តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ C. P. Hia

តាមរក និងជួយសង្រ្គោះ

អ្នក​ស្រី​ម៉ាការេណា វលដេស(Macarena Valdes) មាន​ជំនាញ​ធ្វើ​ផែន​ទី​អណ្តូង​រែ​ក្រោម​ដី ដែល​បាន​ជួយ​ដល់​ការ​សង្រ្គោះ​កម្មករ​អណ្តូង​រ៉ែ​៣៣​នាក់ ដែល​បាន​ជាប់​នៅ​ក្នុង​អណ្តូង​រ៉ែ ​បន្ទាប់​ពី​មាន​បន្ទុះ​នៅ​ទីនោះ ក្នុង​ខែ​តុលា ឆ្នាំ២០១០។ គាត់​មាន​ប្រសាសន៍​ថា “ការ​ខួង​ដី ឲ្យ​ចំ​ទីតាំង​របស់​កម្ម​ករ ដែល​ជាប់​ក្រោម​ដី គឺ​មិន​ខុស​ពី​ការ​ព្យាយាម​បាញ់​សត្វ​រុយ​មួយ​ក្បាល ដែល​ស្ថិតនៅ​ចម្ងាយ​៧០០​ម៉ែត្រ​ឡើយ”។ ដោយ​សារ​គាត់​មាន​ជំនាញ​ផ្នែក​អណ្តូង​រ៉ែ នោះ​គាត់​អាច​បញ្ជាឧបករណ៍​ស្ទង់ ឲ្យ​ខួង​ដី​ទៅ​ដល់​រូង​ដែល​ពួក​កម្មករ​កំពុង​ជាប់​នៅ​ក្នុង ហើយ​ជីវិត​ពួក​គេ​ក៏​ត្រូវ​បាន​ជួយ​សង្រ្គោះ។

នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​នៅ​ក្នុង​ការ​ជួយ​សង្រ្គោះ​ខាង​វិញ្ញាណ គេ​ងាយ​នឹង​មាន​ការ​បាក់​ទឹក​ចិត្ត។ ទោះ​សាវ័ក​ប៉ុល​បាន​ជួប​ឧប​ស័គ្គ​ដែល​ធំ​ជាង​នេះ​ក៏​ដោយ ក៏​គាត់​នៅ​តែ​មាន​ប្រសាសន៍​ថា “ដែល​មាន​ការងារ​នេះ នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ តាម​ខ្នាត​នៃ​សេចក្តី​មេត្តាករុណា ដែល​យើង​ខ្ញុំ​ទទួល​មក”(២កូរិនថូស ៤:១)។ ទោះ​បី​ជា “ព្រះ​នៃ​លោកិយ​នេះ” បាន “ធ្វើ​ឲ្យ​គំនិត​របស់​អ្នក​មិន​ជឿ​ខ្វាក់ មើល​ឃើញ​ពន្លឺ​នៃ​ដំណឹង​ល្អ”ក៏ដោយ ក៏​គាត់​នៅ​តែ​បន្ត​ប្រកាស​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​(ខ.៤-៥)។ សាវ័ក​ប៉ុល​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មាន​បន្ទូល​ដោយ​ក្តី​ស្រឡាញ់ និង​បង្គាប់​ពន្លឺ​ឲ្យ​ចែង​ចំាំង​ក្នុង​ភាព​ងងឹត​របស់​គាត់(ខ.៦) បាន​ជា​គាត់​ដឹង​ថា ការ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​គាត់ នោះ​ទ្រង់​ក៏​អាច​ធ្វើ​សម្រាប់​អ្នក​ដទៃ​ផង​ដែរ។

អ្នក និង​ខ្ញុំ​អាច​មាន​រឿង​ដែល​ស្រដៀង​នឹង​ពួក​គេ​ផង​ដែរ។ ពេល​សេចក្តី​ស្រឡាញ់​របស់​ព្រះ​បណ្តាល​ចិត្ត​យើង នោះ​យើង​ក៏​មាន​ហេតុ​ផល ដែល​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ផង​ដែរ។ ដែល​អ្នក​ស្រីម៉ា​ការេណា បាន​ដឹក​នាំ​ការ​ជួយ​សង្រ្គោះ​ដល់​កម្មករ​អណ្តូង​រែ ដោយ​ជោគ​ជ័យ​ជា​យ៉ាង​ណា នោះ​ព្រះវិញ្ញាណ​នៃ​ព្រះ​អាច​នាំ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់ និង​ពាក្យ​សម្តី​របស់​យើង ចូល​ទៅ​ក្នុង​ចិត្ត​អ្នក​ដែល​ត្រូវ​ការ​ព្រះ​សង្រ្គោះ ដែល​ពួក​គេ​មិន​ទាន់​យល់​អំពី​ទ្រង់។-C.P.Hia

ការផ្តោតចិត្តដ៏ត្រឹមត្រូវ

មាន​ពេលមួយ     ខ្ញុំបាន​ឃើញស្ត្រីម្នាក់​ចង្អុល​ទៅ​មនុ​ស្សម្នាក់   ដែលគា​ត់​បា​នជួយ​​បណ្តុះ​​បណ្តាល ហើយ​ប្រាប់​គេ​ថា​ អ្នកនោះ​ជាសា​វ័ក​របស់​គាត់។ ក្នុង​នាម​ជាអ្នកដើរ​តាមព្រះ​គ្រីស្ទ ទ្រង់​សុ​ទ្ធ​តែ​បា​នប្រទានភារៈ​កិច្ច​ឲ្យ​យើងធ្វើជា​អ្នក​បង្កើត​សិស្ស​ថ្វាយទ្រ​ង់ ដោយ​ផ្សាយ​ដំណឹងល្អពី​​ព្រះគ្រី​ស្ទ ដល់​អ្នកដ​ទៃ ហើយ​ជួយ​ថែរបំប៉​នពួកគេ ឲ្យ​លូត​លាស់ខា​ង​វិ​ញ្ញាណ។ ប៉ុន្តែ ពេល​យើង​បង្កើត​សិស្ស យើង​ងាយ​នឹងផ្តោត​ទៅលើ​ខ្លួន​ឯ​ង ជា​ជាង​ផ្តោត​ទៅ​លើ​ព្រះយេ​ស៊ូវ​។

សាវ័ក​ប៉ុល​មា​ន​កា​របា​រម្ភ​ថា ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស​កំពុង​តែ​ឈប់​ផ្តោត​ទៅ​លើ​ព្រះ​យេស៊ូវ​ហើយ​។ នៅសម័យ​នោះ មាន​គ្រូអ​ធិប្បាយ​ដ៏​ល្បីពីរ​នា​ក់នៅ​ទី​ក្រុងនោះ គឺសាវ័កប៉ុ​ល និង​លោក​អ័ប៉ុឡូស។ ពួក​ជំនុំ​​ក៏បា​ន​បែ​ក​បាក់ ដោយ​អ្នក​ខ្លះថា “ខ្ញុំជា​សិស្ស​រប​ស់លោ​ក​គ្រូប៉ុ​ល” ហើយ​ខ្លះទៀ​ត​ថា​ “ខ្ញុំ​ជា​សិស្សរ​បស់​លោក​គ្រូអ័ប៉ុឡូស!” ដូច​នេះ ពួក​គេ​កំពុ​ង​តែ​ផ្តោតទៅលើគ្រូ​ដែ​លជា​​ម​នុស្ស ជា​ជាង​ផ្តោត​ទៅ​លើ​ព្រះ​សង្រ្គោះ។ ប៉ុន្តែ សាវ័ក​ប៉ុ​ល​ក៏បា​ន​កែ​តម្រង់​ពួ​​កគេ។ យើង​ជា​អ្នក​ធ្វើ​​កា​រ​ជាមួយព្រះ​។ អ្នក​ខ្លះជា​អ្ន​កដាំ​ ខ្លះជា​អ្ន​កស្រោច​ទឹក តែ​ដែល​សំខាន់​នោះ គឺ​ព្រះទ្រង់ជា​អ្ន​​កប្រទានព​រ​ឲ្យមា​ន​ការ​លូត​លា​ស់។ យើង​​រាល់​​​គ្នា​​​ជា​ស្រែ​ដែល​ព្រះ​ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ​ទ្រង់​ធ្វើ(១កូរិនថូស ៣:៦-៩)។ គ្រីស្ទ​បរិ​ស័​ទនៅ​ក្រុ​ងកូ​រិ​នថូ​ស មិន​មែន​ជា​កម្មសិ​ទ្ធិផ្តា​ច់មុខ​រ​បស់សាវ័ក​ប៉ុល ឬ​លោកអ័​ប៉ុឡូស​ឡើយ។

ព្រះ​យេស៊ូវ​បាន​ប្រាប់​យើង​ឲ្យចេ​ញទៅ​បង្កើតសិ​ស្ស ហើយ​បង្រៀន​ពួក​គេ​អំពី​ទ្រង់​(ម៉ាថាយ ២៨:២០)។ ហើយ​អ្នក​និព​ន្ធព្រះ​គម្ពី​រហេព្រើបា​នរំ​ឭក​យើ​ង​ថា យើង​ត្រូវ​ផ្តោត​ទៅ​លើព្រះ​យេស៊ូវ ដែល​ជា​​មេ​​ផ្តើម ហើ​យ​​ជា​​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង(១២:២)។ ពេល​យើង​ផ្តោ​ត​ទៅ​លើ​ព្រះគ្រីស្ទ ព្រះនា​ម​ទ្រ​ង់នឹង​បានដំ​កើង​ឡើង។ ទ្រង់​ធំលើ​សអ​ស់​ទាំង​មនុ​ស្ស ហើយ​ទ្រង់​នឹង​បំពេញ​សេចក្តី​ត្រូវ​ការរ​បស់​យើង។-C.P.Hia

យើងជាគ្រួសារតែមួយ

រិយា​រប​ស់​លោក​គ្រូ​គង្វាល​ម្នាក់ បាន​ទៅពិ​និត្យ​សុ​ខភាព​រក​ឃើ​ញថា​ គាត់​មាន​ជម្ងឺ​ប៉ាគីនសុន ដែល​ជា​ជម្ងឺ​ខួរ​ក្បាល និង​សសៃ​ប្រសាទ ដែល​ធ្វើ​ឲ្យ​អ្នក​ជ​ម្ងឺចេះតែញ័រ​ដៃ។ ការ​នេះបា​ន​ធ្វើឲ្យ​ក្រុម​គ្រួសារ​គាត់ ធ្លាក់ចូ​ល​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក និង​មាន​ភាព​តប់​ប្រ​ម៉ល់។​ លោក​គ្រូ​គង្វាល​មិនដឹង​ថា គាត់នឹង​ត្រូ​វមើល​ថែរ​ភរិយា​យ៉ាង​ណាទេ​ ខណៈពេល​ខ្លួន​មាន​ការ​ទទួ​លខុ​សត្រូ​វជា​ច្រើ​ន ចំពោះ​គ្រួសារ​ពួ​កជំ​នុំ​របស់​គា​ត់។​ ប៉ុន្តែ គាត់​មិន​ចាំបា​ច់​ត្រូវមានការព្រួយបា​រម្ភ​ឡើយ ព្រោះសមាជិក​ពួក​ជំនុំ​បានចូលមក​ស្ម័គ្រចិត្តជួយ​គាត់ នៅក្នុ​ងផ្នែកអាហារ និង​ការថែរទាំ​ងខ្លះៗ​។

សាវ័កប៉ុលបានសរសេរ​សំបុត្រ​ផ្ញើ​ទៅ​​ពួកជំ​នុំ នៅ​​ក្រុង​កូរិនថូស អំពីគោល​បំណងដែលព្រះ​អម្ចាស់បា​នប្រទាន នូវអំណោយទានខាងវិញ្ញាណដល់ពួកគេ។ ក្នុង​បទ​គ​ម្ពីរ ១កូរិនថូស ១២:៨-១០ គាត់​បានរៀបរាប់ អំពី​អំណោយ​ទាន​ខាងវិញ្ញាណជា​ច្រើន ដែល​ព្រះទ្រង់បានប្រ​ទាន​មក សម្រាប់​ជា​ប្រយោជន៍​(ខ.៧)។ ព្រះ​ទ្រង់​មិ​ន​បានប្រទាន​អំណោយ​ទាន​ខា​ងវិ​ញ្ញាណ ដើម្បី​ឲ្យយើង​ប្រើ​​ជាប្រយោជន៍​​ផ្ទាល់​ខ្លួន​នោះ​ទេ តែ​ដើម្បី​បម្រើ​អ្នក​ដទៃ ហើយ​ការ​បម្រើអ្នក​ដទៃ​នោះឯ​ង​ ដែល​ជា​ការ​បម្រើ​ដល់​ព្រះ។

ព្រះទ្រ​ង់​បាន​ប្រ​ទាន​អំណោយ​ទាន​ខុស​ៗគ្នា​ សម្រាប់​ឲ្យយើ​ង​ប្រើ នៅ​ពេល​ខុ​ស​គ្នា និង​តាម​របៀប​ខុស​គ្នា​។ ប៉ុន្តែ យើង​ត្រូវ​ប្រើអំណោយ​ទាន​ដោយ​ក្តី​ស្រឡាញ់ “ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង”(អេភេសូរ ៤:១២)។ ទោះ​ព្រះ​ទ្រង់​បា​ន​ដាក់​យើង​នៅ​កន្លែង​ណាក៏​ដោ​យ ក៏​យើង​នៅ​តែអា​ច​ប្រើអំណោយ​ទាន​អ្វី ដែល​ទ្រង់​បាន​ប្រទានយើង ដើម្បី​ធ្វើការ​អ្វីមួ​យ តាមដែល​ចាំបា​ច់ ដោយ​ចាំថា​ យើងគ្រ​ប់​គ្នាជា​ផ្នែ​ក​មួយ​នៃ​ពួ​កជំ​នុំ​ ដែលជារូប​កាយ​នៃ​ព្រះគ្រី​ស្ទ(១កូរិនថូស ១២:១៣-១៤)។-C.P.HIA

តើតាមបំណងចិត្តរបស់នរណា?

ពេលបុណ្យចូលឆ្នាំចិនចូលមកដល់ ជនជាតិចិនច្រើនតែជូនពរគ្នាទៅវិញទៅមកថា “សូមជូនពរឲ្យអ្វីៗបានសម្រេច ដូចបំណង”។ ទោះពាក្យជូនពរនេះពិរោះស្តាប់យ៉ាងណាក៏ដោយ ក៏អ្វីៗនឹងបានសម្រេចតាមបំណងព្រះទ័យព្រះ គឺមិនមែនតាមចិត្តរបស់យើងទេ។ ប្រសិនបើមានជម្រើស លោកយ៉ូសែបមិនចង់ធ្វើជាទាសករនៅស្រុកអេស៊ីព្ទទេ(លោកុប្បត្តិ ៣៩:១)។ ប៉ុន្តែ ទោះបីជាគាត់ត្រូវជាប់ចំណងក៏ដោយ ក៏គាត់នៅតែ “ចម្រើនឡើង” ព្រោះ “ព្រះអម្ចាស់គង់នៅជាមួយគាត់”(ខ.២)។  ព្រះអម្ចាស់ថែមទាំងបានប្រទានពរ ដល់ផ្ទះរបស់ចៅហ្វាយគាត់  តាមរយៈគាត់ផងដែរ(ខ.៥)។

បើគាត់មានជម្រើស គាត់ក៏មិនចង់ជាប់គុកក្នុងនគរអេសីព្ទដែរ។ ប៉ុន្តែ គាត់បានជាប់គុក ដោយសារគេចោទបង្ខូចថា គាត់បានរំលោភប្រពន្ធរបស់ចៅហ្វាយគាត់។ ទោះជាយ៉ាងណាក៏ដោយ យើងឃើញថា “ព្រះអម្ចាស់គង់នៅជាមួយគាត់” ជានិច្ច(ខ.២១)។  នៅទីនោះ មេគុកបានទុកចិត្តគាត់(ខ.២២) ហើយព្រះអម្ចាស់ ប្រទានការអ្វីដែលគាត់ធ្វើ ឲ្យចម្រើនឡើងគ្រប់ជំពូក(ខ.២៣)។ ការធ្លាក់ខ្លួនជាប់គុក ក៏បានប្រែក្លាយជាការចាប់ផ្តើម នៃការឡើងធ្វើជាអ្នកដឹកនាំកំពូលនៃនគរអេស៊ីព្ទ។ មិនមានមនុស្សច្រើនទេ ដែលចង់ជ្រើសរើសយកការឡើងធ្វើធំ ដូចលោកយ៉ូសែប។ ប៉ុន្តែ លោកយ៉ូសែបបានទទួលព្រះពរពីព្រះ ទោះគាត់ស្ថិតក្នុងស្ថានភាពពិបាកយ៉ាងណាក៏ដោយ។

ព្រះទ្រង់បានរៀបចំឲ្យលោកយ៉ូសែបទៅនៅនគរអេស៊ីព្ទ ដោយមានគោលបំណងច្បាស់លាស់ ហើយទ្រង់ក៏បានដាក់យើង នៅកន្លែងណាមួយ ដោយមានគោលបំណងច្បាស់លាស់ផងដែរ។ យើងចង់ឲ្យអ្វីៗគ្រប់យ៉ាង បានសម្រេចដូចបំណងចិត្តយើង ប៉ុន្តែ សូមយើងអធិស្ឋានដូចព្រះសង្រ្គោះយើងវិញ ដ្បិតមុនពេលទ្រង់យាងទៅឈើឆ្កាង ទ្រង់បានអធិស្ឋានថា “កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(ម៉ាថាយ ២៦:៣៩)។-C.P.HIA

ចម្រើនកម្លាំងដៃទូលបង្គំ

លោកលី ក្វាន់ យូ(Lee Kuan Yew) ដែលជានាយករដ្ឋមន្ត្រីទីមួយ របស់ប្រទេសសឹង្ហបូរី ជាបុរសដែលគេបានទទួលស្គាល់ថា បានកសាងប្រទេសសឹង្ហបូរី ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ ក្នុងអំឡុងពេលនៃការដឹកនាំរបស់គាត់ ប្រទេសសឹង្ហបូរីបានក្លាយជាប្រទេសអ្នកមាន និងមានភាពសប្បូរសប្បាយ ហើយស្ថិតក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍន៍ខ្លាំងបំផុត ក្នុងទ្វីបអាស៊ី។ មានពេលមួយគេបានសួរគាត់ថា តើគាត់ធ្លាប់មានអារម្មណ៍ថា ចង់បោះបង់ការដឹកនាំរបស់គាត់ចោលដែរឬទេ ពេលដែលគាត់ប្រឈមមុខនឹងការរិះគន់ និងឧបស័គ្គជាច្រើន ក្នុងអំឡុងពេលនៃការដឹកនាំប្រទេសសឹង្ហបូរីជាច្រើនឆ្នាំ។ គាត់ក៏បានឆ្លើយប្រាប់គេថា គាត់បានធ្វើការប្តេជ្ញាចិត្តហើយ គឺមិនព្រមចុះចាញ់ឡើយ ដរាបដល់អស់ជីវិត។

រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកនេហេមា ដែលបានដឹកនាំការជួសជុលកំផែងក្រុងយេរូសាឡិម ដោយមិនព្រមបោះបង់ការប្តេជ្ញាចិត្តរបស់ខ្លួន។ គាត់បានប្រឈមមុខនឹងការវាយប្រហារដោយពាក្យសម្តី និងការគំរាមកំហែង ពីពួកខ្មាំងសត្រូវ នៅគ្រប់ទិសទី ហើយប្រជាជនគាត់ក៏បានប្រព្រឹត្ត ដោយអយុត្តិធម៌ចំពោះគាត់ផងដែរ(នេហេមា ៤-៥)។ ខ្មាំងសត្រូវរបស់គាត់ ថែមទាំងបាននិយាយបញ្ឆិតបញ្ឆៀងថា គាត់មានគម្រោងបះបោរ ចង់ឡើងធ្វើស្តេច(៦:៦-៧)។ គាត់ក៏បានស្វែងរកជំនួយមកពីព្រះ ហើយទន្ទឹមនឹងនោះគាត់ប្រើវិធីសាស្ត្រការពារខ្លួន។ ទោះជាមានឧបស័គ្គក៏ដោយ ក៏គាត់នៅតែបន្តការសាងសង់ រហូតដល់បានសម្រេចក្នុងរយៈពេល៥២ថ្ងៃ(៦:១៥)។ ប៉ុន្តែ កិច្ចការរបស់លោកនេហេមា មិនបានចប់តែប៉ុណ្ណឹងទេ។ គាត់បានលើកទឹកចិត្តពួកអ៊ីស្រាអែលឲ្យសិក្សាព្រះគម្ពីរ ថ្វាយបង្គំព្រះ ហើយកាន់តាមក្រឹត្យវិន័យរបស់ព្រះ។ បន្ទាប់ពីគាត់បំពេញការងារជាចៅហ្វាយស្រុកយូដា អស់រយៈពេល១២ឆ្នាំ(៥:១៤) គាត់ក៏បានវិលត្រឡប់មកវិញ ដើម្បីពិនិត្យមើលកំណែរទម្រង់ដែលគាត់បានឲ្យគេអនុវត្ត(១៣:៦)។

លោកនេហេមាមានការប្តេជ្ញាចិត្តដ៏ម៉ុតមាំអស់មួយជីវិត ក្នុងការដឹកនាំប្រជាជនគាត់។ ហើយម្នាក់ៗសុទ្ធតែជួបឧបស័គ្គនិងការពិបាកក្នុងការរស់នៅ។ ប៉ុន្តែ ដែលព្រះទ្រង់បានជួយលោកនេហេមាជាយ៉ាងណា…

ការរៀនរង់ចាំព្រះអម្ចាស់

អ្កស្រី ចា សា-ស៊ូន(Cha Sa-soon)-ជាស្រ្តីជនជាតិកូរេ ដែលមានអាយុ៦៩ឆ្នាំ ដែលបានទទួលប័ណ្ណបើកបររថយន្ត បន្ទាប់ពីគាត់បានព្យាយាមអស់រយៈពេល៣ឆ្នាំ ក្នុងការប្រឡងវិញ្ញាសារសរសេរទាល់តែជាប់។ គាត់ចង់បានប័ណ្ណបើកបរ ដើម្បីបើកឡានជូនចៅៗរបស់គាត់ ទៅលេងសួនសត្វ។ ដូចនេះ គាត់មានការតស៊ូរហូតបានសម្រេច ក្នុងពិភពលោកដែលមនុស្សតែងតែចង់បានអ្វីភ្លាមៗ។

ពេលដែលយើងចង់បានអ្វីមួយ ហើយមិនអាចបានដូចចិត្ត យើងច្រើនតែរអ៊ូរទាំ ហើយធ្វើការទាមទា។ នៅពេលខ្លះទៀត យើងលះបង់ការតស៊ូ  ហើយទៅធ្វើអ្វីផ្សេងវិញ  បើសិនជាយើងមិនអាចទទួលរបស់ដែលយើងចង់បាន ឲ្យបានលឿនដូចចិត្តទេនោះ។ យើងមិនចង់ឮពាក្យថា “រង់ចាំ” ទេ។ ប៉ុន្តែ មានពេលជាច្រើនដង ដែលព្រះគម្ពីរបានប្រាប់យើងថា ព្រះសព្វព្រះទ័យឲ្យយើងរង់ចាំពេលដែលព្រះអង្គនឹងឆ្លើយតប។         ការរង់ចាំព្រះ គឺមានន័យថា យើងសង្ឃឹម ដោយចិត្តអត់ធ្មត់ថា ព្រះអម្ចាស់នឹងប្រទានអ្វីដែលយើងត្រូវការ។ ស្តេចដាវីឌបានដឹងពីមូលហេតុ ដែលទ្រង់ត្រូវរង់ចំាព្រះអម្ចាស់។ ទីមួយ សេចក្តីសង្រ្គោះដែលទ្រង់បានទទួល គឺបានមកពីព្រះអង្គ(ទំនុកដំកើង ៦២:១)។ ទ្រង់ជ្រាបថា ក្រៅពីព្រះអម្ចាស់ គឺគ្មាននរណាផ្សេងទៀត ដែលអាចរំដោះទ្រង់ឲ្យរួចបានឡើយ។ ទ្រង់សង្ឃឹមតែលើព្រះទេ(ខ.៥) ដ្បិតមានតែព្រះអង្គទេ ដែលស្តាប់ឮពាក្យអធិស្ឋានរបស់យើង(ខ.៨)។

ការអធិស្ឋានរបស់យើង ច្រើនតែសូមឲ្យព្រះទ្រង់ប្រញាប់ឆ្លើយតប ហើយប្រទានពរ នូវអ្វីដែលយើងចង់បាន។ ចុះបើសិនជាព្រះអង្គឆ្លើយតបដោយឲ្យយើងអត់ធ្មត់ ហើយរង់ចាំព្រះអង្គ តើយើងនឹងធ្វើដូចម្តេច? គឺយើងអាចអធិស្ឋានជាមួយស្តេចដាវីឌថា “ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំ…

អ្នកផ្សាយដំណឹង

លោក​ភីត ភីធ័រ​សិន(Pete Peterson) បានទៅ​ប្រ​ទេស​វៀត​ណាម​ជាលើ​កទី​១ ក្នុង​សម័យ​សង្រ្គាម​វៀត​ណាម។ ក្នុងអំ​ឡុង​ពេល​គាត់​បើក​យន្ត​ហោះ​​​ទម្លាក់​គ្រាប់​បែក ក្នុង​ឆ្នាំ​១៩៦៦ យន្ត​ហោះរ​បស់​គា​ត់​ត្រូវ​គេ​បាញ់​ធ្លា​ក់ ហើយ​​គាត់ក៏បា​នក្លា​យ​ជាអ្ន​កទោ​ស​សង្រ្គាម ​និង​បា​ន​ទទួ​លទា​រុណ​កម្ម​យ៉ាង​វេទនា​។​ ជាង​៣០​ឆ្នាំក្រោ​យម​ក​ គាត់​ក៏បា​នត្រ​ឡប់ម​កប្រទេស​វៀត​ណាម​វិញ ក្នុងថានៈ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​វៀត​ណាម​។​ មាន​អ​ត្ថ​បទ​សារពត៌​មាន​មួយ បានដា​ក់រ​ហ័ស​នាម​ឲ្យគា​ត់ថា “អ្នក​ប្រកាស​ដំណឹង ដែល​នាំ​មក​នូវ​ការ​ផ្សះផ្សា​”។ គាត់​បាន​ដឹងខ្លួ​នថា ​ជាច្រើ​ន​ឆ្នាំក​ន្លង​ទៅ ព្រះ​បាន​សង្រ្គោះជី​វិត​គាត់ មិន​មែន​ដើម្បីឲ្យ​គា​ត់ប​ន្តរ​ស់​នៅ​ ក្នុង​កំហឹង​ទៀត​ទេ​។ ហេតុ​នេះហើ​យ គាត់​ក៏បា​ន​ប្រើជី​វិត​ដែល​គាត់​នៅ​សេស​សល់ និង​មុខ​តំណែង​របស់​គាត់ ដើ​ម្បី​ធ្វើ​ឲ្យ​មាន​ការ​ខុស​ប្លែក ដោយ​ជំរុ​ញឲ្យ​មាន​កា​រថែរ​ទាំកុមារ​នៅប្រ​ទេស​វៀតណាម ឲ្យ​​ការ​រស់នៅមាន​សុវត្ថិភាព ​តាមស្ត​ង់​តា​ដែល​ល្អ​​ខ្ពស់​ជាងមុ​ខ។​

យើង​នឹង​មានការទទួលខុសត្រូវ និងកត្តិយស​ខ្លាំង​ណាស់ បើសិន​ជា​បា​នទទួ​លកា​រតែ​ងតាំ​ង​ឲ្យ​ធ្វើ​ជាដំ​ណាងរ​បស់​ប្រទេស​យើង នៅ​ប្រទេស​ដទៃ​ទៀត។ ក្នុង​នាម​ជាអ្ន​កដើ​រតា​ម​ព្រះ​គ្រីស្ទ ​យើងជា​ “ទូត​របស់​ព្រះគ្រី​ស្ទ”(២កូរិនថូស ៥:២០)។ ព្រះ​បាន​ចាត់​ព្រះ​គ្រីស្ទ ឲ្យយា​ងម​កផ្សះ​ផ្សា​យើងឲ្យ​ជា​នឹ​ងព្រះ​អ​ង្គ​(ខ.១៨) ដូច​នេះ យើង​ក៏​មាន​ភារៈ​កិច្ច ​“ផ្សះផ្សា”​ផ​ងដែ​រ(ខ.១៩)។ យើង​ត្រូវ​ចេញ​ទៅ​ប្រកាស​ប្រាប់​គេ​ថា មនុស្ស​គ្រប់​គ្នា​សុ​ទ្ធ​តែអា​ច​ទទួល​ការ​ប្រោស​លោះ ក្នុង​ព្រះគ្រី​ស្ទ​ ដ្បិត​ព្រះអ​ង្គ​ “ដែល​​មិន​​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះអង្គ​នោះ​ឯង”(ខ.២១)។

ដើម្បី​ឆ្លើយ​ត​បចំ​ពោះសេ​ច​ក្តីស្រ​ឡាញ់រ​បស់​ព្រះ​យេស៊ូ​វ ដែល​​បាន​ផ្សះផ្សា​យើង​ ឲ្យ​ជា​នឹងព្រះ​ យើង​ត្រូវ​តែ​​ចែក​រំលែក​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អ​ង្គដ​ល់​អ្នកដ​ទៃ។ ចូរ​យើង​បំពេ​ញតួ​នាទី​របស់​យើង ឲ្យ​អស់​ពី​ចិ​ត្ត។​ ទោះ​បីជា​ព្រះ​ទ្រ​ង់​ដាក់​យើ​ង​នៅ​កន្លែង​ណា​ក៏​ដោ​យ  ក្នុង​លោកិយ​នេះ  ក៏​ព្រះអ​ង្គ​នៅតែ​អា​ចប្រើ​យើ​ង​  …

ទឹកដ៏រស់​សម្រាប់លោកិយ

០​ភាគ​រយ​នៃ​ពិភ​ពលោ​ក ត្រូវ​បាន​គ្រ​ប​ដណ្ត​ប់​ដោ​យទឹ​ក​ ប៉ុន្តែ ក្នុង​​នោះ មាន​តែ​ទឹ​ក​១​ភាគ​រយ​ប៉ុណ្ណោះ ដែល​អា​ច​ឲ្យ​មនុ​ស្ស​ផឹ​ក​បាន​។ ការ​​អភិរក្ស និង​ការ​រ​ក្សាអ​នាម័យ​ទឹ​ក គឺ​ជាកិ​​ច្ច​ការ​ដ៏សំ​ខាន់ ក្នុង​តំបន់​ជា​ច្រើន​នៃ​ពិភព​លោ​ក ព្រោះ​ជីវិ​ត​ទាំង​អ​ស់​ពឹង​ផ្អែក​ទៅលើ​​ទឹក​ស្អាត។

មាន​ពេល​មួ​យ ព្រះយេ​ស៊ូវ​បាន​យា​ង​ចេ​ញ​ទៅ​ណែ​នាំស្រ្តី​បាត់​បង់​ម្នាក់ អំពី​ទឹក​មួយ​ប្រភេទ​ទៀត ដែ​ល​ផ្ត​ល់ឲ្យ​នូ​វ​ជីវិ​ត។ ព្រះ​អង្គ​បាន​សម្រេ​ច​​ព្រះ​ទ័យ យាង​ទៅ​ទីក្រុ​ង​មួយ នៅ​ស្រុក​​សាម៉ារី។ គ្រូ​ប​ង្រៀ​ន​ក្រឹ​ត្យវិន័យដែល​មា​នមុ​ខ​មា​ត់​នៅស​ម័​យ​នោះ មិន​ចូល​ស្រុក​នោះ​ទេ​។ តែ​ព្រះអង្គ​បាន​យាង​ចូល ហើយ​ក៏​បា​នប្រា​ប់​ស្ត្រី​នោះ​ អំពី “ទឹ​កដ៏​រ​ស់”។​ អ្នក​ដែល​បាន​ផឹក​ទឹ​កនោះ​ហើ​យ​ “នឹងមិ​នស្រេ​ក​ទៀ​ត​ទេ​”។ ទឹក​​​ដែល​ព្រះ​អង្គ​ប្រទា​ន​​ឲ្យ “នឹ​ង​​ត្រឡប់​ជា​រ​ន្ធ​​ទឹ​ក​​នៅ​ក្នុង​អ្នក​ដែលបានផឹកនោះ ដែល​​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច”(យ៉ូហាន ៤:១៤)។

តាម​ពិតព្រះ​យេស៊ូវជាទឹក​ដ៏​រស់​នោះ​ឯង។ អ្នកណា​ដែ​លទទួលព្រះ​អ​ង្គ គឺមា​នជី​វិត​អស់​កល្បជា​និច្ច​(​ខ.១៤)។ ប៉ុន្តែ ទឹក​ដ៏​រស់​ដែលព្រះ​​អង្គ​ប្រទាន​ មាន​តួនាទី​មួយ​ទៀត។ គឺដូ​ច​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា អ្នក​​ណា​​ដែ​ល​​ជឿ​​​ព្រះ​អង្គ នោះ​​នឹង​​មាន​​ទន្លេ​​ទឹក​​រស់​​ហូ​រ​​ចេ​ញពីចិត្តរបស់អ្នកនោះ​មក”(៧:៣៨)។  ទឹកដ៏រស់ដែលជួយឲ្យ​យើងមា​នជីវិតថ្មីឡើង  ក៏​ជួយ​ឲ្យអ្ន​កដ​ទៃមា​នជី​វិត​ថ្មី​ផ​ង​ដែរ។​

តំបន់​នី​មួយ​ៗក្នុ​ង​ពិ​ភព​លោក​ មិន​មានទឹ​ក​សាប​​ច្រើន​ដូច​គ្នា​ទេ។​ យ៉ាង​ណាមិញ​ តំបន់​ទាំង​នោះក៏មិ​ន​បា​នទទួ​ល​ទឹក​ដ៏រ​ស់ ឲ្យ​ស្មើ​គ្នា​ដែរ។ មានម​នុស្សជា​ច្រើ​ន​ដែល​មិន​បា​នស្គា​ល់អ្ន​កដើរ​តាម​ព្រះយេស៊ូវ តែ​​ព្រះអ​ង្គពិ​​តជា​យក​ព្រះទ័​យ​ទុក​ដាក់​ចំពោះពួក​គេ​ណាស់​។ យើង​មាន​អភ័យ​ឯក​សិទ្ធិ សម្រាប់​ផ្សាយ​ដំណឹង​ល្អដ​ល់ពួ​កគេ​។ សរុ​បមក ព្រះគ្រី​ស្ទ​ជា​ទឹកដ៏​រស់ សម្រាប់​អស់​អ្នក​ដែល​កំពុង​ស្រេក​ទឹក។-C.P.HIA

ឈ្មោះមុខនាទី

ពេល​ដែល​វិ​ទ្យុប៊ីប៊ីស៊ី របស់​ចក្រ​ភព​អ​ង់​គ្លេ​ស បាន​ធ្វើ​សំភាស​ស្រ្តីម្នា​ក់​ ដោយ​សុំ​ឲ្យ​នាងឲ្យ​ឧទាហរណ៍ អំពី​ការងា​រដែ​ល​សំ​ខាន់ ដែលគេ​មិ​ន​សូ​វស្គា​ល់ ហើយ​ថែម​ទំាំង​មាន​លក្ខណៈ​ចម្លែក នា​ង​ក៏​បា​នប្រា​ប់​គេថា​ មានអ្ន​កនិ​ព​ន្ធសៀ​វភៅម្នា​ក់បា​នដា​ក់​ឈ្មោះឲ្យ​កា​រងារ​រប​ស់​នាង​ថា “អ្នក​បច្ចេកទេស​ផ្នែក​សេរ៉ាមិក នៅក្រោ​មទឹ​ក​”។ តាម​ពិត ​នាងជា​អ្នក​លា​ង​ចាន​ នៅភោ​ជ្ជនីយ​ដ្ឋាន​មួយ​​។ ជួនកា​ល គេដាក់​ឈ្មោះ​ច​ម្លែកៗ​​ឲ្យ​ការងារ​សា​មញ្ញ​ៗ ដើម្បី​ឲ្យ​គេ​មានអារម្មណ៍​ថា ​ការងារ​នោះហា​ក់​ដូច​ជា​សំខាន់​ជាងមុ​ន។

ក្នុងប​ទ​គម្ពី​រ​អេ​ភេសូរ ៤:១១ ពេល​ដែល​សា​វ័កប៉ុ​លរៀ​ប​រាប់ អំពីអំ​ណោយទា​ន​មួយ​ចំ​នួន ដែល​ព្រះ​បាន​ប្រ​ទាន​ដល់​ពួ​ក​ជំនុំ គាត់​មិន​ច​ង់​ឲ្យគេ​យ​ល់​ថា​ ​អំណោយទា​ន​ទាំង​នោះ​ ជា​មុខ​នាទី​ដែលខ្ព​ង់​ខ្ពស់​ជា​ង​គេ​ឡើ​យ។ យើងម្នា​ក់​ៗ​ដែល​ជា​អ្នក​ជឿ​ព្រះ​ ជា​អវយវៈ​នៃ​រូប​កាយព្រះ​គ្រីស្ទ​ ដែលសុ​ទ្ធ​តែសំ​ខាន់ និង​មាន​ភា​ព​ចាំបា​​ច់​ដូច​គ្នា ដើម្បីឲ្យរូបកា​យទាំ​ង​មូ​លមា​ន​ដំណើ​រកា​រ​បាន​​ល្អ។ គ្មាន​ផ្នែក​នៃ​រូប​កាយ​មួ​យ​ណា ដែលសំ​ខាន់​ជាង​ផ្នែ​ក​ដទៃ​ឡើយ​។

អ្វី​ដែល​សំខាន់នោះ​ គឺគោ​លបំ​ណង​នៃ​អំ​ណោយទា​ន​ទាំ​ង​នោះ​។ ព្រះ​បាន​ប្រទានអំ​ណោយ​ទាន​ទាំ​ង​នោះ​ម​ក ក្នុង​គោលបំ​ណ​ងដើ​ម្បី “​នាំ​ឲ្យ​​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សម្រាប់​​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង ទាល់​តែ​យើង​រាល់​គ្នា…​បាន​ពេញ​ជា​មនុស្ស ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ”(ខ.១២-១៣)។

​ឈ្មោះ​របស់មុ​ខនា​ទី មិន​សូវ​សំខា​ន់​ទេ​។ អ្វីដែល​សំខា​ន់​នោះ គឺយើ​ងបា​ន​ព​ង្រឹង​ជំនឿ​រា​ស្រ្តរ​ប​ស់​​ព្រះ​។ ពេលដែ​លកា​រងារ​ដែល​យើ​ងធ្វើ​ថ្វាយ​ព្រះមានប្រ​សិទ្ធិភា​ព តាម​ខ្នាតគំ​រូ​ដែល​ព្រះគម្ពីរ​បានប្រទានដ​ល់យើ​ង​ នោះវាមិ​ន​ជាប​ញ្ហាអ្វី​ឡើ​យ ដែល​យើង​ផ្លាស់​ប្តូរ​មុន​នាទី​ ឬក៏​លែង​មា​នមុ​ខ​នាទីនោះទៀត​។ ​ យើ​ងប​ម្រើ​ព្រះ ដើម្បី​ស្អាង​អ្ន​កជឿ​ព្រះ​ ដោយ​សេចក្តី​ស្រ​ឡាញ់​រប​ស់​ព្រះអ​ង្គ ហើយអនុ​ញ្ញាតឲ្យព្រះប្រ​ទាន​កា​រស​រសើរ​ដល់​យើ​ង តាម​ដែល​ព្រះ​អ​ង្គបា​ន​ឃើ​ញជា​ក់​ស្តែង​(ម៉ាថាយ ២៥:២១)។-C.P.HIA

ការលើកទឹកចិត្តគ្នា

លោក​យូសេន បុល(Usain Bolt) និង​យ៉ូហាន ប្លេក(Yohan Blake) ជា​កីឡាករ​រត់ប្រណាំ​របស់​ប្រទេស​ចាម៉ៃកា ដែលបា​ន​ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​ប្រវត្តិ​សាស្រ្ត ​ពេលដែ​លអ្ន​ក​ទាំង​ពីរ​បាន​រត់​ដល់​ទីមុន​គេ ក្នុង​លេខ​រៀ​ងទី​១ និងទី​២​ ក្នុង​ការ​រត់​ប្រណាំ​ចម្ងាយ​១០០​ម៉ែត្រ និងច​ម្ងាយ​២០០​ម៉ែត្រ ក្នុង​ការ​ប្រ​កួត​អូឡាំពិ​ក ឆ្នាំ២​០១២ នៅ​ទីក្រុង​ឡុង។ ទោះ​បី​ជា​អ្នក​ទាំង​ពីរមា​នកា​រប្រណាំប្រ​ជែង​គ្នា​ក្នុងកា​រ​ប្រកួត​យក​ជើង​ឯក​ក៏ដោ​យ ក៏លោ​ក​បុល​បាន​សរសើរ​លោក​យ៉ូហាន ដែល​ជា​ដៃ​គូ​ក្នុង​ការហ្វឹកហា​ត់ថា​ “ជាច្រើ​ន​ឆ្នាំក​ន្លង​មក​នេះ​ លោក​យ៉ូហាន​បាន​ជួយ​ឲ្យ​ខ្ញុំក្លា​យ​ជាកី​ឡាក​រ ដែ​លល្អ​ជា​ង​មុន។ គាត់​ពិត​ជា​បាន​ជួយ​ជំរុ​ញឲ្យ​​​ខ្ញុំ​ទៅមុ​ខ ហើយ​ជួយឲ្យ​ខ្ញុំ​មាន​កា​រប្រុ​ងប្រ​យ័​ត្ន និង​ការ​ត្រៀមខ្លួ​ន​​​ជា​និច្ច”។ ការ​នេះបា​ន​ប​ង្ហាញ​ច្បា​ស់​ថា​ អ្នក​ទាំង​ពី​រ​បាន​លើកទឹ​ក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​ម​ក​ ឲ្យ​បា​នទ​ទួល​ជោ​គជ័​យ​ដ៏​ល្អ​ប្រ​សើរ នៅ​ទីលា​ន​រត់​ប្រ​ណាំង។

យ៉ា​ងណា​មិ​ញ ក្នុង​នា​មជា​អ្ន​ក​ជឿព្រះ​គ្រីស្ទ យើង​មាន​អភ័យ​ឯក​សិទ្ធិ និង​ការ​ទទួ​ល​ខុ​សត្រូ​វ ​នៅក្នុ​ងកា​រ​លើក​ទឹ​ក​ចិត្ត​គ្នា​ទៅ​វិញទៅម​ក ក្នុង​ជំនឿ​រប​ស់យើ​ង។ គឺដូ​ច​ដែល​អ្ន​កនិ​ព​ន្ធព្រះគម្ពីរ​ហេព្រើ​មា​នប្រ​សា​សន៍​ថា “ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង”(ហេព្រើ ១០:២៤)។

ព្រះ​វិហារ​មិន​គ្រាន់​តែ​ជា​ស្ថាប័ន​សង្គម​មួយ​ប៉ុណ្ណោះទេ​​ តែ​ក៏​ជា​កន្លែង​ដែល​នាំ​យើង​ឲ្យ​ចូល​ទៅជិ​តព្រះ​ និងលា​ងស​ម្អាត​អំពើ​បាប​របស់យើ​ង ហើយ​ជា​កន្លែ​ងដែ​ល​យើង​អាច​ជួយ​គ្នា​ទៅវិញ​ទៅម​ក​ ឲ្យ​មាន​ការ​លូត​លាស់​កាន់​តែមា​ន​លក្ខណៈ​ដូច​ព្រះ​គ្រី​ស្ទ។​ គោល​បំណ​ង​នៃ​ការ​ជួប​ប្រ​ជុំគ្នា ក្នុង​រូប​កាយ​តែ​មួយ គឺ​ដើម្បី​កំឡាចិ​ត្ត និ​ងលើក​ទឹក​ចិ​ត្តគ្នា​ទៅ​វិញ​ទៅម​ក​(ខ.១៩-២៥)។

គ្មានគ្រី​ស្ទប​រិស័ទ​ណា អាច​រស់​នៅ​ថ្វាយព្រះ​ តែ​ម្នាក់​ឯង​ឡើយ។ ដើម្បី​រស់​នៅ​តាម​បំណង​ព្រះ​ទ័យ​ព្រះ​ យើង​ចាំបា​ច់ត្រូ​វ​រួម​គ្នា​ជាសហគមន៍​នៃ​អ្ន​ក​ជឿ​ព្រះ។ កាល​ណា​យើង​បាន​ជួប​ជុំ​ជាមួ​យគ្រី​ស្ទ​បរិស័ទ​ដទៃ​ទៀត សូម​គិត​អំពី​ម​នុស្ស ដែល​អ្នក​អាច​ចូល​ទៅ​ជិត ​ហើយ​លើក​ទឹក​ចិត្ត ដោយ​ពាក្យស​ម្តី និង​ការ​ប្រពឹ្រត្តរបស់​អ្នក…