កន្លែងដែលមានសុវត្ថិភាព
ខ្ញុំ និងបងប្រុសរបស់ខ្ញុំ បានចម្រើនវ័យធំឡើង នៅក្នុងតំបន់ជើងភ្នំ ដែលមានមានព្រៃដុះច្រើន ក្នុងរដ្ឋវើជីនាខាងលិច ដែលបានផ្តល់ឲ្យនូវទេសភាពដ៏សម្បូរបែប សម្រាប់ឲ្យយើងធ្វើអ្វី តាមការស្រមើស្រមៃរបស់យើង។ កាលនៅក្មេង យើងបានធ្វើតាមសាច់រឿង ដែលយើងឃើញមានក្នុងរឿងដែលយើងបានអាន និងក្នុងខ្សែភាពយន្តដែលយើងបានទស្សនា ដោយតោងវល្លិធំៗ យោលខ្លួនចុះឡើង ដូចតួអង្គតាហ្សង់ ឬសង់ផ្ទះនៅលើដើមឈើ ដូចក្រុមគ្រួសាររ៉ូប៊ីនសិន ដែលជាជនជាតិស្វីសជាដើម។ ការសាងសង់បន្ទាយទ័ព ក៏ជាអ្វីដែលយើងចូលចិត្តលេងជាងគេផងដែរ ដោយយើងបានកុហក់ខ្លួនឯងថា យើងមានសុវត្ថិភាព រួចពីការវាយប្រហារផ្សេងៗ។ ជាច្រើនឆ្នាំក្រោយមក កូនៗរបស់ខ្ញុំក៏បាននាំគ្នាលេងសង់បន្ទាយទ័ព ដោយប្រើភួយ កម្រាលពួក និងខ្នើយកើយ ដើម្បីសាងសង់ “កន្លែងដ៏មានសុវត្ថិភាព” ផ្ទាល់ខ្លួន ប្រឆាំងនឹងសត្រូវក្នុងការស្រមៃរបស់ពួកគេ។ យើងហាក់ដូចជាមានសុភាវគិត ដែលចង់បានកន្លែងលាក់ខ្លួន ដែលយើងអាចមានអារម្មណ៍ថា មានសុវត្ថិភាព និងសុខសាន្ត។
ពេលដែលស្តេចដាវីឌ ដែលជាអ្នកចម្រៀង និងកវីកំណាព្យនៃជនជាតិអ៊ីស្រាអែល ស្វែងរកកន្លែងដែលមានសុវត្ថិភាព ទ្រង់បានស្វែងរកកន្លែងជ្រកកោននោះ នៅក្នុងព្រះជាម្ចាស់ គឺមិនបានទៅរកនៅកន្លែងផ្សេងឡើយ។ គឺដូចដែលមានចែងនៅក្នុងបទគម្ពីរ ទំនុកដំកើង ៤៦:១-២ ថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន ហេតុនោះ យើងខ្ញុំនឹងមិនខ្លាចឡើយ”។ ពេលដែលអ្នកពិចារណា អំពីសេចក្តីដែលបានចែងក្នុងព្រះគម្ពីរសញ្ញាចាស់ អំពីដំណើរជីវិតរបស់ស្តេចដាវីឌ និងការគំរាមកំហែង ដែលទ្រង់បានជួប ស្ទើរតែជាប្រចាំ…
ការនឿយហត់ នៅក្នុងការអាណិត
អ្នកស្រី អ៊ែន ហ្វ្រែង(Anne Frank) មានឈ្មោះល្បី ដោយសារសៀវភៅកំណត់ហេតុរបស់គាត់ បានពិពណ៌នា អំពីការលាក់ខ្លួនរបស់ក្រុមគ្រួសារគាត់ អស់រយៈពេលជាច្រើនឆ្នាំ ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២។ ក្រោយមក ពេលដែលនាងត្រូវគេឃុំឃាំង ក្នុងជំរុំមរណៈរបស់ពួកណាហ្ស៊ី អ្នកដែលជាប់ឃុំជាមួយនាង បាននិយាយថា “ទឹកភ្នែករបស់នាង ដែលបានស្រក់សម្រាប់ពួកគេ មិនដែលចេះរីងស្ងួតឡើយ” វត្តមានរបស់នាង “បានធ្វើជាព្រះពរ សម្រាប់អ្នកដែលស្គាល់នាង”។ ដោយហេតុនេះហើយ អ្នកប្រាជ្ញឈ្មោះ ខេណេត បេលេយ(Kenneth Bailey) បានសន្និដ្ឋានថា អ្នកស្រីអ៊ែន មិនដែលបង្ហាញចេញនូវ “ភាពនឿយហត់ នៅក្នុងការអាណិតឡើយ”។
ភាពនឿយហត់ នៅក្នុងការអាណិត អាចកើតមាន ដោយសារការរស់នៅ ក្នុងលោកិយដែលមានការខ្ទេចខ្ទាំខ្លាំង។ ទុក្ខវេទនាហួសថ្លែងដែលមនុស្សជាតិបានជួបប្រទះ អាចធ្វើឲ្យមនុស្សដែលមានចិត្តសប្បុរសបំផុត ក្នុងចំណោមយើង មានអារម្មណ៍ថា វាជារឿងធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ភាពនឿយហត់ នៅក្នុងការអាណឹត មិនមាននៅក្នុងលក្ខណៈសម្បត្តិរបស់ព្រះយេស៊ូវឡើយ។ បទគម្ពីរម៉ាថាយ ៩:៣៥-៣៦ បានចែងថា “ព្រះយេស៊ូវ ទ្រង់ក៏យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា និងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា។ កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម…
តន្ត្រីដ៏ពិរោះរណ្តំ
ឪពុកម្តាយរបស់ខ្ញុំ បានបង្រៀនខ្ញុំឲ្យស្រឡាញ់ដូរតន្ត្រីគ្រប់ប្រភេទ គឺរាប់ចាប់ពីតន្រ្តីជនបទ ដល់តន្រ្តីបុរាណ។ ដូចនេះ បេះដូងខ្ញុំបានលោតយ៉ាងលឿន ខណៈពេលដែលខ្ញុំកំពុងតែដើរ ចូលក្នុងមហោស្រពមូស្គូ ដើម្បីស្តាប់តន្រ្តីជាតិប្រទេសរូស្ស៊ី។ មហោស្រពនេះ ស្ថិតក្នុងចំណោមសាលមហោស្រពដែលធំបំផុតរបស់ប្រទេសនេះ។ ខណៈពេលដែលអ្នកដឹកនាំវង់តន្រ្តីកំពុងតែនាំតន្ត្រីករទាំងឡាយ ឲ្យប្រគុំបទដ៏ល្បីល្បាញរបស់លោកឆាយកូស្គី(Tchaikovsky) ភ្លេងក៏ឡើងសម្លេងបន្តិចម្តងៗ លាន់ឡើង កាន់តែពិរោះរណ្តំ។ ពេលនោះជាពេលដ៏អស្ចារ្យ ហើយទស្សនិកជនក៏បានក្រោកឡើយទះដៃសរសើរ។
ព្រះគម្ពីរបរិសុទ្ធទាំងមូល គឺប្រៀបបាននឹងតន្ត្រីដែលបានប្រគំឡើង ដោយភាពពិរោះរណ្តំ ដែលអស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត គឺនៅត្រង់ចំណុច ដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ។ បន្ទាប់ពីអ័ដាម និងនាងអេវ៉ាបានធ្លាក់ចូលក្នុងអំពើបាប ក្នុងសួនច្បាអេដែន ព្រះទ្រង់ក៏បានសន្យាថា នឹងប្រទានព្រះដ៏ប្រោសលោះមួយអង្គ(លោកុប្បត្តិ ៣:១៥)។ ហើយខ្លឹមសារមួយនេះ ក៏បានបន្តនៅក្នុងបទគម្ពីរសញ្ញាថ្មីទំាងមូល។ ព្រះបន្ទូលសន្យារបស់ទ្រង់ បានបង្ហាញនៅក្នុងកូនចៀម នៃបទរំលង(និក្ខមនំ ១២:២១) ក្តីសង្ឃឹមរបស់ពួកហោរា(១ពេត្រុស ១:១០) និងការស្រេកឃ្លាននៃរាស្រ្តរបស់ព្រះ។
បទគម្ពីរ១យ៉ូហាន ៤:១៤ បានបញ្ចាក់ថា “យើងបានឃើញ ក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាមក ធ្វើជាព្រះអង្គសង្គ្រោះនៃមនុស្សលោក”។ តើយើងបានឃើញ និងធ្វើបន្ទាល់ដោយរបៀបណា? ព្រះទ្រង់បានសម្រេចព្រះបន្ទូល ដែលបានសន្យាថា នឹងសង្រ្គោះលោកិយដែលមានបាប នៅពេលដែលព្រះយេស៊ូវសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីអត់ទោសបាបឲ្យយើង ហើយផ្សះផ្សាយើងឲ្យជាងនឹងព្រះអាទិកររបស់យើង។ ហើយថ្ងៃណាមួយ ទ្រង់នឹងយាងមកវិញ ហើយស្អាងស្នាព្រះហស្តរបស់ទ្រង់ទំាងមូលឡើងវិញ។…
ការឈរដោយចិត្តក្លាហាន
កាលអ្នកស្រីថេរីសា ប្រេគេរ៉ូវ៉ា(Teresa Prekerowa) នៅក្នុងវ័យជំទង់ ពួកកងទ័ពណាហ្ស៊ី បានលើកទ័ពពីប្រទេសអាឡឺម៉ង់ ចូលឈ្លានពានប្រទេសប៉ូឡូញ ដែលជាប្រទេសកំណើតរបស់គាត់ នៅដើមដំបូងនៃសង្គ្រាមលោកលើកទី២។ ពេលនោះជាពេលចាប់ផ្តើមនៃអំពើប្រល័យពូជសាសន៍ នៅពេលដែលអ្នកជិតខាងរបស់គាត់ ដែលជាជនជាតិយូដា(ឬជ្វីប) បានចាប់ផ្តើមបាត់ខ្លួន ដោយពួកណាហ្ស៊ីបានចាប់ខ្លួន។ ដូចនេះ អ្នកស្រីថេរីសា និងជនរួមជាតិប៉ូឡូញរបស់គាត់ បានប្រថុយជីវិត ដើម្បីជួយសង្រ្គោះអ្នកជិតខាងទាំងនោះ ឲ្យរួចពីតំបន់ដែលមានការរើសអើង ក្នុងទីក្រុងវ៉រសរ និងការសម្លាប់រង្គាលរបស់ពួកណាហ្ស៊ី។ អ្នកស្រីថេរីសាក៏បានក្លាយជាអ្នកប្រវត្តិសាស្រ្តសង្គ្រាម និងប្រល័យពូជសាសន៍ ដ៏ឈានមុខ ប៉ុន្តែ គឺដោយសារតែគាត់មានចិត្តក្លាហាន នៅក្នុងការតតាំងនឹងជំនន់នៃការអាក្រក់ នោះគេក៏បានរាប់បញ្ចូលឈ្មោះគាត់ ទៅក្នុងបញ្ជីឈ្មោះមនុស្សសុចរិតក្នុងចំណោមប្រជាជាតិ នៅឯសារៈមន្ទីរប្រល័យពូជសាសន៍យ៉ាត យ៉ាសេម ក្នុងទីក្រុងយេរូសាឡិម។
យើងចាំបាច់ត្រូវមានសេចក្តីក្លាហាន ដើម្បីឈរតតាំងនឹងការអាក្រក់។ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅទីក្រុងអេភេសូរថា “ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ”(អេភេសូរ ៦:១២)។ ជាការពិតណាស់ ការអាក្រក់ទាំងអស់នេះ គឺលើសពីលទ្ធភាព ដែលយើងអាចតតាំងម្នាក់ឯង ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រទានឲ្យយើង នូវធនធានខាងវិញ្ញាណដ៏ចាំបាច់(គឺគ្រឿងសឹកទាំងមូលរបស់ព្រះ) ដើម្បីឲ្យយើងអាច “ឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស”(ខ.១១)។
តើការឈរតតាំង ដោយចិត្តក្លាហាន អាចរាប់បញ្ចូលការអ្វីខ្លះ? គឺអាចរាប់បញ្ចូល ការប្រឆាំងនឹងភាពអយុត្តិធម៌ ឬការជួយការពារនរណាម្នាក់ ដែលអ្នកស្គាល់ ដែលងាយរងគ្រោះ ឬជាជនរងគ្រោះជាដើម។…
តើមានអ្វីខ្លះ នៅក្នុងព្រះនាមព្រះជាម្ចាស់?
“ហ្គីប” ហាឌីន (“Gip”Hardin) ជាគ្រូគង្វាល នៃព្រះវិហារមេតូឌីស ដែលបានដាក់ឈ្មោះកូនប្រុសរបស់គាត់ តាមលំនាំឈ្មោះគ្រូអធិប្បាយដ៏ល្បីល្បាញម្នាក់ ឈ្មោះ ចន វេសលី(John Wesley)។ គាត់សង្ឃឹមថា កូនប្រុសរបស់គាត់ នឹងបានទទួលការបណ្តាលចិត្ត ពីឈ្មោះនេះ។ ទោះបីយ៉ាងណាក៏ដោយ ពេលកូនប្រុសរបស់គាត់ គឺលោក ចន វេសលី ហាដីន (John Wesley Hardin) ធំឡើង គេបានជ្រើសរើសយកផ្លូវដើរខុសឆ្ងាយ ពីការងារបម្រើព្រះ ដែលសក្តិសមនឹងឈ្មោះរបស់គាត់។ គាត់បានអះអាងថា គាត់បានសម្លាប់មនុស្ស អស់៤២នាក់ ហើយក៏បានក្លាយជាខ្មាន់កាំភ្លើង ដែលស្ថិតក្នុងចំណោមមនុស្សក្រៅច្បាប់ ដែលមានឈ្មោះអាក្រក់បំផុត នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ នៅតំបន់អាមេរិកភាគខាងលិច។
នៅក្នុងព្រះគម្ពីរ ក៏ដូចជានៅក្នុងវប្បធម៌ជាច្រើន នាពេលបច្ចុប្បន្ននេះ ឈ្មោះមានសារៈសំខាន់ជាពិសេស។ នៅពេលទេវតាប្រកាសពីកំណើត នៃព្រះរាជបុត្រារបស់ព្រះ ទ្រង់ក៏បានបង្គាប់លោកយ៉ូសែប ឲ្យដាក់ឈ្មោះឲ្យបុត្ររបស់នាងម៉ារាថា “យេស៊ូវ ព្រោះបុត្រនោះ នឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប” (ម៉ាថាយ ១:២១)។ ព្រះនាមព្រះយេស៊ូវគ្រីស្ទ គឺមានន័យថា “ព្រះអង្គសង្រ្គោះ”។ អត្ថន័យនៃព្រះនាមទ្រង់ បានបញ្ជាក់ច្បាស់ថា បេសកកម្មរបស់ទ្រង់ ដែលយាងមក គឺដើម្បីសង្រ្គោះមនុស្សឲ្យរួចពីអំពើបាប។
ព្រះយេស៊ូវបានមានព្រះជន្មរស់នៅ…
សួនច្បារអាកាស
កាលដែលយើងនៅទីក្រុងឡុងដ៍ មិត្តភក្ដិរបស់យើងម្នាក់បានរៀបចំឲ្យខ្ញុំ និងម៉ាលីន ភរិយារបស់ខ្ញុំទៅទស្សនាសួនអាកាស។ សួនអាកាសនោះស្ថិតនៅជាន់លើបំផុត នៃអគារកម្ពស់៣៥ជាន់ នៅសង្កាត់ពាណិជ្ជកម្មនៃទីក្រុងឡុង។ គេបានដាំរុក្ខជាតិតូចៗ និងដើមឈើ ព្រមទាំងផ្កាស្រស់បំព្រង នៅក្នុងសួនច្បារនោះ ដែលមានកញ្ចក់ហុមព័ទ្ធជុំវិញ។ ប៉ុន្តែ អ្វីដែលយើងចាប់អារម្មណ៍បំផុតនោះ គឺយើងអាចគយគន់ពីខាងលើអគារ ដែលមានកម្ពស់១៥២ ម៉ែត្រ ដោយស្ងើចសរសើរ ព្រះវិហារធំសន្តប៉ុល ព្រមទាំងប៉មទីក្រុងឡុងដ៍ និងអ្វីៗជាច្រើនទៀត។ ទេសភាពនៃរាជធានីទាំងមូល ពិតជាគួរឲ្យពិចពិលរមិលមើលណាស់ ហើយបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះទ្រង់ទតមើលមកយើងរាល់គ្នា។
ព្រះនៃយើងទ្រង់ទតឃើញការទាំងអស់ ដែលយើងជួបប្រទះ។ គឺដូចដែលអ្នកនិពន្ធព្រះគម្ពីរទំនុកដំកើង បានថ្លែងថា “ដ្បិតទ្រង់បានក្រឡេកទតពីជាន់ខ្ពស់នៃទីបរិសុទ្ធទ្រង់ គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌មក ពិចារណាមើលផែនដី ដើម្បីនឹងស្តាប់ដំងូររបស់ពួកឈ្លើយ ហើយនឹងស្រាយលែងអស់អ្នក ដែលបានតម្រូវឲ្យត្រូវស្លាប់” (ទំនុកដំកើង ១០២:១៩-២០)។
ជារឿយៗ យើងរាល់គ្នាជាប់ខ្លួន ក្នុងពេលបច្ចុប្បន្នកាល ដែលពេញទៅដោយការពិបាក ធ្វើឲ្យយើងមាន “ដំងូរ” ដោយភាពអស់សង្ឃឹម គឺមិនខុសពីមនុស្ស ដែលកំពុងឈឺចាប់ ដែលមានចែងក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក ១០២ ប៉ុន្មានទេ។ ប៉ុន្តែ ព្រះទ្រង់ទតឃើញ និងជ្រាប អំពីជីវិតរបស់យើង តាំងពីដើម រហូតដល់ចប់។ មានបញ្ហាខ្លះធ្វើឲ្យយើងងងឹតរកមើលអ្វីមិនយល់ តែព្រះទ្រង់នៅតែយល់អារម្មណ៍របស់យើងជានិច្ច។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងជឿជាក់ថា…
ការលៃយកឱកាស
នៅក្នុងសៀវភៅដែលលោកអូស ហ្គីនណេស(Os Guniness) បាននិពន្ធ មានចំណងជើងថា មនុស្សដែលមិនអាចធ្វើបាន គាត់បានដកស្រង់សុភាសិតអាហ្រ្វិក ដែលចែងថា “ពួកបច្ចិមប្រទេសមាននាឡិការ។ ជនជាតិអាហ្វ្រិកមានពេលវេលា”។ សុភាសិតនេះបានធ្វើឲ្យខ្ញុំពិចារណា អំពីពេលជាច្រើនដង ដែលខ្ញុំបានឆ្លើយតប ទៅកាន់ការស្នើរសុំរបស់អ្នកដទៃ ដោយពាក្យថា “ខ្ញុំគ្មានពេលទេ”។ ខ្ញុំក៏បានគិតអំពីការបន្ទាន់ជាច្រើន ដែលមិនអាចជៀសរួច និងអំពីកាលវិភាគ និងការកំណត់ពេល ដែលបានគ្រប់គ្រងជីវិតខ្ញុំ។
យ៉ាងណាមិញ លោកម៉ូសេបានអធិស្ឋាន ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក ៩០ ថា “ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ខ.១២)។ ហើយសាវ័កប៉ុលក៏បានបង្រៀនផងដែរថា “ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា …ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់”(អេភេសូរ ៥:១៥-១៦)។
សាវ័កប៉ុល និងលោកម៉ូសេប្រាកដជាជឿថា ការប្រើពេលវេលាឲ្យបានឆ្លាតវ័យ គឺមិនអាស្រ័យទៅលើការមើលនាឡិការតែម្យ៉ាងនោះឡើយ។ ស្ថានភាពរបស់យើង ប្រហែលជាតម្រូវឲ្យយើងធ្វើកាលវិភាគដ៏មមាញឹក ឬជំរុញឲ្យយើងផ្តល់ឲ្យនូវអំណោយនៃពេលវេលារបស់យើងជាបន្ថែម ដល់នរណាម្នាក់។
យើងមានពេលខ្លីណាស់ ដើម្បីនាំឲ្យមានការផ្លាស់ប្តូរថ្វាយព្រះគ្រីស្ទ ក្នុងជីវិតយើង ហើយយើងចាំបាច់ត្រូវឆក់ឱកាសឲ្យបានជាអតិបរមា។ ការនេះអាចមានន័យថា យើងចាំបាច់ត្រូវឈប់ខ្វល់អំពី នាឡិការ និងផែនការយើងមួយរយៈសិន ខណៈពេលដែលយើងត្រូវបង្ហាញសេចក្តីស្រឡាញ់ដ៏អត់ធ្មត់របស់ព្រះគ្រីស្ទ ចំពោះអ្នកដែលទ្រង់បាននាំចូលក្នុងជីវិតយើង។
ខណៈពេលដែលយើងរស់នៅ ក្នុងកម្លាំង និងព្រះគុណ នៃព្រះគ្រីស្ទ…
នាឡិការ និងប្រតិទិន
លោកឪពុកខ្ញុំបានលាចាកលោក នៅវ័យ៥៨ឆ្នាំ។ ចាប់តាំងពីពេលនោះមក ជារៀងរាល់ឆ្នាំ ពេលដែលខួបនៃមរណៈភាពរបស់គាត់មកដល់ ខ្ញុំបាននៅស្ងៀមមួយរយៈពេល ដើម្បីនឹកចាំអំពីគាត់ និងអំពីឥទ្ធិពលដែលគាត់មានមកលើជីវិតខ្ញុំ។ ពេលដែលខ្ញុំដឹងថា ខ្ញុំបានរស់នៅដោយគ្មានឪពុកខ្ញុំ ច្រើនជាងរស់នៅដោយមានគាត់ ខ្ញុំក៏បានចាប់ផ្តើមជញ្ជឹងគិត អំពីភាពរួញខ្លីនៃជីវិតខ្ញុំ។
យើងអាចមានការពិបាក ដោយសារហេតុការណ៍ ដែលកើតឡើងនៅពេលណាមួយ ក៏ដូចជាពិបាក ដោយសារអារម្មណ៍ ដែលទទួលបានពីហេតុការណ៍នោះ។ យើង វាស់ស្ទង់ ពេលវេលា ដោយប្រើនាឡិការ និងប្រតិទិន ប៉ុន្តែ យើង ចងចាំ អំពីពេលវេលា ដោយសារតែហេតុការណ៍ដែលបានកើតឡើង។ ក្នុងកាលៈទេសៈនៃជីវិតយើង ដែលបានបណ្តាលឲ្យយើងមានអារម្មណ៍ដ៏ជ្រាលជ្រៅបំផុត យើងអាចពិសោធន៍នឹងក្តីអំណរ ការបាត់បង់ ព្រះពរ ការឈឺចាប់ ជោគជ័យ និងបរាជ័យ។
ព្រះគម្ពីរបានលើកទឹកចិត្តយើងថា “ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ច ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ”(ទំនុកដំកើង ៦២:៨)។ ស្តេចដាវីឌមិនបានពោលពាក្យដ៏មានទំនុកចិត្តនេះ នៅពេលសុខស្រួលនោះឡើយ។ កាលនោះ ទ្រង់កំពុងតែត្រូវពួកខ្មាំងសត្រូវឡោមព័ទ្ធ(ខ.៣-៤)។ ប៉ុន្តែ ទ្រង់នៅតែចង់ចាំ ដោយស្ងាត់ស្ងៀម នៅចំពោះព្រះ(ខ.១,៥) ដោយរំឭកយើងថា សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ (ខ.១២) ធំជាងពេលដែលយើងមានការពិបាក។
នៅក្នុងហេតុការណ៍នីមួយៗ យើងអាចមានទំនុកចិត្តថា ព្រះទ្រង់ឈរនៅជាមួយយើង ហើយទ្រង់ហួសពីអាចចម្លងយើង កាត់តាមកាលៈទេសៈទាំងអស់នៃជីវិត។ ពេលដែលយើងមានការពិបាកខ្លាំង ហើយមានអារម្មណ៍ថា…
នារីអាថ៌កំបាំង
នារីបាប៊ូស្កា ស្ថិតនៅក្នុងចំណោមអាថ៌កំបាំងជាច្រើន ជុំវិញរឿងឃាតកម្មប្រធានាធិបតីអាមេរិក លោកចន អែហ្វ ខេនេឌី(John F. Kennedy)។ នៅថ្ងៃគេធ្វើឃាតលោកខេនេឌី កាំមីរ៉ាដែលបានថតហេតុការណ៍ ចាប់បានរូបភាពស្រ្តីម្នាក់នោះ ដែលកំពុងតែកាន់កាំមីរ៉ាថតរូបលោកខេនេឌី។ គេបានព្យាយាមស្វែងរកនាង ដោយការពិបាកយ៉ាងខ្លាំង។ នៅក្នុងវីដេអូនោះ គេឃើញស្រ្តីអាថ៌កំបាំងនោះ មានស្លៀកអាវវែងសម្រាប់ពាក់ពីក្រៅ និងក្បាលគ្របកន្សែង(ដែលមើលទៅដូច នារីបាប៊ូស្ការបស់ជនជាតិរូស្ស៊ី)។ គេនៅតែមិនអាចរកឃើញអត្តសញ្ញាណរបស់នាង ហើយវីដេអូដែលនាងបានថតនឹងកាំមីរ៉ារបស់នាង នៅថ្ងៃនោះ ក៏គេមិនដែលបានយកមកមើល ឬបញ្ចាំងដែរ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលអ្នកប្រវត្តិសាស្រ្ត និងអ្នកឯកទេសទាំងឡាយ បានធ្វើការប៉ាន់ប្រមាណថា នារីបាប៊ូស្កានោះ ប្រហែលជាមានការភ័យខ្លាច បានជាគាត់មិនព្រមចេញមុខមកបកស្រាយរឿងរបស់នាង នៅថ្ងៃដ៏ងងឹង នៃខែវិច្ឆិការ ដែលគេបានធ្វើឃាតលោកខេនេឌី។
យ៉ាងណាមិញ គេមិនចាំបាច់ធ្វើការប្រមើលមើលថា ហេតុអ្វីបានជាពួកសិស្សរបស់ព្រះយេស៊ូវបានលាក់ខ្លួននោះទេ។ ពួកគេត្រូវបានការភ័យខ្លាចគ្របសង្កត់ គឺដោយសារតែពួកកាន់អំណាច បានប្រហារជីវិតគ្រូរបស់ពួកគេ(យ៉ូហាន ២០:១៩) បានជាពួកគេមិនហ៊ានចេញមុខ ធ្វើទីបន្ទាល់អំពីបទពិសោធន៍ដែលខ្លួនមានជាមួយទ្រង់។ ប៉ុន្តែ បន្ទាប់មក ព្រះយេស៊ូវក៏បានមានព្រះជន្មរស់ឡើងវិញ។ មិនយូរប៉ុន្មាន ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងចុះមក ហើយចាប់តាំងពីពេលនោះមក គ្មានអ្វីអាចបំភ័យពួកសិស្សរបស់ព្រះយេស៊ូវ ឲ្យឈប់ផ្សាយព្រះបន្ទូលឡើយ ទោះកាលពីមុនពួកគេធ្លាប់មានភាពទន់ខ្សោយក៏ដោយ។ នៅថ្ងៃបុណ្យទី៥០ លោកពេត្រុសបានទទួលអំណាចពីព្រះវិញ្ញាណបរិសុទ្ធ ហើយក៏បានប្រកាសឡើងថា “ចូរឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់ដឹងជាប្រាកដថា ព្រះទ្រង់បានលើកព្រះយេស៊ូវនេះដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង”(កិច្ចការ ២:៣៦)។…
ដល់ចំណុចដែលមិនអាចបកក្រោយវិញបាន
រឿងនោះមិនសាមញ្ញ ដូចការឆ្លងទន្លេឡើយ។ តាមច្បាប់ គ្មានមេទ័ពនៃចក្រភពរ៉ូម៉ាំងណា ដែលត្រូវបានអនុញ្ញាតឲ្យ ដឹកនាំទ័ពដែលប្រដាប់ដោយអាវុធចូល ទៅក្នុងទីក្រុងរ៉ូមឡើយ។ ហេតុនេះហើយបានជា នៅពេលដែលស្តេចជូលា សេសារ(Julius Caesar)ដឹកនាំកងពលទី១៣របស់ទ្រង់ ឆ្លងកាត់ទន្លេរូប៊ីខុន ហើយចូលទៅក្នុងទឹកដីអ៊ីតាលី ក្នុងឆ្នាំ៤៩ មុនគ្រីស្ទសករាជ គេក៏បានចាត់ទុកទង្វើរនេះ ជាការក្បត់ជាតិ។ ឥទ្ធិពលនៃការសម្រេចចិត្តរបស់ស្តេចសេសានៅពេលនោះ មិនអាចបកមកក្រោយវិញបានឡើយ ដោយបណ្តាលឲ្យមានសង្រ្គាមស៊ីវិលអស់ជាច្រើនឆ្នាំ មុនពេលដែលមេទ័ពដ៏អស្ចារ្យរូបនេះ ក្លាយជាអធិរាជនៃចក្រភពរ៉ូម៉ាំង។ រហូតមកដល់សព្វថ្ងៃនេះ ក្នុងភាសាអង់គ្លេស គេបានប្រើពាក្យ “ឆ្លងកាត់ទន្លេរូប៊ីខុន” ក្នុងន័យធៀបថា “គេបានដល់ចំណុចដែលមិនអាចបកក្រោយវិញបានទេ”។
ជួនកាល ពាក្យសម្តីដែលយើងនិយាយជ្រុលហើយ មិនខុសពីការដែលស្តេចសេសារបានឆ្លងទន្លេរូប៊ីខុសនោះឡើយ ពោលគឺមិនអាចបកក្រោយវិញបានទេ។ ពេលដែលពាក្យសម្តីទាំងនោះ បានចេញពីបបូរមាត់យើងហើយ វាអាចជួយគេ ហើយកម្សាន្តចិត្តគេ ឬអាចនាំឲ្យមានការខូចខាត ដែលធ្វើឲ្យយើងមានអារម្មណ៍ថា មិនអាចបកក្រោយវិញបាន ដូចការដែលស្តេចសេសារដឹកនាំទ័ពចូលទីក្រុងរ៉ូមយ៉ាងដូច្នោះដែរ។ លោកយ៉ាកុបបានធ្វើការពិពណ៌នាក្នុងន័យប្រៀបធៀប យ៉ាងដូចនេះថា “អណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ”(យ៉ាកុប ៣:៦)។
ពេលដែលយើងបានធ្វើ ឬនិយាយអ្វី ចំពោះនរណាម្នាក់ ហើយខ្លាចដល់ចំណុចដែលមិនអាចបកក្រោយវិញបាន យើងអាចសូមការអត់ឱនទោសពីពួកគេ និងពីព្រះ(ម៉ាថាយ ៥:២៣-២៤ ១យ៉ូហាន ១:៩)។ ប៉ុន្តែ យកល្អយើងគួរតែសម្រាកជារៀងរាល់ថ្ងៃ…