ល្អសម្រាប់អ្នក
គេបានប៉ាន់ប្រមាណថា មនុស្សនៅទូទំាងពិភពលោក បានចំណាយលុយប្រហែល ៩៨.២ពាន់លានដុល្លា ទៅលើស្ករសូកូឡា នៅក្នុងឆ្នាំ២០១៦។ តួរលេខនេះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ តែវាមិនមែនជារឿងចម្លែកទេ។ និយាយរួម ស្ករសូកូឡាមានរស់ជាតិឆ្ងាញ់ ហើយយើងចូលចិត្តញាំវា។ ដូចនេះ ពិភពលោកក៏បានអរសប្បាយទាំងអស់គ្នា ពេលដែលគេបានរកឃើញថា អាហារដ៏ផ្អែមឆ្ងាញ់នេះ ក៏មានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។ ស្ករសូកូឡាផ្ទុកទៅដោយសារធាតុផ្លេវិនណយ ដែលជួលការពាររាងកាយ ប្រឆាំងនឹងភាពចាស់ជរា និងជម្ងឺបេះដូង។ ដូចនេះ វាប្រៀបបាននឹងថ្នាំមួយ ដែលមនុស្សនិយមចូលចិត្តលើសឱសថដទៃទៀត(ក្នុងកំរិតសមរម្យ)។
ស្តេចសាឡូម៉ូនបានលើកឡើងថា ប្រាជ្ញា ក៏ “មានរស់ជាតិផ្អែម”ផងដែរ គឺសក្តិសមនឹងឲ្យយើងស្វែងរកឲ្យបានគ្រប់គ្នា។ ទ្រង់បានបង្រៀនបុត្រាទ្រង់ ឲ្យសោយទឹកឃ្មុំ “ព្រោះវាឆ្ងាញ់”(សុភាសិត ២៤:១៣) ហើយទ្រង់ក៏បានប្រៀបប្រដូចរស់ជាតិផ្អែមរបស់វា ទៅនឹងប្រាជ្ញា។ អ្នកដែលបានទទួលប្រាជ្ញារបស់ព្រះ នៅក្នុងព្រះគម្ពីរ បានដឹងថា ប្រាជ្ញាមកពីព្រះអង្គ មិនគ្រាន់តែមានរស់ជាតិផ្អែម សម្រាប់វិញ្ញាណមនុស្សប៉ុណ្ណោះទេ តែថែមទាំងមានប្រយោជន៍ សម្រាប់ការបង្រៀន និងបណ្តុះបណ្តាល ដោយបំពាក់យើង នូវសមត្ថភាព ដើម្បី “ធ្វើការល្អគ្រប់យ៉ាង” ក្នុងជីវិតរបស់យើង(២ធីម៉ូថេ ៣:១៦-១៧)។
ប្រាជ្ញាអនុញ្ញាតឲ្យយើងធ្វើការសម្រេចចិត្តដ៏ឆ្លាតវ័យ ហើយយល់អំពីពិភព ដែលនៅជុំវិញខ្លួនយើង ហើយក៏សក្តិសមនឹងឲ្យយើងស្វែងរកឲ្យបាន ហើយចែករំលែកជាមួយអ្នកដែលយើងស្រឡាញ់ គឺដូចដែលស្តេចសាឡូម៉ូនប្រាថ្នាចង់ចែករំលែកជាមួយបុត្រាទ្រង់ យ៉ាងដូច្នោះដែរ។ យើងក៏អាចមានអំណរ នៅក្នុងការទទួលប្រាជ្ញារបស់ព្រះ នៅក្នុងព្រះគម្ពីរផងដែរ។…
ការបណ្តាលចិត្តឲ្យអធិស្ឋាន
មានពេលមួយ មិត្តចាស់របស់ខ្ញុំម្នាក់បានផ្ញើសារមកខ្ញុំថា កាលពីប៉ុន្មានឆ្នាំមុន នាងបានទទួលការបណ្តាលចិត្ត ឲ្យអធិស្ឋានឲ្យខ្ញុំ ជាញឹកញាប់ ហើយនាងមិនដឹងថាមូលហេតុអ្វីទេ។ នាងក៏ផ្ញើសារនោះ ជាមួយនឹងរូបថតមួយសន្លឹក ដែលក្នុងនោះ ខ្ញុំឃើញក្រដាស់កត់ត្រាមួយសន្លឹក ដែលនាងបានសៀតនៅក្នុងព្រះគម្ពីររបស់នាង។ នៅលើក្រដាស់នោះ ខ្ញុំឃើញអក្សរដែលនាងបានសរសេរថា “ខ្ញុំនឹងអធិស្ឋានឲ្យលោកចេមស៍ ហើយនឹកចាំពីគាត់ ក្នុងចិត្ត គំនិត និងពាក្យសម្តីរបស់ខ្ញុំ”។ នាងបានរក្សាទុកក្រដាស់មួយសន្លឹកនេះ អស់រយៈពេល៣ឆ្នំាហើយ។
ខ្ញុំក៏បានគិតអំពីរយៈពេលប៉ុន្មានឆ្នាំនោះ ហើយដកដង្ហើមធំ។ ខ្ញុំក៏បានសរសេរសារតបទៅនាងវិញ ហើយក៏បានសួរនាងថា តើនាងបានចាប់ផ្តើមអធិស្ឋានឲ្យខ្ញុំ ក្នុងខែណា។ នាងក៏បានឆ្លើយថា ប្រហែលជានៅខែកក្កដា។
ខ្ញុំនៅចាំថា នៅខែនោះ ខ្ញុំកំពុងតែរៀបចំខ្លួនចាកចេញពីផ្ទះ ដើម្បីទៅបន្តការសិក្សានៅក្រៅប្រទេស។ ខ្ញុំក៏បានជួបប្រទះវប្បធម៌ដែលខ្ញុំមិនសូវស្គាល់ និងភាសារដែលខ្ញុំមិនចេះនិយាយ ហើយសេចក្តីជំនឿរបស់ខ្ញុំ បានជួបបញ្ហាប្រឈមខ្លាំងជាងពេលណាទំាងអស់។ ពេលខ្ញុំមើលទៅក្រដាស់កត់ត្រានោះ ខ្ញុំក៏បានដឹងថា នាងបានអធិស្ឋានឲ្យខ្ញុំក្នុងអំឡុងពេលនោះ។ ដូចនេះ ខ្ញុំបានទទួលអំណោយនៃការអធិស្ឋានដ៏សប្បុរសពីនាង ដោយមិនដឹងខ្លួន។
សេចក្តីសប្បុរសរបស់មិត្តភក្តិខ្ញុំបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កប៉ុលដែលបានទទួលការបណ្តាលចិត្តឲ្យអធិស្ឋាន ឲ្យលោកធីម៉ូថេ ដែលជាមិត្តសំឡាញ់ ជាសិស្សរបស់គាត់ និងជាបេសកជនវ័យក្មេង។ គឺដូចដែលគាត់បានសរសេរក្នុងសំបុត្ររបស់គាត់ថា “ដូច្នេះ ខ្ញុំទូន្មានសេចក្តីនេះជាមុនដំបូងថា ចូរពោលពាក្យអរព្រះគុណ ពាក្យទូលសូម ពាក្យអធិស្ឋាន និងពាក្យទូលអង្វរឲ្យមនុស្សទាំងអស់”(១ធីម៉ូថេ ២:១)។ សាវ័កប៉ុលបានប្រើពាក្យ “មុនដំបូង” ដើម្បីប្រាប់លោកធីម៉ូថេឲ្យយកការអរព្រះគុណ…