ក្នុងតំបន់ដែលខ្ញុំរស់នៅ ក៏ដូចជាតំបន់ជាច្រើនទៀត គេប្រើប្រាស់វិបសាយមួយ ដើម្បីជួយយើងតភ្ជាប់ទំនាក់ទំនងភ្លាមៗ ជាមួយអ្នកជិតខាង។ សមាជិកនៃសហគមន៍របស់ខ្ញុំ ក៏បានប្រើវែបសាយនោះ ដើម្បីដាស់តឿនគ្នាទៅវិញទៅមក អំពីសត្វតោភ្នំមួយក្បាល ដែលគេបានប្រទះឃើញ និងអំពីវិធីសាស្រ្តជំលាសចេញពីភ្លើងឆេះព្រៃ ក៏ដូចជាជួយមើលកូនឲ្យគ្នា ទៅវិញទៅមក តាមដែលចាំបាច់។ គេបានក៏ប្រើវា ដើម្បីស្វែងរកសត្វចិញ្ចឹមដែលបានរត់ចោលផ្ទះផងដែរ។ នៅក្នុងការប្រើប្រាស់អំណាចរបស់អ៊ីនធើណិតយ៉ាងដូចនេះ អ្នកដែលរស់នៅជិតខាងគ្នា ក៏បានមានការតភ្ជាប់ទំនាក់ទំនងសារឡើងវិញ តាមរបៀបថ្មីមួយ ដែលជាញឹកញាប់ ទំនាក់ទំនងប្រភេទនេះច្រើនតែបាត់បង់ ក្នុងសង្គមមនុស្សសព្វថ្ងៃ ដោយសារមនុស្សចូលចិត្តធ្វើអ្វីៗលឿនជាងមុន។
ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជិតខាង ក៏មានសារៈសំខាន់ នៅសម័យស្តេចសាឡូម៉ូនផងដែរ។ ទំនាក់ទំនងក្នុងគ្រួសារពិតជាសំខាន់ណាស់ ហើយអាចជាប្រភពនៃជំនួយដ៏ធំ ប៉ុន្តែ ស្តេចសាឡូម៉ូនបានមានបន្ទូលថា តួនាទីរបស់មិត្តភក្តិក៏សំខាន់ណាស់ដែរ ជាពិសេសនៅពេលដែលមានគ្រោះមហន្តរាយ(សុភាសិត ២៧:១០)។ សមាជិកគ្រួសារប្រហែលជាមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះគ្នាទៅវិញទៅមក ហើយក៏ចង់ជួយគ្នា ពេលដែលមានគ្រោះមហន្តរាយផងដែរ។ ប៉ុន្តែ បើសិនជាពួកគេនៅឆ្ងាយពីយើង នោះពួកគេមិនអាចមកជួយយើងភ្លាមៗបានទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជិតខាង ដែលកំពុងតែរស់នៅក្បែរយើង ទំនងជាអាចដឹងអំពីបញ្ហារបស់យើងលឿនជាង ហើយក៏ប្រហែលជាអាចជួយយើងបានឆាប់រហ័សជាងផងដែរ។
ដោយសារបច្ចេកវិទ្យាបានជួយឲ្យយើងកាន់តែមានភាពងាយស្រួល នៅក្នុងការបន្តទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ នៅជុំវិញពិភពលោក នោះយើងងាយនឹងមើលរំលងមនុស្សដែលរស់នៅជិតខាងយើង។ ឱព្រះយេស៊ូវ សូមជួយយើងខ្ញុំឲ្យចំណាយពេលទំនាក់ទំនងជាមួយមនុស្ស ដែលព្រះអង្គបានដាក់នៅជុំវិញយើងខ្ញុំ! —KIRSTEN HOLMBER