកមានម្នាក់ និងលោកឡាសា និងអំពីការដែលបុរសអ្នកមាននោះ បានធ្លាក់ស្ថាននរក។ រឿងប្រៀបប្រដូច អំពី “អ្នកមានដែលល្ងង់ខ្លៅ” (លូកា ១២:១៦-២១) បានប៉ះពាល់ចិត្តគាត់យ៉ាងខ្លាំង។ ប៉ុន្តែ អ្នកជំនួញរូបនេះបានបញ្ជាក់ថា តាមការបង្រៀនរបស់ស្តេចសាឡូម៉ូន ទ្រព្យសម្បត្តិដ៏ច្រើនបរិបូរ សុទ្ធតែ “គ្មានន័យ”(សាស្តា ២:១១a)។ គាត់ក៏បានតាំងចិត្តថា គាត់នឹងមិនបណ្តោយឲ្យទ្រព្យសម្បត្តិរារាំង ការប្តេជ្ញាចិត្តដែលគាត់មានចំពោះព្រះឡើយ។ ផ្ទុយទៅវិញ គាត់ចង់បម្រើព្រះ ដោយប្រើទ្រព្យសម្បត្តិរបស់គាត់ ហើយជួយអ្នកដែលខ្វះខាត។
អស់ជាច្រើនសតវត្សរ៍មកហើយ ដែលព្រះទ្រង់បានប្រទានព្រះពរជាសម្ភារៈ ដល់មនុស្សមួយចំនួន។ ជាក់ស្តែងបទគម្ពីរ ២របាក្សត្រ ១៧:៥ បានចែងអំពីស្តេចយ៉ូសាផាតយ៉ាងដូចនេះថា “ព្រះយេហូវ៉ាទ្រង់តាំងរាជ្យ ឲ្យមាំមួនក្នុងអំណាចយ៉ូសាផាត … ទ្រង់មានព្រះរាជ្យទ្រព្យ និងកិត្តិយសជាបរិបូរ”។ ទ្រង់មិនបានប្រែជាមានអំណួត ឬធ្វើបាបអ្នកដទៃ ដោយប្រើទ្រព្យសម្បត្តិរបស់ទ្រង់នោះទេ។ ផ្ទុយទៅវិញ “ព្រះទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា”(ខ.៦)។ ម្យ៉ាងទៀត…
ការដើរជាមួយព្រះអម្ចាស់
មានពេលមួយ ខ្ញុំបានទទួលកូនសៀវភៅមួយក្បាល ពីមិត្តភក្តិខ្ញុំម្នាក់ ដែលមានចំណងជើងថា “ការចែកចាយរឿង អំពីទំនាក់ទំនង ដែលមានរយៈពេល៨៦ឆ្នាំ ជាមួយព្រះអម្ចាស់”។ ក្នុងកូនសៀវភៅនេះ លោកអាល អេកខេនហេល(Al Ackenheil) បានកត់សំគាល់អំពីបុគ្គលដែលជាគន្លឹះដ៏សំខាន់ និងអំពីព្រឹត្តិការណ៍ទាំងឡាយ ក្នុងការធ្វើដំណើរខាងសេចក្តីជំនឿរបស់គាត់ អស់រយៈពេលជិត៩ទសវត្សរ៍។ កាលនោះ គាត់បានទន្ទេញខគម្ពីរ ជួបប្រជុំជាមួយអ្នកដទៃ ដើម្បីអធិស្ឋាន ប្រាប់អ្នកជិតខាងគាត់ អំពីព្រះយេស៊ូវ ដែលការទាំងអស់នេះហាក់ដូចជា សកម្មភាពធម្មតាទេ តែវាបានក្លាយជាចំណុចរបត់ ដែលបានផ្លាស់ប្តូរទិសដៅនៃជីវិតគាត់។ ខ្ញុំមានអំណរណាស់ ដែលបានអានអំពីរបៀបដែលព្រះហស្តព្រះបានដឹកនាំ និងលើកទឹកចិត្តលោកអាល។
បទគម្ពីរទំនុកដំកើង ៣៧:២៣ បានចែងថា “គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អ ហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ”(ទំនុកដំកើង ៣៧:២៣)។ បទគម្ពីរទំនុកដំកើង ក្នុងជំពូកនេះ ក៏បានបន្តរៀបរាប់ ដោយនិយាយ អំពីភាពស្មោះត្រង់របស់ព្រះ នៅក្នុងការថែរក្សាអ្នក ដែលចង់ដើរជាមួយទ្រង់។ គឺដូចមានសេចក្តីចែងថា “ក្រឹត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្ត ឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ”(ខ.៣១)។
យើងម្នាក់ៗសុទ្ធតែអាចកត់ត្រា អំពីការដឹកនាំរបស់ព្រះ និងភាពស្មោះត្រង់របស់ទ្រង់ ដោយឆ្លុះបញ្ចាំង អំពីការដឹកនាំរបស់ទ្រង់ ដោយប្រើមនុស្ស ទីកន្លែង និងបទពិសោធន៍ ដែលសុទ្ធតែសំខាន់ នៅក្នុងការធ្វើដំណើរនៃសេចក្តីជំនឿ។ ការនឹកចាំ អំពីសេចក្តីល្អរបស់ព្រះអម្ចាស់ លើកទឹកចិត្តយើងឲ្យបន្តដើរជាមួយទ្រង់…
ហ៊ាននិយាយការពារ
ពេលខ្ញុំបានឮគេនិយាយរឿងរបស់យុវជន ដែលត្រូវគេធ្វើបាប ខ្ញុំបានកត់សំគាល់ឃើញថា យ៉ាងហោចណាស់ យុវជននោះមានការឈឺចាប់២កំរិត។ ការឈឺចាប់កម្រឹតទី១ ដែលច្បាស់ជាងគេ គឺបណ្តាលមកពីសណ្តាននៃចិត្តអាក្រក់ របស់អ្នកដែលធ្វើបាបគេនោះ។ ការមានទឹកចិត្តដូចនេះ គឺអាក្រក់ណាស់។ តែមានការឈឺចាប់មួយកម្រឹតទៀត ដែលជ្រៅជាងនេះ ដែលអាចធ្វើឲ្យមានរបួសផ្លូវចិត្តខ្លាំងជាង ដោយសារមនុស្សគ្រប់គ្នាមិនព្រមនិយាយស្តី ឬធ្វើអ្វី ពេលឃើញគេធ្វើបាបគាត់។
អ្នកដែលត្រូវគេធ្វើបាប មានការឈឺចាប់ ដោយអារម្មណ៍តក់ស្លត់ ពេលមិនឃើញមាននរណាម្នាក់ជួយគាត់។ ការនេះច្រើនតែបាននាំឲ្យអ្នកដែលធ្វើបាបគេ កាន់តែហ៊ានធ្វើបាបអ្នកដទៃ ហើយមានសណ្តានចិត្តអាក្រក់កាន់តែខ្លាំង។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះ គឺជនរងគ្រោះមានការខ្មាស់អៀន និងភាពឯកកោកាន់តែខ្លាំង។ ដូចនេះ យើងចាំបាច់ត្រូវហ៊ាននិយាយការពារអ្នកដទៃ ហើយបញ្ចេញមតិប្រឆាំងនឹងការធ្វើបាបអ្នកដទៃ(សុភាសិត ៣១:៨ក)។
ព្រះយេស៊ូវទ្រង់ជ្រាបយ៉ាងច្បាស់ ពីអារម្មណ៍ដែលត្រូវគេធ្វើបាប ហើយទុកឲ្យរងទុក្ខវេទនាគ្រប់យ៉ាងតែអង្គឯង។ គេបានចាប់ចងទ្រង់ វាយធ្វើបាប និងចម្អកឲ្យ ដោយគ្មានហេតុ(លូកា ២២:៦៣-៦៥)។ បទគម្ពីរ ម៉ាថាយ ២៦:៥៦ បានចែងថា “ពួកសិស្សទំាងអស់បានរត់ចោលទ្រង់”។ លោកពេត្រុស ដែលស្ថិតក្នុងចំណោមមិត្តសំឡាញ់ដែលស្និទ្ធនឹងទ្រង់ជាងគេ ថែមទាំងបានបដិសេធបីដងថា មិនស្គាល់ទ្រង់(លូកា ២២:៦១)។ អ្នកដទៃប្រហែលជាមិនយល់ពីអារម្មណ៍របស់អ្នកដែលត្រូវគេធ្វើបាបទេ តែព្រះយេស៊ូវទ្រង់ជ្រាបច្បាស់ណាស់។
ពេលយើងឃើញអ្នកដទៃកំពុងត្រូវគេធ្វើបាប យើងអាចសូមឲ្យទ្រង់ជួយ ឲ្យយើងមានចិត្តក្លាហាន ក្នុងការនិយាយការពារពួកគេ។-Randy Kilgore
ការដាក់ទុនសម្រាប់ ពេលអនាគត
លោកចេសិន បូញ(Jason Bohn) ជានិស្សិតម្នាក់ ដែលបានវាយកូនហ្គោល ចូលរន្ធ ដោយវាយកូនហ្គោលផ្លោងពីចម្ងាយឆ្ងាយ តែមួយដងប៉ុណ្ណោះ ហើយវាក៏បានធ្លាក់និងរមៀលចូររន្ធតែម្តង។ កាលនោះ គាត់ក៏ឈ្នះបានប្រាក់ជាច្រើន ។ មនុស្សជាច្រើនបានចាយវាយខ្ជះខ្ជាយប្រាក់ ដែលខ្លួនរកបាន តែលោកបូញមិនមានគម្រោងដូចនេះទេ ។ គាត់ចង់ក្លាយជាកីឡាករវាយកូនហ្គោលអាជីព ដូចនេះ គាត់បានចំណាយប្រាក់នោះ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសម្រាប់ការហ្វឹកហាត់ ដើម្បីឲ្យជំនាញវាយកូនហ្គោលរបស់ខ្លួន កាន់តែមានភាពល្អប្រសើរថែមទៀត ។ ប្រាក់កាសទាំងនោះ បានក្លាយជាទុន សម្រាប់អនាគតរបស់គាត់ គឺជាទុនដែលនាំមកនូវផលចំណេញជាច្រើន នៅពេលគាត់បានឈ្នះការប្រកួតដ៏ធំមួយ ។ គាត់បានធ្វើការសម្រេចចិត្តដ៏ឆ្លាតវ័យ ដោយបានដាក់ទុនសម្រាប់អនាគតរបស់ខ្លួន ជាជាងចាយវាយប្រាក់នោះឲ្យអស់។
យ៉ាងណាមិញ ព្រះយេស៊ូវទ្រង់បានត្រាស់ហៅយើង ឲ្យធ្វើការសម្រេចចិត្តដូចនេះឯង ។ ព្រះទ្រង់បានផ្ទុកផ្តាក់នឹងយើង នូវធនធាន ដូចជា ពេលវេលា សមត្ថភាព និងឱកាសជាដើម ហើយយើងត្រូវសម្រេចចិត្តប្រើប្រាស់ធនធានទាំងនោះ ឲ្យបានត្រឹមត្រូវ ។ យើងចាំបាច់ត្រូវឆក់ឱកាសប្រើប្រាស់ធនធានទាំងនោះ ជាទុន សម្រាប់ពេលអនាគត ដ៏វែងឆ្ងាយខាងមុខ ។ ព្រះយេស៊ូវបានមានបន្ទូលអំពីការនេះ ក្នុងព្រះគម្ពីរ ម៉ាថាយ ៦:២០ ថា “ត្រូវប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ”។ ទ្រង់បានធានាថា…
ព្រះទ្រង់រង់ចាំអត់ទោសឲ្យ
មានពេលមួយ អ្នកស្រីចេន(Jen) បានអង្គុយ នៅរានហាលមុខផ្ទះគាត់ ដោយសួរខ្លួនឯងថា តើនាងគួរនិពន្ធសៀវភៅឬទេ? នាងចូលចិត្តសរសេរអត្ថបទដាក់ក្នុងគេហទំព័រប្រភេទ blog នៅតាមបណ្តាញអ៊ីនធើណិត ហើយធ្វើជាវាគ្មិនជាសាធារណៈ តែគាត់យល់ថា ព្រះទ្រង់សព្វព្រះទ័យឲ្យគាត់ធ្វើច្រើនជាងនេះ។ គាត់ថា គាត់បានទូលសួរព្រះថា តើទ្រង់ឲ្យនាងនិពន្ធសៀវភៅឬទេ? នាងក៏បានសន្ទនាជាមួយទ្រង់ ហើយសូមឲ្យទ្រង់ដឹកនាំនាង។
នាងក៏ចាប់ផ្តើមឆ្ងល់ថា តើព្រះទ្រង់សព្វព្រះទ័យឲ្យនាងនិពន្ធសៀវភៅ អំពីការដែលប្តីរបស់នាងញៀននឹងការមើលរូបភាពអាសអាភាស និងអំពីការដែលព្រះកំពុងធ្វើការក្នុងជីវិតរបស់ប្តីគាត់ និងទំនាក់ទំនងប្តីប្រពន្ធរបស់គាត់។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានគិតថា ការនិពន្ធសៀវភៅដូចនេះ អាចធ្វើឲ្យប្តីគាត់អាប់ឱនជាសាធារណៈ។ ដូចនេះ គាត់ក៏បានអធិស្ឋានថា តើគាត់គួរតែនិពន្ធសៀវភៅនោះជាមួយស្វាមីគាត់ឬទេ? ហើយគាត់ក៏បានសួរលោកក្រេក(Craig) ដែលជាស្វាមី។ គាត់ក៏បានយល់ព្រម។
បន្ទាប់ពីស្តេចដាវីឌ បានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ ទ្រង់ក៏បានបើកបង្ហាញអំពើបាបទ្រង់ ជាសាធារណៈ។ គឺដូចដែលទ្រង់បានរៀបរាប់អំពីអំពើបាបនោះ នៅក្នុងបទទំនុកដំកើងថា “កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅ។ ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំង ការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ”(ទំនុកដំកើង ៣២:៣,៥)។ មិនមែនគ្រប់គ្នាសុទ្ធតែត្រូវបើកបង្ហាញអំពើបាបរបស់ខ្លួនជាសាធារណៈឡើយ ប៉ុន្តែ ពេលដែលស្តេចដាវីឌបានសារភាពអំពើបាបទ្រង់ ទ្រង់ក៏បានរកឃើញសន្តិភាព នៅក្នុងចិត្ត និងការប្រោសឲ្យជា ដែលបណ្តាលចិត្តទ្រង់ឲ្យសរសើរដំកើង និងថ្វាយបង្គំព្រះ។
លោកក្រេក និងអ្នកស្រីចេនបានមានប្រសាសន៍ថា ពេលដែលពួកគេនិពន្ធសៀវភៅនោះជាមួយគ្នា អំពីរឿងផ្ទាល់ខ្លួនដ៏ស៊ីជម្រៅ…