លោក​នែលសិន មែនឌែលឡា(Nelson Mandela) បាន​ដឹក​នាំ​ការ​ប្រឆាំង​នឹង​របប​បែង​ចែក​ពូជសាសន៍ នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ហើយ​ក៏​បាន​ត្រូវ​គេ​ដាក់​គុក ​អស់​រយៈ​ពេល​ជាង​៣​ទសវត្សរ៍។ គាត់​ស្គាល់​ពី​អំណាច​នៃ​ពាក្យ​សម្តី។ ដូច​នេះ​ជា​រឿយ​​ៗ គេ​បាន​ដកស្រង់​ពាក្យ​សម្តី​របស់​គាត់ មក​ប្រើ​ក្នុង​ពេល​បច្ចុប្បន្ន តែ​ពេល​គាត់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង គេ​មិន​អាច​ដក​ស្រង់​ពាក្យ​សម្តី​គាត់​មក​ប្រើ ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដោយ​សារ​គេ​ខ្លាច​មាន​ទោស​។ បន្ទាប់​ពី​គេ​បាន​ដោះ​លែង​គាត់​បាន ១ទសវត្សរ៍  គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដែល​មាន​ប្រពៃណីយ​ប្រើ​ពាក្យ​ស្រាល​ៗ​ទេ។ បើ​សិន​ជា​ការ​ជាប់​គុក​២៧​ឆ្នាំ បាន​ធ្វើ​អ្វី​ម្យ៉ាង​ចំពោះ​យើង នោះ​គឺ​វា​ត្រូវ​ប្រើ​ភាព​ស្ងប់​ស្ងាត់​នៃ​ភាព​ឯក​កោ ដើម្បី​ធ្វើ​ឲ្យ​យើង​ដឹង​ថា ពាក្យ​សម្តី​មាន​តម្លៃ​ប៉ុណ្ណា ហើយដឹង​ថា ពាក្យ​សម្តី​ដ៏​ពិត​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណា មក​លើ​ការ​ស្លាប់​រស់​របស់​មនុស្ស”។

ស្តេច​សាឡ៉ូម៉ូន ដែល​បាន​អ្នក​និពន្ធ​ខគម្ពីរ​ភាគ​ច្រើន ក្នុង​ព្រះ​គម្ពីរ​សុភា​សិត  បាន​មាន​បន្ទូល​ជា​ញឹក​ញាប់  អំពី​អំណាច​នៃ​ពាក្យ​សម្តី​។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ”(សុភាសិត ១៨:២១)។ ពាក្យ​សម្តី​មាន​អំណាច នាំ​ឲ្យ​មនុស្ស​ទទួល​ផល​វិជ្ជ​មាន ក៏​ដូច​ជា​អវិជ្ជ​មាន(ខ.២០)។ ពាក្យ​សម្តី​មាន​អំណាច​ផ្តល់​ឲ្យ​នូវ​ជីវិត តាម​រយៈ​ការ​លើក​ទឹក​ចិត្ត និង​ភាព​ស្មោះត្រង់ ឬ​វាយ​ប្រហារ និង​សម្លាប់ តាម​រយៈ​ការ​កុហក់ និង​និយាយ​ដើម។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ប្រើ​ពាក្យ​សម្តី​ល្អ​ៗ ដែល​នាំ​មក​នូវ​លទ្ធ​ផល​វិជ្ជ​មាន? មាន​វិធី​តែ​មួយ​គត់ គឺ​យើង​ត្រូវ​រក្សា ឬ​ការពារ​ចិត្ត​យើង : ​គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក”(៤:២៣)។

ព្រះ​យេស៊ូវ​អាច​កែ​ប្រែ​ចិត្ត​យើង ដើម្បី​ឲ្យ​ពាក្យ​សម្តី​យើង អាច​មាន​ភាព​ស្មោះ​ត្រង់ ភាព​ស្រទន់ ត្រឹម​ត្រូវ និង​សក្តិ​សម​នឹង​ស្ថាន​ភាព។-Marvin Williams