ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ នាវិក​២៧​នាក់ បាន​រួច​ជីវិត​ដោយ​សារ​ត្រី​វិស័យ​តូច​ៗរបស់​ពួក​គេ ពេល​ជួប​គ្រោះ​ភ័យ ក្នុង​សមុទ្រ​ចម្ងាយ​ប្រហែល ៤៨២ គីឡូ​ម៉ែត្រ ពី​ឆ្នេរ​សមុទ្ររដ្ឋ​ខារ៉ូឡាញ​ណា​ខាង​ជើង។ កាល​នោះ លោក​វ៉លដេម៉ា សេមេន៉ូវ(Waldemar Semenov) ដែល​ជា​អ្នក​ជំនួញ​តាម​សមុទ្រ​ដែល​បាន​ចូល​និវត្តន៍ កំពុង​បម្រើ​ការ​ជា​វិស្វករ​ថ្នាក់​ទៀប នៅ​លើ​កប៉ាល់ អេសអេស អាល់ខាវ ហ្កាយ(SS Alcoa Guide) ហើយ​នាវា​មុជ​ទឹក​របស់​អាឡឺម៉ង់​បាន​ផុស​ឡើង​មក​លើ​ផ្ទៃ​ទឹក​ ហើយ​ក៏​បាន​បាញ់​សំដៅ​មក​លើ​នាវា​នោះ។ កប៉ាល់​នោះ​ក៏​បាន​ត្រូវ​គ្រាប់ ​ឆាប​ឆេះ ហើយ​ក៏​បាន​ចាប់​ផ្តើម​លិច។ លោក​សេមេន៉ូវ និង​នាវិក​របស់​គាត់ ក៏​បាន​នាំ​គ្នា​សម្រូត​ទូក​សង្រ្គោះ​ដែល​បំពាក់​ដោយត្រីវិស័យ ចុះ​មក​លើ​ផ្ទៃ​ទឹក ហើយ​ក៏​បាន​ប្រើ​ត្រី​វិស័យ​ទាំង​នោះ ដើម្បី​នាំ​ផ្លូវ ទៅ​រក​កំពុង​កប៉ាល់ ដែល​នៅ​ក្បែរ​ឆ្នេរ។ បី​ថ្ងៃ​ក្រោយ​មក ​ក្រុម​នាវិក​ទាំង​នេះ​ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ។

យ៉ាង​ណា​មិញ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​រំឭក​រាស្រ្ត​របស់​ព្រះ​ថា ព្រះ​បន្ទូល​ព្រះ ជា “ត្រីវិស័យ” ដែល​គេ​អាច​ទុក​ចិត្ត​បាន​។ គាត់​ក៏​បាន​ប្រៀប​ប្រដូច​ព្រះ​បន្ទូល​ទ្រង់ ទៅ​នឹង​ចង្កៀង។ នៅ​សម័យ​នោះ ចង្កៀង ដែល​គេ​ដុត​នឹង​ប្រេង​អូលីវ មាន​ពន្លឺ​ភ្លឺ​ល្មម នឹង​អាច​ឲ្យ​អ្នក​ដំណើរ​មើល​ឃើញ​ផ្លូវ នៅ​ពី​មុខ​គាត់​មួយ​ជំហាន។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​យល់​ថា ព្រះ​បន្ទូល​ព្រះ ជា​ចង្កៀង ដែល​បញ្ចេញ​ពន្លឺ​បំភ្លឺ​ផ្លូវ ដល់​អ្នក​ដែល​ដើរ​តាម​ព្រះ(ទំនុកដំកើង ១១៩:១០៥)។​ ពេល​គាត់​កំពុង​វង្វេង នៅ​ក្នុង​ភាព​ងងឹត នៅ​តាម​វិថី​ជីវិត​ដ៏​វឹក​វរ គាត់​ជឿ​ថា ព្រះ​ទ្រង់​នឹង​នាំ​ផ្លូវ​គាត់ តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់។

ពេល​យើង​បាត់​បង់​ទិស​ដៅ​នៃ​ជីវិត យើង​អាច​ទុក​ចិត្ត​ព្រះ​នៃ​យើង ដែល​ប្រទាន​ព្រះ​បន្ទូល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ជា​ត្រី​វិស័យ ដើម្បី​ដឹក​នាំ​យើង ទៅ​រក​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ទ្រង់។-Marvin Williams