សេចក្តីសង្ឃឹម នៅក្នុងភាពងងឹត
មានរឿងព្រេងមួយបានដំណាលថា លោកគូ យ័ន(Qu Yuan) ជាមន្ត្រីរាជការចិន ដែលស្នេហាជាតិមួយរូប ក្នុងអំឡុងពេលនគរទាំងឡាយកំពុងមានសង្រ្គាមនឹងគ្នា(ឆ្នាំ៤៧៥ ដល់ ២៤៦ មុនគ្រីស្ទសករាជ)។ គេបាននិយាយថា គាត់បានព្យាយាមដាស់តឿនស្តេចរបស់គាត់ ជាច្រើនលើកច្រើនសារ អំពីការគំរាមកំហែងរបស់សត្រូវ ដែលចង់បំផ្លាញនគររបស់ទ្រង់ ក្នុងពេលដ៏ឆាប់ខាងមុខ តែទ្រង់បដិសេធន៍មិនព្រមស្តាប់តាមការប្រឹក្សារបស់គាត់។ ទីបំផុត លោកគូ យ័នក៏ត្រូវគេនិរទេស។ ពេលដែលគាត់បានទទួលដំណឹងថា ប្រទេសជាទីស្រឡាញ់របស់គាត់ បានធ្លាក់ចូលទៅក្នុងដៃសត្រូវ គាត់ក៏បានបញ្ចប់ជីវិតខ្លួនឯង។
ជីវិតរបស់លោកគូ យ័ន មានលក្ខណៈមួយចំនួន ដែលដូចជីវិតរបស់ហោរាយេរមា។ ហោរាយេរេមាក៏បានបម្រើស្តេច ដែលបានប្រមាថ ចំពោះការដាស់តឿនរបស់គាត់ផងដែរ ហើយនគររបស់គាត់ក៏ត្រូវសត្រូវបំផ្លាញ់។ ទោះជាយ៉ាងណាក៏ដោយ លោកគូ យ័នបានបញ្ចប់ជីវិតខ្លួនឯង ដោយភាពអស់សង្ឃឹម តែលោកយេរេមា បានរកឃើញក្តីសង្ឃឹមដ៏ពិត។ ហេតុអ្វីបានជាពួកគេមានវាសនាខុសគ្នា នៅទីបញ្ចប់។
លោកយេរេមាស្គាល់ព្រះអម្ចាស់ ដែលបានប្រទាននូវសេចក្តីសង្ឃឹមដ៏ពិត។ គឺដូចដែលព្រះអម្ចាស់ បានធានាដល់គាត់ថា “មានសេចក្តីសង្ឃឹមសំរាប់ចុងបំផុតរបស់ឯង កូនចៅឯងនឹងវិលមកឯព្រំដែនរបស់គេវិញ”(យេរេមា ៣១:១៧)។ ទោះបីជាទីក្រុងយេរូសាឡិមត្រូវបានបំផ្លាញ ក្នុងឆ្នាំ ៥៨៦ មុនគ្រីស្ទសករាជក៏ដោយ ក៏ពេលក្រោយមកទៀត គេក៏បានសាងសង់ទីក្រុងនេះឡើងវិញ(មើលនេហេមា ៦:១៥)។
នៅពេលខ្លះ យើងម្នាក់ៗធ្លាក់ចូលក្នុងស្ថានភាព ដែលអាចធ្វើឲ្យយើងអស់សង្ឃឹម។ វាអាចជាដំណឹងអាក្រក់ពីគ្រូពេទ្យ ការបាត់បង់ការងារភ្លាមៗ ឬការបែកបាក់គ្រួសារ។…
ការជជែករកខុសរកត្រូវ
ខ្ញុំនៅចាំថា ប៉ារបស់ខ្ញុំធ្លាប់និយាយថា គាត់ពិបាកនឹងដើរចេញពីការជជែកគ្នា ដែលមិនចេះចប់មិនចេះហើយ អំពីការកាត់ស្រាយខគម្ពីរខុសៗគ្នា។ ប៉ុន្តែ គាត់ក៏បានរំឭកថា រឿងល្អក៏បានកើតមាន ពេលដែលភាគីទាំងសង្ខាងព្រមបញ្ចប់ការជជែកគ្នារកខុសរកត្រូវ ដែលគ្មានលទ្ធផល។
ប៉ុន្តែ តើគេពិតជាអាចបញ្ចប់ការខ្វែងគំនិតគ្នាមែនឬ ពេលដែលម្នាក់ៗសុទ្ធតែគិតថា ការយល់ឃើញរបស់ខ្លួនត្រឹមត្រូវ ហើយសំខាន់យ៉ាងខ្លាំង? យើងអាចរកឃើញចម្លើយ សម្រាប់សំណួរនេះ នៅក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូម។ កាលនោះ អ្នកអានសំបុត្ររបស់គាត់ ស្ថិតនៅក្នុងការប៉ះទង្គិចគ្នា ផ្នែកសង្គម នយោបាយ និងសាសនា បានជាគាត់បង្រៀនពួកគេ ឲ្យមានចិត្តគំនិតតែមួយ ទោះពួកគេមានការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ(១៤:៥-៦)។
តាមការបង្រៀនរបស់សាវ័កប៉ុល ដើម្បីបញ្ឈប់ការជជែកគ្នា រកខុសរកត្រូវ ដែលគ្មានទីបញ្ចប់ យើងត្រូវនឹកចាំថា យើងម្នាក់ៗ នឹងត្រូវឈរ នៅទីជំនុំជម្រះរបស់ព្រះជាម្ចាស់ ដើម្បីឆ្លើយ ចំពោះការអ្វីដែលយើងបានគិត ក៏ដូចជាអំពីការអ្វីដែលយើងបានប្រព្រឹត្ត ចំពោះគ្នាទៅវិញទៅមក ដោយសារការយល់ឃើញខុសគ្នានោះ(ខ.១០)។
ការប៉ះទង្គិចគ្នា ដោយពាក្យសម្តី ឬការយល់ឃើញដែលខុសគ្នា ពិតជាអាចក្លាយជាឱកាស សម្រាប់នឹកចាំថា មានការមួយចំនួន ដែលសំខាន់ជាងគំនិតរបស់យើង ហើយថែមទាំងសំខាន់ជាងការកាត់ស្រាយខគម្ពីររបស់យើងផងដែរ។ យើងម្នាក់ៗនឹងត្រូវឆ្លើយនៅចំពោះមុខព្រះជាម្ចាស់ថា តើយើងបានស្រឡាញ់គ្នាទៅវិញទៅមក ហើយថែមទាំងស្រឡាញ់ខ្មាំងសត្រូវ ដូចដែលព្រះគ្រីស្ទបានស្រឡាញ់យើងឬទេ។
សព្វថ្ងៃនេះ ពេលខ្ញុំគិតពីរឿងនេះ ខ្ញុំបាននឹកចាំថា ប៉ារបស់ខ្ញុំធ្លាប់បាននិយាយថា រឿងល្អក៏បានកើតមាន ពេលដែលភាគីទាំងសង្ខាងព្រមបញ្ចប់ការជជែកគ្នារកខុសរកត្រូវ ដែលគ្មានលទ្ធផល…
ការប្រកាន់ខ្ជាប់នូវការដឹងគុណ
ខ្ញុំត្រូវបង្ខំចិត្តជម្នះការនឿយហត់ ជាច្រើនឆ្នាំ ដែលបណ្តាលមកពីការឈឺចាប់ដ៏រាំរ៉ៃ និងការនឿយណាយ ដោយសារខ្ញុំមានភាពពិការដែលធ្វើឲ្យពិបាកផ្លាស់ទី។ ដោយភាពទោមនស្ស ខ្ញុំក៏បានប្រែជាមានការទាមទាច្រើន ហើយក៏រមិលគុណផងដែរ។ ខ្ញុំក៏បានចាប់ផ្តើមរអ៊ូរទាំ អំពីរបៀបនៃការថែទាំដែលស្វាមីខ្ញុំបានផ្តល់ឲ្យខ្ញុំ។ ខ្ញុំមានការធុញទ្រាន់នឹងរបៀប ដែលគាត់សម្អាតផ្ទះ។ ទោះបីជាខ្ញុំដឹងថា គាត់ជាចុងភៅដ៏ល្អបំផុតសម្រាប់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែរអ៊ូរទាំចំពោះការដែលគាត់ធ្វើម្ហូប មិនបានច្រើនមុខ។ តែខ្ញុំក៏មានការស្តាយក្រោយ ពេលដែលគាត់ចែកចាយពីអារម្មណ៍របស់គាត់ ឲ្យខ្ញុំដឹងថា ការរអ៊ូរទាំរបស់ខ្ញុំ បានធ្វើឲ្យគាត់ឈឺចាប់។ គាត់មិនដឹងថា ខ្ញុំកំពុងតែមានបញ្ហាអ្វីទេ។ ទីបំផុត ព្រះទ្រង់ក៏បានជួយឲ្យខ្ញុំមើលឃើញកំហុសរបស់ខ្លួនឯង ហើយខ្ញុំក៏បានសូមការអត់ទោសពីគាត់ និងពីព្រះអម្ចាស់។
ការចង់បានធ្វើដែលខុសប្លែកពីមុន អាចបណ្តាលឲ្យយើងមានការរអ៊ូរទាំ ហើយថែមទាំងអាចនាំឲ្យមានភាពអាត្មានិយម ដែលធ្វើឲ្យខូចទំនាក់ទំនង។ ជនជាតិអ៊ីស្រាអែលធ្លាប់មានបញ្ហានេះ ជាច្រើនលើក។ ពួកគេហាក់ដូចជាមិនចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ហើយចេះតែរអ៊ូរទាំអំពីការផ្គត់ផ្គង់របស់ព្រះជាម្ចាស់(និក្ខមនំ ១៧:១-៣)។ ព្រះអម្ចាស់យកព្រះទ័យទុកដាក់ ចំពោះរាស្រ្តទ្រង់ នៅវាលរហោស្ថាន ដោយទំលាក់នំម៉ាណាពីស្ថានសួគ៌មកឲ្យពួកគេ(១៦:៤) តែពួកគេចង់បានអាហារផ្សេងពីនោះ(ជនគណនា ១១:៤)។ ពួកគេមិនបានអរសប្បាយនឹងការអស្ចារ្យ នៃសេចក្តីស្មោះត្រង់ និងការថែទាំដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃឡើយ ផ្ទុយទៅវិញ ពួកគេបែរជាចង់បានអ្វីៗបន្ថែមទៀត អ្វីៗដែលល្អជាងមុន អ្វីៗដែលខុសប្លែកពីមុន ឬសូម្បីតែអ្វីដែលពួកគេធ្លាប់មានក៏ដោយ(ខ.៤-៦)។ ពួកគេក៏បានទៅរអ៊ូរទាំដល់លោកម៉ូសេទៀត(ខ.១០-១៤)។
ការទុកចិត្តសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់ អាចជួយឲ្យយើងប្រកាន់ខ្ជាប់ នូវការដឹងគុណ ចំពោះព្រះអង្គ។ សព្វថ្ងៃនេះ យើងអាចអរព្រះគុណព្រះអង្គ សម្រាប់ការថែទាំយើង តាមមធ្យោបាយជាច្រើនរាប់មិនអស់។—XOCHITL…
តាមបំណងព្រះទ័យទ្រង់ មិនមែនតាមចិត្តទូលបង្គំ
លោកខាមីល(Kamil) និងអ្នកស្រីយ៉ូអែល(Joelle) មានការតក់ស្លត់យ៉ាងខ្លាំង ពេលដែលគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យ ឲ្យរីម៉ា(Rima)កូនស្រីរបស់ពួកគេដែលមានអាយុ៨ឆ្នាំ រកឃើញថា ជម្ងឺរបស់នាង គឺជាប្រភេទដ៏កម្រនៃជម្ងឺមហារីកគ្រាប់ឈាម។ ជម្ងឺនេះបាននាំឲ្យនាងមានជម្ងឺរលាកស្រោមខួរ និងដាច់សរសៃឈាមខួរក្បាល ហើយរីម៉ាក៏បានសន្លប់លែងដឹងខ្លួន។ ក្រុមពេទ្យនៃមន្ទីរពេទ្យក៏បានផ្តល់យោបល ឲ្យឪពុកម្តាយរបស់នាង ទៅត្រៀមធ្វើបុណ្យសព សម្រាប់រីម៉ា ដោយប្រាប់ពួកគេថា នាងមានសង្ឃឹមតែ១ភាគរយប៉ុណ្ណោះ។
លោកខាមីល និងអ្នកស្រីយ៉ូអែល ក៏បានអធិស្ឋានតម ហើយទូលសូមការអស្ចារ្យពីព្រះជាម្ចាស់។ លោកខាមីលក៏បាននិយាយថា “ពេលដែលយើងអធិស្ឋាន យើងត្រូវតែទុកចិត្តព្រះ ទោះជាយ៉ាងណាក៏ដោយ។ ហើយត្រូវអធិស្ឋានតាមព្រះយេស៊ូវថា សូមឲ្យតាមបំណងព្រះទ័យរបស់ទ្រង់ គឺមិនមែនតាមចិត្តទូលបង្គំឡើយ”។ អ្នកស្រីយ៉ូអែលក៏បានឆ្លើយតប ដោយស្មោះត្រង់ថា “ប៉ុន្តែ ខ្ញុំពិតជាចង់ឲ្យព្រះទ្រង់ប្រោសនាងឲ្យជាខ្លាំងណាស់!” ហើយលោកខាមីលក៏បានតបថា “ត្រូវហើយ! យើងគួរតែទូលសូមទ្រង់ឲ្យប្រោសនាងឲ្យជា។ ប៉ុន្តែ យើងថ្វាយព្រះកិត្តិនាមដល់ព្រះជាម្ចាស់ ពេលដែលយើងថ្វាយចិត្ត និងបំណងចិត្តរបស់យើងដាច់ដល់ទ្រង់ សូម្បីតែនៅពេលដែលយើងពិបាកធ្វើក៏ដោយ ដ្បិតនោះជាការអ្វីដែលព្រះយេស៊ូវបានធ្វើទុកជាគំរូស្រាប់”។
មុនពេលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់បានអធិស្ឋានថា “ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(លូកា ២២:៤២)។ ពេលព្រះយេស៊ូវអធិស្ឋានថា “សូមយកពែងនេះចេញពីទូលបង្គំ” គឺទ្រង់កំពុងតែទូលសូមកុំឲ្យព្រះអង្គទ្រង់សុគតនៅលើឈើឆ្កាង ប៉ុន្តែ ទ្រង់បានចុះចូលនឹងព្រះទ័យព្រះវរបិតា ដោយសេចក្តីស្រឡាញ់។
ការថ្វាយបំណងចិត្តរបស់យើង ដល់ព្រះជាម្ចាស់ គឺមិនមែនជាការងាយស្រួលទេ ហើយយើងក៏អាចមានការពិបាក…
ភាពសប្បុរស ដែលមិនបានរំពឹងទុក
មានពេលមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ កំពុងតែរង់ចាំបង់ប្រាក់ សម្រាប់គ្រឿងទេសដែលគាត់បានទិញ នៅក្នុងផ្សាទំនើប។ ពេលនោះ មានបុរសម្នាក់ដែលឈរនៅពីមុខនាង បានងាកមកក្រោយ ហើយក៏បានហុចបណ្ណបញ្ចុះតម្លៃ ១៤ដុល្លាឲ្យនាង សម្រាប់ការបង់ថ្លៃទំនិញ។ ដោយសារនាងមានការហត់នឿយ ហើយមិនបានគេងឲ្យគ្រប់គ្រាន់ផងនោះ នាងក៏បានស្រក់ទឹកភ្នែក ដោយសារអំពើសប្បុរសរបស់គាត់។ បន្ទាប់មក នាងក៏បានអស់សំណើច ចំពោះខ្លួនឯង ដែលបានយំនៅពេលនោះ។ ភាពសប្បុរសដែលមិនបានរំពឹងទុកនេះ បានប៉ះពាល់ចិត្តនាងណាស់ ហើយក៏បានផ្តល់ឲ្យនាងនូវសេចក្តីសង្ឃឹម ក្នុងអំឡុងពេលដែលនាងកំពុងតែខ្សោះអស់កម្លាំង។ នាងក៏បានថ្វាយការអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់សេចក្តីល្អរបស់ទ្រង់ ដែលបានប្រទានមកនាង តាមរយៈមនុស្សម្នាក់ នៅថ្ងៃនោះ។
ការបង្រៀនអំពីការឲ្យ ស្ថិតក្នុងចំណោមប្រធានបទ ដែលសាវ័កប៉ុលបានលើកយកមកសរសេរ នៅក្នុងសំបុត្រ ដែលគាត់បានសរសើរផ្ញើទៅសាសន៍ដទៃ ដែលជាគ្រីស្ទបរិស័ទ នៅទីក្រុងអេភេសូរ។ គាត់បានបង្រៀនពួកគេ ឲ្យលះបង់ជីវិតចាស់ចោល ហើយឱបក្រសោបយក ជីវិតថ្មីវិញ ដ្បិតពួកគេបានទទួលសេចក្តីសង្រ្គោះ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ហើយ។ គាត់ក៏បានបកស្រាយថា ព្រះគុណដែលជួយសង្រ្គោះនេះ បណ្តាលចិត្តយើង ឲ្យចង់ “ធ្វើការល្អ” ដ្បិតព្រះទ្រង់បានបង្កើតយើង ឲ្យមានរូបភាពដូចទ្រង់ ហើយជា “ស្នាព្រះហស្ត”របស់ទ្រង់(២:១០)។ យើងអាចចែកផ្សាយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាមរយៈការប្រព្រឹត្តរបស់យើងជារៀងរាល់ថ្ងៃ ដូចបុរសដែលនៅផ្សារទំនើបនោះដែរ។
ជាការពិតណាស់ ដើម្បីចែកចាយអំពីព្រះគុណព្រះ យើងមិនចាំបាច់ត្រូវឲ្យអំណោយដល់អ្នកដទៃក៏បាន ប៉ុន្តែ យើងអាចបង្ហាញឲ្យគេស្គាល់សេចក្តីស្រឡាញ់របស់ទ្រង់ តាមរយៈការប្រព្រឹត្តដទៃទៀត។ ឧទាហរណ៍…
តន្ត្រីដ៏ពិរោះរណ្តំ
ឪពុកម្តាយរបស់ខ្ញុំ បានបង្រៀនខ្ញុំឲ្យស្រឡាញ់ដូរតន្ត្រីគ្រប់ប្រភេទ គឺរាប់ចាប់ពីតន្រ្តីជនបទ ដល់តន្រ្តីបុរាណ។ ដូចនេះ បេះដូងខ្ញុំបានលោតយ៉ាងលឿន ខណៈពេលដែលខ្ញុំកំពុងតែដើរ ចូលក្នុងមហោស្រពមូស្គូ ដើម្បីស្តាប់តន្រ្តីជាតិប្រទេសរូស្ស៊ី។ មហោស្រពនេះ ស្ថិតក្នុងចំណោមសាលមហោស្រពដែលធំបំផុតរបស់ប្រទេសនេះ។ ខណៈពេលដែលអ្នកដឹកនាំវង់តន្រ្តីកំពុងតែនាំតន្ត្រីករទាំងឡាយ ឲ្យប្រគុំបទដ៏ល្បីល្បាញរបស់លោកឆាយកូស្គី(Tchaikovsky) ភ្លេងក៏ឡើងសម្លេងបន្តិចម្តងៗ លាន់ឡើង កាន់តែពិរោះរណ្តំ។ ពេលនោះជាពេលដ៏អស្ចារ្យ ហើយទស្សនិកជនក៏បានក្រោកឡើយទះដៃសរសើរ។
ព្រះគម្ពីរបរិសុទ្ធទាំងមូល គឺប្រៀបបាននឹងតន្ត្រីដែលបានប្រគំឡើង ដោយភាពពិរោះរណ្តំ ដែលអស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត គឺនៅត្រង់ចំណុច ដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ។ បន្ទាប់ពីអ័ដាម និងនាងអេវ៉ាបានធ្លាក់ចូលក្នុងអំពើបាប ក្នុងសួនច្បាអេដែន ព្រះទ្រង់ក៏បានសន្យាថា នឹងប្រទានព្រះដ៏ប្រោសលោះមួយអង្គ(លោកុប្បត្តិ ៣:១៥)។ ហើយខ្លឹមសារមួយនេះ ក៏បានបន្តនៅក្នុងបទគម្ពីរសញ្ញាថ្មីទំាងមូល។ ព្រះបន្ទូលសន្យារបស់ទ្រង់ បានបង្ហាញនៅក្នុងកូនចៀម នៃបទរំលង(និក្ខមនំ ១២:២១) ក្តីសង្ឃឹមរបស់ពួកហោរា(១ពេត្រុស ១:១០) និងការស្រេកឃ្លាននៃរាស្រ្តរបស់ព្រះ។
បទគម្ពីរ១យ៉ូហាន ៤:១៤ បានបញ្ចាក់ថា “យើងបានឃើញ ក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាមក ធ្វើជាព្រះអង្គសង្គ្រោះនៃមនុស្សលោក”។ តើយើងបានឃើញ និងធ្វើបន្ទាល់ដោយរបៀបណា? ព្រះទ្រង់បានសម្រេចព្រះបន្ទូល ដែលបានសន្យាថា នឹងសង្រ្គោះលោកិយដែលមានបាប នៅពេលដែលព្រះយេស៊ូវសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីអត់ទោសបាបឲ្យយើង ហើយផ្សះផ្សាយើងឲ្យជាងនឹងព្រះអាទិកររបស់យើង។ ហើយថ្ងៃណាមួយ ទ្រង់នឹងយាងមកវិញ ហើយស្អាងស្នាព្រះហស្តរបស់ទ្រង់ទំាងមូលឡើងវិញ។…
តើសន្តិភាពនៅឯណា?
កាលពីឆ្នាំ ១៩៨៤ អ្នកការសែតម្នាក់ បានសួរលោក បប់ ឌីលែន(Bob Dylan) ថា “តើលោកនៅតែសង្ឃឹមថា សន្តិភាពនឹងកើតមានដែរឬទេ?” លោកឌីលែនក៏បានឆ្លើយថា “ខ្ញុំមិនសង្ឃឹមថា សន្តិភាពនឹងកើតមានទេ”។ ការឆ្លើយតបរបស់គាត់ បាននាំឲ្យមានការរិះគន់ តែគេមិនអាចបដិសេធន៍បានឡើយថា សន្តិភាព នៅសម័យនោះ គឺគ្រាន់តែជាការស្រមើរស្រមៃប៉ុណ្ណោះ។
ប្រហែល៦០០ឆ្នាំ មុនសម័យព្រះយេស៊ូវយាងមកចាប់កំណើត ពួកហោរាភាគច្រើនកំពុងតែថ្លែងទំនាយថា សន្តិភាពនឹងកើតមាន។ ប៉ុន្តែ ហោរារបស់ព្រះ មិនបានថ្លែងទំនាយដូចនេះឡើយ។ ហោរាយេរេមា បានរំឭកពួកបណ្តាជន អំពីព្រះបន្ទូលព្រះជាម្ចាស់ ដែលបានមានបន្ទូលថា “ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ”(យេរេមា ៧:២៣)។ ប៉ុន្តែ ពួកគេនៅតែមិនអើពើចំពោះព្រះរាជបញ្ជារបស់ព្រះអម្ចាស់ ម្តងហើយម្តងទៀត។ ពួកហោរាក្លែងក្លាយរបស់ពួកគេបានប្រកាស់ច្រំដែលថា សុខសន្តិភាព នឹងកើតមាន(៨:១១)។ ប៉ុន្តែ លោកយេរេមាបានថ្លែងទំនាយ អំពីគ្រោះមហន្តរាយ។ ទីក្រុងយេរូសាឡិមក៏បានដួលរលំ ក្នុងឆ្នាំ៥៨៦ មុនគ្រីស្ទសករាជ។
សុខសន្តិភាពកម្រកើតមានណាស់។ ប៉ុន្តែ នៅក្នុងកណ្ឌគម្ពីរយេរេមា ដែលជាគម្ពីរបទទំនាយ អំពីទុក្ខវេទនា យើងបានរកឃើញព្រះមួយអង្គ ដែលមានសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ។ ព្រះអម្ចាស់ក៏បានប្រាប់រាស្រ្តរបស់ទ្រង់ ដែលចេះតែបះបោរថា ព្រះអង្គបានស្រឡាញ់ពួកគេ ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហើយព្រះអង្គនឹងសង់ពួកគេឡើងវិញ(៣១:៣-៤)។
ព្រះជាម្ចាស់ ជាព្រះនៃសេចក្តីស្រឡាញ់…
មិនអាចខាំជាប់
ខណៈពេលដែលខេតលីន(Caitlyn) កំពុងហែលទឹក ជាមួយមិត្តភក្តិគាត់ នៅក្នុងឈូងសមុទ្រមិចស៊ីកូ គាត់ក៏ត្រូវត្រីឆ្លាមខាំជើងជាប់ ហើយវាក៏បានព្យាយាមទាញគាត់។ ដើម្បីតទល់នឹងការវាយប្រហារនេះ ខេតលីនក៏បានដាល់ច្រមុះរបស់ត្រីឆ្លាម។ សត្វសាហាវនេះក៏បានបើកមាត់របស់វា ព្រលែងជើងគាត់ ហើយក៏បានហែលទៅឆ្ងាយបាត់ ទាំងបរាជ័យ។ ការខំារបស់ត្រីឆ្លាម បានធ្វើឲ្យជើងគាត់របួសជាច្រើនកន្លែង ដែលត្រូវដេរអស់១០០ថ្នេរ ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺត្រីឆ្លាមនោះមិនអាចខំាជើងរបស់គាត់ជាប់ឡើយ។
រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិត ដែលព្រះយេស៊ូវបានឈ្នះសេចក្តីស្លាប់ ដោយធ្វើឲ្យវាលែងមានអំណាចគំរាមកំហែង និងឈ្នះអ្នកដើរតាមទ្រង់ទៀត។ សាវ័កពេត្រុសបានមានប្រសាសន៍ថា “សេចក្តីស្លាប់ គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានឡើយ”(កិច្ចការ ២:២៤)។
លោកពេត្រុសបាននិយាយដូចនេះ ទៅកាន់ហ្វូងមនុស្ស នៅទីក្រុងយេរូសាឡិម។ ប្រហែលជាក្នុងចំណោមនោះ មានមនុស្សជាច្រើនដែលធ្លាប់ស្រែកថា “ឆ្កាងវាទៅ! ឆ្កាងវាទៅ!” ដើម្បីទាមទាឲ្យគេកាត់ទោសប្រហារជីវិតព្រះយេស៊ូវ(ម៉ាថាយ ២៧:២២)។ ជាលទ្ធផល ពួកទាហានរ៉ូម៉ាំង ក៏បានយកទ្រង់ទៅឆ្កាង។ សពទ្រង់ក៏ត្រូវគេយកទៅបញ្ចុះនៅក្នុងផ្នូរមួយ ហើយក៏បាននៅក្នុងផ្នូរនោះអស់បីថ្ងៃ រហូតដល់ពេលដែលព្រះបានប្រោសទ្រង់ឲ្យមានព្រះជន្មឡើងវិញ។ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ លោកពេត្រុស និងពួកសិស្សដទៃទៀត ក៏បាននិយាយ និងបរិភោគអាហារជាមួយទ្រង់ ហើយ៤០ថ្ងៃក្រោយមក ពួកគេក៏បានឃើញទ្រង់យាងឡើង ទៅនគរស្ថានសួគ៌វិញ(កិច្ចការ ១:៩)។
ព្រះជន្មរបស់ព្រះយេស៊ូវ នៅលើផែនដីនេះ បានបញ្ចប់ ដោយទុក្ខវេទនាផ្នែករូបកាយ និងការឈឺចាប់ផ្លូវចិត្ត តែអំណាចចេស្តារបស់ព្រះ បានឈ្នះសេចក្តីស្លាប់។ ដោយហេតុនេះហើយ…
ការជ្រើសរើសផ្លូវធ្វើដំណើរ
ខ្ញុំមានរូបថតទេសភាពនៅរដូវស្លឹកឈើជ្រុះ ដ៏ស្រស់ស្អាតមួយ ដែលខ្ញុំបានថតរូបបុរសវ័យក្មេងម្នាក់ ដែលកំពុងជិះសេះ នៅតាមជួរភ្នំខូឡូរ៉ាដូ ខណៈពេលដែលគាត់គិតថា តើគាត់ត្រូវទៅតាមផ្លូវលំ ដែលនៅខាងមុខគាត់ឬអត់។ រឿងនេះបានធ្វើឲ្យខ្ញុំ នឹកចាំ អំពីបទកំណាព្យរបស់លោករ៉ូបឺត ហ្រ្វូស(Robert Frost) ដែលមានចំណងជើងថា “ផ្លូវដែលមិនបានធ្វើដំណើរ”។ នៅក្នុងបទកំណាព្យនេះ លោកហ្វ្រូសបានជញ្ជឹងគិត អំពីផ្លូវពីរខ្សែ ដែលនៅចំពោះមុខគាត់។ មើលទៅផ្លូវទាំងពីរសុទ្ធតែគួរឲ្យចង់ធ្វើដំណើរដូចគ្នា ប៉ុន្តែ គាត់មានការសង្ស័យថា តើគាត់នឹងបានវិលត្រលប់មកកន្លែងនេះវិញទេ បើគាត់ជ្រើសរើសយកផ្លូវណាមួយ។ លោកហ្វ្រូសបានសរសេរ ក្នុងបទកំណាព្យនោះថា “មានផ្លូវបំបែកពីរ នៅក្នុងព្រៃ ហើយខ្ញុំក៏បានសម្រេចចិត្តទៅតាមផ្លូវដែលគេមិនសូវធ្វើដំណើរ ហើយការនេះបាននាំមកនូវការផ្លាស់ប្តូរគ្រប់យ៉ាង”។
ក្នុងសេចក្តីអធិប្បាយរបស់ព្រះយេស៊ូវ នៅលើភ្នំ(ម៉ាថាយ ៥-៧) ព្រះអម្ចាស់បានប្រាប់អ្នកស្តាប់ព្រះបន្ទូលទ្រង់ថា “ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្តីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។ តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ”(៧:១៣-១៤)។
ក្នុងដំណើរជីវិតរបស់យើង យើងត្រូវធ្វើការសម្រេចចិត្តជ្រើសរើសផ្លូវណាមួយ ដើម្បីធ្វើដំណើរ។ មានផ្លូវជាច្រើន ដែលហាក់ដូចជាល្អ ហើយគួរឲ្យទាក់ទាញ ប៉ុន្តែ មានតែផ្លូវមួយទេ ដែលជាផ្លូវនៃជីវិត។ ព្រះយេស៊ូវបានត្រាសហៅយើង ឲ្យធ្វើដំណើរតាមផ្លូវនៃភាពជាសិស្ស និងការស្តាប់បង្គាប់ព្រះបន្ទូលព្រះ ដោយដើរតាមទ្រង់ ជាជាងដើរតាមមនុស្សភាគច្រើន។
ខណៈពេលដែលយើងជញ្ជឹងគិត អំពីផ្លូវដែលនៅខាងមុខ សូមព្រះទ្រង់ប្រទានយើងនូវប្រាជ្ញា…
ទ្រព្យសម្បត្តិ នៅក្នុងផ្លែល្ពៅ
កាលខ្ញុំកំពុងរស់នៅជាម្តាយដ៏វ័យក្មេងម្នាក់ ខ្ញុំបានប្តេជ្ញាចិត្តថា នឹងធ្វើកំណត់ហេតុ អំពីរយៈពេល១ឆ្នាំដំបូង នៃជីវិតរបស់កូនស្រីខ្ញុំ។ ជារៀងរាល់ខែ ខ្ញុំបានថតរូបនាងទុក ដើម្បីបង្ហាញអំពីការផ្លាស់ប្តូរ និងការលូតលាស់របស់នាង។ ក្នុងចំណោមរូបថតដែលខ្ញុំចូលចិត្តជាងគេ មានរូបថតមួយ ដែលខ្ញុំបានថត ពេលនាងកំពុងអង្គុយយ៉ាងរីករាយ នៅក្នុងផ្លែល្ពៅដ៏ធំមួយផ្លែ ដែលខ្ញុំបានទិញពីកសិករប្រចំាតំបន់ ហើយបានចោះឲ្យប្រហោងក្នុង។ ខ្ញុំមានចិត្តសប្បាយរីករាយណាស់ ពេលឃើញនាងអង្គុយនៅក្នុងផ្លែល្ពៅនោះ។ ផ្លែល្ពៅបានក្រៀមស្វឹតទៅ នៅសប្តាហ៍បន្ទាប់ ប៉ុន្តែ កូនស្រីខ្ញុំបានបន្តលូតលាស់ ហើយចម្រើនឡើង។
សាវ័កប៉ុលបានពិពណ៌នា អំពីការស្គាល់សេចក្តីពិត ដោយដឹងថា ព្រះយេស៊ូវជានរណា។ ការនេះបានធ្វើឲ្យខ្ញុំគិតដល់រូបថតនោះ។ គាត់បានប្រដូចការស្គាល់ព្រះយេស៊ូវ នៅក្នុងចិត្តយើង ទៅនឹងទ្រព្យសម្បត្តិដែលបានទុកនៅក្នុងក្អម។ ការនឹកចំា អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ធ្វើឲ្យយើងមានចិត្តក្លាហាន និងកម្លាំង សម្រាប់អត់ទ្រាំ ក្នុងទុក្ខលំបាក ទោះជាយើងត្រូវគេសង្កក់សង្កិនគ្រប់ជំពូកក៏ដោយ(២កូរិនថូស ៤:៨)។ ពេលគេវាយយើងដេកស្តូក តែមិនស្លាប់ យើងអាចបង្ហាញឲ្យអ្នកដទៃឃើញ ព្រះយេស៊ូវមានព្រះជន្មរស់នៅក្នុងយើង ដោយសារអំណាចចេស្តារបស់ព្រះជាម្ចាស់ នៅក្នុងជីវិតយើង(ខ.៩)។
យើងអាចមានអារម្មណ៍នឿយព្រួយ ដោយសារទុក្ខលំបាករបស់យើង ដូចជាផ្លែល្ពៅដែលក្រៀមស្វិត។ ប៉ុន្តែ ក្តីអំណររបស់យើងអាចចម្រើនឡើង ដោយសារព្រះយេស៊ូវ ទោះមានការប្រឈមមុខទាំងនោះក៏ដោយ។ ការស្គាល់ទ្រង់ ដោយដឹងថា អំណាចទ្រង់កំពុងធ្វើការក្នុងជីវិតយើង គឺជាទ្រព្យសម្បត្តិ ដែលបានរក្សាទុក ក្នុងរូបកាយរបស់យើង ដែលផុយស្រួយដូចដីឥដ្ឋ។ យើងអាចចម្រើនឡើង…