Month: January 2019

ខំប្រឹងបិទភ្នែក

គាត់​ដឹង​ថា គាត់​មិន​គួរ​ធ្វើ​វា​ទេ។ ទឹក​មុខ​គាត់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គាត់​ពិត​ជា​បាន​ដឹង​ថា គាត់​បាន​ធ្វើ​ខុស​។ ខ្ញុំ​ក៏​បាន​អង្គុយ​ចុះ ដើម្បី​ពិភាក្សា​ជា​មួយ​ក្មួយ​ប្រុស​ម្នាក់​នេះ អំពី​កំហុស​របស់​គាត់។ តែ​គាត់​ក៏​បាន​ប្រញាប់​បិទ​ភ្នែក​យ៉ាង​លឿន។ គាត់​បាន​អង្គុយ​គិត តាម​ហេតុ​ផល ឬ​ឡូហ្ស៊ិក​របស់​គាត់ ដែល​ជា​ក្មេង​អាយុ​៣​ឆ្នាំ​ថា បើ​គាត់​មិន​អាច​មើល​ឃើញ​ខ្ញុំ នោះ​ខ្ញុំ​ក៏​ច្បាស់​ជា​មិន​អាច​មើល​គាត់​ឃើញ​ដែរ។ ហើយ​បើ​ខ្ញុំ​មិន​អាច​មើល​គាត់​ឃើញ នោះ​គាត់​អាច​ជៀស​វាង​ការ​សន្ទ​នា និង​ទទួល​លទ្ធ​ផល ដែល​គាត់​បាន​រំពឹង​ទុក។

តែ​ខ្ញុំ​សប្បាយ​ចិត្ត ដែល​ខ្ញុំ​អាច​មើល​គាត់​ឃើញ ក្នុង​ពេល​នោះ។ ខ្ញុំ​មិន​អាច​ឲ្យ​គាត់​គេច​ចេញ​ទៅ ដោយ​មិន​បាន​កែ​តម្រង់​គាត់​បាន​ឡើយ បាន​ជា​យើង​ត្រូវ​និយាយ​គ្នា អំពី​រឿង​នោះ ដោយ​គ្មាន​អ្វី​មក​រារាំង​យើង​ឡើយ។ ខ្ញុំ​ចង់​ឲ្យ​គាត់​មើល​មុខ​ខ្ញុំ ហើយ​ដឹង​ថា ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​ចង់​អត់​ទោស​ឲ្យ​គាត់​ខ្លាំង​ប៉ុណ្ណា។ នៅ​ពេល​នោះ ខ្ញុំ​ក៏​បាន​គិត​ថា តើ​ព្រះ​ជា​ម្ចាស់​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​អ័ដាម និង​នាង​អេវ៉ា​មិន​ស្តាប់​បង្គាប់​ទ្រង់ ក្នុង​សួន​ច្បារ​អេដែន។ ពេល​ពួក​គេ​ដឹង​ថា​ខ្លួន​ខុស ពួក​គេ​ក៏​បាន​ព្យាយាម​លាក់​ខ្លួន​ពី​ព្រះ​អង្គ(លោកុប្បត្តិ ៣:១០) ដែល​អាច​មើល​ឃើញ​ពួក​គេ​យ៉ាង​ច្បាស់។

ពេល​ណា​យើង​ដឹង​ខ្លួន​ថា យើង​បាន​ធ្វើ​អ្វី​ខុស យើង​ច្រើន​តែ​ចង់​គេច​ចេញ ដើម្បី​កុំ​ឲ្យ​ទទួល​លទ្ធ​ផល ពី​អ្វី​ដែល​យើង​បាន​ធ្វើ។ យើង​រត់​គេច​ពី​វា ឬ​លាក់​បាំង​វា ឬ​ក៏​បិទ​ភ្នែក​ខ្លួន​ឯង មិន​ព្រម​មើល​សេចក្តី​ពិត។ ព្រះ​ទ្រង់​នឹង​ឲ្យ​យើង​ទទួល​ខុស​ត្រូវ ចំពោះ​កំហុស​របស់​យើង ផ្អែក​ទៅ​លើ​ខ្នាត​គំរូ​នៃ​សេចក្តី​សុចរិត​របស់​ទ្រង់។ ទ្រង់​មើល​ឃើញ​យើង (ហើយស្វែង​រក​យើង!) ព្រោះ​ទ្រង់​ស្រឡាញ់​យើង ហើយ​ប្រទាន​ការ​អត់​ទោស​បាប តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ។—KIRSTEN HOLMBERG

ការសួររកទិសដៅ

ប៉ា​របស់​ខ្ញុំ​មាន​អំណោយ​ទាន​មួយ គឺ​គាត់​តែង​តែ​ស្គាល់​ទិស ។ បើ​សិន​ជា​ខ្ញុំ​មាន​សមត្ថ​ភាព​ដូច​នេះ​ដែរ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ សុភាវគតិ​របស់​គាត់ បាន​ឲ្យ​គាត់​ដឹង​ថា ទិស​ខាង​ជើង ត្បូង លិច និង​កើត​នៅ​ខាង​ណា។ គាត់​ហាក់​ដូច​ជា​មាន​សមត្ថ​ភាព​នេះ​ពី​កំណើត។ ហើយ​គាត់​តែង​តែ​ប្រាប់​ទិស មិន​ដែល​ខុស​ឡើយ គឺ​លើក​លែង​តែ​នៅ​ពេល​យប់មួយ​។

នៅ​ពេល​យប់​នោះ ប៉ា​ខ្ញុំ​បាន​វង្វេង​ផ្លូវ។ គាត់​និង​ម្តាយ​ខ្ញុំ បាន​ទៅ​ចូល​រួម​កម្ម​វិធី​មួយ ក្នុង​ក្រុង​ដែល​គាត់​មិន​ដែល​ធ្លាប់​ទៅ​ពី​មុន​មក ហើយ​ក៏​បាន​ចាក​ចេញ​មក​ផ្ទះ​វិញ នៅ​ពេល​យប់​ងងឹត។ គាត់​ជឿ​ជាក់​ថា គាត់​ស្គាល់​ផ្លូវ​ត្រឡប់​មក​ផ្លូវ​ធំ​វិញ ប៉ុន្តែ គាត់​បាន​វង្វេង​ផ្លូវ​ហើយ។ គាត់​បាន​បើក​ឡាន​ត្រឡប់​ថយ​ក្រោយ​វិញ។ បន្ទាប់​មក គាត់​ក៏​បាន​ច្រឡំ​ផ្លូវ ហើយ​ក៏​មាន​អារម្មណ៍​តប់​ប្រមល់។ ម្តាយ​ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា ការ​ស្វែង​រក​ផ្លូវ គឺ​ជា​ការ​ពិបាក ប៉ុន្តែ គាត់​គួរ​តែ​ប្រើ​ទូរស័ព្ទ​របស់​គាត់​ ដើម្បី​រក​មើល​ទិស ដែល​ត្រូវ​ធ្វើ​ដំណើរ។

ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា លោក​ឪពុក​របស់​ខ្ញុំ​ដែល​មាន​អាយុ​៧៦​ឆ្នាំ បាន​សុំ​ឲ្យ​គេ​ជួយ​ប្រាប់​ទិស សម្រាប់​ការ​ធ្វើដំណើរ​ជា​លើក​ទីមួយ ក្នុង​ជីវិត​គាត់ គឺ​គាត់​បាន​សុំ​ឲ្យ​ទូរស័ព្ទ​របស់​គាត់​ជួយ​ប្រាប់​ទិស​ធ្វើ​ដំណើរ។

ស្តេច​ដាវីឌ គឺ​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង ដែល​មាន​បទ​ពិសោធន៍​ដ៏​ច្រើន​សម្បូរ​បែប ក្នុង​ជីវិត។ ប៉ុន្តែ បទ​ទំនុក​ដំកើង​របស់​គាត់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា នៅ​ពេល​ខ្លះ ស្តេច​ដាវីឌ​បាន​មាន​អារម្មណ៍​ថា វង្វេង ទាំង​ខាង​វិញ្ញាណ និង​ផ្លូវ​អារម្មណ៍​។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៤៣ ក៏​បាន​និយាយ​អំពី​ពេល​នោះ​ផង​ដែរ។ កាល​នោះ…

ឆ្នាំថ្មី អាទិភាពថ្មី

ខ្ញុំ​តែង​តែ​ចង់​រៀន​លេង​វីយូឡុង​ធំ។ ប៉ុន្តែ ខ្ញុំ​មិន​ដែល​រក​បាន​ពេល សម្រាប់​ចូល​រៀន​ឡើយ។ បើ​និយាយ​ឲ្យ​កាន់​តែ​ត្រូវ​ទៀត​នោះ គឺ​ខ្ញុំ​មិន​ដែល​បាន​ញែក​ពេល​ចូល​រៀន។ កាល​នោះ ខ្ញុំ​គិត​ថា នៅ​នគរស្ថាន​សួគ៌ ខ្ញុំ​ប្រហែល​ជា​អាច​ចេះ​លេង​ឧបករណ៍​ភ្លេង​មួយ​នោះ យ៉ាង​ស្ទាត់​ជំនាញ។ ទន្ទឹម​នឹង​នោះ ខ្ញុំ​ចង់​ផ្តោត​ទៅ​លើ​ការ​ប្រើ​ប្រាស់​ពេល​វេលា​របស់​ខ្ញុំ ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​បាន​ត្រាស់​ហៅ ឲ្យ​ខ្ញុំ​ធ្វើ​ថ្វាយ​ទ្រង់ ក្នុង​ពេល​បច្ចុប្បន្ន។

ជីវិត​មនុស្ស​ខ្លី​ណាស់ ហើយ​ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មាន​អារម្មណ៍​ថា យើង​ត្រូវ​ខំ​ប្រើ​ពេល​វេលា​របស់​យើង នៅ​លើ​ផែន​ដី ឲ្យ​មាន​ប្រយោជន៍​បំផុត មុន​ពេល​វា​កន្លង​ផុត​ទៅ។ ប៉ុន្តែ តើ​យើង​យល់​ច្បាស់ អំពី​បញ្ហា​នេះ​ទេ?

ពេល​ដែល​ស្តេច​សាឡូម៉ូន​ពិចារណា អំពី​អត្ថ​ន័យ​នៃ​ជីវិត ទ្រង់​បាន​ផ្តល់​ឲ្យ​នូវ​ការ​ណែ​នាំ​ពីរ​យ៉ាង។​ ទី​មួយ យើង​ត្រូវ​តែ​រស់​នៅ តាម​របៀប​ដ៏​មាន​ន័យ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដែល​រាប់​បញ្ចូល​ការ​អរសប្បាយ​ឲ្យ​បាន​ពេញ​លេញ ចំពោះ​ការ​ល្អ​ដែល​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ពិសោធន៍​ក្នុង​ជីវិត ដែល​មាន​ដូច​ជា​អាហារ និង​ទឹក​(សាស្តា ៩:៧) សំលៀក​បំពាក់ និង​គ្រឿង​ក្រអូប​(ខ.៨) អាពាហ៍​ពិពាហ៍(ខ.៩) និង​អំណោយ​ល្អ​ៗ​ទាំង​អស់​របស់​ព្រះ​ជា​ម្ចាស់ ដែលអាច​រាប់​បញ្ចូល​ការ​រៀន​លេង​ឧបករណ៍​ភ្លេង ដែល​មាន​ដូច​ជា​វីយូឡុង​ធំ​ជា​ដើម។

ទីពីរ យើង​ត្រូវ​ខំ​ធ្វើ​ការ​(ខ.១០)។ ជីវិត​មនុស្ស​មាន​ពេញ​ទៅ​ដោយ​ឱកាស ហើយ​យើង​តែង​តែ​មាន​កិច្ចការ​បន្ថែម​ទៀត ដែល​ត្រូវ​ធ្វើ​។ យើង​ត្រូវ​ទាញ​យក​ប្រយោជន៍ ពី​ឱកាស​ដែល​ព្រះ​ប្រទាន​ដល់​យើង ដោយ​ស្វែង​រក​ប្រាជ្ញា​ទ្រង់ នៅ​ក្នុង​ការ​ដាក់​អាទិភាព​ការងារ ហើយ​ធ្វើ​ការ ដោយ​ប្រើ​អំណោយ​ទាន​របស់​យើង ដើម្បី​បម្រើ​ទ្រង់។​

ជីវិត​ជា​អំណោយ​ដ៏​អស្ចារ្យ​មក​ពី​ព្រះ​អម្ចាស់។ ចូរ​យើង​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់ ដោយ​អរសប្បាយ​នឹង​ព្រះ​ពរ​របស់ទ្រង់​ជា​ប្រចាំ​ថ្ងៃ ហើយ​អរសប្បាយ​ក្នុង​ការ​បម្រើ​ដ៏​មាន​ន័យ។​—POH…