ខំប្រឹងបិទភ្នែក
គាត់ដឹងថា គាត់មិនគួរធ្វើវាទេ។ ទឹកមុខគាត់បានបង្ហាញយ៉ាងច្បាស់ថា គាត់ពិតជាបានដឹងថា គាត់បានធ្វើខុស។ ខ្ញុំក៏បានអង្គុយចុះ ដើម្បីពិភាក្សាជាមួយក្មួយប្រុសម្នាក់នេះ អំពីកំហុសរបស់គាត់។ តែគាត់ក៏បានប្រញាប់បិទភ្នែកយ៉ាងលឿន។ គាត់បានអង្គុយគិត តាមហេតុផល ឬឡូហ្ស៊ិករបស់គាត់ ដែលជាក្មេងអាយុ៣ឆ្នាំថា បើគាត់មិនអាចមើលឃើញខ្ញុំ នោះខ្ញុំក៏ច្បាស់ជាមិនអាចមើលគាត់ឃើញដែរ។ ហើយបើខ្ញុំមិនអាចមើលគាត់ឃើញ នោះគាត់អាចជៀសវាងការសន្ទនា និងទទួលលទ្ធផល ដែលគាត់បានរំពឹងទុក។
តែខ្ញុំសប្បាយចិត្ត ដែលខ្ញុំអាចមើលគាត់ឃើញ ក្នុងពេលនោះ។ ខ្ញុំមិនអាចឲ្យគាត់គេចចេញទៅ ដោយមិនបានកែតម្រង់គាត់បានឡើយ បានជាយើងត្រូវនិយាយគ្នា អំពីរឿងនោះ ដោយគ្មានអ្វីមករារាំងយើងឡើយ។ ខ្ញុំចង់ឲ្យគាត់មើលមុខខ្ញុំ ហើយដឹងថា ខ្ញុំស្រឡាញ់គាត់ ហើយចង់អត់ទោសឲ្យគាត់ខ្លាំងប៉ុណ្ណា។ នៅពេលនោះ ខ្ញុំក៏បានគិតថា តើព្រះជាម្ចាស់មានអារម្មណ៍យ៉ាងណា ពេលដែលអ័ដាម និងនាងអេវ៉ាមិនស្តាប់បង្គាប់ទ្រង់ ក្នុងសួនច្បារអេដែន។ ពេលពួកគេដឹងថាខ្លួនខុស ពួកគេក៏បានព្យាយាមលាក់ខ្លួនពីព្រះអង្គ(លោកុប្បត្តិ ៣:១០) ដែលអាចមើលឃើញពួកគេយ៉ាងច្បាស់។
ពេលណាយើងដឹងខ្លួនថា យើងបានធ្វើអ្វីខុស យើងច្រើនតែចង់គេចចេញ ដើម្បីកុំឲ្យទទួលលទ្ធផល ពីអ្វីដែលយើងបានធ្វើ។ យើងរត់គេចពីវា ឬលាក់បាំងវា ឬក៏បិទភ្នែកខ្លួនឯង មិនព្រមមើលសេចក្តីពិត។ ព្រះទ្រង់នឹងឲ្យយើងទទួលខុសត្រូវ ចំពោះកំហុសរបស់យើង ផ្អែកទៅលើខ្នាតគំរូនៃសេចក្តីសុចរិតរបស់ទ្រង់។ ទ្រង់មើលឃើញយើង (ហើយស្វែងរកយើង!) ព្រោះទ្រង់ស្រឡាញ់យើង ហើយប្រទានការអត់ទោសបាប តាមរយៈព្រះយេស៊ូវគ្រីស្ទ។—KIRSTEN HOLMBERG
ការសួររកទិសដៅ
ប៉ារបស់ខ្ញុំមានអំណោយទានមួយ គឺគាត់តែងតែស្គាល់ទិស ។ បើសិនជាខ្ញុំមានសមត្ថភាពដូចនេះដែរ នោះមិនដឹងជាល្អយ៉ាងណាទេ។ សុភាវគតិរបស់គាត់ បានឲ្យគាត់ដឹងថា ទិសខាងជើង ត្បូង លិច និងកើតនៅខាងណា។ គាត់ហាក់ដូចជាមានសមត្ថភាពនេះពីកំណើត។ ហើយគាត់តែងតែប្រាប់ទិស មិនដែលខុសឡើយ គឺលើកលែងតែនៅពេលយប់មួយ។
នៅពេលយប់នោះ ប៉ាខ្ញុំបានវង្វេងផ្លូវ។ គាត់និងម្តាយខ្ញុំ បានទៅចូលរួមកម្មវិធីមួយ ក្នុងក្រុងដែលគាត់មិនដែលធ្លាប់ទៅពីមុនមក ហើយក៏បានចាកចេញមកផ្ទះវិញ នៅពេលយប់ងងឹត។ គាត់ជឿជាក់ថា គាត់ស្គាល់ផ្លូវត្រឡប់មកផ្លូវធំវិញ ប៉ុន្តែ គាត់បានវង្វេងផ្លូវហើយ។ គាត់បានបើកឡានត្រឡប់ថយក្រោយវិញ។ បន្ទាប់មក គាត់ក៏បានច្រឡំផ្លូវ ហើយក៏មានអារម្មណ៍តប់ប្រមល់។ ម្តាយខ្ញុំក៏បានលើកទឹកចិត្តគាត់ថា ការស្វែងរកផ្លូវ គឺជាការពិបាក ប៉ុន្តែ គាត់គួរតែប្រើទូរស័ព្ទរបស់គាត់ ដើម្បីរកមើលទិស ដែលត្រូវធ្វើដំណើរ។
ក្រោយមក ខ្ញុំក៏បានដឹងថា លោកឪពុករបស់ខ្ញុំដែលមានអាយុ៧៦ឆ្នាំ បានសុំឲ្យគេជួយប្រាប់ទិស សម្រាប់ការធ្វើដំណើរជាលើកទីមួយ ក្នុងជីវិតគាត់ គឺគាត់បានសុំឲ្យទូរស័ព្ទរបស់គាត់ជួយប្រាប់ទិសធ្វើដំណើរ។
ស្តេចដាវីឌ គឺជាអ្នកនិពន្ធទំនុកដំកើង ដែលមានបទពិសោធន៍ដ៏ច្រើនសម្បូរបែប ក្នុងជីវិត។ ប៉ុន្តែ បទទំនុកដំកើងរបស់គាត់បានបង្ហាញឲ្យយើងដឹងថា នៅពេលខ្លះ ស្តេចដាវីឌបានមានអារម្មណ៍ថា វង្វេង ទាំងខាងវិញ្ញាណ និងផ្លូវអារម្មណ៍។ បទគម្ពីរទំនុកដំកើង ជំពូក ១៤៣ ក៏បាននិយាយអំពីពេលនោះផងដែរ។ កាលនោះ…
ឆ្នាំថ្មី អាទិភាពថ្មី
ខ្ញុំតែងតែចង់រៀនលេងវីយូឡុងធំ។ ប៉ុន្តែ ខ្ញុំមិនដែលរកបានពេល សម្រាប់ចូលរៀនឡើយ។ បើនិយាយឲ្យកាន់តែត្រូវទៀតនោះ គឺខ្ញុំមិនដែលបានញែកពេលចូលរៀន។ កាលនោះ ខ្ញុំគិតថា នៅនគរស្ថានសួគ៌ ខ្ញុំប្រហែលជាអាចចេះលេងឧបករណ៍ភ្លេងមួយនោះ យ៉ាងស្ទាត់ជំនាញ។ ទន្ទឹមនឹងនោះ ខ្ញុំចង់ផ្តោតទៅលើការប្រើប្រាស់ពេលវេលារបស់ខ្ញុំ ដើម្បីធ្វើអ្វីដែលព្រះបានត្រាស់ហៅ ឲ្យខ្ញុំធ្វើថ្វាយទ្រង់ ក្នុងពេលបច្ចុប្បន្ន។
ជីវិតមនុស្សខ្លីណាស់ ហើយជាញឹកញាប់ យើងច្រើនតែមានអារម្មណ៍ថា យើងត្រូវខំប្រើពេលវេលារបស់យើង នៅលើផែនដី ឲ្យមានប្រយោជន៍បំផុត មុនពេលវាកន្លងផុតទៅ។ ប៉ុន្តែ តើយើងយល់ច្បាស់ អំពីបញ្ហានេះទេ?
ពេលដែលស្តេចសាឡូម៉ូនពិចារណា អំពីអត្ថន័យនៃជីវិត ទ្រង់បានផ្តល់ឲ្យនូវការណែនាំពីរយ៉ាង។ ទីមួយ យើងត្រូវតែរស់នៅ តាមរបៀបដ៏មានន័យបំផុត តាមដែលអាចធ្វើទៅបាន ដែលរាប់បញ្ចូលការអរសប្បាយឲ្យបានពេញលេញ ចំពោះការល្អដែលព្រះទ្រង់អនុញ្ញាតឲ្យយើងពិសោធន៍ក្នុងជីវិត ដែលមានដូចជាអាហារ និងទឹក(សាស្តា ៩:៧) សំលៀកបំពាក់ និងគ្រឿងក្រអូប(ខ.៨) អាពាហ៍ពិពាហ៍(ខ.៩) និងអំណោយល្អៗទាំងអស់របស់ព្រះជាម្ចាស់ ដែលអាចរាប់បញ្ចូលការរៀនលេងឧបករណ៍ភ្លេង ដែលមានដូចជាវីយូឡុងធំជាដើម។
ទីពីរ យើងត្រូវខំធ្វើការ(ខ.១០)។ ជីវិតមនុស្សមានពេញទៅដោយឱកាស ហើយយើងតែងតែមានកិច្ចការបន្ថែមទៀត ដែលត្រូវធ្វើ។ យើងត្រូវទាញយកប្រយោជន៍ ពីឱកាសដែលព្រះប្រទានដល់យើង ដោយស្វែងរកប្រាជ្ញាទ្រង់ នៅក្នុងការដាក់អាទិភាពការងារ ហើយធ្វើការ ដោយប្រើអំណោយទានរបស់យើង ដើម្បីបម្រើទ្រង់។
ជីវិតជាអំណោយដ៏អស្ចារ្យមកពីព្រះអម្ចាស់។ ចូរយើងថ្វាយព្រះកិត្តិនាមដល់ទ្រង់ ដោយអរសប្បាយនឹងព្រះពររបស់ទ្រង់ជាប្រចាំថ្ងៃ ហើយអរសប្បាយក្នុងការបម្រើដ៏មានន័យ។—POH…