បណ្តេញការភ័យខ្លាចចេញ
ស្វាមីខ្ញុំបានក្រោកពីដំណេក ហើយចូលទៅក្នុងផ្ទះបាយ នៅពេលព្រលឹមស្រាងៗ។ ខ្ញុំបានឃើញភ្លើងបិទបើកៗ ដូចនេះ ខ្ញុំឆ្ងល់ថា គាត់កំពុងធ្វើអ្វី។ ពេលនោះ ខ្ញុំក៏បាននឹកចាំថា កាលពីពេលព្រឹក ថ្ងៃម្សិលមិញ ខ្ញុំបានស្រែកផ្អើលពេញផ្ទះ ពេលដែលខ្ញុំបានឃើញ សត្វល្អិតមួយប្រភេទ ដែលមានជើង៦ នៅលើតុដាក់ចង្រ្កាន។ ស្វាមីខ្ញុំដឹងថា ខ្ញុំមានការភ័យខ្លាច គាត់ក៏បានប្រញាប់មកយកសត្វនោះចេញទៅក្រៅ។ នៅព្រឹកនេះ គាត់បានក្រោកពីព្រលឹម ធ្វើយ៉ាងណា មិនឲ្យមានសត្វល្អិតទៀតឡើយ ដើម្បីឲ្យខ្ញុំអាចចូលផ្ទះបាយ ដោយគ្មានការព្រួយបារម្ភទៀត។
ស្វាមីខ្ញុំបានក្រោកពីដំណេក ពីព្រលឹមស្រាងៗ ដោយគិតដល់ខ្ញុំ ពេលគឺបានចាត់ទុកតម្រូវការខ្ញុំ ជាសំខាន់ជាងតម្រូវការរបស់គាត់។ សម្រាប់ខ្ញុំ សេចក្តីស្រឡាញ់ដែលគាត់បានបង្ហាញមក គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីស្រឡាញ់ ដែលសាវ័កប៉ុលបានពិពណ៌នា ក្នុងបទគម្ពីរ អេភេសូរ ៥:២៥ យ៉ាងដូចនេះថា “បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង”។ សាវ័កប៉ុលបានមានប្រសាសន៍ទៀតថា “ត្រូវឲ្យប្តីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ”(ខ.២៨)។ សាវ័កប៉ុលបានបង្រៀនស្វាមី ឲ្យស្រឡាញ់ភរិយា តាមគំរូព្រះគ្រីស្ទ ដោយទ្រង់បានចាត់ទុកតម្រូវការរបស់យើង សំខាន់ជាងតម្រូវការរបស់ទ្រង់។ ស្វាមីខ្ញុំដឹងថា ខ្ញុំខ្លាចសត្វល្អិតមួយចំនួន ហើយគាត់ក៏បានយកការព្រួយបារម្ភរបស់ខ្ញុំ ជាអាទិភាពរបស់គាត់។
គោលការណ៍នេះមិនមែនសម្រាប់តែស្វាមីនោះឡើយ។ តាមគំរូរបស់ព្រះយេស៊ូវ យើងម្នាក់ៗអាចធ្វើការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដោយក្តីស្រឡាញ់…
ព្រះអង្គមិនបោះបង់យើងចោលឡើយ
មានពេលមួយ លោកជូលីយ៉ូសជិះកង់ឆ្លងស្ពានចច វ៉ាស៊ីនតោន ជាស្ពានពីរជាន់ដ៏មមាញឹក ដែលបានតភ្ជាប់ទីក្រុងញូយ៉ក និងទីក្រុងញូជ័រស៊ី។ ពេលនោះ គាត់ក៏បានឃើញបុរសម្នាក់ កំពុងតែឈរតោងបង្កាន់ដៃស្ពាន ហៀបនឹងលោតចូលទៅក្នុងទន្លេហាត់សិន។ គាត់ដឹងថា ប៉ូលីសមិនអាចមកដល់ទាន់ពេលវេលាទេ ដូចនេះ គាត់ក៏បានប្រញាប់ចូលទៅជួយបុរសនោះ។ គាត់ថា កាលនោះ គាត់បានចុះពីលើកង់ ហើយលាតសន្ធឹងដៃរបស់គាត់ ដោយនិយាយទៅកាន់បុរសនោះថា “កុំលោតអី។ ពួកយើងស្រឡាញ់អ្នក”។ បន្ទាប់មក គាត់ក៏បានចាប់ទាញបុរសខូចចិត្តនោះ ដូចអ្នកគង្វាលចៀមទាញចៀមនឹងទំពក់ ហើយក៏បាននាំបុរសនោះមកកន្លែងសុវត្ថិភាព ដោយជំនួយពីអ្នកដំណើរម្នាក់ទៀត។ គេបានរាយការណ៍ថា កាលនោះ លោកជូលីយ៉ូមិនព្រមលែងបុរសនោះឡើយ ទោះបុរសនោះបានមកដល់កន្លែងសុវត្ថិភាពហើយក៏ដោយ។
កាលពីជាង២ពាន់ឆ្នាំមុន ព្រះយេស៊ូវ ដែលជាអ្នកគង្វាលល្អ មានបន្ទូលថា ព្រះអង្គនឹងលះបង់ព្រះជន្ម ដើម្បីជួយសង្រ្គោះ ហើយព្រះអង្គនឹងមិនបោះបង់ចោលអ្នកដែលជឿព្រះអង្គឡើយ។ ព្រះអង្គបានពិពណ៌នាថា ពួកគេនឹងស្គាល់ព្រះអង្គដោយផ្ទាល់ៗខ្លួន ទទួលអំណោយនៃជីវិតអស់កល្ប និងមិនត្រូវវិនាសឡើយ ហើយពួកគេនឹងជាប់នៅក្នុងសុវត្ថិភាព នៃការថែរក្សារបស់ព្រះអង្គ។ សុវត្ថិភាពនេះ មិនអាស្រ័យទៅលើសមត្ថភាពរបស់សត្វចៀមដ៏ទន់ខ្សោយ តែពឹងផ្អែកទៅលើភាពគ្រប់គ្រាន់នៃព្រះដ៏ជាអ្នកគង្វាល ដែលទ្រង់មិនឲ្យអ្នកណាឆក់យកចៀម ចេញពីព្រះហស្តរបស់ទ្រង់ឡើយ(យ៉ូហាន ១០:២៨-២៩)។
កាលយើងមានអារម្មណ៍ឈឺចាប់ និងអស់សង្ឃឹម ព្រះយេស៊ូវបានជួយសង្រ្គោះយើង បានជាយើងអាចមានអារម្មណ៍ថា មានសុវត្ថិភាព និងជាប់នៅ ក្នុងទំនាក់ទំនងជាមួយព្រះអង្គ។ ព្រះអង្គស្រឡាញ់យើង តាមរកយើង រកឃើញយើង ជួយសង្រ្គោះ…
បង្ហាញឲ្យគេឃើញព្រះគ្រីស្ទគង់ក្នុងយើង
កាលពីក្មេង អ្នកគ្រូថេរីសា(Thérèse) នៃក្រុងលីស៊ី គឺជាកុមារដ៏រីករាយ មិនខ្វល់ពីអ្វីឡើយ។ ប៉ុន្តែ ពេលដែលម្តាយរបស់គាត់បានបាត់បង់ជីវិត កាលគាត់មានអាយុទើបតែ៤ឆ្នាំ គាត់ក៏បានប្រែជាក្មេងដែលមានការភ័យខ្លាចច្រើន ហើយងាយនឹងមានការព្រួយបារម្ភ។ ប៉ុន្តែ ជាច្រើនឆ្នាំក្រោយមក នៅថ្ងៃបុណ្យណូអែល អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរ។ បន្ទាប់ពីគាត់បានចូលរួមកម្មវិធីរំឭក អំពីការប្រសូតរបស់ព្រះយេស៊ូវ ជាមួយពួកជំនុំរបស់គាត់ គាត់ក៏បានពិសោធន៍នឹងព្រះវត្តមានរបស់ព្រះ ដោយព្រះអង្គរំដោះគាត់ឲ្យរួចពីការភ័យខ្លាច និងប្រទានឲ្យគាត់មានក្តីអំណរ។ គាត់បានទទួលស្គាល់ថា ការផ្លាស់ប្តូរនោះ បានកើតឡើង ដោយសារអំណាចរបស់ព្រះអង្គ ដែលបានយាងចុះពីស្ថានសួគ៌ ហើយយកកំណើតជាមនុស្ស មានព្រះនាមយេស៊ូវ និងដោយសារព្រះវត្តមានរបស់ព្រះដែលគង់នៅក្នុងចិត្តនាង។
តើការគង់នៅរបស់ព្រះគ្រីស្ទ ក្នុងចិត្តយើង មានន័យយ៉ាងណាចំពោះយើង? ត្រង់ចំណុចនេះ សាវ័កប៉ុលបានមានប្រសាសន៍ថា ការគង់នៅរបស់ព្រះគ្រីស្ទ ក្នុងចិត្តយើង គឺជាសេចក្តីអាថ៌កំបាំង ដែលព្រះទ្រង់បាន “លាក់ទុក តាំងពីអស់កល្បរៀងរាល់តែដំណតមក”(កូល៉ុស ១:២៦) តែទ្រង់បានបើកសម្តែងដល់រាស្រ្តទ្រង់។ ព្រះទ្រង់បានបើកសម្តែងឲ្យពួកគេដឹងថា “សិរីល្អដ៏បរិបូររបស់សេចក្តីអាថ៌កំបាំងនេះជាយ៉ាងណា ក្នុងពួកសាសន៍ដទៃ គឺថា ព្រះគ្រីស្ទទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម”(ខ.២៧)។ ដោយសារព្រះគ្រីស្ទបានគង់នៅក្នុងចិត្តរបស់ពួកជំនុំនៅក្រុងកូល៉ុស នោះពួកគេក៏បានពិសោធន៍នឹងក្តីអំណរ ក្នុងជីវិតថ្មី។ ពួកគេមិនជាប់ជាទាសករនៃអំពើបាប ក្នុងជីវិតចាស់នោះឡើយ។
បើយើងបានទទួលជឿព្រះយេស៊ូវ ជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះរបស់យើង នោះយើងក៏នឹងបានស្គាល់សេចក្តីអាថ៌កំបាំងនៃការគង់នៅរបស់ទ្រង់ ក្នុងចិត្តយើងផងដែរ។ ព្រះវិញ្ញាណ ព្រះអង្គអាចរំដោះយើងឲ្យរួចពីការភ័យខ្លាច ហើយជួយឲ្យយើងបង្កើតផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ…