មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញាំ​ស្ករ​សូកូឡា ប៉ុន្តែ មាន​អ្នក​ខ្លះ​ចូល​ចិត្ត​ស្ករ​សូកូឡា ដែល​មាន​រស់​ជាតិ​ល្វីង ហើយ​អ្នក​ខ្លះ​ទៀត​ចូល​ចិត្ត​រស់​ជាតិ​ផ្អែម។ ជន​ជាតិ​ម៉ាយ៉ា នៅ​សម័យ​បុរាណ នៅ​តំបន់​អាមេរិក​កណ្តាល ចូល​ចិត្ត​ប្រើ​ស្ករសូកូឡាធ្វើ​ជា​ភេសជ្ជៈ​ដែល​មាន​រស់​ជាតិ​ល្វីង ហើយ​បាន​បន្ថែម​ម្ទេស។ ពួក​គេ​បាន​ហៅ​ភេសជ្ជៈ​នោះ​ថា “ទឹក​ល្វីង”។ ពួក​គេចូល​ចិត្ត​បរិភោគ​វា​ណាស់។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក គេ​ក៏​បាន​នាំ​ភេសជ្ជៈ​នេះ ចូល​ប្រទេស​អេស្ពាញ ប៉ុន្តែ ជន​ជាតិ​អេស្ពាញ​ចូល​ចិត្ត​ស្ករ​សូកូឡា​ដែល​មាន​រស់​ជាតិ​ផ្អែម បាន​ជា​ពួក​គេ​បន្ថែម​ស្ករ​ស និង​ទឹក​ឃ្មំ ដើម្បី​បំបាត់​រស់​ជាតិ​ល្វីង​នោះ។

យ៉ាង​ណា​មិញ ការ​រស់​នៅ​របស់​យើង ក៏​មាន​ភាព​ល្វីង និង​ភាព​ផ្អែម​ផង​ដែរ គឺ​មិន​ខុស​ពី​ស្ករ​សូកូឡា​ឡើយ។ មាន​អ្នក​ដឹក​នាំ​គ្រីស្ទ​បរិស័ទ​ម្នាក់ នៅ​សតវត្សរ៍​ទី​១៧ ឈ្មោះ ប្រាដឺ ឡរិន(Brother Lawrence) បាន​មាន​ប្រសាសន៍​ថា “បើ​យើង​ដឹង​ថា ព្រះ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា នោះ​យើង​នឹង​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ទទួល​រស់​ជាតិ​នៃ​ជីវិត ដែលផ្អែម និង​ល្វីង​បាន​ដូច​គ្នា ពី​ព្រះ​ហស្ត​ទ្រង់”។ តើ​យើង​ព្រម​ទទួល​រស់​ជាតិ​ផ្អែម និង​រស់​ជាតិ​ល្វីង បាន​ដូច​គ្នា​ដែរ​ឬ​ទេ? នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ! តើ​លោក​ប្រាដឺ ឡរិន​ចង់​មាន​ន័យ​ថា ដូច​ម្តេច? ត្រង់​ចំណុច​នេះ គាត់​ចង់​មាន​ន័យថា យើង​អាច​ទទួល​គ្រប់​រស់​ជាតិ​នៃ​ជីវិត ដោយ​សារ​យើង​ស្គាល់​ចរិយា​សម្បត្តិ​របស់​ព្រះ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​មាន​ប្រសាសន៍​ថា “ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ”(ទំនុកដំកើង ១១៩:៦៨)។

ជន​ជាតិ​ម៉ាយ៉ា​បាន​ឲ្យ​តម្លៃ​ភេសជ្ជៈ​សូកូឡា ដែល​មាន​រស់​ជាតិ​ល្វីង ព្រោះ​វា​មាន​ជាតិ​ថ្មាំ ដែល​ជួយ​ព្យាបាល​ជម្ងឺ។ យ៉ាង​ណា​មិញ រស់​ជាតិ​ជីវិត​ដែល​ល្វីង ក៏​មាន​តម្លៃ​ផង​ដែរ។ រស់​ជាតិ​ជីវិត​ដែល​ល្វីង ធ្វើ​ឲ្យ​យើង​ស្គាល់​ភាព​កម្សោយ​របស់​យើង ហើយ​ក៏​ជួយ​ឲ្យ​យើង​ពឹង​ផ្អែក​លើ​ព្រះ​កាន់​តែ​ខ្លាំង។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ពោល​ថា “ការ​ដែល​ទូលបង្គំ​កើត​មាន​ទុក្ខ​ព្រួយ នោះ​គឺ​ជា​ប្រយោជន៍​ដល់​ទូលបង្គំ​ហើយ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​រៀន​យក​បញ្ញត្ត​របស់​ទ្រង់”(ខ.៧១)។ ចូរ​យើង​ឲ្យ​តម្លៃ​រស់​ជាតិ​ជីវិត​របស់​យើង ទោះ​ផ្អែម ឬ​ល្វីង​ក្តី ដោយ​នឹក​ចំា អំពី​សេចក្តី​ល្អ​របស់​ព្រះ។ ចូរ​យើង​ពោល​ឡើង​ថា “ទ្រង់​បាន​ប្រោស​អ្នក​បំរើ​ទ្រង់ ដោយ​ល្អ តាម​ព្រះបន្ទូល​នៃ​ទ្រង់”(ខ.៦៥)។—KEILA OCHOA