ផ្លាស់ប្រែពីសំរាម ទៅជាកំណប់ទ្រព្យ
ក្នុងតំបន់ក្រីក្របូកូតា មានផ្លូវចោទមួយខ្សែ សម្រាប់ឲ្យគេធ្វើដំណើរឡើងទួលមួយ ដែលជាទីតាំងផ្ទះ របស់អ្នករើសសំរាមម្នាក់។ ផ្ទះនោះគ្មានអ្វីដែលមើលទៅគួរឲ្យចាប់អារម្មណ៍ទេ។ តែក្នុងរដ្ឋធានីនៃប្រទេសកូឡំប៊ី ទីលំនៅដ៏សាមញ្ញនេះ គឺជាបណ្ណាល័យ ដែលផ្ទុកទៅដោយសៀវភៅ២៥០០០ក្បាល ដែលជាសៀវភៅរឿងដែលគេបានបោះចោល ដែលលោកចូស អាបឺតូ ហ្គូតេរេស(Jose Alberto Gutierrez) បានប្រមូលទុក សម្រាប់ចែករំលែកជាមួយក្មេងក្រីក្រ ក្នុងសហគមន៍របស់គាត់។
ក្មេងៗក្នុងតំបន់តែងតែមកផ្តុំគ្នា នៅក្នុងផ្ទះនោះ ក្នុងអំឡុង “ម៉ោងបណ្ណាល័យ” រៀងរាល់ចុងសប្តាហ៍។ ពួកគេបានដើររកមើលសៀវភៅក្នុងបន្ទប់នីមួយៗ ដែលមានពេញទៅដោយសៀវភៅល្អៗ ធ្វើឲ្យពួកគេទទួលស្គាល់ថា ផ្ទះដ៏តូចទៀបនោះ មិនគ្រាន់តែជាទីលំនៅរបស់លោកចូសប៉ុណ្ណោះទេ តែក៏ជាកំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបាន។
អ្នកដើរតាមព្រះគ្រីស្ទ ក៏មានលក្ខណៈដូចផ្ទះរបស់លោកចូសផងដែរ។ ព្រះអង្គជាជាងស្មូន ហើយយើងជាដីឥដ្ឋដ៏តូចទៀប ដែលងាយនឹងប្រេះបែក។ តែព្រះអង្គបានសូនយើងឡើង ធ្វើជាផ្ទះសម្រាប់ព្រះវិញ្ញាណទ្រង់គង់នៅ ដោយទ្រង់ប្រទានអំណាចយើងឲ្យអាចនាំដំណឹងល្អនៃព្រះគ្រីស្ទ ចូលទៅក្នុងលោកិយដែលពេញដោយការឈឺចាប់ និងបាក់បែក។ វាជាការងារដ៏ធំ សម្រាប់មនុស្សសាមញ្ញ និងផុយស្រួយ។
សាវ័កប៉ុលបានបង្រៀនពួកជំនុំរបស់គាត់ នៅទីក្រុងកូរិនថូសថា “យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ”(២កូរិនថូស ៤:៧)។ មានប្រជាជនចំរុះជាតិសាសន៍ កំពុងរស់នៅក្នុងតំបន់នោះ បានជាមានមនុស្សជាច្រើនចង់ចេញទៅបង្រៀនអំពីខ្លួនឯង(ខ.៥)។
ប៉ុន្តែ ផ្ទុយទៅវិញ សាវ័កប៉ុលបានបង្រៀនថា យើងត្រូវទៅថ្លែងប្រាប់អំពីព្រះយេស៊ូវគ្រីស្ទ ដែលគង់នៅក្នុងយើងវិញ។ គឺដោយសារទ្រង់ និងអំណាចដ៏ខ្ពស់បំផុតរបស់ទ្រង់ ដែលបានធ្វើឲ្យជីវិតដ៏សាមញ្ញរបស់យើង…
ឆ្កែតឿ និងក្បាលបាញ់ទឹក
ភាគច្រើន នៅពេលព្រឹក ក្នុងរដូវក្តៅ រឿងដ៏រីករាយបានកើតឡើង នៅក្នុងសួនក្រោយផ្ទះរបស់ខ្ញុំ។ វាជារឿងរបស់សត្វឆ្កែតឿកន្ធាត់មួយក្បាល និងក្បាលបាញ់ទឹកសម្រាប់ស្រោចស្មៅ។ នៅម៉ោងប្រហែល៦កន្លះព្រឹក ក្បាលបាញ់ទឹកសម្រាប់ស្រោចស្មៅក៏បានបើកឡើង។ មិនយូរប៉ុន្មាន ឆ្កែតឿកន្ធាត់ឈ្មោះហ្វ៊ីហ្វ៊ី ក៏បានមកដល់។
គ្រាន់តែម្ចាស់របស់ហ្វ៊ីហ្វ៊ីបានព្រលែងវាភ្លាម វាក៏បានរត់ពេញទំហឹង ទៅរកក្បាលបាញ់ទឹកសម្រាប់ស្រោចស្មៅ ដែលនៅជិតបំផុត ហើយក៏បានត្របាក់ទឹកដែលបានបាញ់ត្រូវមុខវា យ៉ាងវក់វី។ ខ្ញុំគិតថា បើហ្វ៊ីហ្វ៊ីអាចស៊ីក្បាលទឹកសម្រាប់ស្រោចស្មៅនោះបាន វាមុខជាស៊ីហើយ។ ទិដ្ឋភាពនេះបានបង្ហាញចេញនូវភាពក្លៀវក្លាក្រៃលែង ដែលហ្វ៊ីហ្វ៊ីបានបង្ហាញចេញ ដោយចិត្តដែលចង់ឲ្យខ្លួនវាទទឹកជោក ដោយសារទឹក ដែលវាប្រលែងលេងជាមួយ មិនចេះឆ្អែតឆ្អន់។
ព្រះគម្ពីរមិនបាននិយាយអំពីឆ្កែតឿកន្ធាត់ ឬក្បាលទឹកសម្រាប់ស្រោចស្មៅទេ។ តែការអធិស្ឋានរបស់សាវ័កប៉ុល ក្នុងបទគម្ពីរអេភេសូរ ជំពូក៣ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីហ្វ៊ីហ្វ៊ី។ ក្នុងបទគម្ពីរនោះ សាវ័កប៉ុលបានអធិស្ឋានសូមឲ្យគ្រីស្ទបរិស័ទ នៅទីក្រុងអេភេសូរ បានពេញដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និង “ដើម្បីឲ្យអាចនឹងយល់ ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នា ពីទទឹង បណ្តោយ ជំរៅ និងកំពស់នៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ”។ គាត់បានអធិស្ឋានសូមឲ្យយើងបានពេញ ដល់គ្រប់ទាំងសេចក្តីពោរពេញរបស់ផងព្រះ(ខ.១៨-១៩)។
រហូតមកដល់សព្វថ្ងៃនេះ ព្រះអង្គនៅតែអញ្ជើញយើង ឲ្យចូលមកពិសោធន៍នឹងព្រះអង្គ ឲ្យដឹងថាសេចក្តីស្រឡាញ់របស់ទ្រង់ ល្អលើសអ្វីដែលយើងអាចយល់ដឹង ដើម្បីឲ្យយើងបានជោគជាំ ជ្រួតជ្រាប និងស្កប់ស្កល់ ដោយសារសេចក្តីល្អរបស់ព្រះអង្គ។ យើងអាចចូលទៅក្នុងទំនាក់ទំនងជាមួយព្រះអង្គ ដោយការលះបង់ និងភាពធូរស្បើយ ព្រមទាំងក្តីអំណរ…