សំណួរដែលកំពុងឆេះ
មានរឿងនិទានបុរាណមួយ របស់ជនជាតិដើមអាមេរិកបានដំណាលថា គេបានឲ្យក្មេងប្រុសម្នាក់ ដើរចូលក្នុងព្រៃតែម្នាក់ឯង នៅពេលយប់នារដូវលំហើយ ដើម្បីបង្ហាញថា គាត់ជាអ្នកក្លាហាន។ មិនយូរប៉ុន្មាន ផ្ទៃមេឃក៏ចាប់ផ្ដើមងងឹត ហើយសម្លេងធម្មជាតិនៃរាត្រីងងឹត ក៏បានលាន់ឮពេញអាកាស។ ដើមឈើទាំងឡាយបានបញ្ចេញសូរក្រេតក្រតៗ និងថ្ងួចថ្ងូររងំ សត្វទីទុយយំរងោចៗ ហើយឆ្កែព្រៃខៃយ៉ូទីក៏លូរលាន់គ្រលួចទៀត។ ថ្វីដ្បិតតែគាត់មានការភ័យខ្លាចក៏ដោយ ក៏គាត់បាននៅក្នុងព្រៃអស់ពេញមួយយប់ ដើម្បីល្បងលសេចក្តីក្លាហាន។ នៅទីបញ្ចប់ ពេលព្រឹកព្រលឹមក៏ចូលមកដល់ គាត់ក៏បានឃើញមនុស្សម្នាក់នៅក្បែរគាត់។ អ្នកនោះគឺជាជីតារបស់គាត់ ដែលបានតាមឃ្លាំមើលគាត់អស់ពេលពេញមួយយប់។
នៅពេលលោកម៉ូសេចូលទៅក្នុងទីរហោស្ថានកាន់តែជ្រៅ គាត់ក៏បានឃើញគុម្ពបន្លាមួយ ដែលកំពុងឆេះ តែមិនចេះសុះ។ បន្ទាប់មក ព្រះទ្រង់ក៏បានចាប់ផ្ដើមមានព្រះបន្ទូល មកកាន់គាត់ ចេញពីគុម្ពបន្លានោះ ដោយបង្គាប់ឲ្យគាត់ ត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ដើម្បីដឹកនាំពួកកូនចៅអ៊ីសា្រអែល ចេញពីភាពជាទាសករដ៏ព្រៃផ្សៃ ហើយមានសេរីភាព។ ដោយក្ដីស្ទាក់ស្ទើរ លោកម៉ូសេបានចាប់ផ្ដើមទូលសួរទ្រង់ថា “តើទូលបង្គំជានរណាដែលគួរទៅយ៉ាងដូច្នេះ?”
ព្រះទ្រង់គ្រាន់តែឆ្លើយថា ទ្រង់នឹងនៅជាមួយគាត់។
រួចគាត់ទូលព្រះអម្ចាស់ទៀតថា “ឧបមា ទូលបង្គំនិយាយប្រាប់ពួកគេថា «ព្រះនៃពួកព្ធយុកោរបស់អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា» រួចពួកគេសួរទូលបង្គំវិញថា «ព្រះអង្គនោះមានព្រះនាមអ្វី?» តើត្រូវឲ្យទូលបង្គំប្រាប់ពួកគេថាដូចម្ដេចវិញ?”
ព្រះទ្រង់មានព្រះបន្ទូលតបថា “អញជាព្រះដ៏ជាព្រះ . . . [ចូរប្រាប់ពួកគេថា] «គឺអញ ដែលបានចាត់ឲ្យឯងទៅឯពួកគេ»” (និក្ខមនំ ៣:១១-១៤)។ ឃ្លាថា «អញជាព្រះដ៏ជាព្រះ»…
សត្វត្រីដែលហែលចេញពីនុយ
មានពេលមួយ ខ្ញុំបានទៅស្ទូចត្រីយ៉ាងស្ងប់ស្ងាត់ នៅលើផ្ទៃទឹកដ៏ថ្លាយង់ ក្នុងបឹងភីយ៉ាត ដោយបោះផ្លែសន្ទូច នៅក្បែរកន្លែងដែលមានសារ៉ាយក្នុងទឹកច្រើន។ ខ្ញុំតាមមើលត្រីធំមួយក្បាល ជាប្រភេទត្រីមាត់តូច កំពុងអើតក្បាលចេញពីគុម្ភសារ៉ាយ រកមើលចំណី។ វាក៏បានហែលសំដៅមករកជន្លេន នៅចុងខ្សែសន្ទូចរបស់ខ្ញុំ ដែលកំពុងល្បួងវា។ វាក៏បានសម្លក់សម្លឹងនុយមួយនោះ ហើយក៏ហែលចូលទៅក្នុងសារ៉ាយវិញ។ វាក៏បានធ្វើដូចនេះជាច្រើនដងទៀត ទាល់តែវាបានឃើញផ្លែសន្ទូច ទើបវាគ្រវីកន្ទុយ ហើយចូលទៅក្នុងកន្លែងលាក់ខ្លួនរបស់វាវិញបាត់ លែងចេញមកក្រៅទៀត។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការល្បួងរបស់សាតាំង ដែលប្រើនុយជាប់នឹងផ្លែសន្ទូច យោលចុះឡើងពីមុខយើង។ យើងមើលទៅនុយនោះដូចឆ្ងាញ់ណាស់។ នុយនោះបានសន្យាថា យើងនឹងបានស្កប់ចិត្តមិនខាន។ តែសាតាំងអាចប្រើអំណាចរបស់វាត្រឹមតែប៉ុណ្ណេះឯង។ វាមិនអាចបង្ខំយើង ឲ្យខាំផ្លែសន្ទូចនោះបានឡើយ។ យើងជាអ្នកធ្វើការសម្រេចចិត្តថា ត្រូវស៊ីនុយនោះឬក៏អត់។ ពេលដែលយើងបានទទួលការដាស់តឿនពីព្រះវិញ្ញាណបរិសុទ្ធ ហើយសម្រេចចិត្តថា មិនស៊ីនុយ នោះសាតាំវាអាចធ្វើបានតែប៉ុណ្ណឹងឯង។ ម្យ៉ាងទៀត សាវ័កយ៉ាកុបបានប្រាប់យើង ឲ្យរត់ចេញពីវា(៤:៧)។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងអាចទទួលការកម្សាន្តចិត្ត ពីសាវ័កពេត្រុស ដែលគាត់ក៏ធ្លាប់ជួបការល្បួងដ៏ធំនោះផងដែរ(ម៉ាថាយ ២៦:៣៣-៣៥)។ ពេលគាត់ជិតដល់ចុងបញ្ចប់នៃជីវិតគាត់ គាត់បានសរសេរថា “ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ … ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន”(១ពេត្រុស ៥:៨-៩)។
យើងអាចពឹងផ្អែកលើកម្លាំងរបស់ព្រះ ដើម្បីឈ្នះល្បិចដ៏ពិសពល់របស់សាតាំង គឺមិនខុសពីសត្វត្រីធំមួយក្បាលនោះ ដែលបានសម្រេចចិត្តហែលចេញពីនុយរបស់ខ្ញុំឡើយ។-Dave Egner
ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?
មានពេលមួយ គេបានសួរលោកយ៉ូសែប ផាកឃើរ(Joseph Parker) ដែលជាគ្រូគង្វាលជនជាតិអង់គ្លេសថា “ហេតុអ្វីបានជាព្រះយេស៊ូវជ្រើសរើសយូដាស ឲ្យធ្វើជាសាវ័ករបស់ទ្រង់?” គាត់ក៏បានគិតអំពីសំណួរនេះ ឲ្យបានស៊ីជម្រៅ អស់មួយរយៈ តែមិនអាចឆ្លើយបាន។ គាត់ក៏ប្រាប់គេថា “ពេលខ្ញុំគិតអំពីសំណួរនេះ ខ្ញុំក៏បាននឹកឃើញសំណួរមួយទៀត ដែលកាន់តែពិបាកឆ្លើយជាងនេះ ថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?”
នេះជាសំណួរ ដែលគេបានសួរអស់ជាច្រើនសតវត្សរ៍មកហើយ។ ពេលដែលមនុស្សមានចិត្តឈឺចាប់ នឹងអំពើបាបរបស់ខ្លួន ហើយដឹងថា ខ្លួនមានកំហុស ពួកគេក៏បានស្រែករកសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវ។ ពួកគេមានអំណរយ៉ាងខ្លាំង ពេលបានដឹងថា ព្រះយេស៊ូវបានស្រឡាញ់ពួកគេយ៉ាងខ្លាំង បានជាទ្រង់សុគតជួសពួកគេ ហើយទ្រង់ក៏បានអត់ទោសបាបឲ្យពួកគេ។ ពួកគេមិននឹកស្មានសោះថា ទ្រង់បានស្រឡាញ់ពួកគេយ៉ាងនេះ។
ខ្ញុំក៏ធ្លាប់សួរផងដែរថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?” ខ្ញុំដឹងថា ភាពខ្មៅងងឹត និងអំពើបាប ដែលមានក្នុងជីវិតខ្ញុំ គឺបានទទួលការជម្រុញពីចិត្តដែលខ្មៅងងឹត តែព្រះទ្រង់នៅតែស្រឡាញ់ខ្ញុំ!(រ៉ូម ៥:៨)។ ខ្ញុំមិនសក្តិសមនឹងឲ្យទ្រង់ស្រឡាញ់ទេ ខ្ញុំជាមនុស្សគ្មានតម្លៃ ហើយក៏គ្មានសង្ឃឹមផង តែទ្រង់នៅតែបើកចំហរព្រះហស្ត និងព្រះទ័យទទួលខ្ញុំ។ ខ្ញុំស្ទើរតែអាចស្តាប់ឮទ្រង់ខ្សិបថា ទ្រង់ស្រឡាញ់ខ្ញុំ ខ្លាំងជាងខ្ញុំស្រឡាញ់អំពើបាបរបស់ខ្ញុំ។
ជាការពិតណាស់ ខ្ញុំធ្លាប់ស្រឡាញ់អំពើបាបរបស់ខ្ញុំ។ ខ្ញុំបានការពារវា ហើយក៏បានបដិសេធន៍ថា ខ្ញុំមិនបានប្រព្រឹត្តខុសទេ។ តែព្រះទ្រង់នៅតែស្រឡាញ់ខ្ញុំ ដោយអត់ទោសបាបឲ្យខ្ញុំ ហើយរំដោះខ្ញុំឲ្យរួច។
ហេតុអ្វីបានជាទ្រង់ជ្រើសរើសខ្ញុំ? ខ្ញុំមិននឹកស្មានសោះថា ទ្រង់បានស្រឡាញ់ខ្ញុំយ៉ាងនេះ។ តែខ្ញុំដឹងថា…
ថ្លុកភក់
មានពេលមួយ មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ អេឌ(Ed) បាននិយាយប្រាប់ខ្ញុំ អំពីរឿងកូនប្រុសដ៏តូចច្រម៉ក់របស់គាត់។ វាបានទៅឈរលេងក្នុងទឹកថ្លុក ហើយលោកអេឌក៏បានប្រាប់ឲ្យវាដើរចេញ។ តែកូនប្រុសគាត់មិនស្តាប់គាត់ ផ្ទុយទៅវិញ វាបានរត់ចុះឡើង ក្នុងថ្លុកនោះ។ គាត់ក៏ប្រាប់ឲ្យវាឈប់រត់លេង។ ក្មេងប្រុសនោះក៏បានចាប់ផ្តើមដើរក្នុងថ្លុកនោះម្តង។ ពេលលោកអេឌប្រាប់វា មិនឲ្យដើរ វាក៏ឈរចំទើតជើង ក្នុងថ្លុក ដោយធ្វើមុខឌឺដាក់គាត់ទៀត។ ក្មេងម្នាក់នេះដឹងថា ឪពុកវាចង់ឲ្យវាធ្វើអី តែវាមិនចង់ធ្វើតាមគាត់។
ជួនកាល ខ្ញុំក៏ក្បាលរឹង មិនខុសពីក្មេងប្រុសម្នាក់នេះឡើយ។ ខ្ញុំដឹងថា អ្វីដែលខ្ញុំកំពុងធ្វើ មិនបានធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យទេ តែខ្ញុំនៅតែធ្វើវា។ ព្រះទ្រង់បានប្រាប់ពួកកូនចៅអ៊ីស្រាអែល ឲ្យស្តាប់បង្គាប់តាមព្រះអម្ចាស់ជាព្រះនៃពួកគេ ដោយប្រុងប្រយ័ត្ន(ចោទិយកថា ២៨:១) តែពួកគេបានធ្វើខុសនឹងទ្រង់ម្តងហើយម្តងទៀត។ ក្នុងទំនុកដំកើង ជំពូក១១៩ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានទទួលស្គាល់ការពិត នៅក្នុងការស្តាប់បង្គាប់ព្រះថា “ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់”(ខ.៥)។
ការច្រណែន ការស្អប់ និងការមិនស្តាប់បង្គាប់ បានកើតមានជាញឹកញាប់ពេកហើយ។ តែព្រះទ្រង់បានប្រទានដល់យើង នូវការប្រោសលោះ តាមរយៈការលះបង់របស់ព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវគ្រីស្ទ។ ព្រះវិញ្ញាណបរិសុទ្ធជួយយើង ពេលដែលយើងត្រូវល្បួង(១កូរិនថូស ១០:១៣) ហើយពេលដែលយើងសារភាពកំហុសរបស់យើង ព្រះទ្រង់បានសន្យាថា នឹងអត់ទោសឲ្យយើង(១យ៉ូហាន ១:៩)។
បើសិនជាអ្នកចេះតែត្រឡប់មករត់ក្នុងថ្លុកភក់នៃជីវិត ម្តងហើយម្តងទៀត ដូចខ្ញុំដែរ…
ព្រះបន្ទូលនៅកណ្តាលចំណោមយើងខ្ញុំ
ព្រះទ្រង់អាចមានបន្ទូលមកកាន់យើង តាមមធ្យោបាយជាច្រើន ដូចជា ការអធិប្បាយព្រះបន្ទូល ដែលយកព្រះគម្ពីរជាគោល ការអានព្រះគម្ពីរ ការច្រៀងបទចម្រៀងសរសើរដំកើងព្រះ ការសិក្សាព្រះបន្ទូលជាក្រុម និងការអានសៀវភៅសម្រាប់ប្រកបជាមួយព្រះប្រចាំថ្ងៃ ដើម្បីនាំឲ្យយើងទទួលសេចក្តីពិតរបស់ទ្រង់ ដែលមានក្នុងព្រះគម្ពីរបរិសុទ្ធ។ ប៉ុន្តែ យើងក៏មិនអាចមើលស្រាលការអាន និងការសិក្សាព្រះបន្ទូលផ្ទាល់ខ្លួនឡើយ។
ថ្មីៗនេះ ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលខ្ញុំសិក្សាបទគម្ពីរចោទិយកថាម្តង១ជំពូកៗ គួបផ្សំជាមួយនឹងការអានសេចក្តីបង្រៀនរបស់ព្រះយេស៊ូវនៅលើភ្នំ ដែលមានចែងក្នុងបទគម្ពីរម៉ាថាយ ជំពូក ៥-៧។ បទគម្ពីរទាំងពីរសុទ្ធតែនិយាយអំពីប្រព័ន្ធនៃសេចក្តីជំនឿ ដែលមានដូចជា : ក្រឹត្យវិន័យទាំង១០ប្រការ(ចោទិយកថា ៥:៦-២១) និងព្រះពរ(ម៉ាថាយ ៥:៣-១២)។ បទគម្ពីរចោទិយកថា បានបង្ហាញឲ្យយើងស្គាល់ក្រឹត្យវិន័យ ដែលព្រះទ្រង់បានឲ្យរាស្ត្រទ្រង់ប្រព្រឹត្តតាម។ នៅក្នុងបទគម្ពីរម៉ាថាយវិញ ព្រះយេស៊ូវបង្ហាញឲ្យយើងដឹងថា ទ្រង់បានយាងមកសម្រេចក្រឹត្យវិន័យ ហើយបង្កើតគោលការណ៍នៃការតាំងសញ្ញាថ្មី ដែលរំដោះយើងឲ្យរួចពីបន្ទុកនៃក្រឹត្យវិន័យ។
ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងមកទន្ទឹមនឹងព្រះបន្ទូលព្រះ ដើម្បីបង្រៀន ប្រទានកម្លាំង ដាស់តឿន ប៉ះពាល់ចិត្ត និងសម្អាតយើងឲ្យបរិសុទ្ធ ដែលនាំឲ្យយើងមានការយល់ដឹង ការប្រែចិត្ត ការសម្អាតជាថ្មី និងការលូតលាស់ក្នុងព្រះយេស៊ូវ។ លោកភីលីព យ៉ាកុប ស្ពេនន័រ(Philip Jacob Spener) ដែលជាទេវវិទូបានមានប្រសាសន៍ថា “កាលណាយើងស្រឡាញ់ និងមានភាពស្និទ្ធស្នាលនឹងព្រះបន្ទូលព្រះកាន់តែខ្លាំង នោះយើងក៏នឹងមានជំនឿ និងបង្កើតផលផ្លែកាន់តែច្រើនផងដែរ”។ ចូរយើងអធិស្ឋានតាមបទគម្ពីរទំនុកដំកើងថា “សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់”…
ការសម្រាកដ៏សុខសាន្ត
ពេលដែលយើងគេងមិនលក់ យើងប្រហែលជាត្រឡប់ខ្លួនចុះឡើងៗ បង្វិល ឬត្រដុសខ្នើយកើយ តែពេលខ្លះ យើងនៅតែគេងមិនលក់ដដែល។ ទាក់ទងនឹងបញ្ហានេះ មានអត្ថបទមួយបានចេញផ្សាយ អំពីយោបលល្អៗមួយចំនួន អំពីរបៀបគេងឲ្យកាន់តែលក់ស្រួល នៅពេលយប់។ ប៉ុន្តែ អ្នកនិពន្ធអត្ថបទនោះ បានធ្វើសេចក្តីសន្និដ្ឋានថា តាមពិត គ្មាន “វិធីដ៏ត្រឹមត្រូវ” ដែលជួយឲ្យគេងលក់ឡើយ។
មានកត្តាជាច្រើន ដែលធ្វើឲ្យយើងគេងមិនលក់ ហើយក្នុងនោះ យើងមិនមានដំណោះស្រាយអ្វីច្រើន សម្រាប់បញ្ហាទាំងនោះទេ។ ប៉ុន្តែ ជួនកាល យើងគេងមិនលក់ ដោយសារការថប់បារម្ភ ទុក្ខព្រួយ ឬការប្រកាន់ទោសខ្លួនឯង ដែលមានក្នុងចិត្ត។ ត្រង់ចំណុចនេះ គំរូរបស់ស្តេចដាវីឌក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៤ អាចជួយយើងបាន។ ទ្រង់បានស្រែកអំពាវរកព្រះ ដោយទូលសូមសេចក្តីមេត្តាករុណា និងសូមឲ្យព្រះអង្គព្រះសណ្តាប់ពាក្យអធិស្ឋានរបស់ទ្រង់(ខ.១)។ ទ្រង់ក៏បានរំឭកខ្លួនឯងផងដែរថា ព្រះអម្ចាស់ពិតជាស្តាប់ឮទ្រង់ ពេលដែលទ្រង់ស្រែកដង្ហើយរកព្រះអង្គ(ខ.៣)។ ស្តេចដាវីឌបានលើកទឹកចិត្តយើងថា “ចូររំពឹងគិតនៅក្នុងចិត្ត ក្នុងកាលដែលដេកលើដំណេកហើយនៅស្ងៀមចុះ”(ខ.៤)។ ការផ្តោតចិត្តរបស់យើង ទៅលើសេចក្តីល្អ សេចក្តីមេត្តាកុរណា និងសេចក្តីស្រឡាញ់របស់ព្រះ សេចក្តីស្រឡាញ់របស់មនុស្សជាទីស្រឡាញ់ និងសេចក្តីស្រឡាញ់របស់ខ្លួនឯង អាចជួយឲ្យយើងទុកចិត្តព្រះអម្ចាស់(ខ.៥)។
ព្រះអម្ចាស់សព្វព្រះទ័យនឹងជួយ ឲ្យយើងថ្វាយការព្រួយបារម្ភរបស់យើង ចំពោះបញ្ហាទាំងឡាយ ហើយទុកចិត្តថា ព្រះអង្គនឹងជួយដោះស្រាយបញ្ហានោះឲ្យយើង។ ព្រះអង្គអាចដាក់ “សេចក្តីអំណរ” ក្នុងចិត្តយើង (ខ.១៧)…
យុថ្កានៃសេចក្តីសង្ឃឹមរបស់យើង
មានពេលមួយខ្ញុំបានទៅស្ទូចត្រីស្រកីខៀវ ជាមួយ លោកហ្រ្វ៊ែង និងលោកថេត ក្នុងបឹងរ៉ាយ ក្នុងរដ្ឋអន់តារីយ៉ូ ប្រទេសកាណាដា។ យើងបានជិះទូកដែលមានផ្ទៃបាតរាបស្មើ ហើយពេលនោះ មានត្រីចឹកនុយខ្លាំង ដូចនេះ យើងបានជក់បិទនុយ និងវាត់សន្ទូច យ៉ាងសប្បាយរីករាយ។ តែក្រោយមក យើងឆ្ងល់ថា ហេតុអ្វីបានត្រីដូចជាមិនសូវចឹកនុយខ្លាំងដូចមុនទៀត។ បន្ទាប់មក យើងក៏បានដឹងថា ទូករបស់យើងបានរសាត់ចេញឆ្ងាយពីកន្លែងដើមរបស់វា ពេលដែលយើងកំពុងរវល់ស្ទូចត្រី។ ខ្យល់បានបក់មកខ្លាំង ធ្វើឲ្យទូកនោះរសាត់ទៅកន្លែងផ្សេង ហើយយុថ្កាដែលយើងបានទម្លាក់ បានអូសកាត់បាតបឹង គឺមិនអាចជួយឲ្យយើងនៅនឹងមួយកន្លែងបានទេ។ យើងក៏លើកវាឡើង ហើយក៏ចែវទូកត្រឡប់មករកកន្លែង ដែលសំបូរត្រីវិញ ហើយក៏ទំលាក់យុថ្កាម្តងទៀត។ តែទូកនៅតែរសាត់ទៅកន្លែងផ្សេងម្តងទៀត។ ហើយបន្ទាប់ពីវារសាត់ជាលើកទីបី យើងក៏បានសម្រេចចិត្តត្រឡប់ទៅមាត់ច្រាំងវិញ ព្រោះយើងមិនអាចបោះយុថ្កាឲ្យជាប់នៅមួយកន្លែងបាន។
បើយើងប្រៀបធៀបរឿងនេះ នឹងសេចក្តីសង្រ្គោះរបស់យើងវិញ នោះយើងឃើញថា យើងបានបោះយុថ្កា ឲ្យសេចក្តីសង្ឃឹមរបស់យើង នៅជាប់ព្រះបន្ទូលសន្យារបស់ព្រះ និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ។ ខ្យល់ និងរលកនៃការសង្ស័យ ការបាក់ទឹកចិត្ត និងការវាយប្រហារខាងវិញ្ញាណ ពីវិញ្ញាណអាក្រក់ អាចធ្វើឲ្យយើងគិតថា យើងកំពុងរសាត់អណ្តែត ចេញឆ្ងាយពីសេចក្តីសង្រ្គោះហើយ។ តែនេះមិនមែនជាការពិតទេ! ព្រះបានមានបន្ទូលសន្យាយ៉ាងច្បាស់ថា យើងមិនដែលដាច់ចេញពីសេចក្តីសង្រ្គោះឡើយ ហើយព្រះអង្គមិនដែលនិយាយកុហក់ឡើយ(ហេព្រើ ៦:១៨-១៩)។ សេចក្តីសង្ឃឹមរបស់យើង បានចងភ្ជាប់យ៉ាងជាប់ ក្នុងព្រះយេស៊ូវគ្រីស្ទ ដែលបានប្រោសលោះយើងមួយដងជាសម្រេច ដោយសុគត ហើយមានព្រះជន្មរស់ឡើងវិញ…
ប្រកួតទាំងមាន ការឈឺចាប់
លោកហ្ការី ខាធ័រ ជាអ្នកចាប់បាល់ដ៏ល្បីឈ្មោះនៅក្នុងការប្រកួតវាលកូនបាល់បេសប៊ល។ គាត់ក៏ជាអ្នកដើរតាមព្រះយេស៊ូវផងដែរ។ គាត់ជាកីឡាករអាជីពអស់រយៈពេល១៩ឆ្នាំ ហើយក្នុងរយៈពេលនេះ គាត់បានទទួលកម្លាំង និងការអត់ធន់ ពីសេចក្តីជំនឿលើព្រះ ដើម្បីប្រកួតជារៀងរាល់ថ្ងៃ។ បន្ទាប់ពីលោកខាតធ័រទើបតែទទួលមរណៈភាព ដោយសារជម្ងឺមហារីកខួរក្បាល ក្នុងអាយុ៥៧ឆ្នាំ កាសែត វល ស្រ្ទ៊ីត ជ័រនល(Wall Street Journal) បានចេញផ្សាយអត្ថបទមួយ ដែលក្នុងនោះ លោកអេឌ្រូ ក្លាវិន(Andrew Klavan) ដែលជាអ្នកនិពន្ធ បានមានប្រសាសន៍ថា ជីវិតរបស់គាត់ បានទទួលឥទ្ធិពលមកពីលោកខាតធ័រ។
ក្នុងចុងទសវត្សរ៍ឆ្នាំ ១៩៨០ ជីវិតរបស់លោកក្លាវិន មានការធ្លាក់ចុះយ៉ាងខ្លាំង បានជាគាត់ចង់ធ្វើអត្តឃាត ដើម្បីបញ្ចប់ជីវិត។ តែក្រោយមក គាត់ក៏បានស្តាប់គេសម្ភាសលោកខាតធ័រ បន្ទាប់ពីការប្រកួតមួយ។ ក្រុមរបស់លោកខាតធ័រ គឺក្រុមញូយ៉កមេតស៍(New York Mets) បានប្រកួតឈ្នះ ហើយក្នុងនាមជាអ្នកចាប់បាល់ដែលមានវ័យចំណាស់ គាត់បានជួយដល់ក្រុម ដោយខំរត់យ៉ាងខ្លាំង នៅក្នុងចំណុចសំខាន់ នៃការប្រកួត។ គេបានសួរលោកខាតធ័រថា តើគាត់អាចរត់ខ្លាំងយ៉ាងនេះ ដោយរបៀបណា ពេលដែលគាត់ឈឺក្បាលជង្គង់ដូចនេះ។ គាត់ក៏បានប្រាប់គេថា “ជួនកាលអ្នកចាំបាច់ត្រូវប្រកួត ទាំងមានការឈឺចាប់”។ ពាក្យដ៏សាមញ្ញមួយឃ្លានេះ បានជួយឲ្យលោកក្លាវិនមានភាពធូរស្បើយពីជម្ងឺវិបត្តិផ្លូវចិត្ត បានជាគាត់និយាយថា “ខ្ញុំអាចជម្នះការឈឺចាប់នេះបាន”។ ពាក្យលើកទឹកចិត្តនេះ បាននាំឲ្យគាត់មានសង្ឃឹម…
សត្វឥន្រ្ទីមាស
មានពេលមួយ ម៉ាក(Mark) កូនប្រុសរបស់ខ្ញុំ បានធ្វើដំណើរជាមួយខ្ញុំ ចេញពីតំបន់កសិដ្ឋានខ្លាយ ភីធើសិន(Clyde Peterson) ក្នុងរដ្ឋវ៉ាយ៉ូមីង(Wyoming) ត្រឡប់ទៅរដ្ឋមីឈីហ្គិន(Michigan)វិញ។ យើងក៏ប្រទះឃើញ សត្វដ៏ធំមួយពីចម្ងាយ កំពុងអង្គុយនៅលើដើមឈើមួយដើម ដែលដុះដាច់ឆ្ងាយពីគេ។ វាកំពុងមើលទៅខាងក្រោមជ្រលងភ្នំ។ ពេលដែលយើងធ្វើដំណើរជិតដល់វា យើងក៏ដឹងថា វាជាសត្វឥន្ទ្រីមាស។ វាក៏លោតពីលើដើមឈើនោះ ហើយដាំក្បាលចុះទៅតាមជ្រលងភ្នំ ភ្លាមនោះ វាក៏ត្រដាងស្លាប ដែលចែងចាំងដោយពន្លឺថ្ងៃ នាពេលព្រឹក។ មាឌដ៏ធំ និងសម្រស់ដ៏ស្រស់ស្អាតរបស់វា បានធ្វើឲ្យយើងមានចិត្តស្ងើចសរសើរ។ យើងមានអារម្មណ៍ថា យើងកំពុងមានអភ័យឯកសិទ្ធិ នៅក្នុងការទស្សនាការតាំងបង្ហាញស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។
ស្នាព្រះហស្តរបស់ព្រះសម្តែងឲ្យយើងឃើញ “កិច្ចការដ៏អស្ចារ្យ”របស់ព្រះ (ទំនុកដំកើង ១៤៥:៥)។ ហើយពេលដែលយើងបង្អង់ ដើម្បីជញ្ជឹងគិតអំពីកិច្ចការដែលព្រះបានធ្វើ នោះយើងនឹងមានចិត្តស្ងើចសរសើរ ពេលដែលគំនិត និងវិញ្ញាណរបស់យើង បានទទួលការប៉ះពាល់ ឲ្យបង្ហាញចេញឲ្យគេស្គាល់ បុគ្គលិកលក្ខណៈនៃព្រះ ដែលបង្កើតរបស់ទាំងនោះមក។
យ៉ាងណាមិញ ព្រះបានប្រើសត្វឥន្ទ្រីមាស ដើម្បីប្រាប់ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ អំពីរឿងនៃការបង្កើតដ៏ប៉ិនប្រសប់របស់ព្រះដ៏មានចេស្តានៃយើង។ ហើយទ្រង់ក៏ប្រាប់ពីរឿងនេះ ដោយប្រើសត្វចាបដែលយំយ៉ាងពិរោះ ដែលហើរលើមេឃ កូនក្តាន់ដែលលោតចុះលោតឡើង ទឹករលកដែលបក់បោកច្រាំង និងពពួកផ្កាតូចៗដែលកំពុងបង្ហាញសម្រស់ដ៏អស្ចារ្យ ក្នុងទីវាល។ ក្នុងខណៈពេលដែលមិនបានរំពឹងទុក និងនៅកន្លែងដែលគេមិនសូវបានទៅដល់ ព្រះអម្ចាស់បានបញ្ចេញសិរីល្អរបស់ទ្រង់ ក្នុងលោកិយ ដើម្បីបង្ហាញព្រះអង្គទ្រង់ដល់យើង។ ដូចនេះ…
និយាយឲ្យងាយយល់
លោកចេមស៍ ម៉ាឌីសិន(James Madison) ដែលជាប្រធានាធិបតីទីបួន នៃសហរដ្ឋអាមេរិក មានតួនាទីដ៏សំខាន់ នៅក្នុងការធ្វើសេចក្តីព្រៀងច្បាប់រដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក។ គាត់បានដាស់តឿន ដោយប្រឆាំងនឹងការបង្កើតច្បាប់ “ដែលវែងពេល ដែលធ្វើឲ្យគេអានមិនកើត ឬស្មុគ្រស្មាញពេក ដែលគេមិនអាចយល់បាន”។ អ្នកបង្កើតច្បាប់គួរតែអនុវត្តតាមយោបលរបស់គាត់ ឲ្យបានកាន់តែច្រើនថែមទៀតទើបល្អ នោះបើតាមការសិក្សាអំពីទម្រង់នៃរដ្ឋាភិបាលដ៏ស្មុគ្រស្មាញមួយចំនួន។
យ៉ាងណាមិញ ជួនកាល ពេលដែលយើងផ្សាយដំណឹងល្អ យើងបានធ្វើឲ្យគេកាន់តែពិបាកយល់អំពីដំណឹងល្អ។ យើងអាចអរសប្បាយ ដែលព្រះគម្ពីរបានបកស្រាយអំពីដំណឹងល្អនៃសេចក្តីសង្រ្គោះ ដោយប្រើពាក្យពេចន៍ច្បាស់ៗ ហើយយើងងាយស្រួលយល់។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកនីកូដេម ដែលជាពួកផារិស៊ីដែលមានការអប់រំខ្ពស់ម្នាក់ថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដ៏ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើង តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ ក្រោយមកទ្រង់មានបន្ទូលថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ បើមិនមកតាមខ្ញុំ នោះគ្មាននរណាអាចទៅឯព្រះវរបិតាបានឡើយ”(១៤:៦)។ ពេលដែលអ្នកយាមគុក នៅក្រុងភីលីព សួរសាវ័កប៉ុល អំពីរបៀបទទួលសេចក្តីសង្រ្គោះ គាត់ក៏បានមានប្រសាសន៍ទៅកាន់អ្នកយាមគុករូបនោះត្រង់ៗថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ”(កិច្ចការ ១៦:៣១)។
ព្រះគម្ពីរបាននិទានរឿងនៃសេចក្តីស្រឡាញ់ដ៏មានតម្លៃរបស់ព្រះ តាមរបៀបដ៏សាមញ្ញ។ ទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ មកសង្រ្គោះយើង ឲ្យរួចពីបាប និងសេចក្តីស្លាប់។ នេះជាដំណឹងល្អដ៏អស្ចារ្យ ដែលសូម្បីតែក្មេងៗក៏អាចយល់បាន។–Dave Egner