មានពេលមួយ ចៅៗរបស់ខ្ញុំកំពុងតែរត់លេង នៅទីធ្លាក្រោយផ្ទះខ្ញុំ។ យើងក៏បាននាំគ្នាដករុក្ខជាតិតូចៗដែលគ្មានប្រយោជន៍ ចេញពីទីធ្លាក្រោយផ្ទះ ជាការកម្សាន្តសប្បាយ។ ចៅខ្ញុំដែលក្មេងជាងគេក៏បានប្រាប់យើង ឲ្យដកដើមទាំងនោះទាំងឫស ហើយគាត់ក៏បានបង្ហាញដើមដែលគាត់បានដក។ ភាពសប្បាយរីករាយរបស់នាង ខណៈពេលដែលយើងកំពុងតែដករុក្ខជាតិដែលគ្មានប្រយោជន៍ទាំងនោះ គឺបានបង្ហាញថា យើងមានមានភាពសប្បាយរីករាយប៉ុណ្ណា នៅក្នុងការសម្អាតទីធ្លាក្រោយផ្ទះរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ក្តីអំណរនេះគឺបានកើតចេញពីការសម្រេចចិត្តធ្វើអ្វីមួយ។
ការមានចិត្តចង់ដកអំពើបាបចេញពីជីវិត គឺជាជំហានទីមួយ នៅក្នុងការសម្អាតអំពើបាបផ្ទាល់ខ្លួន។ ហេតុនេះហើយ ស្តេចដាវីឌក៏បានអធិស្ឋានថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង …សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ”(ទំនុកដំកើង ១៣៩:២៣-២៤)។
ការពិនិត្យរកមើលអំពើបាបរបស់យើង ដោយបង្ហាញឲ្យព្រះទ្រង់បង្ហាញឲ្យយើងឃើញអំពើបាបនោះ គឺជាទង្វើដ៏ឆ្លាតវ័យ។ ព្រះអង្គជ្រាប អំពីយើងគ្មានកន្លែងចន្លោះ។ “ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ និងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ”(ខ.១-២)។
ស្តេចដាវីឌក៏បានមានបន្ទូលទៀតថា “ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំ ហើយខ្ពស់ដល់ម៉្លេះ បានជាទូលបង្គំ ឈោងមិនដល់សោះ”(ខ.៦)។ ដូចនេះ មុនពេលដែលអំពើបាបចាក់ឫសចូលក្នុងជីវិតយើង ព្រះទ្រង់អាចដាស់តឿនយើង ឲ្យដឹង អំពីគ្រោះថ្នាក់នេះ។ ព្រះអង្គជ្រាបអំពីសណ្ឋានរបស់យើង។ ដូចនេះ ពេលណាអាកប្បកិរិយាដែលមានអំពើបាប បានដុះឡើង នោះព្រះអង្គជ្រាបមុនគេ ហើយក៏ចង្អុលបង្ហាញឲ្យយើងដឹងផង។
“តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់”(ខ.៧)។ ចូរយើងដើរតាមព្រះអង្គសង្រ្គោះនៃយើងយ៉ាងប្រកិត ឆ្ពោះទៅរកទីទួល!—Patricia Raybon