ការត្រាស់ហៅឲ្យចាកចេញ
កាលខ្ញុំនៅក្មេង ខ្ញុំបានស្រមៃថា ខ្ញុំនឹងបានរៀបការជាមួយមិត្តប្រុសរបស់ខ្ញុំ ដែលនៅរៀនវិទ្យាល័យជាមួយគ្នា តែថ្ងៃមួយ យើងក៏បានចែកផ្លូវគ្នា។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា អនាគតរបស់ខ្ញុំប្រែជាងងឹតសូន្យសុង ហើយខ្ញុំមិនដឹងថា ត្រូវរស់នៅដើម្បីអ្វីទេ។ តែទីបំផុត ខ្ញុំក៏បានដឹងថា ព្រះជាម្ចាស់កំពុងតែដឹកនាំខ្ញុំ ឲ្យបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃ ហើយខ្ញុំក៏បានចូលរៀននៅសាលាព្រះគម្ពីរ។ បន្ទាប់មក ខ្ញុំក៏បានធ្វើការសម្រេចចិត្តដ៏ពិបាក ដើម្បីចាកចេញឆ្ងាយ ពីទីកន្លែងកំណើត មិត្តភក្តិ និងក្រុមគ្រួសារ។ ដើម្បីឆ្លើយតប ចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់ ខ្ញុំត្រូវតែចាកចេញ។
មានពេលមួយ ព្រះយេស៊ូវបានយាងនៅតាមមាត់សមុទ្រកាលីឡេ ហើយក៏បានទតឃើញលោកពេត្រុស និងលោកអនទ្រេ ដែលជាប្អូនប្រុសគាត់ កំពុងតែបង់សំណាញ់ នេសាទត្រីនៅក្នុងសមុទ្រ ដើម្បីចិញ្ចឹមជីវិត។ ព្រះអង្គក៏បានត្រាស់ហៅពួកគេថា “ចូរមកតាមខ្ញុំៗ នឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ”(ម៉ាថាយ ៤:១៩)។ បន្ទាប់មក ព្រះយេស៊ូវក៏បានទតឃើញអ្នកនេសាទពីរនាក់ទៀត គឺលោកយ៉ាកុប និងបងប្រុសគាត់ ឈ្មោះយ៉ូហាន ហើយក៏បានត្រាស់ហៅពួកគេឲ្យដើរតាមព្រះអង្គផងដែរ(ខ.២១)។
ពេលដែលពួកសាវ័កទាំងនេះសម្រេចចិត្តដើរតាមព្រះយេស៊ូវ ពួកគេក៏មានអ្វីៗជាច្រើន ដែលត្រូវលះបង់។ លោកពេត្រុស និងលោកអនទ្រ “បានទុកសំណាញ់ចោល”(ខ.២០)។ លោកយ៉ាកុប និងលោកយ៉ូហានក៏ “បានលះបង់ទូក និងឪពុក ហើយដើរតាមទ្រង់”ផងដែរ(ខ.២២)។ ត្រង់ចំណុចនេះ កណ្ឌគម្ពីរលូកាបានចែងថា ពួកគេបានទុករបស់ទាំងអស់ចោល ហើយដើរតាមទ្រង់(លូកា…
គោលដៅ និងគោលបំណង
នៅឆ្នាំ២០១៨ លោកខូលីន អូ ប្រាឌី(Colin O’Brady) ជាកីឡាករដែលមានការស៊ូទ្រាំយ៉ាងខ្លាំង។ គាត់បានដើរក្នុងចម្ងាយផ្លូវមួយដែលគេមិនធ្លាប់ដើរពីមុខមក។ គាត់បានដើរ ដោយអូសគាវដឹកស្បៀងមួយគ្រឿង កាត់តាមទ្វីបអង់តាកទិកទាំងមូលតែម្នាក់ឯង ក្នុងចម្ងាយសរុប១៥០០គីឡូម៉ែត្រ ក្នុងរយៈពេល៥៤ថ្ងៃ។ នេះជាការធ្វើដំណើរដ៏សំខាន់ ដែលគាត់បានធ្វើឡើង ដោយចិត្តប្តូរផ្តាច់ និងក្លាហាន។
លោកអូ ប្រាឌីក៏បានរៀបរាប់អំពីការចំណាយពេលម្នាក់ឯង ជាមួយទឹកកក ភាពត្រជាក់ និងចម្ងាយផ្លូវដ៏គួរឲ្យខ្លាចយ៉ាងដូចនេះថា “គាត់បានផ្តោតចិត្តទាំងស្រុង ទៅលើការតស៊ូនោះ ចាប់តាំងពីដើមទីដល់ទីបញ្ចប់ ហើយទន្ទឹមនឹងនោះគាត់ក៏បានផ្តោតទៅលើគោលដៅផងដែរ ដោយអនុញ្ញាតឲ្យគំនិតរបស់គាត់នឹកចាំអំពីមេរៀនដ៏សំខាន់ ដែលគាត់ទទួលបានពីការធ្វើដំណើរនេះ”។
រឿងរបស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីដំណើរជីវិតរបស់អ្នកដែលបានដាក់ជំនឿលើព្រះយេស៊ូវ។ ព្រះអង្គក៏បានត្រាស់ហៅយើង ដែលជាអ្នកជឿ ឲ្យផ្តោតចិត្តទៅលើគោលដៅរបស់យើង ក្នុងដំណើរជីវិត តាមរបៀបដែលថ្វាយសិរីល្អដល់ព្រះ និងនាំអ្នកដទៃឲ្យស្គាល់ព្រះអង្គ។ សាវ័កប៉ុលក៏ធ្លាប់ឆ្លងកាត់ការធ្វើដំណើរដ៏គ្រោះថ្នាក់ជាច្រើនផងដែរ។ ក្នុងបទគម្ពីរកិច្ចការ ២០:២៤ គាត់បានមានប្រសាសន៍ថា “ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ”។
ខណៈពេលដែលយើងធ្វើដំណើរ ក្នុងទំនាក់ទំនងជាមួយព្រះយេស៊ូវ យើងចាំបាច់ត្រូវស្គាល់គោលបំណង ដែលយើងត្រូវធ្វើដំណើរ និងបន្តមមុលទៅមុខ ទៅរកថ្ងៃមួយ ដែលយើងនឹងបានឃើញព្រះអង្គសង្រ្គោះមុខទល់នឹងមុខ។—DAVE BRANON