កាលពីឆ្នាំ ១៩៨៥ លោកអាន់ថូនី រេយ ហ៊ីនតុន(Anthony Ray Hinton) ត្រូវបានគេចោទប្រកាន់ថា បានសម្លាប់អ្នកគ្រប់គ្រងភោជនីយដ្ឋានពីរនាក់។ គេបានប្រឌិតរឿងនោះ ដើម្បីទម្លាក់កំហុសមកលើគាត់ ព្រោះគាត់ស្ថិតនៅចម្ងាយជាច្រើនគីឡូម៉ែត្រ ពីកន្លែងកើតហេតុ ពេលដែលឃាតកម្មនោះកើតឡើង ប៉ុន្តែ គេបានចោទថា គាត់ជាអ្នកប្រព្រឹត្ត ហើយក៏បានកាត់ទោសប្រហារជីវិតគាត់។ នៅក្នុងកន្លែងជំនុំជម្រះក្តី លោករេយបានអត់ឱនទោសឲ្យអ្នកដែលបានប្រឌិតរឿងនេះឡើង ហើយគាត់និយាយទៀតថា គាត់នៅតែមានក្តីអំណរ ទោះគាត់ទទួលរងភាពអយុត្តិធម៌យ៉ាងណាក៏ដោយ។ គាត់ប្រាប់គេថា “ពេលខ្ញុំស្លាប់ទៅ ខ្ញុំនឹងបានទៅនៅនគរស្ថានសួគ៌។ ចុះចំណែកអ្នករាល់គ្នាវិញ តើអ្នករាល់គ្នានឹងទៅទីណា?
ការរស់នៅ ក្នុងការរង់ចាំការកាត់ទោសប្រហារជីវិត នាំឲ្យលោករេយមានការពិបាក។ ភ្លើងអំពូលក្នុងពន្ធធនាគារញាក់ ពេលដែលគេប្រើកៅអីអគ្គីសនីដើម្បីប្រហារជីវិតអ្នកទោសដទៃទៀត គឺជាការរំឭកដ៏សោកសៅ អំពីរឿងដែលគាត់នឹងជួបនៅពេលខាងមុខ។ គេក៏បានប្រើម៉ាស៊ីន ដើម្បីធ្វើតេស្តឲ្យដឹងថា លោករេយនិយាយកុហកមែនឬអត់។គាត់ក៏បានជាប់តេស្តនោះ តែគេនៅតែមិនយកលទ្ធផលនៃការធ្វើតេស្តនោះជាការដដែល។ រឿងនេះស្ថិតក្នុងចំណោមរឿងអយុត្តិធម៌ជាច្រើន ដែលគាត់បានជួប ពេលកាត់ក្តីឡើងវិញ។
ទីបំផុត ក្នុងឆ្នាំ២០១៥ នៅថ្ងៃសុក្រមុនថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ តុលាការកំពូលក៏បានលុបចោលសាលក្រមដ៏អយុត្តិធម៌នោះ។ គាត់ស្ថិតក្នុងការរង់ចាំការកាត់ទោសប្រហារជីវិត ជិត៣០ឆ្នាំហើយ។ ការរស់នៅរបស់គាត់ គឺជាទីបន្ទាល់ដែលបានបង្ហាញថា ព្រះជាម្ចាស់ពិតជាមានមែន។ ដោយសារជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ គាត់នៅតែមានក្តីសង្ឃឹម ទោះមានការលំបាកយ៉ាងណាក៏ដោយ(១ពេត្រុស ១:៣-៥) ហើយក៏បានពិសោធន៍នឹងក្តីអំណរដ៏អស្ចារ្យ នៅចំពោះមុខនៃភាពអយុត្តិធម៌(ខ.៨)។ បន្ទាប់ពីលោករេយត្រូវបានគេដោះលែងឲ្យមានសេរីភាព គាត់ក៏បានមានប្រសាសន៍ថា “គេមិនអាចដកក្តីអំណររបស់ខ្ញុំចេញបានឡើយ ទោះខ្ញុំនៅក្នុងគុកក៏ដោយ”។ ក្តីអំណរយ៉ាងនេះ គឺបានបង្ហាញថា គាត់មានជំនឿពិតប្រាកដ(ខ.៧-៨)។
រឿងដែលលោករេយមានអំណរ ក្នុងពេលរង់ចាំការកាត់ទោសប្រហារជីវិត គឺជារឿងពិត ដែលគេពិបាកនឹងប្រកែក។ រឿងនេះបានចង្អុលបង្ហាញយើង ឲ្យងាកទៅរកព្រះមួយអង្គ ដែលពិតជាមានមែន ទោះគេមើលទ្រង់មិនឃើញ ហើយព្រះអង្គតែងតែត្រៀមខ្លួនជានិច្ច ដើម្បីទ្រទ្រង់យើង ក្នុងពេលដែលយើងមានទុក្ខលំបាក។ —SHERIDAN VOYSEY