អ្នកប្រកួតសាច់ដុំ សុទ្ធតែបានលត់ដំខ្លួនឯង ដោយការហ្វឹកហាត់ ដ៏តឹងរឹង និងទៀងទាត់។ ក្នុងអំឡុងពេលប៉ុន្មានខែដំបូង ការហ្វឹកហាត់របស់ពួកគេ សង្កត់ធ្ងន់ទៅលើការពង្រីកមាឌ និងបង្កើនកម្លាំង។ នៅពេលដែលការប្រកួត ជិតចូលមកដល់ ពួកគេផ្តោតអារម្មណ៍ ទៅលើការសម្រកខ្លាញ់ ដែលបានគ្របបាំងសាច់ដុំ។ នៅថ្ងៃចុងក្រោយ មុនការប្រកួត ពួកគេក៏បានផឹកទឹកតិចជាងធម្មតា ដើម្បីឲ្យសាច់ដុំរបស់ពួកគេលេចមកកាន់តែច្បាស់។ ដោយសារតែការកាត់បន្ថយរបបអាហារូបត្ថម្ភ ពេលថ្ងៃប្រកួតមកដល់ អ្នកប្រកួតទាំងនោះ មានកម្លាំងខ្សោយជាងពេលធម្មតា ទោះបីជាមើលទៅ ពួកគេហាក់ដូចជារឹងមាំក៏ដោយ។
បទគម្ពីរ របាក្សត្រខ្សែទី២ ជំពូក២០ បានចែងអំពីភាពផ្ទុយគ្នាពីរយ៉ាង ដែលកើតមាន ពេលដែលយើងទទួលស្គាល់ភាពកម្សោយរបស់យើង ដើម្បីទទួលបានកម្លាំងមកពីព្រះជាម្ចាស់។ នៅសម័យនោះ ពួកបណ្តាជនបានទូលស្ដេចយ៉ូសាផាតថា “កងទ័ពដ៏ធំកំពុងតែសម្រុកចូលមក ប្រឆាំងទាស់នឹងទ្រង់ហើយ” ដូច្នេះ “ទ្រង់ប្រកាសពីការតមអាហារ សំរាប់ពួកយូដាទាំងអស់” (ខ.៣) បានសេចក្តីថា ទ្រង់ និងប្រជារាស្រ្តរបស់ទ្រង់ទាំងអស់ ត្រូវដាច់អាហាររូបត្ថម្ភ ក្នុងមួយរយៈពេលនោះ។ បន្ទាប់មក ពួកគេបានទូលសូមជំនួយពីព្រះជាម្ចាស់។ នៅពេលដែលស្ដេចយ៉ូសាផាតរៀបក្បួនទ័ពរួចរាល់ហើយ ទ្រង់ក៏បានដាក់ក្រុមចម្រៀងសរសើរដំកើងព្រះ ឲ្យនាំមុខកងទ័ពរបស់ទ្រង់(ខ.២១)។ កាលគេចាប់តាំងច្រៀង ហើយសរសើរឡើង “នោះព្រះយេហូវ៉ាទ្រង់បង្កប់ទ័ពទាស់នឹងពួកទាហានម្ខាងទៀត … ដែលមកឈ្លានពានពួកយូដា ហើយពួកទាហាននោះក៏ចាញ់” (ខ.២២)។
ការដែលស្តេចយ៉ូសាផាតសម្រេចព្រះទ័យ អនុវត្តដូចនេះ គឺបានបង្ហាញឲ្យឃើញជំនឿដ៏មុតមាំចំពោះព្រះ។ ទ្រង់បានជ្រើសរើសមិនពឹងផ្អែកលើសមត្ថភាពរបស់មនុស្ស និងកងទ័ពរបស់ទ្រង់ តែផ្ទុយទៅវិញ ទ្រង់បានពឹងផ្អែកលើព្រះជាម្ចាស់។ យើងមិនត្រូវព្យាយាមពឹងផ្អែកលើកម្លាំង និងមធ្យោបាយរបស់យើង នៅពេលដែលយើងជួបប្រទះនឹងទុក្ខលំបាកឡើយ ប៉ុន្តែ យើងត្រូវងាកបែរទៅរកទ្រង់ ហើយអនុញ្ញាតឲ្យះ វតែ ខលំបាកឡើយ ទ្រង់ធ្វើជាកម្លាំងរបស់យើងវិញ។—Kirsten Holmberg