ខ្ញុំទៅថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារមួយ មានទីតាំង នៅក្នុងទីលានដ៏ធំមួយ ជាកន្លែងដ៏កម្រ នៅលើដែនកោះនៃប្រទេសសឹង្ហបូរី(ដែលមានបណ្តោយតែ៤០គីឡូម៉ែត្រ និងទទឹង២៤គីឡូម៉ែត្រ)។ កាលពីសម័យមុន ជនអន្តោប្រវេសន៍ដែលមកធ្វើការក្នុងប្រទេសខ្ញុំ បានចាប់ផ្តើមការជួបជុំគ្នា នៅក្នុងទីធ្លាព្រះវិហារនេះ ដើម្បីញាំអាហារ រៀងរាល់ថ្ងៃអាទិត្យ។
ការនេះបានបណ្តាលឲ្យពួកជំនុំមានការឆ្លើយតបខុសៗគ្នា ចំពោះពួកគេ។ អ្នកខ្លះបានត្អូញត្អែអំពីភាពរញេរញ៉ៃដែលពួកគេបានបន្សល់ទុក ក្នុងបរិវេណព្រះវិហារ។ ប៉ុន្តែ អ្នកខ្លះទៀត បានមើលឃើញការនេះជាឱកាសដែលព្រះប្រទាន ដើម្បីបង្ហាញចេញនូវការទទួលរាក់ទាក់ ទៅដល់មនុស្សដ៏អស្ចារ្យមួយក្រុមនេះ ដែលជាអ្នកនៅក្រៅពួកជំនុំ។
កាលពីសម័យដើម ពួកអ៊ីស្រាអែលប្រាកដជាបានជួបប្រទះបញ្ហា ស្រដៀងនឹងពួកជំនុំរបស់ខ្ញុំដែរ។ បន្ទាប់ពីពួកគេបានចូលរស់នៅ ក្នុងទឹកដីថ្មី ពួកគេត្រូវព្យាយាមរកវិធីទំនាក់ទំនងជាមួយសាសន៍ដទៃ នៅក្នុងទឹកដីនោះ។ ប៉ុន្តែ ព្រះទ្រង់បានបង្គាប់ពួកគេ ឲ្យប្រព្រឹត្តចំពោះជនបរទេស ឲ្យដូចជាជាតិសាសន៍របស់ខ្លួនដែរ ហើយឲ្យស្រឡាញ់អ្នកទាំងនោះ ឲ្យដូចខ្លួនឯង(លេវីវិន័យ ១៩:៣៤)។ ក្រឹត្យវិន័យជាច្រើនរបស់ព្រះអម្ចាស់ បានធ្វើការលើកឡើងជាពិសេស អំពីជនបរទេស។ ឧទាហរណ៍ ទ្រង់បានបង្គាប់ពួកគេ មិនឲ្យធ្វើបាប ឬគាបសង្កត់អ្នកស្រុកក្រៅ ហើយត្រូវស្រឡាញ់ និងជួយអ្នកទាំងនោះវិញ(និក្ខមនំ ២៣:៩ ចោទិយកថា ១០:១៩)។ ជាច្រើនសតវត្ស៍ក្រោយមក ព្រះយេស៊ូវក៏បានបង្គាប់យើងឲ្យធ្វើដូចនេះផងដែរ គឺឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង(ម៉ាកុស ១២:៣១)។
សូមឲ្យយើងមានចិត្តដូចព្រះ ដោយស្រឡាញ់អ្នកដទៃដូចខ្លួនឯង ដោយចាំថា យើងក៏ជាអ្នកដំណើរ ដែលស្នាក់នៅបណ្តោះអាសន្ន ក្នុងផែនដីនេះផងដែរ។ តើព្រះទ្រង់បានស្រឡាញ់យើង ដូចជារាស្រ្តទ្រង់ ហើយបានចាត់ទុកយើង ជារាស្រ្តរបស់ទ្រង់ឬទេ?-LESLIE KOH