លោកវ៉ត អាផេលធិន(Ward Appeltans) ដែលជាជីវវិទូឯកទេសផ្នែកជីវិតសត្វនៅក្នុងទឹក បានមានប្រសាសន៍ថា “ពេលដែលអ្នកមុជចុះទៅក្នុងទឹកសមុទ្រ ដែលមានជម្រៅជ្រៅ រៀងរាល់ពេលដែលអ្នកយកគំរូណាមួយ ចេញពីទឹកសមុទ្រមក អ្នកនឹងរកឃើញពូជសត្វថ្មីៗជានិច្ច”។ កាលពីឆ្នាំមុន អ្នកវិទ្យាសាស្រ្តបានរកឃើញជីវិតសត្វក្នុងសមុទ្រ ១៤២១ប្រភេទទៀត។ ជាការពិតណាស់ យើងនៅមិនទាន់ស្គាល់ ជីវិតសត្វពាក់កណ្តាលទៀត នៅក្នុងជម្រៅទឹកសមុទ្រដែលនៅខាងក្រោម។
ក្នុងបទគម្ពីរយ៉ូប ៣៨-៤០ ព្រះទ្រង់បានពិពណ៌នាអំពីស្នាព្រះហស្តដែលទ្រង់បានបង្កើត ដើម្បីជាប្រយោជន៍ដល់លោកយ៉ូប។ នៅក្នុងជំពូកទាំងបីដែលមានលក្ខណៈកំណាព្យនេះ ព្រះទ្រង់បានមានបន្ទូលសង្កត់ធ្ងន់ អំពីភាពអស្ចារ្យនៃអាកាសធាតុ ភាពធំទូលាយ នៃចក្រវាល និងសត្វជាច្រើនប្រភេទ នៅក្នុងជម្រករបស់ពួកវា។ មានរបស់ជាច្រើន ដែលយើងអាចសង្កេតមើល។ បន្ទាប់មក ព្រះទ្រង់ក៏បានមានបន្ទូល អំពីក្រពើរមួយប្រភេទ ដែលជាសត្វធំសំបើម អាថ៌កំបាំង ក្នុងមួយជំពូកទាំងមូល។ សត្វចម្លែកនោះ ខុសពីសត្វដទៃទៀត វាមានស្រការដែលរឹងមាំដូចអាវក្រោះ មិនអាចឲ្យគេចាក់នឹងស្នបានឡើយ(យ៉ូប ៤១:៧,១៣) វាមានកម្លាំងខ្លាំង(ខ.១២) ហើយក៏មាន “ធ្មេញគួរឲ្យខ្លាច”(ខ.១៤)។ “អណ្តាតភ្លើងបានចេញពីមាត់វាមក … ហើយផ្សែងក៏ហុចចេញពីរន្ធច្រមុះវា”(ខ.១៩-២០)។ “នៅលើផែនដី គ្មានសត្វណាខ្លាំងដូចវាឡើយ”(ខ.៣៣)។
ដូចនេះ ព្រះទ្រង់បានមានបន្ទូល អំពីសត្វដ៏ធំសម្បើម ដែលយើងមិនដែលបានឃើញ។ តើនេះជាចំណុចសំខាន់ នៃបទគម្ពីរយ៉ូប ជំពូក៤១ឬ?
ទេ! បទគម្ពីរយ៉ូប ជំពូក៤១ បានជួយពង្រីកការយល់ដឹងរបស់យើង អំពីលក្ខណៈដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ព្រះជាម្ចាស់។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានបកស្រាយបន្ថែម អំពីរឿងនេះថា “នុ៎ះន៍ សមុទ្រដ៏ធំ ហើយទូលាយ
… ហើយមានសត្វធំសំបើម ដែលទ្រង់ បានបង្កើតឲ្យលេងក្នុងទឹក”(ទំនុកដំកើង ១០៤:២៥-២៦)។ បន្ទាប់ពីយើងបានអានការពិពណ៌នាដ៏គួរឲ្យស្ញែងខ្លាច នៅក្នុងព្រះគម្ពីរយ៉ូបហើយ យើងក៏បានដឹងថា ព្រះទ្រង់បានបង្កើតកន្លែងលេង សម្រាប់សត្វមួយនេះ ដ៏ដែលគួរឲ្យខ្លាចលើសត្វទាំងអស់។
សព្វថ្ងៃនេះ មនុស្សបានធ្វើការរុករកនៅក្នុងមហាសមុទ្រ។ ប៉ុន្តែ យើងនឹងមានពេលដ៏អស់កល្បជានិច្ច ដើម្បីនឹងស្វែងយល់អំពីភាពអស្ចារ្យរបស់ព្រះដ៏គួរស្ញែងខ្លាច ដ៏អាថ៌កំបាំង និងសកម្មរបស់យើង។—TIM GUSTAFSON