មាន​ប្តី​ប្រពន្ធ​មួយ​គូ មាន​សេចក្តី​ស្រឡាញ់ ច្រើន​ជាង​មាន​លុយ។ ពេល​ដែល​បុណ្យ​ណូអែល​កាន់​តែ​រំគិល​មក​ដល់  អ្នក​ទាំង​ពីរ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ស្វែង​រក​អំណោយ​មួយ ដើម្បី​បង្ហាញ​ថា ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ខ្លាំង​ប៉ុណ្ណា។ ទីបំផុត នៅ​ថ្ងៃ​មុន​ពេល​បុណ្យ​ណូអែល​មក​ដល់ អ្នកស្រីដេឡា(Della) ក៏​បាន​លក់​សក់​ដ៏​វែង​របស់​គាត់ ដើម្បី​ទិញ​ខ្សែ​នាឡិការ​ធ្វើ​ពី​ផ្លាក​ទីន សម្រាប់​ដាក់​នាឡិកា ជា​មរតក​ដែល​លោក​ជីម​បាន​ទទួល​ពី​ឪពុក​គាត់ ហើយ​ឪពុក​គាត់ ទទួល​ពី​ជីតា​របស់​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ជីម ទើប​តែ​បាន​លក់​នាឡិការ​នោះ ដើម្បី​យក​លុយ​ទិញ​ក្រាស​សឹត​សក់​ដ៏​មាន​តម្លៃ​មួយ ឲ្យ​អ្នក​ស្រីដេឡា។

លោកអូ ហេនរី(O. Henry)  ដែល​ជា​អ្នក​និពន្ធ បាន​ហៅ​រឿង​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​ថា “អំណោយ​របស់​អ្នក​ប្រាជ្ញ”។ រឿង​នេះ បាន​បង្ហាញ​ថា ទោះ​បី​ជា​អំណោយ​របស់​អ្នក​ទាំង​ពីរ​អាច​ប្រើ​ឲ្យ​មាន​ប្រយោជន៍ ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិតថា អ្នក​ទាំង​ពីរ​ល្ងង់​ក៏​ដោយ ក៏​សេចក្តី​ស្រឡាញ់​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យពួក​គេ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ប្រាជ្ញា​បំផុត នៅ​ក្នុង​ការ​ឲ្យ​អំណោយ។

យ៉ាង​ណា​មិញ ពួក​អ្នក​ប្រាជ្ញ ដែល​មក​គាល់​ព្រះ​យេស៊ូវ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង​បំផុត ក៏​អាច​ត្រូវ​អ្នក​ខ្លះ​គិត​ថា ពួក​គេ​ជា​មនុស្ស​ល្ងង់​ផង​ដែរ ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់ ភូមិ​បេថ្លេហិម ដោយ​នាំ​អំណោយ​ជា​មាស កំញាន និងជ័រ​ល្វីង​ទេស​(ម៉ាថាយ ២:១១)។ ពួក​គេ​មិន​មែន​ជា​ជន​ជាតិ​យូដា​ទេ។ ពួក​គេ​ជា​សាសន៍​ដទៃ ដែល​មិន​បាន​ដឹងទេ​​ថា ពួកគេ​​អាច​ធ្វើ​ឲ្យ​មាន​ភាព​វឹក​វរ​ប៉ុណ្ណា ពេល​ដែល​ខ្លួន​​សួរ​រក​ស្តេច​នៃ​សាសន៍​យូដា ដែល​ទើប​តែ​ប្រសូត្រ​នោះ(ខ.២។

តែ​ផែន​ការ​របស់​ពួក​អ្នក​ប្រាជ្ញ​មិន​ប្រែ​ជា​អសា​ឥត​ការ​ឡើយ។ រឿង​នេះ គឺ​មិន​ខុស​ពី​រឿង​របស់​លោក​ជីម និង​អ្នក​ស្រី​ដាឡា​។ ព្រោះ​ពួក​គេ​បាន​ថ្វាយ​អំណោយ ដែល​មាស​ប្រាក់​មិន​អាច​ទិញ​បាន។ ពួក​គេ​បាន​មក​រក​ទ្រង់ ដោយ​មាន​ដង្វាយ​មក​ថ្វាយ​ទ្រង់ ហើយ​ក៏​បាន​ក្រាប​ថ្វាយ​បង្គំ ព្រះ​មួយ​អង្គ ដែល​ក្រោយ​មក ទ្រង់​ក៏​បាន​ធ្វើ​ការ​លះ​បង់​ដ៏​ធំ​បំផុត ដោយសេចក្តី​ស្រឡាញ់ សម្រាប់​ពួក​គេ និង​សម្រាប់​យើង​រាល់​គ្នា។-MART  DEHAAN