កូន​ទីពីរ​រប​ស់ខ្ញុំ​ចេះ​តែច​ង់ទៅ​គេ​ង ក្នុង​គ្រែសម្រាប់​ក្មេង​ធំ ក្នុង​បន្ទប់​គេង​របស់​បង​ស្រី​​នាង។ ជា​រៀង​រា​ល់​យប់ ខ្ញុំ​បាន​យក​ភួយ​ដណ្តប់​ឲ្យ​ព្រីតា(Britta) ដោយ​ផ្តល់​ការ​ណែ​នាំ ដល់​នាង​ដោយ​ផ្ទាល់ កុំ​ឲ្យ​ចេញ​ពី​គ្រែ​របស់​នាង ពុំ​នោះ​ទេ ខ្ញុំ​នឹង​យក​នាង ទៅ​ដាក់​ក្នុង​គ្រែ​សម្រាប់​កូន​ង៉ែត​វិញ។ ជា​រៀង​រាល់​យប់ ខ្ញុំ​បាន​ឃើ​ញនា​ង​ដើរ​ចេញ​ក្រៅ​បន្ទ​ប់​គេង ហើយខ្ញុំ​ត្រូវ​នាំ​កូន​ជា​ទី​ស្រឡាញ់ ដែល​កំពុ​ងអ​ន់ចិ​ត្ត ឲ្យ​ត្រឡប់​ទៅ​គ្រែ​សម្រាប់​កូន​ងា​វិញ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា បងស្រី​របស់​នាង ដែ​ល​មាន​ភា​ពផ្អែ​ម​ល្ហែម មិន​សប្បាយ​ចិ​ត្ត​នឹង​ឲ្យ​នរណា​ម្នាក់ គេង​ក្នុង​បន្ទប់​រួ​ម​ជា​មួយ​នាង​ទេ ហើយ​ក៏បា​នប្រាប់​ព្រីតា ម្តង​ហើយ​ម្តង​ទៀ​តថា នាង​បាន​ឮ​ខ្ញុំ​ហៅ​ព្រីតា​ឲ្យ​ត្រឡ​ប់​ទៅ​បន្ទប់​គេង​វិញ។ ព្រីតា​ក៏​បាន​ស្តាប់​តាមពាក្យ​សម្តី​រប​ស់ប​ង​ស្រី​នាង។ នាង​បាន​រក​មើ​ល​ខ្ញុំ ហើយ​ក៏​បាន​ឡើង​គេង​នៅ​លើ​គ្រែ​របស់​នាង​វិញ។

ការ​ស្តាប់​តាម​សម្លេង​ខុស អាច​នាំ​ឲ្យ​យើង​ម្នាក់​ៗ​ទទួល​ផល​វិបាក។ ពេល​ព្រះ​អម្ចាស់​ចាត់​បុរស​ម្នាក់ ឲ្យ​ទៅ​ស្រុក​បេតអែល ធ្វើ​ជា​តំណាង​ឲ្យ​ទ្រង់ ទ្រង់​បាន​ប្រទាន​នូវ​ការ​បង្គាប់​ដ៏​ច្បាស់​លាស់ កុំ​ឲ្យ​គាត់​បរិភោគ​អាហារ ឬ​គ្រឿង​ទឹក នៅ​ទីនោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​វិល​ត្រឡប់​មក​វិញ តាម​ផ្លូវ​ដដែល​ដែរ​(១ពង្សាវតាក្សត្រ ១៣:៩)។ ពេល​ស្តាប​យេរ៉ូបោម​អញ្ជើញ​គាត់ ​ឲ្យ​បរិភោ​គអាហារ​ជា​មួយ​ទ្រង់ ហោរា​រូប​នេះ​ក៏បា​ន​បដិសេធ ដើម្បី​ស្តាប់​បង្គា​ប់ព្រះ​រាជ​បញ្ជា​របស់​ព្រះ។ ពេល​ដែល​ហោរា​ដែល​មាន​វ័​យចា​ស់​ជាង​គេ​ អញ្ជើញ​គាត់​ឲ្យ​នៅ​ញាំអា​ហារ ​ពីដំបូង គាត់បា​ន​បដិ​សេធ ប៉ុន្តែ ក្រោយ​មក គាត់​ក៏​ព្រម​នៅ​ញាំ​អា​ហារ ពេ​ល​ដែល​ហោរា​នោះ​បាន​បោក​បញ្ឆោត​គាត់​ថា​ ទេវតា​នៃ​ព្រះ​អម្ចាស់ បាន​ប្រាប់​ថា គាត់​អា​ចញាំ​អាហារ​នោះ​បាន។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ពេល​ដែល​កូន​ស្រី​ពៅរបស់​ខ្ញុំ​ចេះ​តែ​ចូល​បន្ទប់​គេង​របស់​បង​ស្រីនាង។ យ៉ាង​ណាមិ​ញ  ព្រះ​ទ្រង់​ក៏​មិន​សប្បាយ​ព្រះទ័​យដែរ ពេល​ដែល​បុរ​សម្នាក់​នោះ មិន​ស្តាប់​បង្គា​ប់​ទ្រង់។

យើង​អាច​ទុក​ចិត្ត​ព្រះ​ទាំង​ស្រុង។ ព្រះ​បន្ទូល​ទ្រង់​ជា​ផ្លូវ​ទៅ​រក​ជីវិត។ ហើយ​ការ​ស្តាប់​បង្គា​ប់តាម​ព្រះ​បន្ទូល​ទ្រង់ គឺ​ជា​​ទង្វើ​​ដែ​ល​មាន​ប្រាជ្ញា។- KIRSTEN HOLMBERG