មាន​ពេលមួ​យ គេ​បាន​សួរលោកយ៉ូសែប ផាកឃើរ(Joseph Parker) ដែល​ជាគ្រូ​គង្វាលជនជាតិ​អង់​គ្លេស​ថា “ហេតុ​អ្វីបានជាព្រះ​យេស៊ូវ​ជ្រើស​រើស​យូដាស ឲ្យ​ធ្វើជាសាវ័ក​របស់ទ្រង់?” គាត់ក៏បានគិតអំពីសំណួរនេះ ឲ្យបា​នស៊ីជម្រៅ អស់​មួយរយៈ​ តែមិ​នអាចឆ្លើយបា​ន។ គាត់ក៏ប្រាប់គេ​ថា “ពេលខ្ញុំគិតអំ​ពី​សំណួរនេះ​ ខ្ញុំក៏​បា​ននឹ​កឃើញសំ​ណួរ​មួយ​ទៀ​ត ដែល​កាន់​តែពិបាក​ឆ្លើយ​ជាង​នេះ ​ថា “ហេតុអ្វី​ទ្រង់ជ្រើសរើសខ្ញុំ?”

នេះ​ជាសំ​ណួរ ដែ​លគេបាន​សួ​រ​អស់​ជា​ច្រើ​ន​សតវត្សរ៍​មកហើ​យ។ ពេល​ដែល​ម​នុស្ស​មាន​ចិត្តឈឺចា​ប់ នឹង​អំពើបា​បរ​បស់​ខ្លួន ហើ​យដឹ​ងថា​ ខ្លួន​មាន​កំហុស ពួកគេ​ក៏បា​ន​ស្រែ​ករក​សេចក្តី​មេត្តាក​រុណា​របស់​ព្រះ​យេស៊ូវ។​ ពួក​គេមាន​អំណ​រ​យ៉ាង​ខ្លាំ​ង ពេល​បានដឹង​ថា ព្រះយេ​ស៊ូវ​បាន​ស្រ​ឡាញ់ពួកគេ​យ៉ា​ងខ្លាំង​ បាន​ជា​ទ្រង់​សុ​គត​ជួស​ពួ​កគេ​ ហើយ​ទ្រង់​ក៏​បា​ន​អត់​ទោស​បាបឲ្យពួក​គេ​។ ពួកគេមិននឹកស្មានសោះ​ថា ទ្រង់បានស្រឡាញ់ពួ​កគេយ៉ាងនេះ​។

ខ្ញុំក៏​ធ្លាប់សួរផងដែរថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?” ខ្ញុំដឹងថា ភាពខ្មៅងងឹត  និងអំពើបាប  ដែលមា​នក្នុងជីវិតខ្ញុំ គឺ​បានទទួលការជ​ម្រុញ​ពីចិត្ត​ដែលខ្មៅង​ងឹត តែ​ព្រះទ្រ​ង់នៅតែ​ស្រឡាញ់​ខ្ញុំ!(រ៉ូម ៥:៨)។ ខ្ញុំមិន​ស​ក្តិសមនឹងឲ្យទ្រង់ស្រឡាញ់ទេ​ ខ្ញុំ​ជាមនុស្ស​គ្មានតម្លៃ ហើយ​ក៏គ្មានសង្ឃឹមផង​  តែទ្រង់នៅ​តែបើក​ចំហរ​ព្រះហស្ត  និង​ព្រះទ័យ​ទទួល​ខ្ញុំ។  ខ្ញុំស្ទើ​រ​តែអាចស្តាប់​ឮទ្រង់​ខ្សិ​បថា ​ទ្រង់​ស្រឡាញ់ខ្ញុំ​ ខ្លាំង​ជាងខ្ញុំស្រឡាញ់​អំពើបា​បរបស់​ខ្ញុំ។

ជាការពិតណាស់ ខ្ញុំធ្លាប់ស្រឡាញ់អំ​ពើបាបរបស់​ខ្ញុំ។ ខ្ញុំបានការពារវា ហើយ​ក៏បា​នប​ដិសេ​ធន៍​ថា ខ្ញុំមិនបានប្រព្រឹត្ត​ខុស​ទេ​។ តែព្រះទ្រង់នៅតែ​ស្រឡាញ់ខ្ញុំ ដោយអ​ត់​ទោសបា​បឲ្យខ្ញុំ​ ហើយរំដោះខ្ញុំ​ឲ្យរួ​ច​។

ហេតុ​អ្វីបា​ន​ជា​ទ្រង់ជ្រើស​រើសខ្ញុំ​? ខ្ញុំ​មិន​នឹក​ស្មានសោះថា ទ្រង់​បាន​ស្រឡាញ់ខ្ញុំ​យ៉ាងនេះ​។​ តែខ្ញុំ​ដឹង​ថា​ ទ្រ​ង់ស្រឡាញ់​ខ្ញុំ ហើយ​ក៏ស្រឡាញ់អ្ន​ក​ផង​ដែ​រ!-Dave Egner