តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Leslie Koh

ស្រស់ស្អាតចំពោះព្រះជាម្ចាស់

ពេលដែលឌែនីស(Denise) ចាប់ផ្តើមណាត់ជួបជាទៀងទាត់ជាមួយមិត្តប្រុសរបស់នាង នាងបានព្យាយាមថែរាង្គឲ្យនៅស្គមស្អាត ហើយបានស្លៀកពាក់ឲ្យទាន់សម័យ ដោយជឿថា វានឹងធ្វើឲ្យនាងកាន់តែមានភាពទាក់ទាញចំពោះគាត់។ តាមពិតទៅ វាជាអ្វីដែលទស្សនាវដ្តីស្រ្តីបានឲ្យយោបលដល់នាង។ ប៉ុន្តែ ក្រោយមក នាងក៏បានដឹងថា គាត់គិតយ៉ាងណាចំពោះនាង ពេលដែលគាត់ប្រាប់នាងថា គាត់ស្រឡាញ់នាងជានិច្ច ទោះនាងធាត់ជាងនោះ ហើយមានការស្លៀកពាក់បែបណាក៏ដោយ។

ដេនីសក៏បានដឹងថា មនុស្សមានការយល់ឃើញខុសៗគ្នា អំពីសម្រស់របស់មនុស្ស។ ទស្សនៈដែលយើងមានចំពោះសម្រស់ ក៏ងាយនឹងទទួលឥទ្ធពលពីអ្នកដទៃផងដែរ។ ជាញឹកញាប់ មនុស្សច្រើនតែផ្តោតទៅលើសម្បកក្រៅ ហើយភ្លេចតម្លៃនៃសម្រស់ដែលនៅខាងក្នុង។ ប៉ុន្តែ ព្រះជាម្ចាស់បានទតមកយើង ហើយឃើញថា យើងជាកូនដ៏ស្រស់ស្អាត និងជាទីស្រឡាញ់របស់ទ្រង់។ ពេលដែលព្រះជាម្ចាស់បង្កើតពិភពលោកមក មនុស្សគឺជាស្នាព្រះហស្តល្អបំផុតរបស់ទ្រង់។ អ្វីៗដែលទ្រង់បានបង្កើត គឺសុទ្ធតែល្អ ប៉ុន្តែ យើងពិសេសលើសស្នាព្រះហស្តដទៃទៀត ព្រោះទ្រង់បានបង្កើតយើង ឲ្យត្រូវនឹងរូបអង្គទ្រង់(លោកុប្បត្តិ ១:២៧)។

ព្រះជាម្ចាស់បានចាត់ទុកយើង ជាស្នាព្រះហស្តដ៏ស្រស់ស្អាត។ ហេតុនេះហើយ បានជាអ្នកនិពន្ធបទទំនុកដំកើង មានការស្ញែងខ្លាច ពេលដែលគាត់បានប្រៀបធៀបភាពអស្ចារ្យនៃធម្មជាតិ ជាមួយនឹងមនុស្ស។ គាត់សួរថា “នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ?(ទំនុកដំកើង ៨:៤)។ តែទ្រង់បានសម្រេចព្រះទ័យប្រទានឲ្យមនុស្ស នូវសិរីល្អ និងកេរ្តិ៍ឈ្មោះ លើសស្នាព្រះហស្តផ្សេងទៀត(ខ.៥)។

សេចក្តីពិតនេះបានផ្តល់ឲ្យយើងនូវការធានា និងហេតុផលដែលត្រូវសរសើរដំកើងព្រះអង្គ(ខ.៩)។ ទោះអ្នកដទៃគិតពីយើងយ៉ាងដូចម្តេច ឬយើងគិតយ៉ាងណា ចំពោះខ្លួនឯងក្តី…

ពេលដែលអ្វីៗហាក់ដូចជាបាត់បង់អស់

ក្នុង​រយៈ​ពេល​តែ​៦​ខែ​សោះ ជីវិត​របស់​លោក​ជើរល(Gerald) បាន​ជួប​រឿង​ធំ​ផ្ទួន​ៗ។ វិបត្តិ​សេដ្ឋ​កិច្ច​បាន​បំផ្លាញ​មុខ​ជំនួញ និង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ ហើយ​ទន្ទឹម​នឹង​នោះ គ្រោះ​ថ្នាក់​ដ៏​សោក​សៅ​បាន​ឆក់​យក​ជីវិត​របស់​កូន​ប្រុស​គាត់ទៀត។​ រឿង​ដ៏​តក់​ស្លត់​នេះ បាន​ធ្វើ​ឲ្យ​ម្តាយ​របស់​គាត់​គាំង​បេះ​ដូង​ស្លាប់ ភរិយា​របស់​គាត់​ក៏​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ហើយ​គេ​នៅ​តែ​មិន​អាច​កម្សាន្ត​ចិត្ត​កូន​ស្រី​ទាំង​ពីរ​នាក់ ដែល​នៅ​ក្មេង​នៅ​ឡើយ។ ពេល​នោះ គាត់​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វីឡើយ ក្រៅ​ពី​ទូល​សួរ​ព្រះ​ជា​ម្ចាស់ តាម​អ្នក​និពន្ធ​កណ្ឌ​ទំនុក​ដំកើង​ថា “ឱ​ព្រះ​នៃ​ទូលបង្គំ ព្រះ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ?”(ទំនុកដំកើង ២២:១)។

លោក​ជើរល​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន គឺ​ដោយ​សារ​តែ​គាត់​មាន​សង្ឃឹម​ថា ព្រះ​ដែល​បាន​ប្រោស​ព្រះ​យេស៊ូវ ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នឹង​រំដោះ​គាត់ និង​គ្រួសារ​គាត់ ឲ្យ​រួច​ពី​ការ​ឈឺ​ចាប់ ហើយ​នឹង​ទទួល​បាន​ក្តី​អំណរ​ដ៏​អស់​កល្ប​ជា​ជំនួស​វិញ។​ គឺ​គាត់​សង្ឃឹម​ថា ព្រះ​ជា​ម្ចាស់​នឹង​ឆ្លើយ​តប ចំពោះ​គាត់ ពេល​ដែល​គាត់​ស្រែក​រក​ជំនួយ​ពី​ទ្រង់។ ក្នុង​ពេល​ដែល​គាត់​អស់​សង្ឃឹម គាត់​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ទុក​ចិត្ត​ព្រះ ក្នុង​ពេល​ដែល​គាត់​មាន​ទុក្ខ​វេទនា គឺ​មិន​ខុស​ពី​ស្តេច​ដាវីឌ​ដែល​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​ដំកើង​នោះ​ឡើយ។ គាត់​បាន​ប្រកាន់​ខ្ជាប់​នូវ​ក្តី​សង្ឃឹម​ថា ព្រះ​ជា​ម្ចាស់នឹង​រំដោះ ហើយ​សង្រ្គោះ​គាត់​(ខ.៤-៥)។

ក្តី​សង្ឃឹម​នោះ បាន​ចម្រើន​កម្លាំង​លោក​ជើរល។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ពេល​គេ​សួរ​គាត់​ថា តើ​គាត់​សុខ​សប្បាយ​ទេ គាត់​គ្រាន់​តែ​អាច​ឆ្លើយ​ថា គាត់​កំពុង​តែ​ទុក​ចិត្ត​ព្រះ។

ដោយសារ​គាត់​បាន​ទុក​ចិត្ត​ទ្រង់ នោះ​ទ្រង់​ក៏​បាន​ប្រទាន​គាត់​នូវ​ការ​កម្សាន្ត​ចិត្ត កម្លាំង និង​សេចក្តី​ក្លាហាន ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ។ ក្រុម​គ្រួសារ​គាត់​ក៏​បាន​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​បន្តិច​ម្តង​ៗ បន្ទាប់ពី​សោកនាដ​កម្ម​នោះ​បាន​កើត​ឡើង ហើយ​មិន​យូរ​ប៉ុន្មាន លោក​ជើរល​ក៏​បាន​ស្វាគម​ន៍កំណើត​របស់​ចៅ​ទីមួយ​របស់​គាត់។ គាត់​​បាន​យំ​ដោយ​អំណរ ជា​ទី​បន្ទាល់…

តើព្រះអង្គគង់នៅទីនេះទេ?

ពេល​ដែល​ភរិយា​របស់​លោក​មៃឃល(Michael)មាន​ជម្ងឺ ដល់​តំណាក់​កាល​ចុង​ក្រោយ គាត់​ចង់​ឲ្យ​ភរិយា​គាត់ពិសោធ​នឹង​សន្តិភាព ដែល​គាត់​បាន​ទទួល តាម​រយៈ​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជា​ម្ចាស់។ គាត់​ក៏​បាន​ចែក​ចាយ​អំពី​ជំនឿ​របស់​គាត់​ ដល់​នាង តែ​នាង​មិន​ចាប់​អារម្មណ៍​សោះ។​ ថ្ងៃ​មួយ ខណៈ​ពេល​ដែល​គាត់​កំពុង​ដើរ ក្នុង​បណ្ណា​គារ ​ប្រចាំ​តំបន់ គាត់​ក៏​បាន​ចាប់​អារម្មណ៍​ចំពោះ​សៀវភៅ​មួយ​ក្បាល ដែល​មាន​ចំណង​ជើង​ថា ព្រះ​អង្គ​អើយ តើ​ទ្រង់គង់​នៅ​ទីនេះ​ទេ?  គាត់​មិន​ដឹង​ថា ភរិយា​គាត់​នឹង​ឆ្លើយ​តប​យ៉ាង​ណា ចំពោះ​សៀវភៅ​នោះ​ទេ បាន​ជា​គាត់​ដើរ​ចេញ​ចូល​ៗ ក្នុង​បណ្ណាគារ​នោះ​ជា​ច្រើន​ដង ទំរាំ​តែ​គាត់​សម្រេច​ចិត្ត​ទិញ​វា នៅ​ទី​បញ្ចប់។​ គាត់​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ពេល​ដែល​នាង​ទទួល​យក​សៀវ​ភៅ​នោះ។

សៀវភៅ​នោះ​បាន​ធ្វើ​ឲ្យ​នាង​ប៉ះ​ពាល់​ចិត្ត ហើយ​នាង​ក៏​បាន​ចាប់​ផ្តើម​អាន​ព្រះ​គម្ពីរ​ផង​ដែរ។ ពីរ​សប្តាហ៍​ក្រោយ​មក ភរិយា​របស់​លោក​មៃឃល​ក៏​បាន​លាចាក​លោក ដោយ​មាន​សន្តិ​ភាព​ជា​មួយ​ព្រះ​ជា​ម្ចាស់ ហើយ​បាន​សម្រាក ក្នុង​ការ​ធានា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ ឬ​បោះ​បង់​ចោល​នាង​ឡើយ។

ពេល​ដែល​ព្រះ​ជា​ម្ចាស់​ត្រាស​ហៅ​លោក​ម៉ូសេ ឲ្យ​ដឹក​នាំ​រាស្រ្ត​ទ្រង់ ចេញ​ពី​នគរ​អេស៊ីព្ទ ទ្រង់​មិន​បាន​សន្យា​ថា ទ្រង់នឹង​ប្រទាន​អំណាច​ចេស្តា​ដល់​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​សន្យា​ថា “ទ្រង់​នឹង​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច”(និក្ខមនំ ៣:១២)។ មុន​ពេល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ទ្រង់ ដោយ​សន្យា​ថា នឹង​ប្រទាន​ព្រះ​វត្ត​មាន​ដ៏​អស់​កល្ប​របស់​ព្រះ ដែល​ពួក​គេ​អាច​ទទួល​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ(យ៉ូហាន ១៥:២៦)។

មាន​ការ​ជា​ច្រើន​ដែល​ព្រះ​អាច​ប្រទាន​យើង ដើម្បី​ជួយ​ឲ្យ​យើង​អាច​ឆ្លង​កាត់​បញ្ហា​ប្រឈម ក្នុង​ជីវិត ដែល​មាន​ដូច​ជា ការ​កម្សាន្ត​ចិត្ត​ផ្នែក​សម្ភារៈ ការ​ប្រោស​ឲ្យ​ជា និង​ដំណោះ​ស្រាយ​ភ្លាម​ៗ​សម្រាប់​បញ្ហា​របស់​យើង​ជា​ដើម។ ប៉ុន្តែ អំណោយ​ល្អ​បំផុត គឺ​ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ។ យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត​ដ៏​ប្រសើរ​បំផុត…

គោលបំណង នៅក្នុងការឈឺចាប់ឬ?

មាន​ពេល​មួយ​អ្នក​ស្រី​ស៊ូ ហ្វេន(Siu Fen)​បាន​ទៅ​ពិនិត្យ​សុខ​ភាព រក​ឃើញ​ថា គាត់​មាន​ជម្ងឺ​ខូច​តម្រង​នោម ហើយ​ត្រូវ​ទៅ​លាង​ឈាម​ជា​ប្រចាំ អស់​មួយ​ជីវិត។ ពេល​នោះ គាត់​ចង់​បោះ​បង់​ចោល​ការ​ព្យាបាល។ ដោយសារ​គាត់​ចូល​និវត្តន៍ ហើយ​នៅ​លីវ និង​ជា​អ្នក​ជឿ​ព្រះ តាំង​ពី​យូរ​មក​ហើយ គាត់​ក៏​បាន​គិត​ថា គាត់​មិន​ត្រូវ​ការ​ពន្យា​ជីវិត​ទេ។ ប៉ុន្តែ មិត្ត​ភក្តិ​របស់​គាត់​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​បន្ត​តស៊ូ ហើយ​ទៅ​លាង​ឈាម​ឲ្យ​ទៀត​ទាត់ ដោយ​ទុក​ចិត្ត​ថា ព្រះ​ជា​ម្ចាស់​នឹង​ជួយ​គាត់។

ពីរ​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​ប្រើ​បទ​ពិសោធន៍​របស់​គាត់​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដទៃ នៅ​ពេល​ដែល​គាត់​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​ម្នាក់​ ដែល​ទៅ​ថ្វាយ​បង្គំ​នៅ​ព្រះ​វិហារ​ជា​មួយ​គាត់។ ស្រ្តី​នោះ​មាន​ជម្ងឺ​ចុះ​ខ្សោយ​កម្លាំង ហើយ​មានអារម្មណ៍​ឯ​កោ ដោយ​សារ​មាន​មនុស្ស​តិច​ណាស់ ដែល​ពិត​ជា​អាច​យល់​ អំពី​ការ​អ្វី​ដែល​នាង​កំពុង​ឆ្លង​កាត់។ ប៉ុន្តែ អ្នក​ស្រី​ស៊ូ ហ្វ៊ែន អាច​យល់​អំពី​ការ​ឈឺ​ចាប់ ក្នុង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍​របស់​គាត់​ ហើយ​អាច​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ជា​មួយ​គាត់​ផង​ដែរ។ បទ​ពិសោធន៍​របស់​អ្នក​ស្រី​ស៊ូ ហ្វ៊ែន បាន​ជួយ​ឲ្យ​គាត់​អាច​រួម​ដំណើរ​ជា​មួយ​ស្រ្តី​នោះ ហើយ​ធ្វើ​ឲ្យ​គាត់​អាច​ផ្តល់​ឲ្យ​ការ​កម្សាន្ត​ចិត្ត​ជា​ច្រើន ដែល​មនុស្ស​ជា​ច្រើន​មិន​អាច​ផ្តល់​ឲ្យ​បាន។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា ពេល​នេះ គាត់​ដឹង​ហើយ​ថា ព្រះ​ទ្រង់​នៅ​តែ​អាច​ប្រើ​គាត់។

យើង​អាច​ពិបាក​យល់​អំពី​មូល​ហេតុ ដែល​យើង​មាន​ការ​ឈឺ​ចាប់។ តែ​ព្រះ​ជា​ម្ចាស់​អាច​ប្រើ​ទុក្ខ​លំបាក​របស់​យើង តាម​របៀប​ដែល​យើង​មិន​នឹក​ស្មាន​ដល់។ ពេល​ដែល​យើង​ងាក​ទៅ​រក​ទ្រង់ ដើម្បី​ទទួល​ការ​កម្សាន្ត​ចិត្ត និង​សេចក្តី​ស្រឡាញ់ ក្នុង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក ទ្រង់​នឹង​ចម្រើន​កម្លាំង​យើង ឲ្យ​អាច​ជួយ​អ្នក​ដទៃ។ ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល​បាន​មើល​ឃើញ​បំណង​ព្រះ​ទ័យ​ព្រះ នៅ​ក្នុង​ទុក្ខ​លំបាក​របស់​គាត់។…

ដំណឹងដ៏អស្ចារ្យ!

មាន​ពេល​មួយ​ខ្ញុំ​បាន​អាន​កាសែត​ប្រចាំ​តំបន់ ឃើញ​មាន​អត្ថ​បទ​ដ៏​ខ្លី​មួយ តែ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់​ក្តៅ។ អត្ថ​បទ​នោះ​បាន​ពិពណ៌នា​ថា បន្ទាប់​ពី​អ្នក​ទោស​មួយ​ក្រុម​បាន​ចូល​រួម ក្នុង​កម្ម​វិធី​រឹត​ចំណង​គ្រួសារ ផ្អែក​ទៅ​លើ​សេចក្តី​ជំនឿ​លើ​ព្រះ ពួក​គេ​ក៏​បាន​ទទួល​ការ​អនុញ្ញាត​ដ៏​កម្រ ឲ្យ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ខ្លួន ដោយ​បើក​ចំហ។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​មិន​បាន​ជួប​កូន​ៗ​របស់​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ។ ថ្ងៃ​នោះ ពួក​គេ​មិន​បាន​ជួប​គ្នា នៅ​ក្នុង​បន្ទប់ ដែល​មាន​កញ្ចក់​ខណ្ឌ​ជា​ពីរ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​អាច​ប៉ះ និង​ឱប​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។ ទឹក​ភ្នែក​ពួក​គេ​ក៏​បាន​ស្រក់​ចុះ​មក ខណៈ​ពេល​ដែល​ពួក​គេ​មាន​ភាព​ស្និទ្ធ​ស្នាល កាន់​តែ​ខ្លាំង​ជា​មួយ​ក្រុម​គ្រួសារ​របស់​ខ្លួន ហើយ​របួស​របស់​ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ទទួល​ការ​ប្រោស​ឲ្យ​ជា។

សម្រាប់​អ្នក​អាន​ភាគ​ច្រើន នេះ​គ្រាន់​តែ​ជា​រឿង​ប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់​ក្រុម​គ្រួសារ​ទាំង​នោះ ការ​ឱប​គ្នា​ជា​ព្រឹត្តិ​ការណ៍ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ហើយ​សម្រាប់​អ្នក​ខ្លះ​ទៀត ដំណើរ​ការ​នៃ​ការ​អត់​ឱន​ទោស និង​ការ​ផ្សះផ្សា​ក៏​បាន​ចាប់​ផ្តើម។

ការ​អត់​ទោស​បាប ដែល​ព្រះ​ជា​ម្ចាស់​មាន​សម្រាប់​យើង និង​ការ​ផ្សះផ្សា​ដែល​ទ្រង់​បាន​ប្រទាន តាម​រយៈ​ព្រះ​រាជ​បុត្រា​ទ្រង់ គឺ​មិន​គ្រាន់​តែ​ជា​សេចក្តី​ពិត​ដ៏​សាមញ្ញ នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ​ប៉ុណ្ណោះ​ទេ។ អត្ថ​បទ​កាសែត​នៅ​ថ្ងៃ​នោះ បាន​និយាយ​អំពី​ការ​ផ្សៈផ្សា ដែល​បាន​រំឭក​យើង​ថា ការ​លៈ​បង់​របស់​ព្រះ​យេស៊ូវ គឺ​ជា​ដំណឹង​ដ៏​អស្ចារ្យ មិន​គ្រាន់​តែ​សម្រាប់​លោកិយ​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​អ្នក និង​ខ្ញុំ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ណា​យើង​មាន​អារម្មណ៍​ថា ពិបាក​ពេក ដោយ​សារ​កំហុស​ដែល​យើង​បាន​ធ្វើ នោះយើង​អាច​តោង​ឲ្យ​ជាប់​សេចក្តី​មេត្តា​របស់​ព្រះ​។ សេចក្តី​មេត្តា​ដ៏​ស្ថិត​ស្ថេរ​របស់​ទ្រង់ គឺ​ជា​ដំណឹង​ល្អ​ដែល​ប្រកាស​ថា ដោយ​សារព្រះ​យេស៊ូវ​បាន​សុគត​ជំនួស​យើង នោះ​យើង​អាច​ចូល​មក​រក​ព្រះ​វរបិតា ដោយ​ឲ្យ​ទ្រង់​លាង​សម្អាត​បាប​របស់​យើង ឲ្យ “សដូច​ព្រិល”(ទំនុកដំកើង ៥១:៧)។ ស្ថិត​ក្នុង​ពេល​បែប​នោះ ពេល​ដែល​យើង​ដឹង​ថា…

ការរៀបចំ សម្រាប់ធ្វើការល្អ

មាន​ពេល​មួយ ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​វិស្សម​កាល នៅ​ប្រទេស​ក្រៅ។ ពេល​ដែល​យើង​កំពុង​តែ​ដើរ​តាម​ផ្លូវ មាន​មនុស្ស​មាឌ​ធំ​ម្នាក់ ដែល​យើង​មិន​ដែល​ស្គាល់ បាន​ដើរ​មក​រក​យើង ធ្វើ​ឲ្យ​យើង​រាថយ ដោយ​ការ​ភ័យ​ខ្លាច​។ ​ដំណើរ​កម្សាន្ត​របស់​យើង​លើក​នោះ​បាន​ជួប​រឿង​អាក្រក់​ជា​ច្រើន​មក​ហើយ។ យើង​ត្រូវ​គេ​ស្រែក​គំហក​ដាក់ ត្រូវ​គេបោក​ប្រាស់ និង​ត្រូវ​គេ​កេង​ប្រវ័ញ្ច​ជា​ច្រើន​លើក​ច្រើន​សារ។ តើ​យើង​នឹង​ត្រូវ​ជួប​រឿង​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​ទៀត​ឬ? ពេល​នោះ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ តាម​ពិត​បុរស​នោះ គ្រាន់​តែ​ចង់​បង្ហាញ​កន្លែង ដែល​យើង​អាច​មើល​ទេសភាព​ដ៏ស្រស់​ស្អាត​បំផុត​របស់​ទីក្រុង​របស់​គាត់​ប៉ុណ្ណោះ។ បន្ទាប់​មក គាត់​ក៏​បាន​ហុច​ដុំ​ស្ករ​សូកូឡា​មួយ​ដុំ​មក​យើង ដោយ​ទឹកមុខ​ញញឹម ហើយ​ក៏​បាន​ចាក​ចេញ​ទៅ។ អំពើ​ល្អដ៏​តូច​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ​ពេញ​មួយ​ថ្ងៃ និយាយ​រួម ការ​នេះ​បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​យើង​មាន​ន័យ។  រឿង​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​ការ​ដឹង​គុណ ចំពោះ​បុរស​ម្នាក់​នោះ និង​ចំពោះ​ព្រះ​ជា​ម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ឡើង​វិញ។

តើ​ហេតុ​អ្វី បាន​ជា​បុរស​ម្នាក់​នោះ​ដើរ​មក​រក​មនុស្ស​ពីរ​នាក់ ដែល​គាត់​មិន​ដែល​ស្គាល់ នៅ​ថ្ងៃ​នោះ? តើ​គាត់​កំពុង​តែដើរ​រក​នរណា​ម្នាក់ ដែល​គាត់​អាច​ឲ្យ​ស្ករ​សូកូឡា​នោះ ដើម្បី​ឲ្យ​គេ​សប្បាយ​ចិត្ត​ឬ?

វា​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​អំពើ​ល្អ​ដ៏​តូច​បំផុត អាច​នាំ​មក​នូវ​ស្នាម​ញញឹម​ស្រស់​បំផុត  ហើយ​ថែម​ទាំង​អាច​នាំនរណា​ម្នាក់ ទៅ​រក​ព្រះ​ជា​ម្ចាស់។ ព្រះ​គម្ពីរ​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់ នៃ​ការ​ធ្វើ​ការ​ល្អ​(យ៉ាកុប ២:១៧,២៤)។ បើ​យើង​បាន​ទទួល​ការ​ជម្រុញ​ចិត្ត ឲ្យ​ធ្វើ​ការ​ល្អ នោះ​យើង​មាន​ការធានា​ថា ព្រះ​ជា​ម្ចាស់​មិន​គ្រាន់​តែ​ជួយ​ឲ្យ​យើង​អាច​ធ្វើ​ការ​ល្អ​ប៉ុណ្ណោះ​ឡើយ តែ​ថែម​ទាំង​បាន “រៀប​ចំ​ទុក​ជា​មុន ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​ល្អ” ទៀត​ផង​(អេភេសូរ ២:១០)។

ថ្ងៃ​នេះ ព្រះ​ជា​ម្ចាស់​ប្រហែល​ជា​បាន​រៀប​ចំ​យើង ឲ្យ​ទៅ​ជួប​នរណា​ម្នាក់ ដែល​កំពុង​តែ​ត្រូវ​ការ​ពាក្យ​លើក​ទឹក​ចិត្ត នៅ​ថ្ងៃនេះ…

ពេលដែលព្រះជាម្ចាស់មានបន្ទូលថា ទេ

ពេល​ដែល​ខ្ញុំ​បាន​ចូល​ធ្វើ​ទាហាន នៅ​អាយុ​១៨​ឆ្នាំ ដូច​យុវជន​សឹង្ហ​បូរី​ទំាង​អស់ ខ្ញុំ​ក៏​បាន​អធិស្ឋាន ដោយ​ចិត្ត​ស្រេក​ឃ្លាន​ចង់​បាន​មុខ​នាទី​ដែល​ស្រួល​ៗ ដូច​ជា អ្នក​ធ្វើ​ការ​ក្នុង​ការិយា​ល័យ ឬ​អ្នក​បើក​បរ​ជា​ដើម។​  ដោយសារ​ខ្ញុំ​មិន​មាន​កាយ​សម្បទា​រឹង​មាំ​ ខ្ញុំសង្ឃឹម​ថា គេ​នឹង​មិន​ឲ្យ​ខ្ញុំ​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​ការ​ប្រយុទ្ធ ដែល​ពិបាក​ៗ​ឡើយ។ ប៉ុន្តែ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អាន​ព្រះ​គម្ពីរ មាន​ខគម្ពីរ​មួយ​បាន​លេច​ឡើង ចេញ​ពី​ទំព័រ​ព្រះ​គម្ពីរ គឺ​ខ​គម្ពីរ​ដែល​ចែង​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ … ”(២កូរិនថូស ១២:៩)។

មុន​នោះ ខ្ញុំ​បាន​ធ្លាក់​ទឹក​ចិត្ត ប៉ុន្តែ ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​មាន​អារម្មណ៍​បែប​នេះ​ទៀត​ឡើយ។ ព្រះ​ទ្រង់​បាន​ឆ្លើយ​តប​ការ​អធិស្ឋានរបស់​ខ្ញុំ​ហើយ។ បើ​សិន​ជា​គេ​ចាត់​តាំង​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ពិបាក នោះ​ទ្រង់​នឹង​ថែរក្សា ហើយ​ផ្គត់​ផ្គង់​ខ្ញុំ​មិន​ខាន។

ដូច​នេះ ទី​បំផុត គេ​ក៏​បាន​ចាត់​តាំង​ឲ្យ​ខ្ញុំ​ហ្វឹក​ហាត់​ក្នុង​កង​រថពាស​ដែក ដោយ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​តែង​តែ​ចូល​ចិត្ត​ធ្វើ។​ សព្វ​ថ្ងៃនេះ ពេល​ខ្ញុំ​ក្រឡេក​មក​មើល​អនុស្សាវរីយ៍​កាល​នៅ​ហ្វឹក​ហាត់​ទាហាន ​ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ទ្រង់​មិន​បាន​ប្រទាន​នូវអ្វី​ដែល​ខ្ញុំ​ចង់​បាន ក្នុង​អំឡុង​ពេល​នោះ។ ការ​ហ្វឹក​ហាត់​ទាហាន និង​បទ​ពិសោធន៍​ទាំង​នោះ បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ភាព​រឹង​មាំ​ផ្នែក​ផ្លូវកាយ ផ្លូវ​ចិត្ត ហើយ​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត ដើម្បី​ចូល​ទៅ​ក្នុង​ភាព​ពេញ​វ័យ។

ក្នុង​បទ​គម្ពីរ​អេសាយ ២៥:១-៥ បន្ទាប់​ពី​ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ការ​ដាក់​ទោស​មក​លើ​ជន​ជាតិ​អ៊ីស្រាអែល និង​ការរំដោះ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ពួក​គេ នៅ​ពេល​បន្ទាប់​មក​ទៀត គាត់​ក៏​បាន​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ សម្រាប់​ផែន​ការ​ដែល​ទ្រង់មាន​សម្រាប់​ពួក​គេ។ លោក​អេសាយ​ក៏​បាន​កត់​សំគាត់​ផង​ដែរ​ថា ព្រះ​ជា​ម្ចាស់ “បាន​រៀប​ផែន​ការ​តាំង​ពី​យូរ​មក​ហើយ” ដើម្បី​ឲ្យ“ការ​ដ៏​អស្ចារ្យ​ទាំង​នោះ” បាន​កើត​ឡើង(ខ.១) ​ប៉ុន្តែ ទន្ទឹម​នឹង​នោះ…

សេចក្តីស្រឡាញ់របស់ម្តាយ

ពេល​ដែល​ឪពុក​ម្តាយ​របស់​អ្នក​ស្រី​ស៊ូ(Sue)លែង​លះ​គ្នា កាល​គាត់​នៅ​តូច ជម្លោះ​ផ្លូវ​ច្បាប់​ទាក់​ទង​នឹង​សិទ្ធិ​អាណាព្យាបាល និងបញ្ហា​របស់​គាត់​ជា​ច្រើន​ទៀត ក៏​បាន​កើត​ឡើង ហើយ​គេ​ក៏​បាន​សម្រេច​ឲ្យ​គាត់​ទៅ​រស់​នៅ​ ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​រយៈ។ នៅ​ទីនោះ គាត់​ត្រូវ​ក្មេង​ធំ​ជាង​ធ្វើ​បាប ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា ឯ​កោ ដូច​ត្រូវ​គេ​បោះ​បង់​ចោល។ ម្តាយ​របស់​គាត់​បាន​មក​មើល​គាត់​តែ​មួយ​ខែ​ម្តង​ប៉ុណ្ណោះ ហើយ​នាង​ស្ទើរ​តែ​មិន​ដែល​បាន​ឃើញ​មុខ​ប៉ា​របស់​គាត់។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ម្តាយ​របស់​គាត់​ក៏​បាន​ប្រាប់​គាត់​ថា បទ​បញ្ជា​របស់​ផ្ទះ​នោះ​បាន​រារាំង​មិន​ឲ្យ​គាត់ មក​លេង​គាត់​ឲ្យ​បាន​ញឹក​ញាប់ តែ​គាត់​បាន​មក​ឈរ​នៅ​ក្បែរ​របង​ផ្ទះ​នោះ​ជា​រៀង​រាល់​ថ្ងៃ ដោយ​សង្ឃឹម​ថា នឹង​បាន​ឃើញ​កូន​ស្រី​គាត់ តែ​បន្តិច​ក៏​អស់​ចិត្ត។ គាត់​និយាយ​ថា ជួន​កាល គាត់​គ្រាន់​តែ​ចង់​ឃើញ​កូន​ស្រី​គាត់​លេង​នៅ​ក្នុង​សួន​ច្បារ ហើយ​ចង់​ដឹង​ថា នាង​សុខ​សប្បាយ​ឬ​ទេ។

ពេល​ដែល​អ្នក​ស្រី​ស៊ូ​ចែក​ចាយ​អំពី​រឿង​នេះ​ដល់​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់។ ជួន​កាល យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ត្រូវ​គេ​បោះ​បង់​ចោល និង​ឯ​កោ នៅ​ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក។ យើង​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ដែល​បាន​ដឹង​ថា តាម​ពិត ព្រះ​ជា​ម្ចាស់​កំពុង​តែ​ថែរក្សា​យើង​គ្រប់​ពេល​វេលា(ទំនុក​ដំកើង ៣៣:១៨)។ ទោះយើង​មិន​អាច​មើល​ទ្រង់​ឃើញ​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​គង់​ក្បែរ​យើង​ជា​និច្ច។ ព្រះ​នេត្រ និង​ព្រះ​ទ័យ​របស់​ទ្រង់ តែង​តែ​នៅជាប់​នឹង​យើង​ជា​និច្ច ទោះ​យើង​ទៅ​ទី​ណា​ក៏ដោយ គឺ​មិន​ខុស​ពី​ឪពុក​ម្តាយ​ដែល​ស្រឡាញ់​កូន​នោះ​ទេ។ តែ​ដោយ​សារ​ទ្រង់​ជា​ព្រះ នោះ​ទ្រង់​អាច​ជួយ​យើង​បាន​គ្រប់​ពេល ។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៩១ បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​ទ្រង់​រំដោះ ការពារ និង​លើក​កូន​របស់​ទ្រង់​ឡើង។ ព្រះ​អង្គ​មិន​គ្រាន់​តែ​ជា​ទី​ជ្រក​កោន និង​ជម្រក​ប៉ុណ្ណោះ​ឡើយ​។ ខណៈ​ពេល​ដែល​យើង​ដើរ​កាត់​ជ្រលង​ដ៏​ងងឹត​នៃ​ជីវិត យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត…

មិនបញ្ឈប់ការសាងសង់

ពេល​ដែល​លោក​សាយម៉ុន​មាន​ឱកាស​ទទួល​មុខ​នាទី​ថ្មី នៅ​កន្លែង​ធ្វើ​ការ គាត់​ជឿ​ថា វា​ជា​ឱកាស ដែល​ព្រះ​ទ្រង់​ប្រទាន។ បន្ទាប់​ពី​គាត់​បាន​អធិស្ឋាន សូម​ព្រះ​ទ្រង់​ជួយ​គាត់ ក្នុង​ការ​សម្រេច​ចិត្ត និង​ការ​ដឹក​នាំ គាត់​ក៏​បាន​ដឹង​ថា ព្រះ​អង្គ​កំពុង​តែប្រទាន​ឲ្យ​គាត់​មាន​ឱកាស ដើម្បី​មាន​ការ​ទទួល​ខុស​ត្រូវ​កាន់​តែ​ធំ​ជាង​មុន។ អ្វី​ៗ​ក៏​មាន​ភាព​រលូន ហើយ​ចៅ​ហ្វាយ​របស់​គាត់ ក៏​បាន​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​គាត់។ ប៉ុន្តែ បន្ទាប់​មក អ្វី​ៗ​ក៏​បាន​ចាប់​ផ្តើម​មាន​បញ្ហា។ មិត្ត​រួម​ការងារ​របស់​គាត់​ខ្លះ មិន​ពេញ​ចិត្ត​នឹង​ការ​ឡើង​តំណែង​របស់​គាត់ ហើយ​ក៏​បាន​បដិសេធន៍​មិន​ព្រម​សហការណ៍​ជា​មួយ​គាត់។ គាត់​ក៏​ចាប់​ផ្តើម​ឆ្ងល់​ថា តើ​គាត់​គួរ​តែ​បោះ​បង់​ចោល​ឬ​អត់?

ពេល​ដែល​ពួក​អ៊ីស្រាអែល​វិល​ត្រឡប់​មក​ទីក្រុង​យេរូសាឡិម ដើម្បី​កសាង​ដំណាក់​របស់​ព្រះ​ឡើង​វិញ ពួក​ខ្មាំង​សត្រូវ​ក៏​បាន​ព្យាយាម​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច និង​ការ​បាក់​ទឹក​ចិត្ត​(អែសរ៉ា ៤:៤)។ ពួក​អ៊ីស្រាអែល​ក៏​បាន​ផ្អាក​ការ​សាង​សង់ ប៉ុន្តែ ពួក​គេ​ក៏​បាន​ធ្វើ​បន្ត​ទៀត ពេល​ដែល​ព្រះ​ទ្រង់​លើក​ទឹក​ចិត្ត​ពួក​គេ តាម​រយៈ​ហោរា​ហាកាយ និង​ហោរា​សាការី​(៤:២៤-៥:២)។

ពួក​ខ្មាំង​សត្រូវ​ក៏​បាន​មក​រក​រឿង​ពួក​គេ​ជា​ថ្មី​ម្តង​ទៀត។ ប៉ុន្តែ លើក​នេះ ពួក​គេ​បាន​អត់​ទ្រាំ ដោយ​ដឹង​ថា “ព្រះ​នេត្រ​នៃ​ព្រះ​របស់​ពួក​គេ បាន​ទត​មើល​ពួក​គេ​”(៥:៥)។ ពួកគេ​ក៏​បាន​ប្រកាន់​ខ្ជាប់ តាម​ការ​ណែនាំ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ក៏​បាន​​ទុក​ចិត្ត​ថា ទ្រង់​នឹង​ចម្លង​ពួក​គេ ឲ្យ​ឆ្លង​កាត់​ការ​ប្រឆាំង ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ។ ជា​ការ​ពិត​ណាស់ ព្រះ​ទ្រង់​ក៏​បាន​ប៉ះ​ពាល់​ព្រះទ័យ​របស់​ស្តេច​ពើរស៊ី ឲ្យ​គាំ​ទ្រ​ការ​សាង​សង់​ព្រះ​វិហារ ដល់​ចប់​សព្វ​គ្រប់(ខ.១៣-១៤)។

យ៉ាង​ណា​មិញ លោក​សាយមុន​ក៏​បាន​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ​ជា​ម្ចាស់ ក្នុង​សម្រេច​ចិត្ត​ថា តើ​គាត់​គួរ​តែ​បន្ត​ការងារ​របស់​គាត់ ឬត្រូវ​ស្វែង​រក​មុន​នាទី​ថ្មី។ ពេល​គាត់​ដឹង​ថា ព្រះ​ទ្រង់​កំពុង​ត្រាស​ហៅ​គាត់ ឲ្យ​បន្ត​នៅ​ធ្វើ​ការ គាត់​ក៏​បាន​ពឹង​ផ្អែក​លើ​កម្លាំងរបស់​ទ្រង់…

តែងតែស្វាគមន៍ជានិច្ច

បន្ទាប់​ពី​អែនជី(Angie) បាន​តស៊ូ នៅ​ក្នុង​ការ​រៀន​សូត្រ​ឲ្យ​បាន​ចំណាត់​ថ្នាក់​ល្អ អស់​បី​បួន​ឆ្នាំ​មក ទី​បំផុត គេ​បាន​ដក​នាង​ចេញ​ពី​សាលា​បឋម​សិក្សា​ដែល​ឈាន​មុខ​គេ ហើយ​ក៏​បាន​ផ្ទេរ​ទៅ​សាលា “ធម្មតា”។ នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​ក្លា នៅ​ប្រទេស​សឹង្ហ​បូរី គេ​សង្ឃឹម​ថា ការ​បាន​ទៅ​រៀន​នៅ​សាលា “ល្អ” នឹង​នាំ​ឲ្យ​ពួក​គេ​មាន​អនាគត​ល្អ ហេតុ​នេះ​ហើយ មនុស្ស​ជា​ច្រើន​ក៏​បាន​គិត​ថា ការ​ផ្ទេរ​ចេញ​ពី​សាលា​ដ៏​ឈាន​មុខ​នេះ គឺ​ជា​បរាជ័យ​របស់​អេនជី​។

ឪពុក​ម្តាយ​របស់​អេនជី មាន​ការ​ខក​ចិត្ត ហើយ​អេនជី​ក៏​មាន​អារម្មណ៍​ថា នាង​ហាក់​ដូច​ជា​ត្រូវ​គេ​ទម្លាក់​អញ្ចឹង។ ប៉ុន្តែ បន្ទាប់​ពី​នាង​បាន​ចូល​រៀន​នៅ​សាលា​ថ្មី មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់​នេះ ក៏​បាន​ដឹង​ថា ការ​ទៅ​រៀន​ជា​មួយ​សិស្ស​ចំណាត់​ថ្នាក់​មធ្យម មាន​ន័យ​យ៉ាង​ណា​ចំពោះ​ខ្លួន​នាង។ នាង​ក៏​បាន​ប្រាប់​ម្តាយ​នាង​ថា នាង​ចង់​រៀន​នៅ​សាលា​ថ្មី​នេះ។ ទី​បំផុត នាង​មាន​អារម្មណ៍​ថា គេ​បាន​ទទួល​ស្វាគមន៍​នាង​ហើយ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​សាខេ ដែល​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង ពេល​ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​នឹង​យាង​ចូល​ផ្ទះ​របស់​អ្នក​យក​ពន្ធ​ម្នាក់​នេះ​(លូកា ១៩:៥)។​ ព្រះ​គ្រីស្ទ​សព្វ​ព្រះ​ទ័យ​នឹង​សោយ​អាហារ​ជា​មួយ​ អ្នក​ដែល​បាន​ដឹង​ថា​ខ្លួន​មាន​ចំណុច​ខ្វះ​ខាត ហើយ​មិន​ស័ក្តិ​សម​នឹង​ទទួល​ព្រះ​គុណ​របស់​ព្រះ(ខ.១០)។ ព្រះ​យេស៊ូវ​បាន​រក​យើង ហើយ​ស្រឡាញ់​យើង ទោះ​យើង​មាន​លក្ខណៈ​ដូច​ម្តេច​ក៏​ដោយ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​បាន​សន្យា​ថា យើង​នឹង​បាន​ល្អ​ឥត​ខ្ចោះ តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់។ ទ្រង់​ធ្វើ​ឲ្យ​យើង​មាន​ភាពល្អ​ឥត​ខ្ចោះ តាម​រយៈ​ព្រះ​គុណ​របស់​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ។

ជា​ញឹក​ញាប់ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​របស់​ខ្ញុំ គឺ​ជា​ការ​តស៊ូ​ជា​ប្រចាំ ដោយ​ដឹង​ថា ជីវិត​របស់ខ្ញុំ​បាន​ខ្វះ​មិន​ដល់​សិរីល្អ​របស់​ព្រះ​ជា​ម្ចាស់។ តែ​ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ពេល​ដែល​បាន​ដឹង​ថា…