គេ​បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​នៅ​ទូទំាង​ពិភព​លោក បាន​ចំណាយ​លុយ​ប្រហែល ៩៨.២​ពាន់​លាន​ដុល្លា ទៅ​លើ​ស្ករ​សូកូឡា នៅ​ក្នុង​ឆ្នាំ​២០១៦។  តួរ​លេខ​នេះ គឺ​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ តែ​វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ។ និយាយ​រួម ស្ករ​សូកូឡា​មាន​រស់​ជាតិ​ឆ្ងាញ់ ហើយ​យើង​ចូល​ចិត្ត​ញាំ​វា។ ដូច​នេះ ពិភព​លោក​ក៏​បាន​អរសប្បាយ​ទាំង​អស់​គ្នា ពេល​ដែល​គេ​បាន​រក​ឃើញ​ថា អាហារ​ដ៏​ផ្អែម​ឆ្ងាញ់​នេះ ក៏​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខ​ភាព​ផង​ដែរ។  ស្ករ​សូកូឡា​ផ្ទុក​ទៅ​ដោយ​សារធាតុ​ផ្លេវិនណយ ដែល​ជួល​ការពារ​រាង​កាយ ប្រឆាំង​នឹង​ភាព​ចាស់​ជរា និង​ជម្ងឺ​បេះ​ដូង។ ដូច​នេះ វា​ប្រៀប​បាន​នឹង​ថ្នាំ​មួយ ដែល​មនុស្ស​និយម​ចូល​ចិត្ត​លើស​ឱសថ​ដទៃ​ទៀត​(ក្នុង​កំរិត​សមរម្យ)។

ស្តេច​សាឡូម៉ូន​បាន​លើក​ឡើង​ថា ប្រាជ្ញា ក៏​ “មាន​រស់​ជាតិ​ផ្អែម”ផង​ដែរ គឺ​សក្តិ​សម​នឹង​ឲ្យ​យើង​ស្វែង​រក​ឲ្យ​បាន​គ្រប់​គ្នា។ ទ្រង់​បាន​បង្រៀន​បុត្រា​ទ្រង់ ឲ្យ​សោយ​ទឹក​ឃ្មុំ “ព្រោះ​វា​ឆ្ងាញ់”(សុភាសិត ២៤:១៣) ហើយ​ទ្រង់​ក៏​បាន​ប្រៀប​ប្រដូច​រស់​ជាតិ​ផ្អែម​របស់​វា ទៅ​នឹង​ប្រាជ្ញា។​ អ្នក​ដែល​បាន​ទទួល​ប្រាជ្ញា​របស់​ព្រះ នៅ​ក្នុង​ព្រះ​គម្ពីរ បាន​ដឹង​ថា ប្រាជ្ញា​មក​ពី​ព្រះ​អង្គ មិន​គ្រាន់​តែ​មាន​រស់​ជាតិ​ផ្អែម សម្រាប់​វិញ្ញាណ​មនុស្ស​ប៉ុណ្ណោះទេ តែ​ថែម​ទាំង​មាន​ប្រយោជន៍ សម្រាប់​ការ​បង្រៀន និង​បណ្តុះ​បណ្តាល ដោយ​បំពាក់យើង នូវ​សមត្ថ​ភាព ដើម្បី “ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង” ក្នុង​ជីវិត​របស់​យើង(២ធីម៉ូថេ ៣:១៦-១៧)។

ប្រាជ្ញា​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​វ័យ ហើយ​យល់​អំពី​ពិភព ដែល​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​ក៏​សក្តិ​សម​នឹង​ឲ្យ​យើង​ស្វែង​រក​ឲ្យ​បាន ហើយ​ចែក​រំលែក​ជា​មួយ​អ្នក​ដែល​យើង​ស្រឡាញ់ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​ប្រាថ្នា​ចង់​ចែក​រំលែក​ជា​មួយ​បុត្រា​ទ្រង់ យ៉ាង​ដូច្នោះ​ដែរ។ យើង​ក៏​អាច​មាន​អំណរ នៅ​ក្នុង​ការ​ទទួល​ប្រាជ្ញា​របស់​ព្រះ នៅ​ក្នុង​ព្រះ​គម្ពីរផងដែរ។ ប្រាជ្ញា​ព្រះ​អង្គ​ជា​អាហារ​ដែល​មាន​រស់​ជាតិ​ផ្អែម​ឆ្ងាញ់ ដែល​យើង​អាច​អរសប្បាយ​ដោយ​គ្មាន​កំណត់ តាម​ពិត ព្រះ​អង្គ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ទទួល​ប្រាជ្ញា​ពី​ព្រះ​អង្គ។ ឱ​ព្រះ​អម្ចាស់ សូម​អរ​ព្រះ​គុណ សម្រាប់​រស់​ជាតិ​ផ្អែម​នៃ​ព្រះ​គម្ពីរ​ព្រះ​អង្គ។ —KIRSTEN HOLMBERG