សដូចហិមៈ
កាលពីខែធ្នូ ឆ្នាំមុន ខ្ញុំ និងក្រុមគ្រួសារខ្ញុំ បានធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំ។ យើងបានរស់នៅក្នុងតំបន់មានអាកាសធាតុត្រូពិចពេញមួយជីវិតយើង ដូចនេះ ពេលនោះជាលើកទីមួយ ដែលយើងបានឃើញព្រឹល ក្នុងទិដ្ឋភាពដ៏អស្ចារ្យ។ ពេលដែលយើងកំពុងគិតអំពីព្រឹលដែលកំពុងគ្របដណ្តប់ទីវាល ស្វាមីខ្ញុំក៏បានដកស្រង់បទគម្ពីរអេសាយ ដែលបានចែងថា “ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ”(អេសាយ ១:១៨)។
បន្ទាប់មក កូនស្រីអាយុបីឆ្នាំរបស់យើង ក៏បានសួរអំពីអត្ថន័យនៃពាក្យពណ៌ក្រហមទែង ហើយនាងក៏បានសួរយើងថា “តើពណ៌ក្រហមជាពណ៌អាក្រក់ឬ?” នាងដឹងថា អំពើបាបជាអ្វីដែលព្រះទ្រង់មិនចូលចិត្ត តែខគម្ពីរនេះ គ្រាន់តែនិយាយអំពីពណ៍ក្នុងន័យប្រៀបធៀបប៉ុណ្ណោះ។ ក្នុងបទគម្ពីរនេះ ពាក្យពណ៌ក្រហមទែងដែលលោកអេសាយបានប្រើ គឺជាពណ៌ក្រហមដែលមានក្នុងថ្នាំសម្រាប់ជ្រលក់ក្រណាត់ ដែលគេផលិតពីពងសត្វល្អិតម្យ៉ាងនៅសម័យនោះ។ គេជ្រលក់ក្រណាត់ទៅក្នុងពណ៌ក្រហមនោះពីរដង ដើម្បីឲ្យពណ៌នោះនៅជាប់នឹងក្រណាត់បានល្អ។ ទឹកភ្លៀង ឬការបោកគក់មិនអាចធ្វើឲ្យជ្រះពណ៌ពីក្រណាត់បានឡើយ។ អំពើបាបគឺមានលក្ខណៈដូចនេះឯង។ មនុស្សមិនអាចពឹងផ្អែកទៅលើសមត្ថភាពខ្លួនឯង ដើម្បីលាងជម្រះអំពើបាបរបស់ខ្លួនបានឡើយ។ អំពើបាបបានចាក់ឫសជាប់ក្នុងចិត្តមនុស្ស។
មានតែព្រះទេដែលអាចលាងជម្រះអំពើបាបចេញពីចិត្តយើងបាន។ នៅថ្ងៃនោះ ពេលដែលយើងមើលទៅភ្នំ យើងក៏បានស្ងើចសរសើរពណ៌សសុទ្ធ ដែលតំណាងឲ្យភាពបរិសុទ្ធរួចពីបាប។ ព្រះទ្រង់នឹងអត់ទោសបាបឲ្យយើង ពេលដែលយើងលន់តួបាប ប្រែចិត្តចេញពីបាប ហើយងាកបែរមករកព្រះ ដើម្បីឲ្យទ្រង់លាងសម្អាត(កិច្ចការ ៣:១៩) ព្រះទ្រង់នឹងអត់ទោសឲ្យយើង ហើយប្រទានឲ្យយើងមានជីវិតថ្មី។ មានតែតាមរយៈការលះបង់របស់ព្រះយេស៊ូវទេ ដែលយើងអាចទទួលចិត្តបរិសុទ្ធ ដែលគ្មាននរណាអាចឲ្យយើងបាន ក្រៅពីទ្រង់។ នេះពិតជាអំណោយដ៏អស្ចារ្យណាស់!-KEILA OCHOA
មានសមត្ថភាព និងនៅទំនេរ
ពេលខ្ញុំបានទទួលដំណឹងថា ម្តាយខ្ញុំមានជម្ងឺមហារីក ស្វាមីរបស់ខ្ញុំកំពុងនៅកន្លែងធ្វើការ។ ខ្ញុំក៏បានផ្ញើសារឲ្យគាត់ ហើយក៏បានទាក់ទងមិត្តភក្តិ និងសាច់ញាតិ។ ប៉ុន្តែ គ្មាននរណាទំនេរសោះ។ ខ្ញុំក៏បានគ្របមុខ ដោយដៃទាំងពីរកំពុងតែញ័រ ហើយក៏បានអធិស្ឋានទាំងខ្សិបខ្សួលថា “ព្រះអម្ចាស់ សូមជួយទូលបង្គំផង”។ ខ្ញុំក៏បាននឹកចាំព្រះបន្ទូល ដែលបានធានាដល់ខ្ញុំថា ទ្រង់គង់នៅជាមួយខ្ញុំជានិច្ច។ ការនេះក៏បានកម្សាន្តចិត្តខ្ញុំ ក្នុងពេលដែលខ្ញុំមានអារម្មណ៍ឯកោយ៉ាងខ្លាំង។
ក្រោយមក ខ្ញុំក៏បានអរព្រះគុណព្រះអម្ចាស់ ពេលដែលស្វាមីខ្ញុំបានវិលត្រឡប់មកផ្ទះវិញ ហើយក៏បានទទួលការលើកទឹកចិត្តពីមិត្តភក្តិ និងសាច់ញាតិជាបន្តបន្ទាប់។ ប៉ុន្តែ អារម្មណ៍កក់ក្តៅ ដែលបានពីការដឹងថា ព្រះទ្រង់គង់នៅជាមួយ ក្នុងពេលដ៏ឯកោពីរបីម៉ោងនោះ បានផ្តល់ការបញ្ជាក់ដល់ខ្ញុំថា ព្រះទ្រង់បានត្រៀមខ្លួនជានិច្ច ដើម្បីនឹងជួយខ្ញុំ ដោយព្រះទ័យស្មោះត្រង់ ទោះជានៅទីណា ឬនៅពេលណាក៏ដោយ។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៤៦ អ្នកនិពន្ធទំនុកដំកើង បានប្រកាសថា ព្រះទ្រង់ជាទីជ្រកកោន ជាកម្លាំង និងជាជំនួយ(ខ.១)។ ពេលយើងមានអារម្មណ៍ថា ភាពវឹកវរកំពុងហ៊ុមព័ទ្ធជុំវិញយើង ឬអ្វីៗដែលយើងបានគិត បានរំលំរលាយអស់ នោះចូរកុំខ្លាចឡើយ(ខ.២-៣)។ ព្រះទ្រង់មិនចេះទ្រេតទ្រោត(ខ.៤-៧)។ អំណាចទ្រង់ជាភស្តុតាង និងមានប្រសិទ្ធិភាពជានិច្ច(ខ.៨-៩)។ ព្រះដ៏អស់កល្បដែលជួយយើង ទ្រង់ប្រទានឲ្យយើងមានទំនុកចិត្ត ចំពោះលក្ខណៈសម្បត្តិដែលមិនចេះប្រែប្រួលរបស់ទ្រង់(ខ.១០)។ ព្រះអម្ចាស់ដែលជាទីមាំមួននៃយើង គង់នៅជាមួយយើងជារៀងរហូត(ខ.១១)។
ព្រះទ្រង់បង្កើតសិស្សទ្រង់មក ដើម្បីឲ្យជួយគ្នា ដោយអធិស្ឋាន ហើយលើកទឹកចិត្តគ្នាទៅវិញទៅមក។ ប៉ុន្តែ ទ្រង់ក៏បានបញ្ជាក់ផងដែរថា…
ដូចក្មេងតូច
នៅពេលល្ងាចថ្ងៃមួយ កាលពីច្រើនឆ្នាំកន្លងទៅ បន្ទាប់ពីលួអាន(Luann) ភរិយាខ្ញុំ នាំកូនស្រីអាយុពីរឆ្នាំរបស់យើង អធិស្ឋានមុនចូលគេងហើយ ក្មេងតូចម្នាក់នេះក៏បានសួរម្តាយនាងថា “ម៉ាក់ ព្រះយេស៊ូវនៅទីណា?” ពេលនោះម្តាយនាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភរិយារបស់ខ្ញុំក៏បានឆ្លើយថា “ព្រះយេស៊ូវគង់នៅនគរស្ថានសួគ៌ ហើយគង់នៅគ្រប់ទិសទី និងកំពុងគង់នៅជាមួយយើងនៅទីនេះផងដែរ។ ហើយទ្រង់អាចគង់នៅក្នុងចិត្តកូន បើសិនជាកូនចង់យាងទ្រង់ចូលគង់”។ នាងក៏បានឆ្លើយថា “កូនចង់ឲ្យព្រះយេស៊ូវគង់នៅក្នុងចិត្តកូន”។ ម្តាយរបស់នាងក៏បានតបថា “កូនអាចយាងទ្រង់ចូលគង់នៅពេលណាក៏បាន”។ នាងក៏បានប្រាប់ថា “កូនចង់យាងទ្រង់ចូលគង់នៅក្នុងចិត្តកូន នៅពេលឥឡូវនេះ”។ ពេលនោះ ក្មេងស្រីតូចម្នាក់នេះក៏បាននិយាយថា “ព្រះយេស៊ូវ សូមយាងចូលគង់ក្នុងចិត្តទូលបង្គំ ហើយគង់នៅជាមួយទូលបង្គំ”។ ហើយនាងក៏បានចាប់ផ្តើមការធ្វើដំណើរនៃសេចក្តីជំនឿជាមួយទ្រង់ ចាប់ពីពេលនោះមក។
ពេលពួកសិស្សព្រះយេស៊ូវសួរទ្រង់ថា តើនរណាធំជាងគេ ក្នុងនគរស្ថានសួគ៌ ទ្រង់ក៏បានហៅក្មេងតូចម្នាក់ ឲ្យមកក្នុងកណ្តាលចំណោមពួកគេ(ម៉ាថាយ ១៨:១-២)។ ទ្រង់មានព្រះបន្ទូលថា “បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ដូច្នេះ អ្នកណាដែលបន្ទាបខ្លួន ឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថា ធំជាងគេក្នុងនគរស្ថានសួគ៌ហើយ អ្នកណាដែលទទួលកូនតូចណាមួយដូចកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថា ទទួលខ្ញុំដែរ”(ខ.៣-៥)។
ព្រះយេស៊ូវសព្វព្រះទ័យនឹងបង្រៀនយើងថា ក្មេងដែលមានជំនឿលើទ្រង់ អាចធ្វើជាគំរូដ៏ល្អនៃសេចក្តីជំនឿ។ ទ្រង់ក៏បានប្រាប់យើង ឲ្យស្វាគមន៍អ្នកដែលបើកចិត្តថ្វាយទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលថា “ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា”(១៩:១៤)។-DAVID MCCASLAND
ក្តីអំណរ
ខ្ញុំកំពុងតែឈានទៅរករដូវកាលថ្មីយ៉ាងឆាប់រហ័ស គឺ “រដូវរងា” នៃភាពចាស់ជរា ប៉ុន្តែ ខ្ញុំមិនទាន់ទៅដល់នៅឡើយទេ។ ទោះបីជាថ្ងៃខែឆ្នាំបានបោលទៅមុខយ៉ាងឆាប់រហ័ស ហើយជួនកាល ខ្ញុំចង់បន្ថយល្បឿនវាក៏ដោយ ក៏ខ្ញុំនៅតែមានក្តីអំណរ ដែលបានជួយទ្រទ្រង់ខ្ញុំ ឲ្យបន្តដំណើរទៅមុខទៀត។ ថ្ងៃថ្មីនីមួយៗ ជាថ្ងៃថ្មីដែលព្រះអម្ចាស់បានប្រទានខ្ញុំ។ ខ្ញុំអាចថ្លែងជាមួយអ្នកនិពន្ធបទទំនុកដំកើងថា “នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា …ព្រមទាំងសំដែងពីសេចក្តីសប្បុរសនៃទ្រង់នៅពេលព្រឹក ហើយពីសេចក្តីស្មោះត្រង់របស់ទ្រង់រាល់តែយប់”(ទំនុកដំកើង ៩២:១-២)។
ទោះបីជាជីវិតខ្ញុំ មានការតស៊ូ និងការឈឺចាប់ និងទុក្ខលំបាកផ្សេងទៀត ដែលជួនកាលខ្ញុំមានអារម្មណ៍ថា ហួសសមត្ថភាពខ្ញុំក៏ដោយ ក៏ព្រះទ្រង់ជួយឲ្យខ្ញុំអាចចូលរួមជាមួយអ្នកនិពន្ធទំនុកដំកើង នៅក្នុងការ “បន្លឺឡើង ដោយអំណរ ចំពោះការនៃព្រះហស្តទ្រង់”(ខ.៤)។ គឺអំណរ ដោយសារព្រះពរដែលទ្រង់ប្រទាន ក្រុមគ្រួសារ មិត្តភក្តិ និងកិច្ចការដែលខ្ញុំធ្វើដោយពេញចិត្ត។ ហើយក៏ជាក្តីអំណរ ដោយសារស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ និងព្រះបន្ទូលដែលទ្រង់បានបណ្តាលចិត្តគេឲ្យតែង។ ក៏ដូចជាក្តីអំណរ ដោយសារព្រះយេស៊ូវបានស្រឡាញ់យើងខ្លាំងដល់ម្ល៉េះ បានជាទ្រង់សុគតជួសបាបយើង។ ហើយក៏ជាក្តីអំណរ ដោយសារទ្រង់ប្រទានព្រះវិញ្ញាណ ដែលជាប្រភពនៃក្តីអំណរដ៏ពិត(រ៉ូម ១៥:១៣)។ ដោយសារព្រះអម្ចាស់ នោះអ្នកជឿទ្រង់ អាច “នឹងលូតលាស់ឡើង
ដូចជាដើមលម៉ើរ … គេនឹងនៅតែកើតផល គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់”(ទំនុកដំកើង ៩២:១២-១៤)។
តើផលផ្លែនោះជាអ្វី? ទោះយើងស្ថិតក្នុងកាលៈទេសៈណា ឬរដូវកាលអ្វីក៏ដោយនៃជីវិត…
ពាក្យសម្តីចុងក្រោយ
ថ្ងៃមួយ ក្នុងអំឡុងពេលម៉ោងទស្សនវិជ្ជា នៅសកលវិទ្យាល័យ មានសិស្សម្នាក់បានបញ្ចេញមតិអុជអាល មកលើទស្សនៈរបស់សាស្រ្តាចារ្យ។ សិស្សដទៃទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលលោកគ្រូអរគុណគាត់ ហើយក៏បានឲ្យសិស្សម្នាក់ទៀតបញ្ចេញមតិ។ ក្រោយមក ពេលគេសួរគាត់ថា ហេតុអ្វីគាត់មិនបានបញ្ចេញប្រតិកម្មចំពោះសិស្សម្នាក់នោះ? គាត់ក៏បានប្រាប់គេថា គាត់កំពុងរៀនជៀសវាងការនិយាយឥតបើគិត។
គ្រូបង្រៀនម្នាក់នេះបានស្រឡាញ់ ហើយថ្វាយព្រះកិត្តិនាមដល់ព្រះ ហើយគាត់ចង់ប្រកាន់ខ្ជាប់នូវវិញ្ញាណនៃការបន្ទាបខ្លួន ខណៈពេលដែលគាត់បង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ទ្រង់។ ព្រះបន្ទូលទ្រង់បានរំឭកខ្ញុំ អំពីគ្រូបង្រៀនម្នាក់ទៀត ដែលបានរស់នៅកាលពីសម័យយូរណាស់មកហើយ។ គាត់ជាអ្នកនិពន្ធព្រះគម្ពីរសាស្តា។ ទោះគាត់មិនបានលើកឡើងពីរបៀបប្រឈមុខដាក់មនុស្សមានកំហឹងក៏ដោយ ក៏គាត់បានមានប្រសាសន៍ថា ពេលយើងចូលទៅជិតព្រះអម្ចាស់ យើងគួរតែបោះជំហានដោយប្រយ័ត្ន ហើយ “ចូលទៅជិត ដើម្បីស្តាប់” ជាជាងប្រញាប់និយាយស្តី ហើយមានចិត្តដែលរហ័សតបត។ ការធ្វើដូចនេះ គឺមានន័យថា យើងទទួលស្គាល់ថា ទ្រង់ជាព្រះអម្ចាស់ ហើយយើងជាអ្នកដែលទ្រង់បានបង្កើត(សាស្តា ៥:១-២)។
តើអ្នកចូលទៅជិតព្រះ ដោយរបៀបណា? បើអ្នកដឹងថា អ្នកអាចកែប្រែអត្តចរិកខ្លួនឯង ហេតុអ្វីបានជាអ្នកមិនចំណាយពេលពិចារណា អំពីភាពអស្ចារ្យ និងភាពធំប្រសើររបស់ព្រះអម្ចាស់? ពេលយើងជញ្ជឹងគិត អំពីប្រាជ្ញា អំណាច និងព្រះវត្តមានដែលគ្មានដែនកំណត់របស់ទ្រង់ យើងអាចមានអារម្មណ៍ថា ស្ញែងខ្លាច និងចង់សរសើរដំកើងព្រះអម្ចាស់ ដោយសារសេចក្តីស្រឡាញ់ដ៏ហូរហៀរ ដែលទ្រង់មានចំពោះយើង។ កាលណាយើងមានអត្តចរិកដែលបន្ទាបខ្លួនដូចនេះ យើងនឹងអាចចៀសវាងការនិយាយពាក្យឥតបើគិត។-AMY BOUCHER PYE
បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ
ពេលវេលាកន្លងផុតទៅលឿនណាស់ ពេលដែលអ្នកកំពុងសប្បាយ។ ទស្សនៈនេះមិនមានមូលដ្ឋាននៅក្នុងការពិតទេ តែបទពិសោធន៍បានបង្ហាញថា ទស្សនៈនេះហាក់ដូចជាត្រូវ។ ពេលជីវិតកំពុងតែសប្បាយរីករាយ យើងមានអារម្មណ៍ថា ពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័សពេកហើយ។ យើងប្រហែលជាកំពុងធ្វើកិច្ចការដែលយើងចូលចិត្ត ឬនៅជាមួយមនុស្សជាទីស្រឡាញ់ តែពេលវេលាហាក់ដូចជាខ្លីពេក។
ខ្ញុំក៏មានបទពិសោធន៍ដូចនេះផងដែរ ហើយវាបាននាំឲ្យខ្ញុំមានការយល់ដឹងជាថ្មី អំពីព្រឹត្តិការណ៍ ដែលបានរៀបរាប់ ក្នុងបទគម្ពីរវិវរណៈ ជំពូក៤។ កាលពីមុន ពេលខ្ញុំពិចារណា អំពីសត្វទាំងបួន ដែលអង្គុយ នៅក្បែរបល្ល័ង្កព្រះ ដែលតែងតែពោលពាក្យពីរបីម៉ាត់ ដដែលៗ ខ្ញុំគិតថា សត្វទាំងនោះមានជីវិតដ៏គួរឲ្យធុញទ្រាន់ណាស់។ តែសព្វថ្ងៃនេះ ខ្ញុំមិនគិតដូចនេះទៀតទេ។ ផ្ទុយទៅវិញ ខ្ញុំគិតអំពីព្រឹត្តិការណ៍ ដែលពួកគេបានឃើញ ដោយភ្នែកដ៏ច្រើនរបស់ពួកគេ ដោយផ្ទាល់(ខ.៨)។ ខ្ញុំគិតអំពីទិដ្ឋភាព ដែលពួកគេបានឃើញ ខណៈពេលដែលពួកគេកំពុងមានវត្តមាននៅជុំវិញបល្ល័ង្កព្រះ(ខ.៦)។ ខ្ញុំគិត អំពីភាពភ្ញាក់ផ្អើល ដែលពួកគេមាន ចំពោះព្រះ ដែលបានប្រកបទាក់ទងជាមួយនឹងមនុស្សមានបាប ដោយប្រាជ្ញា និងសេចក្តីស្រឡាញ់។ បន្ទាប់មក ខ្ញុំគិតថា តើពួកគេអាចមានការឆ្លើយតបអ្វីដែលល្អជាងនេះទៀតនោះ? តើមានអ្វីដែលប្រសើរជាងការពោលសរសើរទ្រង់ថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”?
តើការនិយាយពាក្យដដែលៗ ច្រំដែលៗ ជាសកម្មភាពដែលគួរឲ្យធុញទ្រាន់ឬទេ? ទេ គឺមិនគួរឲ្យធុញទ្រាន់ទេ បើសិនជាអ្នកកំពុងតែស្ថិតនៅក្នុងវត្តមាន នៃបុគ្គលដែលអ្នកស្រឡាញ់ ឬនៅពេលដែលអ្នកកំពុងធ្វើអ្វីដែលព្រះបានបង្កើតអ្នក ឲ្យធ្វើកិច្ចការនោះ។
យើងត្រូវបានព្រះបង្កើតមក…
សេចក្តីសង្ឃឹមដ៏ពិត
កាលពីពេលកន្លងទៅ ខ្ញុំបានទៅលេងអគារអ៊ីមផាយអឺ ស្ទេត ជាមួយមិត្តភក្តិខ្ញុំម្នាក់ នៅទីក្រុងញូយ៉ក។ ខ្ញុំឃើញមនុស្សម្នាតម្រង់ជួរចូលអគារ ដែលមើលទៅជួរនោះ ដូចជាមិនវែងទេ។ យើងសង្ឃឹមថា យើងនឹងឆាប់បានចូលខាងក្នុងអគារ។ ប៉ុន្តែ ពេលដែលយើងដើរចូលក្នុងអគារ យើងក៏បានឃើញមនុស្សឈរជាជួរនៅកន្លែងទទួលភ្ញៀវ នៅលើជណ្តើរ ហើយបន្តទៅដល់បន្ទប់មួយទៀត។ ពេលដល់ផ្លូវបត់នីមួយៗ យើងឃើញមានផ្លូវកាន់តែវែងថែមទៀត។ កន្លែងទេសចរណ៍ និងសួនកម្សាន្តក៏មានមនុស្សឈរជាជួរដែរ ដែលមើលទៅដូចខ្លីជាង ដោយសារមានហ្វូងមនុស្សកុះករ។ ប៉ុន្តែ យើងអាចមានការខកចិត្ត ពេលយើងដើរទៅដល់ផ្លូវបត់ឃើញជួរកាន់តែវែង។
ជួនកាល ការខកចិត្តក្នុងជីវិត មានភាពធ្ងន់ធ្ងរជាងនេះ។ ការងារដែលយើងចង់បាន បែរជាមិនបានដូចបំណង។ មិត្តភក្តិដែលយើងទុកចិត្ត បានក្បត់យើង។ ទំនាក់ទំនងស្នេហាដ៏រ៉ូមិនទិចដែលយើងប្រាថ្នាចង់បាន តែមិនអាចទៅរួច។ ប៉ុន្តែ ស្ថិតក្នុងពេលដ៏ឈឺចាប់នេះ ព្រះបន្ទូលព្រះបានចែងអំពីសេចក្តីពិត ដែលផ្តល់ក្តីសង្ឃឹមដល់យើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម ឯសេចក្តីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្តីខ្មាសឡើយ ពីព្រោះសេចក្តីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ”(រ៉ូម ៥:៣-៥)។
ពេលយើងទុកចិត្តលើទ្រង់ នោះទ្រង់ក៏បានខ្សឹបតាមរយៈព្រះវិញ្ញាណទ្រង់ ឲ្យយើងដឹងសេចក្តីពិតថា ទ្រង់បានស្រឡាញ់យើង ដោយគ្មានលក្ខខ័ណ្ឌ ហើយថ្ងៃណាមួយ យើងនឹងបានទៅនៅជាមួយទ្រង់ ទោះជាមានឧបស័គ្គយ៉ាងណាក៏ដោយ។ ព្រះទ្រង់ប្រទានសេចក្តីសង្ឃឹមដ៏ពិត ក្នុងលោកិយដែលតែងតែធ្វើឲ្យយើងខកចិត្ត។-James Banks
រឿងធំដុំ
នៅក្នុងគ្រួសារមួយ មានសមាជិកម្នាក់ចង់ឲ្យសមាជិកដទៃទៀត ជួយបង់ថ្លៃផ្ទះរបស់គាត់ នៅខែធ្នូ។ សម្រាប់ក្រុមគ្រួសារគាត់ ការស្នើសុំនោះហាក់ដូចជាបន្ទុកដ៏ធ្ងន់មួយ ជាពិសេស នៅពេលដែលពួកគេត្រូវត្រៀមលុយសម្រាប់ការចំណាយ ដែលមិនបានរំពឹងទុក នៅចុងឆ្នាំ។ ប៉ុន្តែ ពួកគេបានកកាយប្រាក់សន្សំរបស់ពួកគេចេញមក ដើម្បីជួយបង់ថ្លៃឈ្នួលផ្ទះឲ្យគាត់ ដោយការអរព្រះគុណ សម្រាប់ការផ្គត់ផ្គង់របស់ទ្រង់ ហើយគាត់ក៏បានទទួលព្រះពរ ពីការអរព្រះគុណរបស់សាច់ញាតិគាត់។
គាត់ក៏បានប្រគល់កាតសម្រាប់ថ្លែងអំណរគុណ ដល់ពួកគេ ដោយសរសេរនៅក្នុងនោះថា “សូមអរគុណអ្នកទាំងអស់គ្នា ជាថ្មីម្តងទៀត ដែលបានធ្វើនូវការដ៏ល្អ ដោយយកលុយមកជួយខ្ញុំ ដោយគិតថា វាមិនមែនជារឿងធំដុំ”។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ព្រះជាម្ចាស់ ការជួយអ្នកដទៃ គឺជារឿងធំដុំ។ គឺដូចដែលហោរាអេសាយ បានលើកយកបញ្ហានេះ មកថ្លែង ទៅកាន់ប្រជាជនអ៊ីស្រាអែល។ កាលនោះ ពួកគេកំពុងតែអធិស្ឋានតម តែមិនព្រមឈប់ឈ្លោះប្រកែកគ្នា។ បានជាហោរាអេសាយមានប្រសាសន៍ថា “តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។ តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬ?”(អេសាយ ៥៨:៦-៧)។
លោកអេសាយក៏បានមានប្រសាសន៍ផងដែរថា ការលះបង់បែបនេះ នឹងនាំឲ្យពួកគេទទួលពន្លឺពីព្រះជាម្ចាស់ ហើយពន្លឺនោះនឹងបានភ្លឺឡើង ហើយថែមទាំងបានទទួលការប្រោសឲ្យជាផងដែរ(ខ.៨)។ សម្រាប់អ្នកដែលចែករំលែកដល់អ្នកដទៃ ដោយចិត្តសប្បុរស ព្រះជាម្ចាស់បានសន្យាថា “ពន្លឺរបស់ឯង នឹងលេចមក…
ព្រះនៃជីវិតទាំងឡាយ
ពីរបីឆ្នាំមុន នៅរដូវរងា តំបន់ដែលខ្ញុំរស់នៅ បានជួបប្រទះអាកាសធាតុដែលត្រជាក់ដល់ឆ្អឹង ដែលមានរយៈពេលយូរខុសពីធម្មតា តែក៏បានបញ្ចប់ ជាការបើកផ្លូវឲ្យអាកាសធាតុដែលកក់ក្តៅជាង ពេលរដូវផ្ការីកចូលមកដល់។ ទែរម៉ូម៉ែត្រនៅក្រៅផ្ទះ បានប្រាប់អំពីសីតុណ្ហាភាពដែលធ្លាក់ក្រោមកំរិតសូន្យអង្សា(-២០អង្សាC) អស់រយៈពេល២សប្តាហ៍ជាប់គ្នា។
នៅពេលព្រឹកថ្ងៃមួយ ដែលត្រជាក់ខ្លាំង សម្លេងសត្វចាបយំ បានបង្ហាញថា ភាពស្ងប់ស្ងាត់នៅពេលយប់បានចប់ហើយ។ មានសត្វចាបរាប់សិបក្បាល ឬរាប់រយក្បាល បានបន្លឺសម្លេងច្រៀង ចេញពីដួងចិត្ត។ ខ្ញុំអាចដឹងថា សត្វដ៏តូចល្អិតទាំងអស់នេះ ប្រហែលជាកំពុងច្រៀងអង្វរដល់ព្រះអាទិករ ឲ្យផ្តល់នូវកម្តៅ ដើម្បីបំបាត់ភាពត្រជាក់។
អ្នកឯកទេសផ្នែកសត្វចាប បានប្រាប់យើងថា សម្លេងច្រៀងរបស់សត្វចាបជាច្រើនសណ្ឋឹក ដែលគេស្តាប់ឮក្នុងអំឡុងពេលព្រឹក នៅចុងរដូវរងា ភាគច្រើនជាសត្វចាបឈ្មោល ដែលព្យាយាមទាក់ទាញចាបញី ហើយប្រកាសយកទីតាំងរបស់ខ្លួន។ សម្លេងយំរបស់ពួកវាបានរំឭកខ្ញុំថា ព្រះទ្រង់បានផ្សំសម្លេងរបស់ស្នាព្រះហស្តទ្រង់ ដើម្បីទ្រទ្រង់ និងធ្វើឲ្យជីវិតទាំងឡាយបានចម្រើនឡើង ព្រោះទ្រង់ជាព្រះនៃជីវិតទំាងឡាយ។
ក្នុងបទគម្ពីរទំនុកដំកើង ដែលបានស្ងើចសរសើរព្រះ ដែលបានបង្កើតភពផែនដីដ៏ស្រស់ស្អាត អ្នកនិពន្ធបានចាប់ផ្តើមដោយពាក្យថា “ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា”(ទំនុកដំកើង ១០៤:១)។ ហើយគាត់ក៏បានសរសេរទៀតថា “អស់ទាំងសត្វហើរលើអាកាសធ្វើសំបុក តាមផ្លូវទឹកទាំងនោះ ហើយកញ្ជ្រៀវលេងនៅលើមែកឈើ(ខ.១២)។
រាប់ចាប់ពីសត្វចាប់ដែលស្រែកច្រៀង និងធ្វើសំបុក រហូតដល់សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកសមុទ្រ ដែលមានរបស់រវើកឥតគណនា ជាសត្វទាំងតូចទាំងធំ”(ខ.២៥) យើងមានហេតុដែលត្រូវសរសើរដំកើងព្រះអាទិករ សម្រាប់ការដែលទ្រង់បានធ្វើជាច្រើនសណ្ឋិក ដើម្បីឲ្យជីវិតទាំងអស់បានចម្រើនឡើង។-JEFF OLSON
សេចក្តីស្រឡាញ់ដែលបានបណ្តាលចិត្ត
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ អ្នកស្រីខារីសសា(Carissa) បានបង្ហោះរូបភាព នៅលើបណ្តាញសង្គម ដើម្បីបង្ហាញអំពីទឹកជំនន់ដ៏កាចសាហាវ ក្នុងរដ្ឋលូវីសស៊ីអាណា។ នៅថ្ងៃបន្ទាប់ នាងក៏បានបន្ថែមសារខ្លីមួយ ដោយដកស្រង់សំណេររបស់មនុស្សម្នាក់ កំពុងអង្វរសូមជំនួយ ក្នុងតំបន់ទឹកជំនន់នោះ។ ៥ម៉ោងក្រោយមក នាង និងលោកបប់ប៊ី ដែលជាស្វាមីរបស់នាង ក៏បានអំពាវនាវអ្នកដទៃទៀត ឲ្យចូលរួមជាមួយពួកគេ នៅក្នុងការធ្វើដំណើរ ទៅជួយជនរងគ្រោះ ដែលបាត់បង់ផ្ទះសម្បែង ដោយសារទឹកជំនន់ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
តើមានអ្វីខ្លះដែលបានបណ្តាលចិត្តពួកគេ ឲ្យលះបង់អ្វីៗគ្រប់យ៉ាង ហើយបើកបររថយន្ត ១៧ម៉ោង ដើម្បីនាំសម្ភារៈ ជួយរៀបចំជម្រក ហើយផ្តល់ក្តីសង្ឃឹម ក្នុងកន្លែងដែលពួកគេមិនដែលបានទៅពីមុន? ទាំងអស់នេះ គឺដោយសារសេចក្តីស្រឡាញ់។
នៅក្នុងការអំពាវនាវសូមជំនួយ តាមបណ្តាញសង្គមនោះ នាងក៏បានដាក់ខគម្ពីរដែលបានចែងថា “ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច”(ទំនុកដំកើង ៣៧:៥)។ សូមយើងពិចារណាអំពីបទគម្ពីរនេះ។ ព្រះទ្រង់នឹងប្រទានពរយើង ជាពិសេសនៅពេលដែលយើង ធ្វើតាមការត្រាសហៅរបស់ទ្រង់។ សាវ័កយ៉ូហានបានមានប្រសាសន៍ថា “បើអ្នកណា … ឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតមេត្តាសោះ នោះធ្វើដូចម្តេច ឲ្យសេចក្តីស្រឡាញ់នៃព្រះ បានស្ថិតនៅក្នុងអ្នកនោះបាន”(១យ៉ូហាន ៣:១៧)។ វាអាចជាកិច្ចការដ៏សំខាន់ ប៉ុន្តែ ព្រះទ្រង់បានសន្យាថា នឹងជួយយើង ពេលដែលយើង “ធ្វើការអ្វីដែលទ្រង់សព្វព្រះទ័យ”(ខ.២២)។
ពេលដែលយើងដឹងថា…