សង្រ្គាមបានចប់ហើយ
បន្ទាប់ពីសង្រ្គាមលោកលើកទី២ បានបញ្ចប់ លោកហ៊ីរូ អូណូដា(Hiroo Onoda) បានបន្តលាក់ខ្លួនក្នុងព្រៃ អស់រយៈពេល២០ឆ្នំា ដោយមិនព្រមជឿថា ប្រទេសរបស់គាត់ បានចុះចាញ់សង្រ្គាមនោះឡើយ។ កាលសម័យសង្រ្គាម អ្នកដឹកនាំយោធារបស់ប្រទេសជប៉ុនបានបញ្ជូនលោកអូណូដា ឲ្យទៅកោះដាច់ស្រយ៉ាលមួយ ក្នុងប្រជុំកោះ(លូបាង)នៃប្រទេសភីលីពីន ដើម្បីឈ្លបមើលកងទ័ពសម្ព័ន្ធមិត្ត។ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា ហើយការប្រយុទ្ធគ្នាក៏បានបញ្ចប់ លោកអូណូដាបានបន្តរស់នៅក្នុងព្រៃ។ នៅឆ្នាំ ១៩៧៤ មេបញ្ជាការរបស់លោកអូណូដា ក៏បានធ្វើដំណើរទៅកោះនោះ ដើម្បីស្វែងរកគាត់ ហើយក៏បានប្រាប់គាត់ថា សង្រ្គាមបានចប់ហើយ។
អស់រយៈពេលបីទសវត្សរ៍នោះ លោកអូណូដាបានរស់នៅ ដោយការខ្វះខាត តែម្នាក់ឯងក្នុងព្រៃ ដោយសារគាត់មិនព្រមចុះចាញ់ ដោយមិនជឿថា សង្រ្គាមបានបញ្ចប់នោះឡើយ។ យើងក៏អាចប្រព្រឹត្តខុសដូចគាត់ផងដែរ។ សាវ័កប៉ុលបានប្រកាស់សេចក្តីដ៏គួរឲ្យភ្ញាក់ផ្អើលថា “យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់”(រ៉ូម ៦:៣)។ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដោយបានឈ្នះការកុហក់របស់សាតាំង ការភ័យខ្លាចសេចក្តីស្លាប់ និងកាត់ផ្តាច់ចំណងនៃអំពើបាប ដោយអំណាចចេស្តាព្រះអង្គ។ ទោះយើងបាន “ស្លាប់ខាងឯបាប” ហើយ “បានរស់ខាងឯព្រះ”(ខ.១១)ក៏ដោយ ក៏ជាញឹកញាប់ យើងហាក់ដូចជានៅតែបន្តរស់នៅ ក្រោមអំណាចនៃការអាក្រក់។ យើងចាញ់ការល្បួង ដោយធ្វើតាមការលួងលោមរបស់អំពើបាប។ យើងស្តាប់តាមការកុហករបស់អារក្ស ដោយមិនបានទុកចិត្តព្រះយេស៊ូវ។ ប៉ុន្តែ យើងមិនត្រូវចុះចាញ់ឡើយ។ យើងមិនចំាបាច់ត្រូវរស់នៅ តាមការបោកបញ្ចោតនោះទៀតឡើយ។ ផ្ទុយទៅវិញ យើងអាចឱបក្រសោបយករឿងដ៏ពិតនៃជ័យជម្នះរបស់ព្រះគ្រីស្ទ ដោយពឹងអាងព្រះគុណព្រះអង្គ។…
ការកែតម្រង់ដ៏សប្បុរស
អាកាសធាតុ នៅដើមរដូវផ្ការីក គឺពិតជាធ្វើឲ្យស្រស់ស្រាយណាស់។ ភរិយារបស់ខ្ញុំបានរួមដំណើរកម្សាន្តជាមួយខ្ញុំ ដោយ ចិត្តរីករាយយ៉ាងខ្លាំង។ ប៉ុន្តែ សម្រស់នៃពេលវេលា ដែលយើងមានជាមួយគ្នា អាចប្រែក្លាយជាសោកនាដកម្មភ្លាមៗ បើសិនជាខ្ញុំមិនបានឃើញផ្លាកសញ្ញាពណ៌ក្រហម លាយស ដែលបានឲ្យដំណឹងខ្ញុំថា ខ្ញុំកំពុងតែទៅតាមទិសដៅខុសហើយ។ ដោយសារខ្ញុំបានឃើញផ្លាក “ហាមចូល” នៅចំពោះមុខខ្ញុំ ខ្ញុំក៏បានប្រញាប់បត់ចង្កូតឡាន ប៉ុន្តែ ខ្ញុំមានការភិតភ័យ ពេលដែលខ្ញុំគិតដល់គ្រោះថ្នាក់ ដែលខ្ញុំអាចនាំមកឲ្យភិរយាខ្ញុំ និងខ្លួនឯង ព្រមទាំងអ្នកដទៃ បើសិនជាខ្ញុំមិនអើពើរចំពោះផ្លាកសញ្ញា ដែលរំឭកខ្ញុំថា ខ្ញុំកំពុងតែទៅតាមផ្លូវខុស។
ខចុងក្រោយនៃកណ្ឌគម្ពីរយ៉ាកុប បាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការកែតម្រង់។ ក្នុងចំណោមយើង តើមាននរណាខ្លះ ដែលមិនត្រូវការ “ការកែតម្រង់” ពីអ្នកដែលយកចិត្តទុកដាក់ចំពោះយើង ដើម្បីឲ្យយើងងាកចេញពីសកម្មភាព ការសម្រេចចិត្ត ឬបំណងចិត្ត ដែលអាចធ្វើឲ្យឈឺចាប់? តើមានគ្រោះថ្នាក់អ្វីខ្លះ ដែលអាចកើតឡើងចំពោះយើង ឬអ្នកដទៃ បើសិនជាគ្មាននរណាម្នាក់ មកជួយណែនាំយើង ឲ្យទាន់ពេលវេលាទេនោះ?
បទគម្ពីរយ៉ាកុប ៥:២០ បានចែងថា “អ្នកណាដែលនាំមនុស្សបាប ឲ្យត្រឡប់ពីផ្លូវវង្វេងមកវិញ នោះឈ្មោះថា បានជួយសង្គ្រោះព្រលឹង១ ឲ្យរួចពីសេចក្តីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្តផង”។ ត្រង់ចំណុចនេះ សាវ័កយ៉ាកុបកំពុងតែនិយាយសង្កត់ធ្ងន់ អំពីតម្លៃនៃការកែតម្រង់ ដោយចិត្តសប្បុរស។ ការកែតម្រង់ គឺជាការបង្ហាញចេញនូវសេចក្តីមេត្តារបស់ព្រះ។…
ការប្រគំតន្រ្តីជីវិតជាមួយព្រះជាម្ចាស់
នៅក្នុងកម្មវិធីប្រគំតន្រ្តីកុមារ ខ្ញុំបានមើលគ្រូ និងសិស្សម្នាក់ កំពុងតែអង្គុយនៅពីមុខព្យាណូមួយគ្រឿង។ មុនពេលការប្រគុំតន្រ្តីជាគូចាប់ផ្តើម គ្រូក៏បានចូលទៅជិតសិស្ស ដើម្បីខ្សិបប្រាប់ការណែនាំមួយចំនួន ជាចុងក្រោយ។ នៅពេលដែលតន្រ្តីបានបន្លឺសម្លេងឡើង ខ្ញុំបានកត់សំគាល់ឃើញថា សិស្សបានលេងភ្លេង តាមទំនុកភ្លេងដ៏សាមញ្ញមួយ ខណៈពេលដែលគ្រូរបស់គាត់បានលេងអមជាមួយគាត់ ដើម្បីឲ្យទំនុកភ្លេងនោះកាន់តែមានភាពស៊ីជម្រៅ និងពិរោះ។ ជិតដល់ចុងបញ្ចប់នៃការប្រគុំនេះ គ្រូរបស់គាត់ក៏បានងក់ក្បាល់ ដើម្បីបង្ហាញការពេញចិត្ត ចំពោះការលេងតន្រ្តីរបស់គាត់។
ជីវិតរបស់យើង ក្នុងព្រះយេស៊ូវ គឺមានលក្ខណៈជាការប្រគុំជាគូ ជាជាងការប្រគុំទោល។ ជួនកាល ខ្ញុំភ្លេចថា ព្រះអង្គ “កំពុងតែអង្គុយក្បែរខ្ញុំ” ហើយខ្ញុំអាច “ប្រគុំតន្រ្តីជីវិត” ដោយអំណាច និងការដឹកនាំរបស់ព្រះអង្គតែប៉ុណ្ណោះ។ ពេលណាខ្ញុំព្យាយាមស្តាប់បង្គាប់តាមព្រះអង្គ ដោយកម្លាំងខ្លួនឯង នោះគឺមិនខុសពីការលេងភ្លេងឲ្យត្រូវណោត ដោយសមត្ថភាពខ្លួនឯងនោះឡើយ ដែលធ្វើឲ្យភ្លេងហាក់ដូចជាមិនត្រូវបទ និងមិនស៊ីជម្រៅ។ ខ្ញុំបានព្យាយាមដោះស្រាយបញ្ហា ដោយសមត្ថភាពរបស់ខ្ញុំដែលមានកំណត់ ប៉ុន្តែ ជាញឹកញាប់ ការមិនចុះសម្រុងជាមួយអ្នកដទៃ គឺជាលទ្ធផលដែលខ្ញុំទទួលបាន។
វត្តមានរបស់ព្រះ ដែលជាគ្រូរបស់ខ្ញុំ បាននាំមកនូវការផ្លាស់ប្តូរ។ ពេលដែលខ្ញុំពឹងផ្អែកទៅលើជំនួយរបស់ព្រះយេស៊ូវ ការរស់នៅរបស់ខ្ញុំក៏បានថ្វាយព្រះកិត្តិនាមដល់ព្រះអង្គផងដែរ។ ពេលនោះ ខ្ញុំក៏បានបម្រើដោយអំណរ ស្រឡាញ់ដោយមិនទើសទាល់ ហើយក៏មានការភ្ញាក់ផ្អើល ពេលដែលព្រះទ្រង់ប្រទានពរដល់ទំនាក់ទំនងរបស់ខ្ញុំ។ ការនេះបានកើតឡើង គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកសាវ័កព្រះអង្គថា “អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ”(យ៉ូហាន…