តើអ្វីជាកេរដំណែលនៃជំនឿ?
មុនពេលលោកប៊ីលី ក្រាហំា(Billy Graham)បានទទួលជឿព្រះយេស៊ូវ ក្នុងអាយុ១៦ឆ្នាំ ឪពុកម្តាយរបស់គាត់ មានការប្តូរផ្តាច់ក្នុងជំនឿលើព្រះយេស៊ូវ យ៉ាងច្បាស់លាស់ តាំងពីយូរមកហើយ។ អ្នកទាំងពីរបានទទួលជឿព្រះ ក្នុងពេលដែលពួកគេកំពុងចម្រើនវ័យធំឡើង ក្នុងគ្រួសាររបស់ពួកគេ ដែលជាអ្នកជឿព្រះ។ បន្ទាប់ពីពួកគេបានរៀបការ ពួកគេបានបន្តកេរដំណែលនៃគ្រួសាររបស់ខ្លួន ដោយចិញ្ចឹមបីបាច់កូនៗដោយសេចក្តីស្រឡាញ់ ដែលរាប់បញ្ចូលទាំងការអធិស្ឋាន ការអានព្រះគម្ពីរ និងការចូលរួមក្នុងព្រះវិហារ ដោយចិត្តស្មោះត្រង់ ជាមួយកូនៗ។ គ្រឹះដ៏រឹងមាំ ដែលឪពុកម្តាយរបស់លោកក្រាហាំបានរៀបចំ សម្រាបគាត់ គឺជាផ្នែកមួយនៃដីដែលព្រះជាម្ចាស់បានប្រើ ក្នុងការសាបព្រោះគ្រាប់ពូជនៃព្រះបន្ទូល ដោយនាំគាត់ឲ្យទទួលជឿព្រះអង្គ ហើយទីបំផុត ក៏បានត្រាស់ហៅគាត់ ឲ្យធ្វើជាអ្នកផ្សាយដំណឹងល្អដ៏ក្លាហាន។
លោកធីម៉ូថេ ដែលជាសិស្សដ៏វ័យក្មេងរបស់សាវ័កប៉ុល ក៏បានទទួលផលប្រយោជន៍ពីគ្រឹះខាងវិញ្ញាណដ៏រឹងមាំផងដែរ។ គឺដូចដែលសាវ័កប៉ុលបានសរសេរក្នុងសំបុត្ររបស់គាត់ថា “ខ្ញុំនឹងចាំពីសេចក្តីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្តីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ”(២ធីម៉ូថេ ១:៥)។ កេរដំណែលនេះបានជួយរៀបចំខ្លួនលោកធីម៉ូថេ និងនាំគាត់ ឲ្យទទួលជឿព្រះយេស៊ូវ។
សាវ័កប៉ុលក៏បានជំរុញលោកធីម៉ូថេ ឲ្យបន្តកេរដំណែល ឬទំនៀមទម្លាប់នៃសេចក្តីជំនឿនេះទៀត(ខ.៥) ដើម្បី “ដាស់ ឬបញ្ឆេះអំណោយទានរបស់ព្រះ” ដែលនៅក្នុងគាត់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ “ដែលបានប្រទានអំណាចដល់យើង”(ខ.៦-៧)។ ដោយសារអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ លោកធីម៉ូថេអាចរស់នៅ ដោយគ្មានការភ័យខ្លាច ដើម្បីដំណឹងល្អ(ខ.៨)។ កេរដំណែលនៃសេចក្តីជំនឿដ៏រឹងមាំតែម្យ៉ាងមិនប្រាកដជាអាចនាំគេឲ្យទទួលជឿព្រះនោះឡើយ ប៉ុន្តែ គំរូដ៏ល្អ និងការបង្រៀនអ្នកដទៃឲ្យស្គាល់ព្រះអង្គ…
ជីវិតមនុស្សខ្លីណាស់
ការស្លាប់ភ្លាមៗរបស់បុបបី(Bobby) បានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពពិតនៃសេចក្តីស្លាប់ និងភាពផុយស្រួយនៃជីវិត។ គាត់ជាមិត្តភក្តិរបស់ខ្ញុំតាំងពីក្មេង។ គាត់មានអាយុតែ២៤ឆ្នាំប៉ុណ្ណោះ ពេលដែលគ្រោះថ្នាក់ដ៏សោកសៅបានកើតឡើង នៅលើផ្លូវដែលរអិលដោយសារទឹកកក ដែលបានឆក់យកជីវិតគាត់។ គាត់បានចម្រើនវ័យធំឡើង ក្នុងគ្រួសារដែលពិបាកខុសគេ តែថ្មីៗនេះ គាត់ហាក់ដូចជាកំពុងតែបោះជំហានទៅមុខ។ គាត់ទើបតែទទួលជឿព្រះយេស៊ូវទេ តើហេតុអ្វីបានជាគាត់ឆាប់ស្លាប់យ៉ាងនេះ?
ជួនកាល ជីវិតមនុស្សហាក់ដូចជាខ្លីពេក ហើយមានពេញដោយទុក្ខព្រួយ។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក៣៩ ស្តេចដាវីឌដែលជាអ្នកនិពន្ធទំនុកដំកើង បានពោលទំនួញអំពីទុក្ខវេទនារបស់ទ្រង់ ហើយបានអធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ។ មើលទ្រង់បានធ្វើឲ្យថ្ងៃអាយុនៃទូលបង្គំបានខ្លី ប្រវែង១ចំអាមដៃ”(ខ.៤-៥)។ ជីវិតមនុស្សខ្លីទេ។ ទោះយើងរស់នៅបានមួយសតវត្សរ៍ក៏ដោយ ក៏ជីវិតនៅផែនដី គឺខ្លីដូចទឹកមួយដំណក់ នៅក្នុងមហាសមុទ្រនៃពេលវេលា។
ប៉ុន្តែ យើងអាចពោលដូចស្តេចដាវីឌថា “ទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ”(ខ.៧)។ យើងអាចទុកចិត្តថា ជីវិតយើងពិតជាមានន័យ។ ទោះរូបកាយយើងនឹងពុកផុយទៅមែន ក្នុងនាមជាអ្នកជឿព្រះ យើងមានទំនុកចិត្តថា ព្រះអង្គបានកែប្រែចិត្ត និងវិញ្ញាណដែលនៅខាងក្នុង ជារៀងរាល់ថ្ងៃ ហើយថ្ងៃណាមួយ យើងនឹងបានអរសប្បាយនឹងជីវិតអស់កល្បជាមួយព្រះអង្គ(២កូរិនថូស ៤:១៦-៥:១)។ យើងដឹងថា នេះជាការពិតមែន ព្រោះព្រះជាម្ចាស់បាន “ប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើង” ដើម្បីធានាអំពីការអ្វីដែលនឹងមកដល់ (៥:៥)។—ALYSON KIEDA
ខ្ញុំសុំទោស
កាលពីឆ្នាំ ២០០៥ លោកខូលីន(Collins) បានផ្តល់របាយការណ៍ក្លែងក្លាយ ដែលបណ្តាលឲ្យលោកមែកគីចូលគុកអស់៤ឆ្នាំ ហើយលោកមែកគីបានសច្ចារថា នឹងទៅរកលោកខូលីន ដើម្បីសងសឹក ពេលគាត់ចេញពីគុក។ ទីបំផុត លោកមែកគីក៏បានរួចទោស ហើយគាតក៏បានបាត់បង់អ្វីៗគ្រប់យ៉ាង។ ទន្ទឹមនឹងនោះ គេក៏បានរកឃើញរបាយការណ៍ក្លែងក្លាយជាច្រើនរបស់លោកខូលីន ហើយគាត់ក៏បានបាត់បង់ការងារ ហើយត្រូវចូលគុកផងដែរ។ បុរសទាំងពីរក៏បានទទួលជឿព្រះគ្រីស្ទ ខណៈពេលដែលពួកគេកំពុងជាប់ឃុំខ្លួននៅក្នុងគុក។
នៅឆ្នាំ ២០១៥ អ្នកទាំងពីរក៏បានដឹងថា ពួកគេកំពុងតែធ្វើការ នៅក្នុងក្រុមហ៊ុនតែមួយ ដែលក្រុមហ៊ុននោះដំណើរការ ដោយផ្អែកទៅលើជំនឿគ្រីស្ទបរិស័ទ។ លោកខូលីនក៏បានរំឭកថា គាត់បានប្រាប់លោកមែកគីថា “ខ្ញុំមិនដឹងថា ត្រូវបកស្រាយយ៉ាងដូចម្តេចទេ។ ខ្ញុំគ្រាន់តែចង់សុំទោសប៉ុណ្ណោះ”។ លោកមែកគីក៏បានឆ្លើយថា “នេះជាអ្វីដែលខ្ញុំចង់ឮអ្នកនិយាយ”។ លោកមែកគីក៏បានអត់ទោសឲ្យគាត់។ អ្នកទាំងពីរអាចផ្សះផ្សាឡើងវិញ ព្រោះពួកគេសុទ្ធតែបានពិសោធន៍នឹងសេចក្តីស្រឡាញ់ និងការអត់ទោសដែលគ្មានអ្វីប្រៀបផ្ទឹម របស់ព្រះជាម្ចាស់ ដែលបានជួយយើង ឲ្យអាច “អត់ទោសឲ្យគេ ដូចដែលទ្រង់បានអត់ទោសឲ្យយើង”(កូល៉ុស ៣:១៣)។
សព្វថ្ងៃនេះ អ្នកទាំងពីរក៏បានក្លាយជាមិត្តជិតស្និទ្ធ។ លោកខូលីនក៏បាននិយាយថា“យើងមានបេសកកម្មរួមមួយ … គឺត្រូវធ្វើយ៉ាងណា ឲ្យលោកិយដឹងថា បើអ្នកជំពាក់ការសុំទោស នឹងនរណាម្នាក់ នោះត្រូវជម្រុះភាពអំណួតរបស់អ្នកចោល ហើយទៅសុំទោសគេ។ បើអ្នកមានការប្រកាន់ទោស ចំពោះនរណាម្នាក់ នោះត្រូវជម្រះភាពល្វីងជូរចត់ចេញពីចិត្ត ព្រោះវាមិនខុសអីពីការផឹកថ្នាំពុលខ្លួនឯង ហើយសង្ឃឹមថា គេនឹងពុលថ្នាំនោះ”។
ព្រះទ្រង់បានត្រាសហៅអ្នកជឿទ្រង់ ឲ្យរស់នៅ…
ចូរសួរសត្វចុះ
មានពេលមួយ គេបានសង្រ្គោះសត្វឥន្រ្ទីក្បាលត្រងោលមួយក្បាល។ ចៅៗរបស់ខ្ញុំមានការជក់ចិត្ត នឹងការទស្សនាសត្វឥន្រ្ទីនេះ នៅទល់នឹងមុខ។ គេថែមទាំងបានអនុញ្ញាត ឲ្យពួកគេប៉ះវាផងដែរ។ អ្នកស្ម័គ្រចិត្តនៅសួនសត្វក៏បានពិពណ៌នាប្រាប់យើង អំពីបក្សីដ៏ខ្លាំងមួយក្បាលនេះ ដែលកំពុងទំនៅលើដៃគាត់ ហើយខ្ញុំក៏មានការភ្ញាក់ផ្អើល ពេលបានដឹងថា សត្វឥន្រ្ទីឈ្មោលមួយក្បាលនេះ មានស្លាបប្រវែង ជិត២ម៉ែត្រ តែដោយសារឆ្អឹងរបស់វាមានប្រហោងក្នុង នោះវាមានទម្ងន់ប្រហែល៤គីឡូក្រាមប៉ុណ្ណោះ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកឃើញសត្វឥន្រ្ទីដ៏មហិមាមួយក្បាល ដែលខ្ញុំធ្លាប់ឃើញហើរសំកាំងពីលើបឹងមួយ ដោយត្រៀមខ្លួនបោះពួយទម្លាក់ខ្លួនចុះមកចាប់ចំណីរបស់ខ្លួន នឹងក្រញាំជើង។ ហើយខ្ញុំក៏បាននឹកឃើញសត្វធំមួយក្បាលទៀត គឺសត្វក្រសារពណ៌ខៀវ មានជើងវែងៗ ដែលខ្ញុំបានលួចមើលឃើញវាកំពុងឈរស្ងៀម នៅមាត់ស្រះមួយ។ វាបានត្រៀមចឹកចំណីរបស់វានៅក្នុងទឹក ដោយចំពុះដ៏វែងរបស់វា។ សត្វទាំងពីរប្រភេទនេះ ស្ថិតនៅក្នុងចំណោមសត្វបក្សីជិត១ម៉ឺនប្រភេទទៀត ដែលអាចដឹកនាំគំនិតយើង ឲ្យគិតអំពីព្រះអាទិកររបស់យើង។
ក្នុងព្រះគម្ពីរយ៉ូប មិត្តភក្តិរបស់លោកយ៉ូបបានជជែកគ្នា អំពីមូលហេតុ ដែលគាត់កំពុងរងទុក្ខវេទនា ហើយក៏បានសួរគាត់ថា “តើអ្នកអាចគិតយល់អាថ៌កំបាំងទំាងអស់របស់ព្រះបានទេ?” (មើល ១១:៥-៩)។ លោកយ៉ូបក៏បានឆ្លើយតប ចំពោះពួកគេវិញ ដោយប្រកាសថា “ចូរអ្នកសួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាសផង វានឹងប្រាប់ឲ្យអ្នកដឹង”(យ៉ូប ១២:៧)។ សត្វគឺជាភស្តុតាង ដែលបញ្ជាក់អំពីសេចក្តីពិតដែលថា ព្រះទ្រង់បានរចនា និងថែរក្សា ហើយគ្រប់គ្រងស្នាព្រះហស្តទ្រង់ “ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ”(ខ.១០)។
ដោយសារព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះសត្វបក្សី (ម៉ាថាយ ៦:២៦…
ព្រះទ្រង់ថែរក្សាយើងរាល់គ្នា
ចៅប្រុសរបស់ខ្ញុំ នៅតូចនៅឡើយ។ ពួកគេចូលចិត្តស្លៀកពាក់ខោអាវ ដោយខ្លួនឯងណាស់។ តែពេលខ្លះ ពួកគេនៅតែពាក់អាវបញ្ច្រាសពីមុខទៅក្រោយ ហើយជាញឹកញាប់ ចៅដែលតូចជាងគេពាក់ស្បែកជើងខាងខុស។ តាមធម្មតា ខ្ញុំមិនដាច់ចិត្តប្រាប់ពួកគេសោះ ព្រោះខ្ញុំគិតថា ពួកគេគួរឲ្យស្រឡាញ់ណាស់ ពេលដែលពួកគេមិនទាន់ដឹងអីបែបនេះ។
ខ្ញុំចូលចិត្តមើលឃើញពិភពលោកនេះ តាមក្រសែភ្នែករបស់ពួកគេ។ សម្រាប់ពួកគេ គ្រប់យ៉ាងគឺជាការផ្សងព្រេង ក្នុងនោះរួមមាន ការដើរពីលើដើមឈើដែលបានរលំ ការលបមើលសត្វអណ្ដើកសំដិលខ្លួននឹងកម្តៅថ្ងៃ នៅលើកំណាត់ឈើ ឬការតាមមើលរថយន្តពន្លត់អគ្គីភ័យ ដែលបន្លឺសម្លែងស៊ីរ៉ែនខ្លាំងៗជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំដឹងថា ចៅប្រុសដ៏តូចល្អិតរបស់ខ្ញុំ មិនមែនជាក្មេង ដែលទាន់មិនដឹងអីសោះនោះឡើយ។ ពួកគេអាចប្រើហេតុផលបួនដប់យ៉ាង ដើម្បីនិយាយដោះសារ គេចមិនព្រមចូលគេង នៅពេលយប់ ហើយពួកគេថែមទាំងកញ្ឆក់ដណ្ដើមរបស់លេង ដែលពួកគេចង់បាន ពីក្មេងដទៃផងដែរ។ ប៉ុន្តែ ខ្ញុំនៅតែស្រឡាញ់ពួកគេដដែល។
ពេលខ្ញុំគិតអំពីចៅៗរបស់ខ្ញុំ ខ្ញុំក៏បាននឹកចាំ អំពីអ័ដាម និងនាងអេវ៉ា ជាមនុស្សដែលព្រះទ្រង់បានបង្កើតមុនបង្អស់។ គ្រប់យ៉ាងដែលពួកគេបានឃើញ ក្នុងសួនច្បារអេដែន ប្រាកដជាមានភាពអស្ចារ្យណាស់ ខណៈពេលដែលពួកគេកំពុងដើរជាមួយព្រះអម្ចាស់។ ប៉ុន្តែ មានថ្ងៃមួយ ពួកគេបានសម្រេចចិត្តមិនស្ដាប់បង្គាប់ព្រះ ដោយចេតនា។ ពួកគេបានបរិភោគផ្លែ ពីដើមដែលព្រះទ្រង់បានហាម (លោកុប្បត្តិ ២:១៥-១៧; ៣:៦)។ រំពេចនោះ ការមិនស្ដាប់បង្គាប់នោះ បាននាំឲ្យពួកគេចេះកុហក និងទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក…
ក្តីអំណរ
ខ្ញុំកំពុងតែឈានទៅរករដូវកាលថ្មីយ៉ាងឆាប់រហ័ស គឺ “រដូវរងា” នៃភាពចាស់ជរា ប៉ុន្តែ ខ្ញុំមិនទាន់ទៅដល់នៅឡើយទេ។ ទោះបីជាថ្ងៃខែឆ្នាំបានបោលទៅមុខយ៉ាងឆាប់រហ័ស ហើយជួនកាល ខ្ញុំចង់បន្ថយល្បឿនវាក៏ដោយ ក៏ខ្ញុំនៅតែមានក្តីអំណរ ដែលបានជួយទ្រទ្រង់ខ្ញុំ ឲ្យបន្តដំណើរទៅមុខទៀត។ ថ្ងៃថ្មីនីមួយៗ ជាថ្ងៃថ្មីដែលព្រះអម្ចាស់បានប្រទានខ្ញុំ។ ខ្ញុំអាចថ្លែងជាមួយអ្នកនិពន្ធបទទំនុកដំកើងថា “នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា …ព្រមទាំងសំដែងពីសេចក្តីសប្បុរសនៃទ្រង់នៅពេលព្រឹក ហើយពីសេចក្តីស្មោះត្រង់របស់ទ្រង់រាល់តែយប់”(ទំនុកដំកើង ៩២:១-២)។
ទោះបីជាជីវិតខ្ញុំ មានការតស៊ូ និងការឈឺចាប់ និងទុក្ខលំបាកផ្សេងទៀត ដែលជួនកាលខ្ញុំមានអារម្មណ៍ថា ហួសសមត្ថភាពខ្ញុំក៏ដោយ ក៏ព្រះទ្រង់ជួយឲ្យខ្ញុំអាចចូលរួមជាមួយអ្នកនិពន្ធទំនុកដំកើង នៅក្នុងការ “បន្លឺឡើង ដោយអំណរ ចំពោះការនៃព្រះហស្តទ្រង់”(ខ.៤)។ គឺអំណរ ដោយសារព្រះពរដែលទ្រង់ប្រទាន ក្រុមគ្រួសារ មិត្តភក្តិ និងកិច្ចការដែលខ្ញុំធ្វើដោយពេញចិត្ត។ ហើយក៏ជាក្តីអំណរ ដោយសារស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ និងព្រះបន្ទូលដែលទ្រង់បានបណ្តាលចិត្តគេឲ្យតែង។ ក៏ដូចជាក្តីអំណរ ដោយសារព្រះយេស៊ូវបានស្រឡាញ់យើងខ្លាំងដល់ម្ល៉េះ បានជាទ្រង់សុគតជួសបាបយើង។ ហើយក៏ជាក្តីអំណរ ដោយសារទ្រង់ប្រទានព្រះវិញ្ញាណ ដែលជាប្រភពនៃក្តីអំណរដ៏ពិត(រ៉ូម ១៥:១៣)។ ដោយសារព្រះអម្ចាស់ នោះអ្នកជឿទ្រង់ អាច “នឹងលូតលាស់ឡើង
ដូចជាដើមលម៉ើរ … គេនឹងនៅតែកើតផល គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់”(ទំនុកដំកើង ៩២:១២-១៤)។
តើផលផ្លែនោះជាអ្វី? ទោះយើងស្ថិតក្នុងកាលៈទេសៈណា ឬរដូវកាលអ្វីក៏ដោយនៃជីវិត…
កំណើតថ្មី
តើទារកដែលធ្វើឲ្យយើងញញឹម មានអ្វីដែលពិសេស? ជាការពិតណាស់ មនុស្សជាច្រើនទុកកិច្ចការរបស់ខ្លួនចោលសិន ដើម្បីមកផ្តុំគ្នាមើល ពេលបានឮសម្លេង ឬបានឃើញទារកដ៏គួរឲ្យស្រឡាញ់នោះ។ ខ្ញុំបានកត់សំគាល់រឿងនេះ ពេលដែលខ្ញុំមកលេងឪពុករបស់ខ្ញុំ នៅផ្ទះមើលថែរមនុស្សចាស់ជរា។ ទោះបីជាភាគច្រើននៃមនុស្សចាស់ជរាដែលស្នាក់នៅទីនោះ ត្រូវផ្លាស់ទីដោយប្រើកៅអីរុញ ហើយមានជម្ងឺវង្វេងវង្វាន់ក៏ដោយ ក៏ពន្លឺនៃក្តីអំណរអាចលេចឡើងនៅលើកែវភ្នែករបស់ពួកគេ ពេលដែលមានគ្រួសារមួយ បានមកលេងផ្ទះនោះ ដោយនាំទារកម្នាក់ មកជាមួយផង។ ពីដំបូង ពួកគេមានការស្ទាក់ស្ទើរ តែក្រោយមកពន្លឺនៃក្តីអំណរនោះ ក៏បានប្រែក្លាយជាស្នាមញញឹមនៅលើផ្ទះមុខរបស់ពួកគេ។ ខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង ពេលបានឃើញដូចនេះ។
ទារកនាំឲ្យគេមានស្នាមញញឹម ប្រហែលមកពីភាពអស្ចារ្យនៃជីវិតរបស់ទារកតូចដែលទើបចាប់កំណើត ដែលមានតម្លៃណាស់ ហើយក៏មានការសន្យាជាច្រើនកំពុងរង់ចាំវា។ ការមើលឃើញទារក អាចរំឭកយើង អំពីព្រះដ៏គួរស្ញែងខ្លាចនៃយើង និងអំពីក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះអង្គស្រឡាញ់យើងណាស់ បានជាព្រះអង្គប្រទានជីវិតដល់យើង ហើយឲ្យយើងចេញជារូបរាង្គក្នុងផ្ទៃម្តាយយើង។ គឺដូចមានសេចក្តីចែងមកថា “ទ្រង់បានបង្កើតចិត្តថ្លើមនៃទូលបង្គំ ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ”(ទំនុកដំកើង ១៣៩:១៣)។
ព្រះអង្គមិនគ្រាន់តែបានប្រទានឲ្យយើងមានជីវិតខាងសាច់ឈាមប៉ុណ្ណោះទេ តែថែមទាំងឲ្យយើងមានកំណើតជាថ្មី ខាងវិញ្ញាណទៀតផង(យ៉ូហាន ៣:៣-៨)។ ព្រះបានសន្យាអ្នកជឿទាំងអស់ ថានឹងប្រទានរូបកាយថ្មី និងជីវិតអស់កល្ប ពេលព្រះយេស៊ូវយាងមកវិញម្តងទៀត(១កូរិនថូស ១៥:៥០-៥២)។
ជីវិតខាងសាច់ឈាម និងកំណើតជាថ្មីខាងវិញ្ញាណ គឺជាអំណោយពីព្រះហស្តព្រះវរបិតា សម្រាប់ឲ្យយើងអបអរសប្បាយ។-Alyson Kieda, អ្នកកែសម្រួលអត្ថបទរបស់អង្គការនំម៉ាណាប្រចាំថ្ងៃ។